ភ្នំពេញ៖ ក្រុមហ៊ុន RF3 World Cambodia បានប្រារព្ធកម្មវិធីយ៉ាងសម្បើមអស្ចារ្យរបស់ខ្លួន គឺកម្មវិធី “Thank you RF3 World” នាថ្ងៃអាទិត្យ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ នៅមជ្ឈមណ្ឌល និងពិព័រណ៌កោះពេជ្រ ដល់ទៅ៤ អគារជាប់គ្នា។

នៅក្នុងកិច្ចនៃកម្មវិធី យើងក៏ឃើញមានវត្តមាន លោកឧកញ៉ា Dato Sri Nazeri Bin Omar ប្រធានក្រុមហ៊ុន​ Rf3 World​ អន្តរជាតិ ដែលលោកអញ្ជើញមកពីប្រទេសម៉ាឡេស៊ី ហើយជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម​ មៀច​ សុផាន់ណា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីផងដែរ។ នៅក្នុងនោះ យើងក៏ឃើញមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក៏ដូចជាសមាជិកដែលជាម្ចាស់ស្តុកទាំងតូច និងធំ ជាច្រើនរយនាក់ បានចូលរួមយ៉ាងអធិកអធម ជាសក្ខីកម្មនៃការប្រគល់រង្វាន់ និងសាទរភាពជោគជ័យយ៉ាងអស្ចារ្យរបស់ក្រុមហ៊ុន Rf3 World Cambodia។

កម្មវិធីនេះ បានធ្វើឡើងក្នុងគោលបំណងប្រគល់រង្វាន់ជ័យលាភីដល់ថ្នាក់ដឹកនាំឆ្នើមរបស់ក្រុមហ៊ុន RF3 World Cambodia ដែលមានរថយន្តដល់ទៅ ២២ គ្រឿង សម្រាប់ការប្រឹងប្រែងចែកចាយការលក់យ៉ាងជោគជ័យ និងចាប់ឆ្នោតផ្សងសំណាងជូនថ្នាក់ដឹកនាំ សមាជិកដែលជាម្ចាស់ស្តុក (តូច-ធំ) ព្រមទាំងភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីទាំងមូល ​មានឱកាសឈ្នះរង្វាន់ដែលមានដូចជា៖ ម៉ូតូហុងដាឌ្រីម ២០១៨ ចំនួន ២ គ្រឿង លែតថប់ ចំនួន ២គ្រឿង ស្មាតហ្វូន ចំនួន ២០គ្រឿង និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត​។

លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 World ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ “​ក្រុមហ៊ុន Rf3 World Cambodia បានបង្កើតកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ និងនាំចូលផលិតផលគ្រឿង​សម្អាង ២ ប្រភេទ គឺ៖ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ពីក្រុមហ៊ុន Rf3 World អន្តរជាតិ ប្រចាំនៅ​ប្រទេសម៉ាឡេស៊ី និងបានចុះប្រវេទន៍ត្រឹមត្រូវនៅក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និង អគ្គនាយក​ដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមបរិបទផ្លូវច្បាប់ត្រឹមត្រូវ ។

