ខ្ទឹមជាដំណាំមួយប្រភេទដែលងាយស្រួលដាំដុះ មិនពិបាកថែទាំ ហើយថែមទាំងមានតម្រូវការខ្ពស់ក្នុងទីផ្សារ។ ប្រជាកសិករនៅតំបន់មួយចំនួនពេញនិយមដាំដំណាំខ្ទឹមណាសម្រាប់លក់យកប្រាក់កម្រៃទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ កសិករគួរតែដាំដំណាំខ្ទឹមតាមបច្ចេកទេសដូចខាងក្រោម ទើបទទួលបានផលច្រើន៖
*សម្ភារះដែលត្រូវមានៈ
_ចបកាប់,ចបជីក
_កំណាត់ឈើ
_ជីកំប៉ុស្ដ,ចំបើង
_មើមខ្ទឹមសគុណភាពល្អ
*របៀបធ្វើ
–ជ្រោយដីអោយបានម៉ត់
–ដាក់ជីកំប៉ុស្តលាយជាមួយដី
–ដាំគម្លាតពីគ្នាគុម្ពមួយទៅគុម្ពមួយពី៤ទៅ៨សង់ទីម៉ែត្រ និងជំរៅ២ទៅ៣សង់ទីម៉ែត្រ
–ដើម្បីកុំអោយពិបាកក្នុងការវាស់ច្រើនសារ យើងអាចប្រើប្រាស់កំណាត់ឈើភ្ជាប់គ្នាដោយបង្កើត ជាឧបករណ៍រង្វាស់មួយស្របតាមខ្នាត
–ជ្រើសរើសយកមើមខ្ទឹមសដែលមានគុណភាពល្អ ធំ មិនខូច ឬសត្វស៊ី
–ដាំដោយដាក់ក្បាលខ្ទឹមចុះក្រោម និងកន្ទុយរបស់វាឡើងលើ បន្ទាប់មកកប់ដីពីលើ
–យកចំបើងគ្របពីលើ ដើម្បីកាត់បន្ថយកំដៅ និងរក្សាសំណើមក្នុងដី
–ស្រោចទឹកបន្ថែមជី និងរក្សាការថែទាំ
–ខ្ទឹមសអាចប្រមូលផលបានចន្លោះពី១ទៅ២ខែឬនៅពេលដែលដើមខ្ទឹមមានស្លឹកចាប់ពី៥ទៅ៦ស្លឹក៕