Home Blog Page 91

បុរសជនជាតិកូរ៉ម្នាក់ត្រូវក្រុមឆបោ.កចាប់ជំរឹ.តនៅប្រទេសថៃ រួចបង្ខំឲ្យធ្វើការខាង Online Scam

0

សូមជួយស៊ែរឲ្យអន្តរជាតិបានដឹង! កាលពីថ្មីៗនេះអង្គភាពឧក្រិដ្ឋកម្មហិង្សានៃស្ថានីយ៍ប៉ូលីស Pocheon របស់កូរ៉េខាងត្បូងបានទទួលបានបណ្ដឹ.ងពាក់ព័ន្ធនឹងការចាប់ជំរឹតមួយករណីទៀតលើបុរសម្នាក់ ក្រោយត្រូវបានគេទាក់ទងឲ្យទៅធ្វើការនៅប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The JoongAnn របស់កូរ៉េខាងត្បូង។

យោងតាមស្ថានីយ៍ប៉ូលីស Pocheon ក្នុងខេត្ត Gyeonggi នៅថ្ងៃទី 1 ខែកុម្ភៈ ពួកគេបានទទួលការរាយការណ៍តាមទូរស័ព្ទពីស្រ្តីវ័យចំណាស់ម្នាក់ថាកូនប្រុសរបស់គាត់វ័យ 30ឆ្នាំ ដែលបានទៅធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ បានលួចទាក់ទងមកគាត់ដើម្បីស្នើសុំជំនួយព្រោះពេលនេះខ្លួនត្រូវបានគេបោ.កប្រាស់ និងបង្ខំឲ្យធ្វើការងារខុសច្បាប់។

បើតាមសម្ដីម្ដាយរបស់បុរសរងគ្រោះបានរៀបរាប់ប្រាប់ប៉ូលីសថា កូនប្រុសរបស់គាត់បានចាកចេញទៅកាន់ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី 26 ខែមករា បន្ទាប់ពីគេបានឃើញការផ្សាយពាណិជ្ជកម្មលើ Telegram ពាក់ព័ន្ធនឹង “ការងារដែលមានប្រាក់ខែខ្ពស់នៅក្រុមហ៊ុនរចនាមួយក្នុងប្រទេសថៃ”។ ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗបន្ទាប់ពីមកដល់ទីនោះ គាត់ត្រូវបានគេនាំទៅកាន់ម៉ូតែលមួយក្នុងទីក្រុងបាងកក ដែលត្រូវបានឃុំខ្លួននៅក្នុងបន្ទប់មួយ ហើយក្រោយមកត្រូវបានគេបង្ខំឱ្យទទួលការបណ្តុះបណ្តាលទាក់ទងនឹងការតេទូរស័ព្ទឆបោ.ក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIxXaVQvHmM_bIqo-2SX12auOi6FoqKJFsBBuyGPMSJehzZIVTrH9cyVE1iZ0C_-QkcUyaLzxs5h6XxvnsPnvxQdxIcNeoz6C3WlTdsnznWCNvL0TNfJ1gt-7EqdIoC8PzEPlaPGR0mt2xKSBTl_-PGG8-1tH4Jy0ymvAPrGI0UhfSKkYny_8S-OeJTxsl/s1280/photo_2026-02-03_16-01-45.jpg

ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះ ប៉ូលីសកូរ៉េខាងត្បូងបានទាក់ទងទៅកាន់ស្ថានកុងស៊ុលកូរ៉េប្រចាំប្រទេសថៃតាមរយៈបណ្តាញការទូត និងបានស្នើសុំជំនួយពីប៉ូលីសក្នុងស្រុករបស់ថៃ និងក្រោយមកទៀត បុរសរងគ្រោះក៏ត្រូវបានជួយសង្រ្គោះនិងបញ្ជូនទៅប្រទេសកូរ៉េវិញបានដោយសុវត្ថិភាព។

គួរជម្រាបថា នេះពុំមែនជាករណីដំបូងនោះទេ ដែលជនបរទេសឬជនជាតិកូរ៉េត្រូវបានគេបោ.កបញ្ឆោតឲ្យទៅធ្វើការងារខុសច្បាប់ ឬត្រូវបានបង្ខាំងទុកដោយក្រុមឧក្រិដ្ឋជនបែបនេះ។ តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានទាំងនេះហាក់មិនសូវជាត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាយកទៅចុះផ្សាយព្រោងព្រាតឡើយ ដែលនេះឆ្លុះបញ្ចាំងពីភាពលម្អៀងនិងអយុត្តិធម៌ជាខ្លាំងសម្រាប់ប្រទេសកម្ពុជា ព្រោះថានៅពេលមានករណីស្រដៀងគ្នានេះកើតឡើងនៅកម្ពុជា នោះច្បាស់ជាសារព័ត៌មានទាំងកូរ៉េ និងថៃ នាំគ្នាយកទៅចុះផ្សាយលាបពណ៌កម្ពុជាយ៉ាងផុសផុលមិនខាន៕

ចិនកាត់ទោ.សអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឱ្យជាប់ពន្ធនា.គារមួយជីវិតពីបទស៊ីសំណូក

0

ប្រទេសចិន ៖ តុលាការចិនបានកាត់ទោ.សលោក Tang Yijun អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាយុ៦៤ឆ្នាំ ឱ្យជាប់ពន្ធនា.គារមួយជីវិត ពីបទស៊ីសំណូកស្មើទឹកប្រាក់រហូតដល់ជាង១៣៧លានយាន់ (ឬជាង១៩លាន ៧សែនដុល្លារ) ព្រមទាំងរឹបអូសទ្រព្យសម្បត្តិទាំងអស់ និងដកហូតសិទ្ធិនយោបាយជារៀងរហូត ។ នេះជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងនៅប្រទេសចិនប្រឆាំងនឹងបទល្មើសសូកប៉ាន់ ដោយដាក់ទោ.សចាប់ពីមន្ត្រីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw67AiFTEp74TynRAS77SgPAhaAzcxo9oZn-sCI3AKpoYJ1Xjba84g1SWtSuojsgCJGu-X3DIeevWPNlgk2HkTR2MRAhB9ZF6PJ5sd10dDH6HrKsCxgD_YHaNUNPRW8L5n8L4VsANIW8it6QFIPENe5rLUReDeXytV6oqAa6-ijRaHYNnTOq6BVXq8tRqx/s1080/photo_2026-02-04_08-20-20.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រឆាំងអំពើពុករលួយរបស់ចិនបានធ្វើឡើងជាបន្តបន្ទាប់! តុលាការខេត្តហ្វូចៀនបានកាត់ទោសលោក Tang Yijun អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាយុ៦៤ឆ្នាំ ឱ្យជាប់ពន្ធនាគារមួយជីវិត ពីបទស៊ីសំណូក និងប្រើប្រាស់អំណាចខុសច្បាប់ ដែលផ្តល់ផលប្រយោជន៍ដល់បុគ្គល និងស្ថាប័នឯកជនជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMgX2-G9EQWXcCCyCvLMy9IfKYjizBOBg1NPEZ1N126TiN-U8QmSqESetMOpZzxlXe7V8ntgLTWHfcgmc17HSRK5WM-XEMgOB5HuzSKyp7tFoRuZHodQSSwvPRjownl0OiXDd1tP5LsCswIrF-UBrZy-D98rCow_1vKCO58bxBtLqMgDFdBzNrAb6UHpnB/s1049/photo_2026-02-04_08-20-20%20(3).jpg
លោក Tang អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រើប្រាស់តួនាទីនយោបាយ និងប្រព័ន្ធយុត្តិធម៌ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ សរុបមានរយៈពេល១៦ឆ្នាំ ដោយប្រាក់ដែលលោកទទួលបានពីការស៊ីសំណូក សរុបស្មើជាង១៣៧លានយាន់ (ឬជាង១៩លាន ៧សែនដុល្លារ) ។

