រាជធានីភ្នំពេញ ៖ កាលពីម៉ោង១១និង៥០នាទីយប់មិញនេះ ករណីលោកព្រះរាជអាជ្ញារងខេត្តកោះកុង នាំស្រីស្នេហ៍ដេកផ្ទះសំណាក់ ហើយត្រូវប្រពន្ធដើមតាមទាន់ ថតបង្ហោះផ្អើលហេ្វសប៊ុកនោះ នៅរសៀលថ្ងៃទី១៩ កក្កដា ២០១៩ នេះស្ត្រីជាប្រពន្ធដើមបានបង្ហាញមុខមាត់ពិតស្រីស្នេហ៍ របស់លោកប្តី ថែមទៀត ។
បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Kagna Chan Kal បានបង្ហោះរូបប៉ុន្មានសន្លឹក អមដោយសារថា «មុខមាត់ពិតបានបង្ហាញថ្ងៃនេះហើយ ខ្ញុំទ្រាំវេទនាអស់រយៈពេលជិត៦ឆ្នាំមកហើយ នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ និងចុះលិខិតអាពាហ៍ពិពាហ៍ ជាមួយស្វាមីឈ្មោះ អ៊ង រី ជាព្រះរាអាជ្ញារង ខេត្តកោះកុង នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៤ តាមការផ្សំផ្គុំរបស់ឪពុកម្តាយ ។ បច្ចុប្បន្ន នាងខ្ញុំមានចំណងដៃកូនស្រីម្នាក់ មានអាយុជិត៥ឆ្នាំ ក្នុងបន្ទុកគ្រួសារមួយនេះ នាងខ្ញុំខិតខំរកប្រាក់ទាំងលំបាក ដើម្បីឲ្យស្ថានភាពគ្រួសារមានការប្រសើរឡើង ក្រោយពីទទួលបានផ្លែផ្កាបន្តិចបន្តួចពីលុយកាក់មួយចំនួនខាងលើ ស្វាមីនាងខ្ញុំចាប់ផ្តើមរកលេស ដាក់កំហុសមកលើរូបនាងថា ជាស្រីមិនចេះធ្វើការងារផ្ទះ មិនទន់ភ្លន់ដាក់ក្រុមគ្រួសារគាត់ ឆ្អែតចិត្ត រស់នៅមិនចុះសម្រុងនឹងគ្នា ឈានទៅដល់ដាក់ពាក្យបណ្តឹងលែងលះភរិយាយខ្លួនឯង ស្របពេលដែលគាត់កំពុងលួចលាក់មានស្រី ផិតក្បត់ប្រពន្ធ ។ អស់រយៈកាលកន្លងផុតទៅជិត៦ឆ្នាំមកនេះ មិនមែនលើកទីមួយទេ ដែលគាត់បានផិតក្បត់មានស្រីក្រៅ រហូតខ្ញុំចាប់បានភស្តុតាង តែខ្ញុំបានលើកលែងឲ្យគាត់ សង្ឃឹមថាអាចបន្តដំណើរជីវិតគ្រួសាររួមគ្នាទៅមុខទៀត ។ ប៉ុន្តែអ្វីៗ មិនដូចការសង្ឃឹមរបស់ខ្ញុំនោះទេ គាត់ព្យាយាមដោះខ្លួនចេញពីសម្ពាយគ្រួសារមួយនេះ ។ មកដល់បច្ចុប្បន្ននេះ នាងខ្ញុំបែរជាទទួលបានលិខិតបណ្តឹងលែងលះពីស្វាមីនាងខ្ញុំទៅវិញ » ។
សូមរម្លឹកថា បុរសជាព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បានក្បត់ចិត្តប្រពន្ធលួចទាក់ទងមានស្រីញីនៅខាងក្រៅជាហូរហែ។ លុះពេលនាំស្រីស្នេហ៍ទៅរួមរ័កមេត្រីនៅផ្ទះសំណាក់ស្រែនាង ក៏ត្រូវនារីជាប្រពន្ធដើមតាមទាន់ជាន់កែង ថតបង្ហោះផ្អើលពេញហ្វេសប៊ុក និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
បុរសជើងល្អដែលនាំស្រីស្នេហ៍ទៅរួមរ័កមេត្រីនៅផ្ទះសំណាក់ តែត្រូវប្រពន្ធតាមទាន់ថតបង្ហោះហេ្វសប៊ុកខ្មាស់គេ ពេញប្រទេសនេះ មានឈ្មោះអ៊ង រី ជាព្រះរាជអាជ្ញារងខេត្តកោះកុង និងនារីជាប្រពន្ធដើមមានឈ្មោះកញ្ញា អាយុជាង៣០ឆ្នាំ ជាអ្នករកស៊ី និងមានផ្ទះនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែក នារីជាស្រីស្នេហ៍ឈ្មោះផ្កាយ ច័ន្ទវេជ្ជរ៉ា រស់នៅក្នុងបុរីប៉េងហួត ។
ជាមួយគ្នានេះ នាងបានលើដៃសំពះស្នើសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍រកយុតិ្តធម៌ដល់រូបនាង ដោយក្តីអនុគ្រោះផង ដោយប្រើអភិក្រមទី៥ ចំពោះទង្វើផិតក្បត់របស់ប្តីរូបនាងផង។ ព្រោះកន្លងមកសម្តេចធ្លាប់មានប្រសាសន៍ថា មន្ត្រីណាមានប្រពន្ធពីរបីត្រូវដកចេញពីតំណែង។
ជុំវិញនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មាន «KBN» មិនអាចសុំការបកស្រាយបញ្ជាក់ពីលោក អ៊ង រី ជាព្រះរាជអាជ្ញារងខេត្តកោះកុង និងនារីឈ្មោះ Vichara Kay ជាស្រីស្នេហ៍បានទេ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