គ្រីម​ Firmax3 ជាគ្រីមលាបលើជីបចរនៃដងខ្លួនដ៏ពូកែស័ក្តិសិទ្ធិ និង​ស៊ីរ៉ូម O2max3 គឺជាផលិតផលគ្រឿងសម្អាង ដែលផលិតផលទាំងពីរនេះ បានផលិតតាម​បច្ចេក​វិទ្យា​ទំនើបថ្មីមួយ​ដោយរូបមន្តបច្ចេកវិទ្យាណាណូ (NaNo Technology) រួមមាន​សារធាតុផ្សំ​ពី​រុក្ខធម្មជាតិសុទ្ធសាធ​ចំនួន​ ១៣មុខ មកពី៣ទ្វីប គឺទ្វីបអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប ដែលមានតួនាទី សមត្ថភាព និងឧត្តមភាពខ្ពស់។ សម្រាប់ Firmax3 ជាគ្រីមជំនួយសុខភាព ការពារជម្ងឺរ៉ាំរៃ និងជួយបណ្តុះកោសិកា ហើយ​ស៊ីរ៉ូម O2max3 អាចសម្រួលដល់អ្នកមានបញ្ហាសុខភាពស្បែក ​ជួយបន្តឹងស្បែកមុខ បំបាត់​អាចម៍​រុយ​ បំបាត់ភាពជ្រីវជ្រួញ ជួយបង្កើនអ័រម៉ូន ជួយបញ្ហា​ជាំមុខ​​​​ មុខកើតមុន ថែរក្សា​សុខភាព​​​ឲ្យស្រស់ស្រាយ ព្រមទាំងជួយរក្សាសម្រស់ឲ្យស្រស់​ក្មេងជាងវ័យ​។ ជាមួយការទទួលស្គាល់គុណភាព សុវត្ថិភាពនៃផលិតផល Firmax3 និងស៊ីរ៉ូម O2max3 មានការធានា និង អះអាងពី ស្ថាប័នអន្តរជាតិឱ្យចែកចាយជុំវិញពិភពលោក ភ្ជាប់ជាមួយអាជ្ញាប័ណ្ណស្តង់ដាអន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT ។

គ្រីម Firmax3 និងស៊ីរ៉ូម O2max3 មានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយ មិនត្រឹម​តែ​នៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺត្រូវបានធ្វើចរាចរលើពិភពលោក រហូតដល់ទៅជាង ២០​ប្រទេស ក្នុងនោះរួមមាន​៖ ម៉ាឡេស៊ី កម្ពុជា សិង្ហបូរី ហ្វីលីពីន ឥណ្ឌូនេស៊ី ភូមា បង់ក្លាដែស ឥណ្ឌា ប្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង អាមេរិក កាណាដា រ៉ុស្សី អូស្ត្រាលី ញូវស៊ីឡែន។ល។ ជាការគួរឲ្យកត់សម្គាល់ ថ្វីបើប្រទេសកម្ពុជាតូច និងមានប្រជាជន​តិចក៏​ពិត​មែន ប៉ុន្តែការនាំចូល​ផលិតផលគ្រឿងសម្អាង គ្រីម Firmax3 និង ស៊ីរ៉ូម O2Max3 មានវិសាល​ភាព និងទីផ្សារទូលំ​ទូលាយ​គួរឱ្យជាទីមោទនភាពបំផុត និងមានចំណាត់ថ្នាក់លំដាប់​លេខ២ ក្នុង​ចំណោម​ជាង២០​ប្រទេស​​ខាងលើ។”
នៅក្នុងថ្ងៃនៃកម្មវិធី ក្រុមហ៊ុន Rf3 World Cambodia ក៏បានចូលជាសមាជិកសមាគមឱសទកម្ពុជាជាផ្លូវការ សម្រាប់ការបម្រើសេវាកម្មសុខភាពប្រជាជនបានល្អ និងទទួលបាននូវវិញាបនប័ត្រ សេចក្តីប្រកាស មេដាយ និងពានកិត្តិយសផងដែរ។

ក្រុមហ៊ុន Rf3 World Cambodia បានផ្គត់ផ្គង់ជូន​អតិថិជន​នូវផលិផលប្រើប្រាស់ប្រកបដោយ​ភាពជឿជាក់និងទំនុកចិត្តគ្មាន​ការព្រួយ​បារម្ភចំពោះផលប៉ះពាល់ដល់សុខភាព និងបានរួមចំណែកជួយប្រទេសជាតិកាត់បន្ថយភាពក្រីក្រ និងបញ្ហាចំណាកស្រុក តាមរយៈការទទួលបានឱកាសបណ្តុះបណ្តាលចំណេះដឹងនៃការប្រើប្រាស់ផលិតផល និងឱកាសការងារដល់សមាជិកជាច្រើនរយនាក់ ដើម្បីមានលទ្ធភាពរកប្រាក់ចំណូល បង្កើនសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិផងដែរ ៕