ក្រៅពីការកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត តុលាការក៏បានរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់លោក Tang និងដកហូតសិទ្ធិការធ្វើនយោបាយជារៀងរហូត ដោយគ្មានការបន្ធូរបន្ថយទោស ឬព្យួរទោសឡើយ ពីព្រោះលោកបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តក្នុងប្រព័ន្ធយុត្តិធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqzHCdPntxpN1zZS8g6QyaXVTcI66dzlIhkALRLBBuJKhtxJvRvTyDvXv4rOI8tZaWCZ970pzutGwZ1z0cqzTTtNPfL-ZKT0LU7Rt9EAvCQDOFkN8ryTpCOQG__8DEp5bGjfa_rC3NCXUQagPMJ_1JN-sN1Q4U1XpK2dRRn5N_G1f39wsf3iYbjEibuqoz/s1280/photo_2026-02-04_08-20-20%20(2).jpg

លោក Tang ធ្លាប់បម្រើការងារជាមន្ត្រីរាជការជាន់ខ្ពស់មានតួនាទីសំខាន់នៅប្រទេសចិន ដោយលោកធ្វើការក្នុងវិស័យច្បាប់ និងសន្តិសុខ ។ ការដាក់ទោសអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវបានចាត់ទុកជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងរបស់ចិន ពីព្រោះទោសកំហុសរបស់លោក Tang ពាក់ព័ន្ធនឹងការផ្តល់ផលប្រយោជន៍ក្នុងកិច្ចសន្យាគម្រោងរបស់រដ្ឋាភិបាល ព្រមទាំងការពារផលប្រយោជន៍របស់អាជីវកម្មមួយចំនួន ជាថ្នូរនឹងការផ្តល់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLhR0CujubP86V2WgdiePoP3wMqT4MrMVye3xMNy_TI-HTNR4jCgu9oEmeZi2YnDnwfL-AWvaP1EtBOcWg8RHejKx9Llm06eTMaMyyvMQ8YvoZ1rw4vri_y5XOqhIEio-0ks0kklo_9sYvWc7SU1KXVaAYONcZqKsQ1yzcIcLXl_OBhbYeihNSWhEQMMTX/s1024/photo_2026-02-04_08-20-19.jpg

ការកាត់ទោសរបស់តុលាការចិនលើអតីតមន្ត្រីជាន់ខ្ពស់ ស្របពេលប្រទេសចិនអនុវត្តគោលនយោបាយ «បង្ក្រាបមន្ត្រីរាជការពុករលួយ» បង្កើតឡើងដោយលោកប្រធានាធិបតី Xi Jinping ដែលគោលនយោបាយនេះបង្ក្រាបចាប់ពីមន្ត្រីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ។ ជាច្រើនឆ្នាំមកនេះ មានអតីតថ្នាក់ដឹកនាំក្រសួង កងទ័ព និងមន្ត្រីរាជការចិន ត្រូវបានតុលាការកាត់ទោសជាបន្តបន្ទាប់ ហើយគ្មានមន្ត្រីណាម្នាក់រួចផុតពីការដាក់ទោសតាមច្បាប់ទេ ប្រសិនបើប្រព្រឹត្តបទល្មើស ៕

ប្រធានាធិបតីកូរ៉េខាងត្បូងលុបសារព្រ.មានជាភាសាខ្មែររបស់ខ្លួនចេញវិញក្រោយរងការរិះគ.ន់ខ្លាំង

0

ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង កាលពីថ្ងៃចន្ទម្សិលមិញបានធ្វើការលុបសំណេរគំរា.មកំហែងជាភាសាខ្មែរដែលលោកបានបង្ហោះនៅលើបណ្ដាញសង្គម X ចេញវិញ ក្រោយមានការតវ៉ាពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការរិះគ.ន់ច្រើនពីសំណាក់ប្រជាជនកូរ៉េរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI2YY72YUYMfFqYdM5fcPXnzkceE2OlUYb42y398IvpK7vN1xq2WnOMIs9zXxUTw0omIfG9AjwSGLm6UtKHk-6AY9fCd357zQ_THMs507Vkkq4ZOI1VysO4xOlncGmeepuMgFlGJmnAlB1P3HLkPxgL-jKoEErosd0QSn9N31nuMJYN7_6iEthnVjbbZK3/s640/photo_2026-02-03_14-18-53%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន JTBC របស់កូរ៉េកាលពីថ្ងៃទី២ ខែកុម្ភៈ បានឲ្យដឹងថា សម្ដីរបស់លោកប្រធានាធិបតី លី ត្រូវបានលុបចោលហើយនៅថ្ងៃទី២នេះ។ ហើយនៅពេលមានការសួរនាំថា «ហេតុអ្វីបានជាសម្ដីនេះត្រូវបានលុបចោល» អ្នកនាំពាក្យវិមានខៀវកូរ៉េខាងត្បូង លោក កាង យូជុង បាននិយាយថា “វាត្រូវបានលុបចោល ពីព្រោះវាបង្កឲ្យមានការជជែកដេញដោលច្រើនលើសលប់ពេក”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3VGOGAv-bjkj-1q3b16jOt81XZkZLYu7PoIwLBFO_owfBLKKdCaz5HiKb4fHZSdtLY4bf9Gt-5J9x7ddKujvWGswHRnXULF8fQHBS4ZaMUALHnBCekpzBzPW_7J9yqYSeU8S13da4KkznqFiAf7qteQyIwtcHP0kg3KBHiIG0fhvofT5GxH0dPYBDLhMn/s970/photo_2026-02-03_14-18-53.jpg
ការលុបចោលនេះ ធ្វើឡើងក្រោយពេលរដ្ឋាភិបាលកម្ពុជាបានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េ គីម ចាងរីយ៉ុង ឲ្យចូលរួមកិច្ចប្រជុំមួយទាក់ទងនឹងការបង្ហោះជាភាសាខ្មែររបស់ប្រធានាធិបតី លី ជេម្យុង ដោយចោ.ទសួរថា «ហេតុអ្វីបានជាប្រធានាធិបតី លី បង្ហោះសារបែបនេះជាភាសាខ្មែរ?» លោក Kim Chang-ryong បានឆ្លើយតបថា “ដោយសារក្រុមឧក្រិដ្ឋជនទំនងជាមិនយល់ភាសាអង់គ្លេស ឬភាសាកូរ៉េ ទើបលោកបានផ្ញើសារព្រ.មានជាភាសាខ្មែរដូចនេះ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfK7GYHFcyEi9efjCW5C-Ab7OP6c9F3VOqFF-h9dK4hChrVXD5g8DPYra9zmolYFOBIkv7WhRKHs2QfMz8I9zxuw7NqP4C3Hq8-omsHGVAl32lGAtawVmdwgqbeC60i3SP6ikECKgZg6WOXiyZy7Z3mjkEQ-xEbRYSGIHkwj3oS1D6SobCJzradkRkKiVu/s1140/photo_2026-02-03_16-47-38.jpg
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ ប្រធានាធិបតីកូរ៉េខាងត្បូងបានបង្ហោះសារព្រ.មានជាភាសាមួយដែលមានន័យថា៖ «បើហ៊ានប៉ះពាល់ជនជាតិកូរ៉េ នឹងត្រូវវិនាសអន្តរាយ… នេះមិនមែនជាការគំរាមកំហែង លេងៗទេ! ប្រទេសកូរ៉េខាងត្បូង បើថាធ្វើហើយ គឺធ្វើដល់ទីបញ្ចប់!» ជាមួយនឹងពាក្យសម្ដីទាំងនេះ ក្រោយមកត្រូវបានក្រសួងការបរទេសកូរ៉េខាងត្បូងបកស្រាយថា គឺសំដៅលើអង្គការឧក្រិដ្ឋកម្មឆបោ.កតាមអ៊ីនធឺណិតដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ពុំមែនគំរា.មកំហែងលើកម្ពុជានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlUFpn8m-bh4F64LKXGWvb_KIrFJpzupi1Ic4V3swFN-2gHyuxwASEsiULvPdicpcYjwtuBVBG3brFibTDiJZW1t5TMJymBiEBck3cOxTOmModxTnGZLIDvyn4kOzpOu1GFauEpE_XFaPaQ56kL_gGnr53dFT7Q0Q8DbMAkq_Zrv33fgTsYikEmi1DpjoF/s1280/photo_2026-02-03_14-18-53%20(3).jpg

