ភ្នំពេញ ៖ ដើម្បីលុបបំបាត់ក្រុមទំនើងដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូជិះរ៉ូឮខ្លាំងៗ បង្ករំខានដល់ការដេកពួនរបស់ប្រជាពលរដ្ឋ និងដើម្បីរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សង្គមនោះ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការបញ្ជូនម៉ូតូ ដែលបានកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮរំពងខ្លាំងៗ បង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ចំនួន០៥គ្រឿង ទៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕
Home ព័ត៌មានជាតិ