ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យហុងកុងPenta Globalដែលមានបទពិសោធន៍ខ្ពស់និងមានសាខានៅ៦ប្រទេសក្នុងតំបន់បានបើកសម្ពោធលក់គម្រោងបុរីទី១របស់ខ្លួនជាផ្លូវការហើយកាលពីថ្ងៃទី១១កុម្ភៈ ឆ្នំា២០១៩នេះ។

Penta Global Limited, “Penta” គឺជាក្រុមហ៊ុនអភិវឌ្ឍអន្តរជាតិ ដែលមានទីតាំងនៅទីក្រុងហុងកុងដែលបានបើកដំណើរការដោយស្ថាបនិក៦រូបដែលមានបទពិសោធន៍ខ្ពស់ក្នុងវិស័យអចលនទ្រព្យនៅទីក្រុងហុងកុង សហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសតៃវ៉ាន់។នៅក្នុងឆ្នាំថ្មីនេះPentaនឹងផ្តោតទៅលើប្រទេសដែលស្ថិតនៅក្នុងខ្សែក្រវ៉ាត់មួយផ្លូវមួយ ហើយប្រទេសកម្ពុជា គឺជាជំហានដំបូងនៅក្នុងគម្រោងរបស់ Penta។ Penta បានជ្រើសរើសប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមអភិវឌ្ឍគោលនយោបាយ និងសេដ្ឋកិច្ច ការបើកទូលាយខាងលំហូរូបិយប័ណ្ណបរទេស និងតម្រូវការគេហដ្ឋានខ្ពស់សម្រាប់មនុស្សជំនាន់ក្រោយ។

សិល្បៈនៃការសាងសង់ Soleil 88 គឺបានអភិវឌ្ឍផ្ទះបែបទីក្រុងចំនួន៨៨ផ្ទះ។ សួនច្បារគឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍរបស់យើងដើម្បីបង្កើតបានជាគេហដ្ឋានល្អប្លែកពីគេ។ ជាមួយនឹងការបែងចែកច្រកចេញចូល ដែលមានភាពរឹងមាំ ដើម្បីការពារសុវត្ថិភាព។ យើងមានផ្ទះចំនួន២ប្រភេទគឺផ្ទះដែលមានកម្ពស់៣ជាន់ និងផ្ទះដែលមានកម្ពស់៤ជាន់។ ប្លង់មូលដ្ឋានគឺធ្វើការកែប្រែជាន់ឡៅតឿអោយទៅជាជាន់ធំទូលាយពេញលក្ខណៈ ដើម្បីបែងចែកបន្ទប់អោយមានភាពស្រឡះ និងខ្ពស់។ កាំជណ្តើរមួយកាំៗគឺមានភាពរលោងស្អាត និងមានភាពងាយស្រួលក្នុងការឡើង គឺធ្វើឡើងជាពិសេសសម្រាប់គ្រួសារដែលមានកូនតូច និងមនុស្សចាស់។ នៅខាងមុខផ្ទះត្រូវបានសាង
សង់ឡើងយ៉ាងប្រុងប្រយ័ត្នបំផុត។ ដើម្បីធ្វើអាយមានភាពខុសប្លែកពីផ្ទះល្វែងធម្មតា ទាំងមានភាពខុសប្លែកពីធម្មតា ទីធ្លាយ៉រខាងមុខផ្ទះត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់ផ្ទះនីមួយៗ។

ពណ៌មាស ដែលជាពណ៌តំណាងអោយពណ៌ព្រះអាទិត្យ ត្រូវបានប្រើប្រាស់សម្រាប់ពណ៌ផ្ទះ ដើម្បីបំពេញទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរ និងផ្តល់នូវភាពទាន់សម័យដល់ផ្ទះ
ផងដែរ។ ពណ៌ស្វាយត្រូវបានប្រើប្រាស់ជាមួយនឹងផ្ទះដែលមានកម្ពស់៤ជាន់ ដើម្បីបង្ហាញពីភាពអស្ចារ្យនៃផ្ទះទាំងមូល។ផ្ទះដែលមានកម្ពស់៣ជាន់ និងមាន៤បន្ទប់គេង គឺទទួលបានការពេញនិយមជាខ្លាំងនៅក្នុងប្រទេសកម្ពុជា ចំណែកផ្ទះដែលមាន៤ជាន់ គឺអាចបត់បែនក្នុងការប្រើប្រាស់ ដែលអាចប្រើប្រាស់ជាកន្លែងធ្វើពាណិជ្ជកម្មក៏បាន ធ្វើជាលំនៅដ្ឋានស្នាក់នៅក៏បាន។ អ្នកអាចធ្វើការនៅជាន់ទី១ និងជាន់ទី២ ហើយស្នាក់នៅនៅជាន់ទី៣ និងជាន់ទី៤យ៉ាងងាយស្រួល។ចំណែកសួនច្បារនៅជាន់ដំបូលវិញគឺជាការបន្ថែមទៅដល់ផ្ទះនីមួយៗ។ បន្ថែមពីនេះនៅមានបរិវេណខាងក្រៅផ្ទះ ដែលអ្នកអាចសម្រាក ឬក៏កម្សាន្តជាមួយនឹងសកម្មភាពមួយចំនួននៅបរិវេណខាងក្រៅនេះផងដែរ។