យ៉ាងណាក៏ដោយ សកម្មភាពខាងលើនេះត្រូវបានគេមើលឃើញថា បានប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់របស់ប្រទេសកម្ពុជា ខណៈដែលបទល្មើសភាគច្រើនបង្កឡើងដោយជនបរទេសដែលឆបោ.កជនបរទេសគ្នាឯងឲ្យរងគ្រោះ មិនមែនប្រជាជនកម្ពុជាជាអ្នកបោ.កប្រាស់ជនជាតិកូរ៉េ ឬជនបរទេសណាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMhs93o7ZYwq9EmvimJMdbT5cZAtjYpkETezvh9oMPsKl79Zf1SptTotECkFiLmKRQwfnzMGloAa7XTwb_NHEqNUX7q59MYmTsYibR7uEknmVJ0-kduvKrVNauexA3O-oeLxBT-huXok4K7tLjjj2UVme71zTnX79vu3Jn9fPeggAKwP6V32UjyUFSRXL1/s993/photo_2026-02-03_14-18-52.jpg

ទន្ទឹមនឹងប្រតិកម្មរបស់កម្ពុជា ក៏មានប្រជាជនកូរ៉េមួយចំនួនបង្ហាញការមិនពេញចិត្តរបស់ពួកគេចំពោះលោក លី ផងដែរ ដោយពួកគេរិះគ.ន់ពីភាពខ្វះការពិចារណារបស់ប្រធានាធិបតីរូបនេះមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ដែលអាចនាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតរវាងប្រទេសនឹងប្រទេស៕

វីដេអូរាំរបស់ ដេវិដ អ៊ឹងហាវ ផ្អើលដល់ក្រុម K-Pop Enhypen

0

បន្ទាប់ពីទស្សនិកជនមានការចាប់អារម្មណ៍ទៅលើ Ahyeon សមាជិក BABYMONSTER រាំបទ N.John ពេលនេះអ្នកគាំទ្រវិស័យ K-Pop មានការចាប់អារម្មណ៍សាជាថ្មីម្តងទៀតនៅពេលឃើញវីដេអូរាំរបស់ ដេវិដ អ៊ឹងហាវ ត្រូវបានក្រុមចម្រៀង Enhypen របស់ផលិតកម្ម Belift Lab បុត្រសម្ព័ន្ធរបស់ HYBE យកទៅចែករំលែកបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjicSk48IhY2tBTrMbs1NhQuwGkfKJrxjX9nsMyLc0J51r6ZP1Z4poW1mtF-yyhdrrRsnbK2dcnbBuWzKTS-jtAZ58WLv0lsiG2kKgRyVGWhMQwhC-zVbchSOesgXYvUWGdT4hbA_zQ1lvoAdiwlZFaqSCyJa0TK7r7E2QH1euFDGGKn6WmXV-mKJZ2dYrM/s2048/image_2026-02-03_14-04-47.png
Enhypen ទើបតែបានចេញផ្សាយបទចម្រៀង «Knife» កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដែលមកទល់ពេលនេះអ្នកគាំទ្រកំពុងរាំលេងបទនេះយ៉ាងច្រើននៅលើបណ្តាញសង្គមទិកតុក។ ក្រៅពីអ្នកគាំទ្រអន្តរជាតិផ្សេងទៀតដែលកំពុងត្រូវបានចែករំលែកដោយបណ្តាញសង្គមតិកតុកផ្លូវការរបស់ Enhypen គេក៏បានឃើញថាវីដេអូរបស់តារាចម្រៀងនិងសម្តែង ដេវិដ អ៊ឹងហាវ ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8V41zUWXWxdxfGbHMvmW76JDBb13jcVt4P0xhQ9yp1rnhIo6a4eZPgnbDX8E6wem8UEeg2FFwflfwX5QBbwz9k9ULGmQL59j1xPG37GrGhsAciFzDqJ0GDqIFOQA7Xd37-RfZlCX6lnwURcKoOYEKp2Aw303M5OPHSynD0EZiYRfSDmLLF040QZDHK2uK/s1845/Screenshot_20260203_130520_TikTok.jpg
ដេវិដ អ៊ឹងហាវ បានបង្ហោះវីដេអូរាំបទចម្រៀង «Knife» នៅយប់ថ្ងៃទី ២ កុម្ភៈ ដោយបញ្ចេញសាច់ដុំយ៉ាងស្រស់សង្ហា។ ប៉ុន្មានម៉ោងក្រោយមកគណនីទិតតុក Enhypen ជិត៣៣លាននាក់ បានបង្ហោះឡើងវិញនៅលើ Story ពីវីដេអូរបស់ ដេវិដ អ៊ឹងហាវ ដែលគណនីលោកមានឈ្មោះជាភាសាខ្មែរលាយជាមួយនឹងអង់គ្លេស។ អន្តរកម្មនេះបានធ្វើឱ្យសាមីខ្លួននិងអ្នកគាំទ្រ មានការរំភើបចិត្តជាខ្លាំង។ ក្រៅពីយកទៅចែករំលែកបន្តតារាប្រុសរូបនេះក៏បានបង្ហាញថាទិតតុក Enhypen ក៏បានចុច Like វីដេអូរបស់លោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsT3fkgwybYE5GusDTN3k6QKGpSQXQ2cbZ5O_84FQGOuf4cycGmaw_-HnfQcHGsbbsM4ZGwgZKvVG-uPc9N9KZvaf7b6uL36FS5uJEznrHaMwj5vThbL7gdiItM6XvwGl2il9mc2dUO1kj5UISszoc7c-tGZB9kH5SK7NGF9oIvl-8vNGtLl0dxQrcJVtL/s1440/image_2026-02-03_13-41-00.png

