ខេត្តកណ្ដាល ៖ កូនប្រុស​តិរច្ឆាន​ម្នាក់​ងុប​ង​ល់​ប្រើប្រាស់​ថ្នាំ​ញៀន រហូត​ប្រពន្ធ​រត់​ចោល ស្រាប់តែ​តណ្ហា​ពុះកញ្ជ្រោល​ឡើង សុំ​ម្តាយបង្កើត​របស់​ខ្លួន រួម​ភេទ​ជាមួយ ជា​ច្រើន​លើក​ច្រើន​សារ ម្តាយ​មិន​ព្រម រូបគេ​គំរាម​សម្លាប់​ម្តាយ ទើប​ស្ត្រី​រង​គ្រោះ​ទ្រាំ​នឹង​អំពើ​ថោកទាប​របស់​កូនប្រុស​លែង​បាន​ក៏​សម្រេច​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចុះ​ចាប់ខ្លួន​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។

ករណី​កូនប្រុស​គំរាម​ម្តាយបង្កើត​ដើម្បី​រួម​ភេទ​ជាមួយ​នេះ បាន​កើត​មាន​ឡើង​នៅ​ម៉ោង​២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ មេ​សា ២០១៩​នេះ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ដដែល​នេះ នៅ​ចំណុច​ក្នុងផ្ទះ​ជនសង្ស័យ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​មាន់ ឃុំ​ព្រៃ​ពូ​ច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

កូនប្រុស​តិរច្ឆាន​មានឈ្មោះ​ប្រាក់ ឡា អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត បច្ចុប្បន្ន​រស់នៅ​ទីតាំង​ខាងលើ មាន​ប្រពន្ធ​(​រត់​ចោល​) និង​កូនស្រី​២​នាក់ ព្រមទាំង​កូនប្រុស​ម្នាក់ នៅ​ក្នុង​បន្ទុក ។

បើ​តាម​សម្តី​ស្ត្រី​រង​គ្រោះជា​ម្តាយ​អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ បាន​រៀបរាប់​ប្រាប់​ថា កូនប្រុស​អកតញ្ញូ​រូប​នេះ ធ្លាប់​មាន​ប្រពន្ធ​ម្នាក់ មានកូន​៣​នាក់ ហើយ​តែ​ដោយសារ​ការកូន​ប្រុស​គំនិត​ថោក​រូប​នេះ តែងតែ​ប្រព្រឹត្ត​គ្រឿងញៀន និង​ថែម​ទាំង​មាន​ចរិត​កោងកាច វាយ​ធ្វើបាប​ប្រពន្ធ​កូន​មិន​ស្វាង ទើប​គ្មាន​ប្រពន្ធ​កូន​ណា​អាច​ទ្រាំ​រួមរស់​ជាមួយ​បាន ដោយសារ​តែ​មិន​អាច​ទ្រាំទ្រ​បាន​ប្រពន្ធ​របស់​គេ ក៏​បាន​រត់​ចោល​បាត់​ដែល​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​១​ខែ មក​ហើយ ។

ស្ត្រី​ជា​ម្តាយ បាន​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ប្រពន្ធ​រត់​ចោល​បាត់ កូន​តិរច្ឆាន​ម្នាក់​នេះ មាន​ចំណង់តណ្ហា​ពុះកញ្ជ្រោល ស្រាប់តែ​សុំ​រូប​គាត់​ដែល​ជា​ម្ដាយបង្កើត រួមរ័ក​ជាមួយ​ខ្លួន ប៉ុន្តែ​គាត់​មិន​ព្រម​ទេ ហើយ​បាន​ណែនាំ​កូន កុំ​ឲ្យ​ធ្វើ​បែប​នេះ ក៏​កូនប្រុស​រូប​នេះ​បាន​យក​កាំភ្លើង​១​ដើម​ច្រក​ក្នុង​ការុង ដែល​កប់​ចោល​ក្នុង​ដី ក្បែរ​ផ្ទះ មក​គំរាម​រូប​គាត់​ឲ្យ​ខ្លាច ដើម្បី​ឲ្យ​យល់ព្រម​រួមរ័ក​ជាមួយ​រូបគេ​ថែម​ទៀត ។

