ភ្នំពេញ៖  បុរសជាព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បានក្បត់ចិត្តប្រពន្ធលួចទាក់ទងមានស្រីញីនៅខាងក្រៅជាហូរហែ។  លុះពេលនាំស្រីស្នេហ៍ទៅរួមរ័កមេត្រីនៅផ្ទះសំណាក់ស្រែនាង ក៏ត្រូវនារីជាប្រពន្ធដើមតាមទាន់ជាន់កែង ថតបង្ហោះផ្អើលពេញហ្វេសប៊ុក និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បុរសជើងល្អដែលនាំស្រីស្នេហ៍ទៅរួមរ័កមេត្រីនៅផ្ទះសំណាក់ តែត្រូវប្រពន្ធតាមទាន់ថតបង្ហោះហេ្វសប៊ុកខ្មាស់គេ ពេញប្រទេសនេះ មានឈ្មោះអ៊ង រី  ជាព្រះរាជអាជ្ញារងខេត្តកោះកុង  និងនារីជាប្រពន្ធដើមមានឈ្មោះកញ្ញា  អាយុជាង៣០ឆ្នាំ   ជាអ្នករកស៊ី និងមានផ្ទះនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែក នារីជាស្រីស្នេហ៍ឈ្មោះផ្កាយ ច័ន្ទវេជ្ជរ៉ា រស់នៅក្នុងបុរីប៉េងហួត  ។

នារីជាប្រពន្ធដើមបានរៀបរាប់ឲ្យដឹងថា នាងបានរៀបការជាមួយប្តីជាង៥ឆ្នាំមកហើយ  និងរួមរស់ជាមួយគ្នាបង្កើតបានកូនស្រីម្នាក់  ជាចំណងស្នេហ៍។ ដំបូងឡើងប្តីគ្រាន់ជាកូនអ្នករកស៊ីប៉ុណ្ណោះ តែក្រុមគ្រួសារនាងបានយឹតយោងឲ្យបានចូលបម្រើការងារក្នុងស្ថាប័នតុលាការ រហូតមានតួនាទីជាព្រះរាជអាជ្ញារងខេត្តកោះកុង។  ក្រោយមកប្តីនាង បានក្បត់ចិត្តប្រពន្ធលួចមានស្រីនៅខាងក្រៅជាច្រើនលើក ហើយនាងជាប្រពន្ធចាប់បានទាំងសំឡេងប្តីពេលកំពុងរួមរ័កជាមួយស្រីស្នេហ៍ទៀត  ប៉ុន្តែនាងមិនបានរករឿងប្តីទេ ព្រោះចង់ទុកកិត្តិយសឲ្យប្តី និងឲ្យប្តីចេះកែខ្លួនផង ។ 

នារីខាងលើរៀបរាប់បន្តថា ប្តីកំហូចនេះ មិនចេះកែខ្លួនទេ  គឺមិនខុសពីឆ្កែកន្ទុយខ្វៀនទេ ដោយបន្តលួចមានស្រីញីជាហូរហែ ហើយចុងថែមទាំង មានថ្លើមធំដាក់ពាក្យបណ្តឹងលែងលះប្រពន្ធដើមទៀប  មិនត្រឹមតែប៉ុណ្ណោះស្រីស្នេហ៍របស់ប្តីបានផ្ញើសារអនាមឹក មកបញ្ឃឺនាង ទៀត ទើបនាងដាក់ចិត្តលែងទុកមុខឲ្យប្តីទៀតកំហូចនេះទៀត ដោយលួចតាមដាន រហូតដឹងថា ប្តីនាំស្រីស្នេហ៍មកដេករួមរ័កមេត្រីនៅក្នុងផ្ទះសំណាក់នេះ ក៏មកតាមចាប់តែម្តង។ 

ជាមួយគ្នានេះ នាងបានលើដៃសំពះស្នើសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍រកយុតិ្តធម៌ដល់រូបនាង ដោយក្តីអនុគ្រោះផង ដោយប្រើអភិក្រមទី៥ ចំពោះទង្វើផិតក្បត់របស់ប្តីរូបនាងផង។ ព្រោះកន្លងមកសម្តេចធ្លាប់មានប្រសាសន៍ថា មន្ត្រីណាមានប្រពន្ធពីរបីត្រូវដកចេញពីតំណែង។

ជុំវិញនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មាន «KBN»  មិនអាចសុំការបកស្រាយបញ្ជាក់ពីលោក អ៊ង រី ជាព្រះរាជអាជ្ញារងខេត្តកោះកុង  និងនារីឈ្មោះផ្កាយ ច័ន្ទវេជ្ជរ៉ា ជាស្រីស្នេហ៍បានទេ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