មិនត្រឹមតែមានរូបរាងស្រស់សង្ហា ដេវិដ អ៊ឹងហាវ មានទេពកោសល្យច្រើននៅក្នុងវិស័យសិល្បៈទាំងជាតារាចម្រៀង សម្តែង រួមទាំងតារាម៉ូដែល ដែលជាផ្នែកមួយនៅក្នុងការផ្សព្វផ្សាយម៉ាកយីហោធំៗ។ ថ្មីៗនេះ ដេវិដ អ៊ឹងហាវ ទើបតែបានចេញផ្សាយបទចម្រៀងមួយដែលមានចំណងជើងថា «អ៊ីចឹងសោះ» ។ បទនេះត្រូវបានទស្សនិកជនចាត់ទុកថាជាបទ Diss Track បែបខ្យូតទៅកាន់តារាចម្រៀងម្នាក់ដែលធ្លាប់មើលងាយរឿងលោកជិះឡានតម្លៃថោក៕

ទស្សនិកជនសរសើរផលិតករ Teddy ក្រោយបទ «Golden» ឈ្នះពាន Grammy

0

ផលិតករ Teddy ទោះបីជាមិនបានចូលរួមពានរង្វាន់ Grammy Awards ឆ្នាំ២០២៦ដោយផ្ទាល់ក៏បានទទួលការថ្លែងអំណរគុណនិងការទទួលស្គាល់ពីអ្នកនិពន្ធបទចម្រៀងដែលបានទទួលពានរង្វាន់សម្រាប់បទចម្រៀង «Golden»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWAy0dYHFvfZy9kM79dD6Ky3tdjmzhlzPFqkMI7ivnZXmYFedwUPrIn7X4_e-KTFE5I2ExusHYsgORKXEdEpg3WxeEExIIHSrinSwOGXI-8Ch0pXB9QWN0Qg2bxgfS9rEovU29ZqUbT9R1m8Gk7elmQ6dzncYCGmcyeQ8-0cSATR9xvGfnD5upqPTeay0w/s667/image_2026-02-03_10-54-24%20(3).png

បទចម្រៀង «Golden» ពីអាល់ប៊ុមបទភ្លេងនៃខ្សែភាពយន្តគំនូរជីវចល «Kpop Demon Hunters» របស់ Netflix បានឈ្នះពានរង្វាន់ «Best Song Written For Visual Media» នៅឯពានរង្វាន់ Grammy លើកទី ៦៨ ដែលជាលើកដំបូងជាប្រវត្តិសាស្ត្រសម្រាប់ K-pop ក្នុងប្រភេទនេះ។ ពានរង្វាន់នេះត្រូវបានប្រកាសនៅក្នុងពិធីប្រគល់រង្វាន់មុនកម្មវិធី Grammy ដែលបានធ្វើឡើងនៅទីក្រុង Los Angeles នៅថ្ងៃទី ១ ខែកុម្ភៈ នៅសហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXgroTh4NiNO-V-uUXt_ObKIj0XWVbaPN071awZY12vuvw-R_sAdI9xFbJekv28modf6uq_fcASDjPc9ypTYFCxY7zeYR5aCvVZ_7h7QXw2X9fsiDcq5POOiLMpt5i9ZJeFgv2QgHF0Q39pgfKAieMLnIVbY7AoTlRVN9x5qBglgB2VUXWqmRpUoJB-8d4/s826/image_2026-02-03_10-54-24.png
ទោះបីជាវិស្វករថតសំឡេងជនជាតិកូរ៉េ Hwang Byeong Joon និងសិល្បករកូរ៉េ-អាម៉េរិក Yunin បានឈ្នះពានរង្វាន់ Grammy ក៏ដោយ ក៏ពានរង្វាន់ “Golden” គឺជាលើកទីមួយហើយដែលផលិតករ ឬអ្នកនិពន្ធបទចម្រៀង Kpop បានឈ្នះជាផ្លូវការនៅក្នុងប្រភេទនេះ។ តារាចម្រៀង EJAE , Teddy , 24 និង IDO ត្រូវបានផ្តល់កិត្តិយសជាអ្នកឈ្នះជាផ្លូវការនៃបទចម្រៀងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxM4O_USXxhqEJ1Gl0WeX9J5JuyanZrlEnwQqLeN1eF_SbVbW14X_ctt53Jk4SxWF8Ai3SqBWabas_9TGKa0F8-Ydy8keGaKV0IvB8p7AEgl0kG1o3TGgkB-NMWBKNvgYbToJxYAPHV_C3houpkTap9DPJ882UhP55Q8iRPnN72jSF1sccZrS3OQxECe5Q/s1920/image_2026-02-03_10-44-58.png
បន្ទាប់ពីទទួលបានពានរង្វាន់ ផលិតករ និងអ្នកនិពន្ធបទចម្រៀង 24 បានឧទ្ទិសកិត្តិយសនេះដល់ Teddy ដែលមិនមានវត្តមាននៅក្នុងពិធីនោះទេ។ លោកបានបញ្ជាក់ថា ដំណើរការច្នៃប្រឌិតទាំងមូលគឺអរគុណដល់ Teddy ដោយហៅ Teddy ថាជា គ្រូដ៏អស្ចារ្យបំផុត មិត្តជិតស្និទ្ធបំផុត និងជាអ្នកត្រួសត្រាយផ្លូវនៃ Kpop។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSUEZkyVc9k3xy1720FPHx9V8wSnx5eUXtkl4euGfxZjns3QUNybZ5IYK18STy3esauywFtkbOD4eb6UND5Is1tSjFx3Cwz-Q7zimUnX-SCt6Uro_lUN5fZ5LcQpLhOeKKq_Z8ug58oFxmH2oFeViGmnYq4DwlEsQYIHjNJSkbiuO51zmV6K8LcdEcgmZk/s1920/image_2026-02-03_10-44-59.png

Teddy Park មានឈ្មោះពិតថា Park Hong Jun គឺជាតារាចម្រៀង K-pop/rap ដ៏មានទេពកោសល្យម្នាក់ ដែលបានក្លាយជាអ្នកផលិតតន្ត្រី ដែលបានជួយបង្កើត និងគាំទ្រដល់ការឈានដល់កម្រិតអន្តរជាតិនៃតន្ត្រីកូរ៉េអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ស្នាដៃគួរឱ្យកត់សម្គាល់មួយចំនួនរបស់ Teddy រួមមានបទចម្រៀងសម្រាប់ក្រុម Big Bang, G-Dragon, Blackpink , PSY, Sunmi, 2NE1, CL, Somi និងជាច្រើនទៀត។ បច្ចុប្បន្ន Teddy គ្រប់គ្រងក្រុមហ៊ុនកម្សាន្ត The Black Label ដែលរួមមានសិល្បករដូចជា Rosé, Taeyang, MEOVV, Allday Project និង Park Bo Gum៕

