• ផ្ទុះការអបអរទូទាំងប្រទេសបារាំង
  • មានការចូលលួចក្នុងហាងនានា
  • លោកម៉ាក្រុង អបអរក្នុងកីឡដ្ឋាន
  • នៅប៉ារីស មានអ្នកអបអរ៨ម៉ឺននាក់


ក្រុងបារីស៖
កម្លាំងប៉ូលិសបារាំង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈមានការវាយតប់គ្នានិងការលួចជាច្រើន បានកើតមានឡើងនៅឯ សង់ អេលីហ្សេ នៅពេលដែលការអបអរឆ្លងបាល់ទាត់បារាំងនៅក្រុងប៉ារីស បានប្រឺក្លាយជាជូរចត់ក្រោយពីក្រុមជម្រើសជាតិរបស់ពួកគេបានយកឈ្នះការប្រកួតលើក្រុមក្រុមអាត 4-2 នៅក្នុងក្រុងមូស្គូកាលពីរាត្រីថ្ងៃអាទិត្យ ទី១៥ កក្កដា។

ក្រុមមនុស្សសប្បាយរីករាយ បាននាំគ្នាដុតគ្រាប់បែផ្សែងជាពណ៌ជាតិ ផ្ទៃមេឃ ស និងក្រហម ធ្វើឲ្យងងិតមើលស្ទើរមិនឃើញក្លោងទ្វារជ័យជម្នះរបស់លោកណាប៉ូឡេអុង ខណៈដែលក្រុមប៉ូលិស បានទប់ទល់នឹងហ្វូងមនុស្ស ដោយប្រើកាណុងបាញ់ទឹក។

មនុស្សជាច្រើនបានឡើងលើដំបូលខ្យូសលក់កាសែត និងដំបូលរោងតថយន្តក្រុងឈប់ក្នុងកំបន់នោះ ដើម្បីគ្រវីទង់ផ្សេងៗ និងដឹកនាំឲ្យហ្វូងមនុស្សនៅខាងក្រោមចូលរួមរីករាយអបអរ។ ភ្លេងជាតិ the Marseillaise បានលាន់លឺរំពងឡើង រថយន្តតូចៗ បានចុចស៊ីផ្លេ ហើយគ្រាប់កាំជ្រួចតូចៗ ក៏បានផ្ទុះដែរ។

ក្រុមអ្នកលួច បានទម្លាយចូលផ្នែកខាងមុខហាង កម្ទេចបង្អួច មុនពេលពួកគេត្រូវបានក្រុមប៉ូលិសប្រឆាំងកុបកម្មដែលប្រដាប់ដោយខែល ដេញត្រឡប់មកវិញ។

យុវជនម្នាក់ បានបាញ់ផ្សែងពន្លត់អគ្គិភ័យលើហ្វូងមនុស្ស នៅវេលារសៀលដ៏សែនក្តៅនោះ។

ប៉ូលិសរាប់រយនាក់ ក្នុងឈុតប្រឆាំងកុបកម្ម ត្រូវបានតម្រង់ជួរយ៉ាងស្ងប់ស្ងាត់នៅលើចិញើមថ្នល់ ដើម្បីឃ្លាំមើលក្រុមអ្នកអបអរទាំងនោះ។ តាមធម្មតា ការអបអរឆ្លងផ្សេងៗ តែងតែបញ្ចប់ដោយបង្អួចហាងជាច្រើនត្រូវបាក់បែក និងការបំផ្លាញជាច្រើនទៀត ហើយថ្ងៃអាទិត្តទៀត គឺវាអីចឹងឯង។

ឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានវាយប្រហារលើចំណុចមួយលើតំបន់ សង់ អេលីហ្ស។ ក្រុមប៉ូលិសប្រមាណ៤០០០នាក់ បានឃ្លាំមើលតមបន់អ្នកគាំទ្រ ដែលមានចំណុះមនុស្ស៩ម៉ឺននាក់ ក្នុងពេលប្រកយត បន្ទាប់មកក៏បានផ្លាស់ទៅកាន់សង់ អេលីហ្ស និងវិថីជិតខាងវិញ។

មនុស្ស៣០នាក់ ដែលភាគច្រើនពាក់ម៉ាស់ បានបុកទម្លាយចូលហាង Publicis Drugstore ដោយចេញមកវិញ ជាមយយស្រា និងស្រាសាំប៉ាញជាច្រើនដប ញញឹមញែម និងប្រើទូរស័ព្ទ ថតវីដេអូផ្ទាល់ខ្លួនពួកគេ។ អ្នកខ្លះ បានគប់របស់របរផ្សេង” ក្នងនោះមានដប កៅអីដាក់កម្លាំងប៉ូលិស ដែលបានឆ្លើយតបវិញជាមួយឧស្ម័នបង្ហូរទឹកភ្នែក។