សំណង់ ជាមួយនឹងការគ្រប់គ្រងគម្រោង
សម្រាប់គម្រោងផ្ទះល្វែងរបស់ Soleil 88បន្ទាប់ពីកិច្ចប្រជំុជាមួយក្រុមការងារគ្រប់គ្រងគម្រោង យើងបានធ្វើការសម្រេចចិត្តបែងចែកការសាងសង់ទាំងមូលជា៤ដំណាក់កាល ដើម្បីបង្កើនវឌ្ឍនភាពនៃការសាងសង់ ដោយផ្តោតលើគុណភាពជាចម្បង។
ដំណាក់កាលទី១ រួមបញ្ចូលទាំងការសាងសង់ផ្ទះគំរូចំនួន២ គឺ “ផ្ទះក្នុងក្តីស្រមៃ” និង “ផ្ទះដ៏ល្អបំផុត” ដែលបានសាងសង់រួចរាល់នៅមុនថ្ងៃបើកលក់ជាផ្លូវការរបស់យើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

សម្រាប់ផ្ទះក្នុងក្តីស្រមៃ គម្រោងរបស់ស្ថាបត្យករយើង លោក Sunny Yung និងអ្នកតុបតែងផ្នែកខាងក្នុង Dorothy Chan បានរៀបចំបញ្ចូលគ្នារវាងស្ថាបត្យកម្ម និងការតុបតែងផ្ទៃខាងក្នុង ដើម្បីបង្កើន “ក្តីស្រមៃ” សម្រាប់ការគ្រប់គ្រងអចលនទ្រព្យរបស់ពួកគេ។សម្រាប់ផ្ទះដ៏ល្អបំផុត គឺឆ្លុះបញ្ចាំងពីស្តង់ដារ ដែលផ្តល់នូវសេរីភាពសម្រាប់ម្ចាស់អចលនទ្រព្យ ដើម្បីផ្តល់នូវអារម្មណ៍ដ៏ល្អបំផុតសម្រាប់ពួកគេផងដែរ។នៅសល់ផ្ទះល្វែងចំនួន
៨៦ទៀតនឹងត្រូវសាងសង់នៅក្នុងដំណាក់កាលទី២ ដល់ដំណាក់កាលទី៤ដែលនឹងត្រូវប្រកាសបន្ទាប់ពីថ្ងៃបើកលក់ជាផ្លូវការរបស់យើងត្រូវបានបញ្ចប់ផងដែរ។ ដំណាក់កាលទាំង៣នេះនឹងត្រូវបញ្ចប់ជាបន្តបន្ទាប់។ ដំណាក់កាលចុងក្រោយនឹងបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។ ជាមួយនឹងការតាមដាន និងគ្រប់គ្រងគម្រោងជាបន្តបន្ទាប់ ដោយក្រុមការងារគ្រប់គ្រងគម្រោង ដែលមានបទពិសោធន៍ខ្ពស់របស់យើងយើងនឹងត្រួតពិនិត្យ
ការចំណាយលើការសាងសង់របស់យើងបានយ៉ាងល្អបំផុតនៅក្នុងដំណើរការគម្រោង។ ក្រោមគម្រោងដ៏ច្បាស់លាស់នេះគឺយើងទទួលបានផលប្រយោជន៍នៃគម្រោងរបស់យើងរហូតដល់១៧០លានដុល្លារសហរដ្ឋអាមេរិក។

ហេតុអ្វីបានជាជ្រើសរើសប្រទេសកម្ពុជា?
Penta ជ្រើសរើសប្រទេសកម្ពុជាជាប្រទេសដំបូង ដើម្បីចាប់ផ្តើមគម្រោងរបស់ខ្លួន ដោយសារមូលហេតុមួយចំនួនដូចជា ទី១ ដោយសាររូបិយប័ណ្ណកម្ពុជាមិនមានហានិភ័យចំពោះ Penta នោះទេ ព្រោះប្រាក់រៀលរបស់កម្ពុជា និងប្រាក់ដុល្លារសហរដ្ឋអាមេរិក គឺសុទ្ធតែអាចប្រើប្រាស់បានយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ទី២ ដោយសារប្រទេសនេះមានស្ថិរភាពខាងនយោបាយ និងមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុងរយៈពេល៣-៤ឆ្នាំនេះ ហើយនឹងរយៈពេល
៥ឆ្នាំទៅមុខទៀតផងដែរ។ ជាចុងក្រោយយើងចាប់អារម្មណ៍ចំពោះឥរិយាបថរបស់ចំនួនអ្នកធ្វើការវ័យក្មេង ដែលមានអាយុជាមធ្យម២៤ឆ្នាំ។្យ៉ាងទៀតចំនួនប្រជាជនវ័យក្មេងទាំងនោះគឺមានតម្រូវការគេហដ្ឋានសម័យថ្មីជាខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយពួកគេក៏
បើកចិត្តទូលាយក្នុងការទទួលយកនូវការរចនាថ្មីប្រកបដោយការច្នៃប្រឌិតខ្ពស់របស់យើងផងដែរ ទាំងស្ថាបត្យកម្ម ទាំងការតុបតែងខាងក្នុងគេហដ្ឋាន ទាំងយុទ្ធសាស្រ្តទីផ្សារ ទាំងសំណង់
អគារ និងទាំងការគ្រប់គ្រងអគារ។
តើនឹងអ្វីជាបន្តទៀត?
Penta មានទំនុកចិត្តថា គម្រោងជាច្រើនទៀតនឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសមួយចំនួនទៀតនៅក្នុងទ្វីបអាស៊ី៕