ជប៉ុនអំពាវនាវឱ្យបើកព្រំដែនកម្ពុជា-ថៃឡើងវិញដើម្បីសន្តិភាព និងកាត់បន្ថយផលប៉ះពាល់ក្រុមហ៊ុនជប៉ុន

0

ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា លោក UENO Atsushi នៅដើមខែកុម្ភៈ ឆ្នាំ២០២៦ បានអំពាវនាវឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះតាមរយៈការចរចាដោយសន្តិវិធី និងបើកព្រំដែនផ្លូវគោកឡើងវិញដើម្បីសន្តិភាព សន្តិសុខក្នុងតំបន់ ហើយការបិទព្រំដែនផ្លូវគោករវាងប្រទេសទាំងពីរជាច្រើនខែធ្វើឱ្យប៉ះពាល់បណ្តាញផលិតកម្មក្នុងតំបន់ ជាពិសេស ក្រុមហ៊ុនជប៉ុនប្រតិបត្តិការអាជីវកម្មបែប Thailand-Plus-One ជួបការពិបាកយ៉ាងខ្លាំង ដោយសារត្រូវចំណាយដើមទុនខ្ពស់ជាងមុនលើថ្លៃដឹកជញ្ជូនទំនិញ និងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivyMGdHqzuoRPt88z_5GBNqL6DgsNaM_SEBC2YNEpVVdL5gV2QSVjAm65wRkSqZKT6HxQFg2JZ9INoPTY6xBuNWN7mWOzFgw0dbPmdtckBm2Au1rFsUZI-yAamJEPSbMZZjWMkrfDD6uBU-QdBgH80f1YXVsmyeTNyitxoowpTlrgMOaBcIoBjsQGltVc5/s1024/photo_2026-02-03_15-18-52%20(2).jpg
នេះជាការអំពាវនាវជាថ្មីរបស់ជប៉ុន បន្ទាប់ពីកាលពីខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុន និងវិនិយោគិនជប៉ុនបានអំពាវនាវឱ្យកម្ពុជា-ថៃបើកព្រំដែនផ្លូវគោកឡើងវិញដើម្បីស្តារពាណិជ្ជកម្ម និងកុំឱ្យក្រុមហ៊ុនជប៉ុនផ្លាស់ប្តូរទីតាំងផលិតទំនិញ ។ កងទ័ពថៃបានបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីក្រោមហេតុផលការពារអធិបតេយ្យរបស់ខ្លួន និងចោទប្រកាន់កម្ពុជាជាទីតាំងឆបោកអនឡាញ ខណៈថៃខ្លួនឯងជាទីតាំងឆបោកអនឡាញដ៏ធំបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbJ-oyRSkm10O-shqi9aFf728aGyBmA5wtb930lpAl2AaVKNwDcOS9T8PwfMCv1nN7V5-OPMHfnhLAl4fkYAD-He4P98JGXefMsLOzkamMA9kDiZ1ra316uqeCR-xqdntfiUcUuh7NklShnD33aRQH3Meupw_5s8yL5T60ZgbUyolfAtTVgE9SoERC6nI6/s1280/photo_2026-02-03_15-18-52.jpg

លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនថា ការបិទព្រំដែនកម្ពុជា-ថៃរយៈពេលជាច្រើនខែបណ្តាលឱ្យប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់ ក្រុមហ៊ុនជប៉ុនជួបការពិបាកយ៉ាងខ្លាំងដែលធ្វើអាជីវកម្មនៅប្រទេសទាំងពីរ លោកបារម្ភពីវិនិយោគិនបាត់បង់ទំនុកចិត្តក្នុងការវិនិយោគដោយសារស្ថានការណ៍ព្រំដែនតានតឹង ។ ការដឹកទំនិញតាមព្រំដែនផ្លូវគោកកម្ពុជា-ថៃមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនជប៉ុន ប៉ុន្តែគួរឱ្យសោកស្តាយដែលព្រំដែនកម្ពុជា-ថៃបានបិទតាំងពីខែមិថុនា ឆ្នាំ២០២៥ គឺជាការគំរាមកំហែងក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការអាជីវកម្មបែប Thailand-Plus-One ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw8YfXUk25z5f6YOIoXW0bCID1ZGJISZaQ6mdCJXpd6mK9qO5ahNMCARcasKucfEQ1C89G0liWHZrf54Dw3FpTi5zv8a9uS3o0OnA2Nx2CAhC86rc1GvACGMmMBnXDR4PZTgeNe9ZB-QZkdlhuPhHWuI77I1aERZ1kDJZkMMkHal93feXwfrP4GdJazOo4/s1024/photo_2026-02-03_15-23-09.jpg
លោកបន្តថា ក្រុមហ៊ុនជប៉ុនត្រូវបង្ខំចិត្តជ្រើសរើសផ្លូវដឹកជញ្ជូនទំនិញថ្មី ដែលពិបាក និងចំណាយដើមទុនខ្ពស់ជាងមុន ដូចជា ៖ ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស ពេលខ្លះ ក្រុមហ៊ុនជប៉ុនបានដឹកទំនិញក្នុងផ្លូវដ៏ឆ្ងាយ គឺដឹកពីប្រទេសថៃទៅឡាវ រួចហើយដឹកបន្តទៅវៀតណាម ទើបមកដល់កម្ពុជា ។ លោក និងឯកអគ្គរាជទូតជប៉ុនប្រចាំទីក្រុងបាងកក បានសំណូមពរឱ្យរដ្ឋាភិបាលកម្ពុជា-ថៃពិភាក្សាពីការបើកព្រំដែនឡើងវិញក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-4iryNvxmbvDtlPNK1Hs0-V8fh8Nu-eZqzSzVnWhghXLQ8T5m070MzFjn9Ek1bAebWxvg61P7E1m8-M_xpGBALFPrHVfr9LFWpu4FXkOZI9AGYDL-z9-5MG7RILd4cnoFszg75MYHIlvj_PxidxHPXrr5yYFg5gd3Fo7jKmUEDGINU_tdq3OmcM4nEseE/s1024/photo_2026-02-03_15-22-55.jpg

ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ជឿជាក់លើទំនាក់ទំនងល្អរវាងកម្ពុជា-ថៃពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ ហេតុនេះ ជប៉ុនសូមអំពាវនាវឱ្យប្រទេសទាំងពីរស្វែងរកដំណោះស្រាយតាមរយៈការចរចាដោយសន្តិវិធី ។ ជប៉ុនបានផ្តល់ប្រាក់ជំនួយដល់ពលរដ្ឋប្រទេសទាំងពីរដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ក៏ដូចជាសហការជាមួយអង្គការអន្តរជាតិ និងកំពុងពិចារណាផ្តល់ការគាំទ្របន្ថែមទៀតដល់ពលរដ្ឋរងផលប៉ះពាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4kYvCnJxxg-dTab0fA0sEbEuZP9S9pB5hAGfftGtqCcbUxxAX-OEB2-nookYsAY4WbL4_8BJoXQ5EHJCJkJmitTg9oOVSJ2unjhwEvRygZvYQ4F4Iw69WT6nimAxWovKJmgOT-ckP1nkQNcDUlNMuhIN6hDBXCG7-HPDve0G94t88EjkvSBbDC4XG2n23/s990/photo_2026-02-03_15-22-56%20(2).jpg
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ និងកងទ័ពថៃបានបិទព្រំដែនផ្លូវគោកជាមួយកម្ពុជាជាឯកតោភាគីតាំងពីខែមិថុនា ឆ្នាំ២០២៥ ក្រោមហេតុផលការពារអធិបតេយ្យរបស់ខ្លួន និងចោទប្រកាន់កម្ពុជាជាទីតាំងឆបោកអនឡាញ ខណៈថៃខ្លួនឯងជាទីតាំងឆបោកអនឡាញដ៏ធំបំផុតលើពិភពលោក ។ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៦ ព្រំដែនផ្លូវគោកកម្ពុជា-ថៃទាំងអស់នៅតែបន្តបិទក្រោមហេតុផលដដែល និងធ្វើឱ្យថៃបាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ចយ៉ាងខ្លាំង គ្មានភ្ញៀវទេសចរ អាជីវកម្មថៃនៅព្រំដែនដួលរលំ មិនថាសណ្ឋាគារ ភោជនីយដ្ឋាន ការលក់ដូរទំនិញ ពលរដ្ឋថៃបាត់បង់ការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnqXtEwizq_K2fRD4jamsms9285Q1vygcnK6X9LMHpCnI_77FB9RJU-l7Q2yeirnFFdSjyJ7RbVwDOx4xSzst0zhHwQo4BgaiFvTxNGZp6AR-kGp1uRpI3GcYvniruHEyA1m7w_tZF8pf8fv-O9Sz5rQXPBod7m-Sx_-A6zUNO7S8lWQye-xu7msd7HNyy/s990/photo_2026-02-03_15-22-56.jpg

ការបិទច្រកព្រំដែនកម្ពុជា-ថៃ ក្រៅពីថៃខាតបង់ចំណូលសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក៏ប៉ះពាល់ដល់ការនាំចេញបន្លែ ផ្លែឈើ និងទំនិញប្រើប្រាស់ផ្សេងៗរបស់ថៃផងដែរ ។ កន្លងមក សភាពាណិជ្ជកម្មថៃនៅតាមបណ្តាខេត្តជាប់កម្ពុជា បានសំណូមពរឱ្យរដ្ឋាភិបាល និងកងទ័ពថៃបើកព្រំដែនឡើងវិញដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចថៃធ្លាក់ចុះ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul ថា ព្រំដែននឹងបិទបន្តទៀត ប្រសិនបើគណបក្សភូមិចៃថៃឈ្នះឆ្នោត ដោយសារពលរដ្ឋថៃជ្រុលនិយមប្រឆាំងការបើកព្រំដែន ៕

កូរ៉េខាងត្បូងអនុវត្តច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI មុនគេនៅលើពិភពលោក

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ប្រទេសកូរ៉េខាងត្បូងបានប្រកាសអនុវត្តច្បាប់មូលដ្ឋានគ្រប់គ្រងបច្ចេកវិទ្យា AI (AI Basic Act) មុនគេនៅលើពិភពលោក ដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗរបស់បច្ចេកវិទ្យាដែលមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ។ ក្រុមហ៊ុនបច្ចេកវិទ្យានានាត្រូវកំណត់ឱ្យទប់ស្កាត់ខ្លឹមសារបង្កើតឡើងដោយបច្ចេកវិទ្យា AI ឬព័ត៌មានក្លែងក្លាយ និងបង់ប្រាក់ពិន័យរហូតដល់ជាង២ម៉ឺន ៥ពាន់ដុល្លារ ប្រសិនបើល្មើសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW-5hsRus95nW5Jei4umAHYQafc42hLwpMH5sU3lnFATEPLofJOvjNcREf8Unwtj3zu8T0RybKSL8MhwwFYCDcTRZdM8hkfF-X2RsyXkRiewN6S6w0Y7TKYx1MYwRFUh1xSO02Mtav6K_wQ4BZy6pVBhHMUFavCV4Kwr4dLZbFosARsSv0yUs9oT3VjvRH/s900/photo_2026-02-03_15-04-47.jpg

ក្រុមហ៊ុនបច្ចេកវិទ្យានានាត្រូវតែត្រួតពិនិត្យឱ្យប្រាកដចិត្តថា តើបានគ្រប់គ្រងបច្ចេកវិទ្យា AI ដែរឬទេ ជាពិសេស ការប្រើប្រាស់បច្ចេកវិទ្យាណាមួយដែលមានហានិភ័យខ្ពស់ចំពោះអ្នកប្រើប្រាស់ គឺក្រុមហ៊ុនត្រូវត្រួតពិនិត្យសុវត្ថិភាព និងជូនដំណឹងឱ្យអ្នកប្រើប្រាស់បានជ្រាបពីគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI7etmI7O1Sekqx5w9V0qwj2luYtUIhx028ci-wml4Y74EYwJOQ4CV1B62kKYq9bIOegb38D6El0JcDC_KP9crhNoS7TRuM6MKVKtv00HSgKZ6eP3yzuxQ6bdtD6be7iTXTGl9aKKOQ_2O5Fmxt_p99g4pRlxwlxJ9ylQh-Vgw7dj-1yQ1KulZiV3aZKWz/s918/photo_2026-02-03_15-04-45%20(2).jpg

ក្រៅពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាក៏ត្រូវទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងអ៊ីនធើរណេត និងបញ្ជាក់ពីខ្លឹមសារ ឬរូបភាព ឬវីដេអូ ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ដើម្បីការពារការបោកប្រាស់អ្នកប្រើប្រាស់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAgTpHyKShF0mjgp_1ftIDR72CWf9BIIalBWrrAIZ9iX3B5WIb7aaHWszOqPOa5XfzMicl_y6HdcGilc83_tXfMK_QPnBY2hFjxT-heIIIp00_spEQ4v7bvllpg5NkfYCpPDkCyEG-UUD9OO-s1O5JEO3Teib7_65DQ1yF2dUtxYLG2KpWpSLz7lFuEKMY/s1280/photo_2026-02-03_15-04-45.jpg

ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា ៖ Google និង OpenAI នឹងតម្រូវឱ្យបញ្ជូនអ្នកតំណាងរបស់ខ្លួនមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីត្រួតពិនិត្យខ្លឹមសារផ្សេងៗក្នុងបណ្តាញសង្គមដែលបង្កគ្រោះថ្នាក់ខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0XGRnAtaMpd9niBJePr2RS9s1nLzrgiBS-XQKHTPQcEzrH3-0QucvN638YyzC0gv2j2NT1rHE9h-Ujma-xEYfe2oJkAq5tN6ZhnRSrMuF6fhtcIUV2x-_zQoo53Bjrr-ZoIDwA3w-xZ5rp7Pd1xKXTT-7-i3EY8YKJSzdujzQM52zxQfPR6CfGLalvVfs/s1280/photo_2026-02-03_15-04-46%20(2).jpg
ប្រសិនបើល្មើសច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI ក្រុមហ៊ុនបច្ចេកវិទ្យានានានឹងត្រូវបង់ប្រាក់ពិន័យរហូតដល់៣០លានវ៉ុន (ឬស្មើជាង ២ម៉ឺន ៥ពាន់ដុល្លារ) ។ ប៉ុន្តែកូរ៉េខាងត្បូងនឹងទុករយៈពេលអនុគ្រោះចំនួន១ឆ្នាំ សម្រាប់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមានពេលវេលាចាត់ចែង និងសម្របខ្លួនតាមច្បាប់កូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJCVsnQeSay5coZeJ3-GkI2jsZojC4R2HJcqIZjGgtBZC5013K7dg37rotds_-5jcg5JMwVIfFkHh7OzAE42ujCDAcc3IiswQu3apwuP5rYdlDh-UHD8QOYPVwKmUB-kwx3kijvmAqqFMd8seRX9ioU47QwIC6LovWTrGZvqXftys3zoiBf318QjHTk4Fm/s960/photo_2026-02-03_15-04-46.jpg

