ភ្នំពេញៈ នារី២នាក់ស្រឡាញ់ភេទដូចគ្នា បាននាំគ្នាទៅគាស់បន្ទប់ជួល ក៏អស់លក្ខណ៍៍ត្រូវម្ចាស់មកទាន់​ក្របួសកឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅមុខបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យទាំង២នាក់ខាងលើបាននាំគ្នាគាស់បន្ទប់ ជួលប៉ុនប៉ងលួចទ្រព្យសម្បត្ដិ។ ប៉ុន្តែភ្លាមៗនេះ ម្ចាស់​បន្ទប់បានមក​ទាន់ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង។

ប្រភព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលស្រីស្រឡាញ់ស្រីដូចគ្នាខាងលើ​ជាប់ពាក់ព័ន្ធ​នឹងករណីគាស់បន្ទប់គេលួចទ្រព្យ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះ ជូន ចាន់ណា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្បូងភ្នំ ឃុំតាក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម និង​ទី២-ឈ្មោះឃុត ប៊ុណ្ណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិរពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានលួចគាស់បន្ទប់ជួលរបស់ជនរងគ្រោះប្រាកដមែន តែមិនសម្រេចង ក៏ត្រូវម្ចាស់មកទាន់ ចាប់ជាប់ ហើយប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែម្ដង។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទាំង២នាក់ទៅកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរ និងចាត់ការបន្ត៕