ភ្នំពេញ៖ ជើងឯកក្របខ័ណ្ឌ WBA Super World Welterweight កីឡាករ Keith Thurman នឹងព្យាយាម បង្រួបបង្រួមពានរង្វាន់ 147 ផោនរបស់ស្ថាប័ននេះនៅថ្ងៃទី 20 ខែកក្កដានៅពេលដែលគាត់ជួបនឹង និមិត្តរូបរបស់ជនជាតិហ្វីលីពីននិងជាម្ចាស់ជើងឯកប្រដាល់សកល WBA លោក Manny Pacquiao ។ 

Thurman គោរពនូវអ្វីគ្រប់យ៉ាងដែល Pacquiao បានសម្រេចនៅក្នុងអាជីពកីឡានេះ ប៉ុន្តែគាត់មិនខ្វះ ទំនុកចិត្តក្នុងការឈានចូលការប្រកួតដ៏ធំបំផុតនៃអាជីពជាកីឡាកររបស់គាត់នេះឡើយ។

ក្រោយពីការសម្រាកប្រកួតជិតពីរឆ្នាំ Keith Thurman ហាក់ដូចជាត្រៀមខ្លួនរួចរាល់ដើម្បីវាយប្រហារ ដៃគូដ៏ខ្លាំងលើកនេះ។ នៅក្នុងបទសម្ភាសថ្មីៗជាមួយ The Fight Guys លោក Thurman និយាយថា លោកចង់ប្រយុទ្ធជាមួយ Pacquiao អស់រយៈពេល 6 ឆ្នាំហើយ ហើយលោកជឿជាក់ថានឹងទទួលបាន ជ័យជំនះ។

សម្រាប់មហាព្រឹត្តិការណ៍ដ៏កក្រើកនេះ ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជាដោយ ទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី21 ខែ កក្កដា ឆ្នាំ2019 ចាប់ពីម៉ោង   8 ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធ កម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និងក្បឿង ជីបម៉ុង ៕

https://www.facebook.com/HMHDTV/videos/579356519139284/