គួរបញ្ជាក់ថា ការបង្កើតច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI ធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសនាំមុខគេក្នុងការកំណត់ស្តង់ដារគ្រប់គ្រងបច្ចេកវិទ្យា AI លើសាកលលោក និងចាត់ទុកជាការដាក់ទោសក្រុមហ៊ុនបច្ចេកវិទ្យាដែលល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ។ លើសពីនេះ កូរ៉េខាងត្បូងបាននាំមុខការអនុវត្តច្បាប់មូលដ្ឋានគ្រប់គ្រងបច្ចេកវិទ្យា AI (AI Basic Act) របស់សហភាពអឺរ៉ុប ដែលគ្រោងនឹងអនុវត្តនៅឆ្នាំ២០៣០ ៕

គឹម លីហ្សា ប៊ិះអស់ជីវិតអំឡុងពេលថតកុននៅខេត្តមណ្ឌលគីរី

0

តារាសម្តែង គឹម លីហ្សា បានទម្លាយប្រាប់ទស្សនិកជនថាខ្លួននាងស្ទើរតែបាត់បង់ជីវិតអំឡុងពេលថតកុននៅខេត្តមណ្ឌលគិរីដោយសារតែមិនស្ទាត់ជំនាញបើកម៉ូតូកង់បួន។ មិនត្រឹមតែប៉ុណ្ណោះ គឹម លីហ្សា ថាប្រសិនជាពេលនោះនាងមានគ្រោះថ្នាក់ក៏ពិបាកនឹងរកសាកសពឃើញដែរពីព្រោះទីតាំងនោះមានជ្រោះជ្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoKM-96TfKlzFdoyECwcmioMsLWqcq7QxoFMtiAgIkm3IdaXuAL3q1pXEAmphVXi4OyLDxFqTGJZKqLi_CjYrSTqDw_u4R3nWNkoREPjKO0zeeozm35pQBPXtBopMCaOA7rT16U5y3SmwJLNdUI_4EFLDb2E9mFC07_49sV7SuLLMSlVcrHUzC2alW69X6/s2048/image_2026-02-03_09-17-03.png

កាលពីខែឧសភា ឆ្នាំ២០២៥ តារាសម្តែង សារ៉ាយ សក្ខណា បានបង្ហោះរូបភាពមួយសន្លឹកពីតារាសម្តែង គឹម លីហ្សា បានជួបគ្រោះថ្នាក់តែក៏សំណាងក្នុងមួយលានគ្រោះថ្នាក់មិនប៉ះពាល់ដល់អាយុជីវិត។ រូបភាពនោះបានទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំងប៉ុន្តែក៏រងនូវការចោទប្រកាន់ថាជាការសម្តែងធ្វើជាគ្រោះថ្នាក់ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន។ យ៉ាងណាមិញ នាពេលថ្មីៗនេះអំឡុងពេលភាពយន្តមានការចាក់បញ្ចាំង តារាសម្តែង គឹម លីហ្សា បានចេញមកបកស្រាយរឿងកាលពីមុនដោយបញ្ជាក់យ៉ាងច្បាស់លាស់ថានាងពុំមែនយកជីវិតមកសម្តែងលេងសើចដើម្បីទាក់ទាញចំណាប់អារម្មណ៍នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNtpDuwS20kkGcy75mzDcqgV22YwaHTFKjYaj5CosrlRUwG6Lf2mk3GTSlgu9-HhugygMYoD3ewPF4WHWwSBI_x1K9BgsBFXIYbyk8s7WFN0CSZhaTKNSl75rIegWT1YARHTL4SGMQL8q4cp_iZubFZG9cPLk3PAd9LfuYVU9YDUyaQykjd3PeHqnkubI1/s2048/image_2026-02-03_09-17-06.png
តារាសម្តែង គឹម លីហ្សា បានបញ្ជាក់ថាគ្រោះថ្នាក់នោះបានកើតឡើងអំឡុងពេលនាងថតកុននៅខេត្តមណ្ឌលគិរី ដោយមានឈុតឆាកជិះម៉ូតូកង់បួនជុំជាមួយនឹងតារាសម្តែងផ្សេងទៀត។ ទោះជាយ៉ាងណា ដោយសារតែមិនស្ទាត់ជំនាញក្នុងការបើកបរហើយហាក់ដូចជាមានអ្វីមួយបានទាញចង្កូតម៉ូតូរបស់នាងធ្លាក់ទៅម្ខាង នៅជិតនឹងមាត់ជ្រោះដែលមានជម្រៅជ្រៅខ្លាំង។ តារាសម្តែងរូបនេះថែមទាំងបានបង្ហាញវីដេអូដែលនាងជួបគ្រោះថ្នាក់ដែលស្ទើរតែបាត់បង់ជីវិតក្នុងពេលថតកុនផងដែរដើម្បីបង្ហាញជាភស្តុតាងបញ្ជាក់ការពិតថានាងពិតជាជួបគ្រោះថ្នាក់ពិតប្រាកដមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJXl_9pwiYB16e6oYBB6i3TP9ceYZ-nm28nSCdH3cDHgq5MwSsIQKA0CUGVJKX2uDFLix9KjSTqo-4yxhSbM2DLke9-xEmQcUGtZc7femAgbXO92PyAd5k5f0g97wExtVJVhfAhZDkQlRZLeVA3K6aoCwnoFxElTuOgaGTAfVsgiySsI_sMvdqf2V0IhJs/s2048/image_2026-02-03_09-17-10.png

ហេតុការណ៍គ្រោះថ្នាក់នេះតារាសម្តែង ជា សុវណ្ណនរាហ៍ បានហក់ទៅជួយ គឹម លីហ្សា ភ្លាមៗប៉ុន្តែជាសំណាងល្អម៉ូតូកង់បួនរបស់លោកមិនបណ្តាលឱ្យ គឹម លីហ្សា ជួបគ្រោះថ្នាក់បន្ថែមនោះទេ។ តារាសម្តែងស្រីរូបនេះបាននិយាយនៅក្នុងវីដេអូទៀតថា ប្រសិនជាថ្ងៃនោះនាងមានគ្រោះថ្នាក់ធ្លាក់ចូលជ្រោះពិតមែន នោះសាកសពរបស់នាងក៏នឹងពិបាករកឃើញណាស់ដោយសារតែទីតាំងនោះគឺជាជ្រោះជ្រៅខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ1h85096qSflbXQASmwyNSU3vlCfaEWGhSZZxrsrSkxGF45U_sVHKsvgYp_2oUtMz2CnSD-0S0sBD8pcccqRkuHLqYyTPhy4ZEqFIkcteg4FwDiFIqJhuCnswnJTnV49J9hJEBHeKilETlvCi6TKQ0Ngf4hTsj-Di9_Z6lK9P73WT6YV1a8uR1u5sARK7/s1290/image_2026-02-03_09-17-12%20(2).png

