បរទេស៖ Ed Gein ដែលមានឈ្មោះពេញថា Edward Theodore Gein គឺជាឃាតកដៃឆៅជនជាតិអាមេរិក កើតនៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ១៩០៦ ក្នុងតំបន់ La Crosse រដ្ឋ Wisconsin សហរដ្ឋអាមេរិក និងស្លាប់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ១៩៨៤ ខណៈដែលគាត់កំពុងសម្រាកក្នុងមន្ទីរពេទ្យ វិកលចរិក Mendota Mental រដ្ឋ Wisconsin ។ 

សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Ed Gein

Ed Gein បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល បន្ទាប់ពីប៉ូលិសបានចូលទៅក្នុងផ្ទះរបស់គេ ដោយរកឃើញសម្ភារប្រើប្រាស់ក្នុងផ្ទះសុទ្ធតែធ្វើអំពីស្បែក និងឆ្អឹងមនុស្ស ហើយចំពោះស្បែក និងឆ្អឹងមនុស្សទាំងអស់ គឺ Ed Gein បានគាស់ពីផ្នូរ យកសាកសពជាច្រើន មកច្រៀកធ្វើជាសម្ភារប្រើប្រាស់ទាំងនោះដែលមានដូចជា ស្បែកជើង កៅអី ខ្សែក្រវ៉ាត់ ជាដើម ។ 

សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Ed Gein

គេបានរកឃើញថា លោក Ed Gein ជាមនុស្សមានសតិមិនប្រក្រតី ដែលជាហេតុនាំឲ្យគេ សម្លាប់មនុស្សស្រី ២នាក់ មានឈ្មោះ Mary Hogan នៅឆ្នាំ ១៩៥៤ និង Bernice Worden នៅឆ្នាំ ១៩៥៧ ដូច្នេះគេត្រូវបានបញ្ជូនទៅឃុំខ្លួននៅឯមន្ទីរពេទ្យ វិកលចរិក Mendota Mental តែគួរឲ្យសោកស្ដាយតុលាកាមិនទាន់បានផ្តន្ទាទោសផង  Ed Gein ក៏បានស្លាប់ ហើយសាកសពត្រូវបានគេបញ្ចុះនៅក្បែរសាកសពគ្រួសាររបស់គេ នៅទីបញ្ចុះសព Plainfield តែរហូតមកទល់ពេលនេះគ្មាននរណាដឹងថា ផ្នូររបស់ Ed Gein នៅម្ដុំណានោះទេ ព្រោះតែគ្មានស្លាកឈ្មោះសម្រាប់សម្គាល់ ៕

សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Ed Gein
សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Ed Gein
សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Ed Gein
សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Ed Gein
សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Ed Gein
សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Ed Gein
សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Ed Gein
សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Ed Gein
សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ Ed Gein
Ed Gein
ទិដ្ឋភាពក្នុងផ្ទះរបស់ Ed Gein
ផ្ទះរបស់ Ed Gein

សហការី KBN

ប្រភព៖ Wiki