ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ប្រពន្ធរបស់តារាចម្រៀង អ៊ាម វន្នី បានចូលសម្រាកនៅមន្ទីរពេទ្យ ដើម្បីសម្រាលកូនទី២ ដោយប្រសូតបានកូនស្រីគួរឲ្យស្រលាញ់ម្នាក់ ដោយមានសុវត្ថិភាពទាំងម្តាយ និងកូន ។

ក្រោយពីប្រពន្ធសម្រាលបានកូនស្រី លោកអ៊ាម វន្នី បានដាក់ឈ្មោះឱ្យកូនស្រីរបស់ខ្លួនថា វន្នី កិត្តិវីរិយ៉ា ។ ក្នុងថ្ងៃដែរ ក៏មានមិត្តភក្តិសិល្បៈមួយចំនួនបានទៅសួរសុខទុក្ខប្រពន្ធរបស់តារាចម្រៀងរូបនេះដល់មន្ទីរពេទ្យផងដែរ។

លោកអ៊ាម វន្នី ពិតជារំភើបចិត្តខ្លាំងដែលទទួលសមាជិកថ្មី លោកថែមទាំងនិយាយប្រាប់មិត្តភក្តិថា កូនស្រីរូបនេះ បាននាំលាភសំណាងដល់លោកនិងក្រុមគ្រួសារ ។ សព្វថ្ងៃតារាចម្រៀងរូបនេះ មានកូនចំនួន២នាក់ ដែលកូនច្បងជាប្រុស និងកូនទី២ ជាស្រីដែលទើបសម្រាលនៅពេលនេះ ។

សូមបញ្ជាក់ថា លោកអ៊ាម វន្នី ត្រូវបានមហាជនស្គាល់ តាមរយៈចូលប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol របស់ស្ថានីយទូរទស្សន៍រស្មីហង្សមាស។ ចាប់តាំងពីពេលនោះ តារាចម្រៀងរូបនេះ មានឈ្មោះល្បីល្បាញបោះសំឡេងជាលំដាប់ និងអាចរកប្រាក់ចំណូលបានច្រើនគួរសមពីវិស័យសិល្បៈ៕