អ្នកឈរក្បែរដែលពាក់អាវជម្រើសជាតិបារាំងដែលហូរទឹកភ្នែក បាននិយាយថា៖ «នៅមិនមែនជារបៀបអបអរទេ»។
ខណៈក្រុមអ្នករសប្បាយរាប់ម៉ឺននាក់ បានចាកចេញជាបណ្តើរៗពីទីតាំងល្បីឈ្មោះនោះ ក្រុមប៉ុលិស បានប្រើកាណុងបាញ់ទឹកបំបែកក្រុមអ្នកបង្គបញ្ហាដែលនៅសេសសល់នៅម៉ោង ១១ និង៣០នាទីយប់។

នៅកន្លែងផ្សេងទៀត ក្នុងប្រទេសបារាំង ក្រុមអាជ្ញាធរ បាននិយាយថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្រុងលីយ៉ុង ភាគខាងជើងរវាងក្រុមប៉ូលិសនិងក្រុមយុវជនប្រមាណ១០០នាក់ ដែលបានឡើងលើដំបូលរថយន្តប៉ូលិសនៅឯការបញ្ចាំងការប្រកួតនៅកណ្តាលវាលមួយ ក្នុងកណ្តាលក្រុង។

ខណៈរាត្រីកាលចូលមកដល់ ប៉មអេហវែល បានបញ្ចាំងលខ 1998-2018 ដើម្បីអបអរខួបជើងឯកបារាំងទាំងពីរ។
ក្លោងទ្វារជ័យជម្នះ គឺត្រូវបានដេគ័រលម្អដោយពណ៌ជាតិ ដុតបំផ្លឺជាមួយរូបមាន់គក ផ្ទៃមុខនៃក្រុមកីឡាករជ័យជម្នះ និងពាក្យថា«មោទនភាពក្រុមបារាំង»។

ការអបងរឆ្លងនេះ ត្រូវបានកើតមានឡើងនៅទូទាំងប្រទេសបារាំង។ សម្រាប់អ្នកងប់ងុលនឹងភាពឆ្កយត និងអ្នកសប្បាយខ្លះ ដែលបាត់បង់ការព្រប់គ្រង អារម្មណ៍ជាតិនិយម និងសាមគ្គីភាព គឺស្ទើរកើតចេញមកពីក្នុងចិត្ត។

ទូរទស្សន៍បារាំង បានបង្ហាញឈុតឆាកអបអរឆ្លងនៅក្នុងក្រុងម៉ាកសី និងទូទាំងភាគខាងត្បូងនៃប្រទេសបារាំង ខណៈក្នុងក្រុងមូស្គូ ជាទីដែលរាប់ម៉ឺននាក់ បានធ្វើដំណើរទៅដោម្បីទស្នាការប្រកួតផ្ទាល់ ជាមួយប្រធានាធិបតី អ៊ូម៉ាញូអែល ម៉ាក្រុង និងភរិយាប៊្រីហ្គីត មានការស្រក់ទឹកភ្នែកជាច្រើនព្រោះក្តីត្រេកអរ។

ក្នុងចំណោមសមុទ្រចម្រុះពណ៌ក្រហម,ស,និងផ្ទៃមេឃ។
ខណៈពលរដ្ឋបារាំងអបអរ ប្រជាជនក្រូអាតនៅរុស្ស៊ី និងនៅឯស្រុកកំណើត បានសញ្ជប់សញ្ជឹងភាវនារនឹងកាបរាជ័យនេះ។

ក្រុមអ្នកគាំទ្រនៅក្រុងហ្សាក្រេប បានប្រជ្រៀតគ្នានៅតាមទីលានជាច្រើន និងថងវិថី និងពោរពេញដោយក្តីសង្ឃឹម និងរីករាយរហូតដល់គ្រាចុងក្រោយនៃបរាជ័យ។

ខណៈការប្រកួត បានបញ្ចប់ ពួកគេមិនអាចលាក់បាំងភាពក្រៀមក្រំបានទេ ប៉ុន្តែមនុស្សជាច្រើន បាននិយាយថា ពួកគេរីករាយចំពោះអ្វីដែលក្រុមក្រូអាត បានសម្រេចមកដល់ពេលនេះ។ លោក និយាយថា៖ «ពិតណាស់ ខ្ញុំក្រៀមក្រំ។ ខ្ញុំអាចឃើញពួកគេលើកពានលេខ២ ប៉ន្តែនេះគឺពិតជាអស្ចារ្យណាស់ហើយ»៕