ហ្វេសប៊ុក៖ ពាក្យថាស្នេហារវាងមនុស្សប្រុសស្រី គឺមិនបានកំណត់ដោយអាយុ វណ្ណៈ រូបសម្បត្តិ ពណ៌សម្បុរឡើយ ហើយបើនិយាយពីនិយមន័យស្នេហាតែពីរម៉ាត់នេះ គឺមានន័យទូលំទូលាយខ្លាំងណាស់ ដែលមិនអាចកំណត់បាននោះទេ ដែលជាក់ស្ដែងប្ចុចុប្បន្ននេះ គេក៏ឃើញមានសូម្បីតែសេចក្ដីស្នេហារវាងមនុស្សភេទដូចគ្នា ក៏មានច្រើនដែរ ហើយប្រទេសខ្លះព្រមទទួលស្គាល់ និងមានប្រទេសខ្លះនៅរើសអើង ក៏ដូចជាប្រឆាំងនៅឡើយ ។

យ៉ាងណាមិញ ស្នេហាមិនប្រកាន់វ័យ គឺសំដៅទៅលើបុគ្គលចាប់ពីពេញវ័យឡើងទៅមានអ្នកខ្លះខាងស្រីចាស់ មានស្នេហាជាមួយប្រុសក្មេង ឬស្រីក្មេង មានស្នេហាជាប្រុសចាស់ និងមានមនុស្សជាច្រើនទៀត មានវ័យចាស់ៗទៅហើយ តែទើបរកបានដៃគូដែលយល់ចិត្តគ្នា រហូតឈានដល់ការរៀបការ មិនឲ្យចាញ់ក្មេងៗប៉ុន្មានឡើយ ដែលជាក់ស្ដែងដូចជា កាលពីពេល ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានចាប់អារម្មណ៍ខ្លាំងទៅលើ គូស្នេហ៍មួយគូ ដែលមានវ័យចាស់ទៅហើយ តែពួកគាត់ទើបតែរៀបចំខ្លួនដើម្បីរៀបការ ហើយចំពោះសកម្មភាពនេះ ក៏ទទួលបានការសាទរផងដែរ ពីសំណាក់អ្នកលេងហ្វេសប៊ុក ។

គួរបញ្ជាក់ថា នេះពុំមែនជារឿងចម្លែកអ្វីឡើយ ដែលមនុស្សចាស់ស្រឡាញ់គ្នា ហើយរៀបការដូចគូស្នេហ៍ក្មេងៗ ជាក់ស្ដែងកន្លងមកមានគូស្នេហ៍វ័យចំណាស់ច្រើនគូណាស់ ដែលបានរៀបចំពិធីមង្គលការ ហើយក៏មានភាពអធិកអធ័មខ្លាំងណាស់ដែរ ៕

សហការី KBN
ប្រភព៖ FB