ស្ត្រី​ជា​ម្តាយ បាន​បាន​បញ្ជាក់​ទាំង​ទឹកភ្នែក​ថា អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​នឹក​ស្មាន​មិន​ដល់ និង​ហួសចិត្ត​បំផុត​នោះ គឺ​ព្រោះតែ​ឥទ្ធិពល​គ្រឿងញៀន​ធ្វើ​កូនប្រុស​អប្រិយ​នេះ លែង​ស្គាល់​ល្អ អាក្រក់​ក្លាយជា​មនុស្ស​តិរច្ឆាន ហ៊ាន​គំរាម​ដើម្បី​បាន​សេពសន្ថវៈ​ជាមួយ​ម្តាយ​ខ្លួនឯង និង​ថែម​ទាំង​បាន​ប្រើ​ពាក្យ​សម្តី​និយាយ​គំរាម​ថា «​ថាបើ​ម៉ែ​ឯង​មិន​ព្រម​ឲ្យ​រួម​ភេទ​ជាមួយ​ខ្ញុំ​ទេ យប់​នេះ​ខ្ញុំ និង​សម្លាប់​ចោល​ហើយ​» ពោល​គឺ​មិន​ខ្លាច​នរក​ប្រេត​អ្វី​ទាំងអស់ ។

ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ណាមួយ​កូនប្រុស​បាត់បង់​សតិ​ជា​មនុស្ស​លែង​ស្គាល់​អ្នក​មានគុណ និង​លែង​ខ្លាច​បាប​បុណ្យ​អ្វី​បែប​នេះ រូបគាត់ទៅដេកផ្ទះកូនឈ្មោះប្រាក់ លាង ភេទប្រុស នៅខាងមុខភូមិព្រៃមាន ។ ទើប​នៅ​ព្រឹក ថ្ងៃ​ទី​២៣ មេ​សា រូប​គាត់​ក៏​សម្រេចចិត្ត​រាយការណ៍​ប្តឹង​ឲ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​កូនប្រុស​អប្រិយ​រូប​នេះ​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។

សមត្ថកិច្ច​មូលដ្ឋាន បានអោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ស្ត្រី​រង​គ្រោះជា​ម្តាយ​ខាងលើ​រួច​មក នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ដដែល កម្លាំង​នគរបាល​បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ ហើយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ក្នុងផ្ទះ​តែ​ម្តង ។ ក្រោយ​ចាប់ខ្លួន នគរបាល រក​ឃើញ​កាំភ្លើង​អាកា​៤៧ អត់​ស្វ័​យ​ដែល​ខូចគុណភាព​មួយ​ដើម ដែល​ជនសង្ស័យ​ច្រក​ទុក​ក្នុង​ការុង​កប់​ដី ក្បែរ​ផ្ទះ​ទុក​សម្រាប់​គំរាម​ស្ត្រី​ជា​ម្ដាយ​ដើម្បី​រួម​ភេទ ។

ចំណែក​ជនសង្ស័យ ក្រោយ​នគរបាល​ចាប់ខ្លួន នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ប្រកែក​ថា ខ្លួន​មិន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ម្ដាយ​ឡើយ ហើយ​ការ​ដែល​ស្រែកហៅ​ម្ដាយ ពីលើ​ផ្ទះ​ទាំង​យប់​រំលង​អធ្រាត្រ​នោះ គឺ​ដើម្បី​ឲ្យ​ម្តាយ​ជួយ​មើល​កូន​របស់​ខ្លួន​ឈឺ តែ​ប៉ុណ្ណោះមិនបានគំរាមចង់រួមភេទឡើយ ។ជនសង្ស័យសារភាពទៀត​ថា ខ្លួនបានរើសបានកាំភ្លើងAK47 នេះ នៅខាង ក្រោយផ្ទះ ប្រហែល១ឆ្នាំកន្លងមកហើយ និងយកកប់ដីទុក ក្នុងផ្ទះរក្សាទុកតែម្តង ។

ទោះជា​យ៉ាងណា​ ជនសង្ស័យ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ពិនិត្យ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន រួច​ហើយ​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី ដោយ​ចោទប្រកាន់​ពី​បទ​រក្សា​ទុក​អាវុធ​ខុសច្បាប់ តែ​ប៉ុណ្ណោះ ៕