គួរបញ្ជាក់ផងដែរថា គឹម លីហ្សា ទើបតែចូលសម្តែងក្នុងខ្សែភាពយន្តខ្នាតធំបន្ទាប់ពីអវត្តមានច្រើនឆ្នាំ។ ទោះយ៉ាងណា មិនសូវជាលេចមុខមាត់នៅលើកញ្ចក់ទូរទស្សន៍ឬខ្សែភាពយន្តធំៗប៉ុន្តែរូបនេះបានទាញចិត្តទស្សនិកជនតាមរយៈរឿងភាគខ្លីៗនៅលើបណ្តាញសង្គមរបស់នាងរួមទាំងវីដេអូកំប្លែងផ្សព្វផ្សាយផលិតផលផងដែរ៕

បារាំងនឹងឈប់ប្រើប្រាស់កម្មវិធី Zoom និង Microsoft Teams របស់អាមេរិកចាប់ពីឆ្នាំ២០២៧

0

ប្រទេសបារាំង ៖ រដ្ឋាភិបាលបារាំងប្រកាសឈប់ប្រើប្រាស់កម្មវិធីប្រជុំអនឡាញដ៏ពេញនិយមរបស់អាមេរិក ដូចជា ៖ Zoom និង Microsoft Teams ចាប់ពីឆ្នាំ២០២៧ ដោយសារបារម្ភពីសុវត្ថិភាព និងការទំនាក់ទំនងគ្នាតាមអ៊ីនធើរណេតរបស់ស្ថាប័នរដ្ឋអាចបែកធ្លាយការសម្ងាត់ ។ ក្រៅពីនេះ បារាំងលើកឡើងពីហេតុផលឈប់ប្រើប្រាស់ដោយសារកម្មវិធីទាំងពីរនេះបង្កើតឡើងដោយអាមេរិក ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS_JSF38Qu7F9GvI3_qjnbGhFTFtzI072KzDCGelV7yr20mfYHFNva5NywcaJ9ZsLoZi_HQoJanDZOAes1wNtxzzqu-kEq9ucy-Dzk9FxKLePHxLGu-4QE0Pn7-qFeC-0tD35nKHC2Pe9wm7BfiJvwx3OcXEk8BZ8Un1P-5p0vvD-9vLw57fV37Ml0UnQo/s1280/photo_2026-02-03_14-07-53.jpg
ប្រទេសជាច្រើនពេញនិយមប្រើប្រាស់កម្មវិធីដ៏ពេញនិយម Zoom និង Microsoft Teams សម្រាប់ចូលរួមប្រជុំ និងសិក្សាតាមអនឡាញ ពីព្រោះកម្មវិធីទាំងពីរអនុញ្ញាតឱ្យមានអ្នកចូលរួមច្រើន និងឃើញមុខគ្នាច្បាស់ៗ ប៉ុន្តែបារាំងនឹងឈប់ប្រើប្រាស់កម្មវិធីទាំងពីរ ហើយចាប់ផ្តើមប្រើប្រាស់កម្មវិធីបង្កើតដោយខ្លួនឯង ។ នេះជាយុទ្ធសាស្ត្រមួយរបស់បារាំងដើម្បីកាត់បន្ថយការប្រើប្រាស់កម្មវិធីអ៊ីនធើរណេតដែលបង្កើតឡើងដោយអាមេរិក និងកាត់បន្ថយការចំណាយប្រាក់សម្រាប់ប្រើប្រាស់កម្មវិធីអ៊ីនធើរណេតក្នុងស្ថាប័នរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG_WmfI-s-P-v4azRYoujzSPlICHeXOysng-ABbGU8DsPic200SEL-1Xfa_IHR6P7kZu8n7pPwfpBneqjDbDM7zxVIaXcmCMebGaihYs6vlZHE_MJ_nwCoWA88cuiN8LUcRmrg6zH6SQyX3E9XIlds5HSPNPcJH8FHlsy-Y3D4rPSxd9uH5arV-_LPGAZ9/s970/photo_2026-02-03_14-07-51%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ថាប័នរដ្ឋនៅប្រទេសបារាំងនឹងឈប់ប្រើប្រាស់កម្មវិធី Zoom និង Microsoft Teams ចាប់ពីឆ្នាំ២០២៧ ដើម្បីកាត់បន្ថយការចំណាយប្រាក់រហូតដល់១លានអឺរ៉ូបក្នុង១ឆ្នាំ (ស្មើជាង១លាន ២សែនដុល្លារ) និងងាកមកប្រើប្រាស់កម្មវិធីបង្កើតដោយខ្លួនឯងដែលមានសុវត្ថិភាពជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC8kz1neB6pTCiK-DR_RIDNjyAJez1rRyCRb_ziWuHqjwM3Ls6sg8Naar40QAOEvls-XcdRvQwh2ZGIDMG4Alu95-JK4QuTdIiBoBCDGoy0donUCtzthUiXn7zNlTNkzZNt4PXJ0Q_iXUJTWMHeptAu4vyPsm1J5TRgzEofazMRcHhoq7OZdh3fMWYpuiT/s1200/photo_2026-02-03_14-07-51.jpg

បារាំងនឹងប្រើប្រាស់ Visio គឺជាកម្មវិធីប្រជុំតាមអនឡាញបង្កើតឡើងដោយខ្លួនឯង និងបានសាកល្បងប្រើប្រាស់កាលពីឆ្នាំ២០២៥ ដែលវាមានមុខងារប្រើប្រាស់ស្រដៀងនឹងកម្មវិធី Zoom និង Microsoft Teams ដែរ ថែមទាំងមានបច្ចេកវិទ្យា AI ជួយសម្រួលដល់ការផ្ញើសារជាអក្សរ និងសំឡេង ។ បច្ចុប្បន្ន នៅប្រទេសបារាំងមានអ្នកប្រើប្រាស់កម្មវិធី Visio ប្រមាណ៤ម៉ឺននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrnYhdaTKFTv5mDUnX13TWmCW_FNi22cRdwAJ6uI3xiCEa_EOLJJkca4N2l54CBWrxfPpDO9ZUxb7LcJ6wtU91VxpXd62MooBXU81xSbHc0i2vuTVtuhCAWsluByQoKxHb5EWhFjo8Ij_-OMyiIaOmJzllGQOa2sVnjsU-aUSsgin6S6LbtdQE08RpIzAr/s1024/photo_2026-02-03_14-07-52%20(2).jpg

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងកំណែទម្រង់បារាំង លោក David Amiel ការបង្កើតកម្មវិធីប្រជុំតាមអនឡាញ Visio ក្នុងគោលបំណងឈប់ប្រើប្រាស់កម្មវិធីអ៊ីនធើរណេតរបស់អាមេរិក ដែលមិនមែនបង្កើតឡើងដោយបណ្តាប្រទេសសមាជិកអឺរ៉ុប ។ កម្មវិធី Visio មានសុវត្ថិភាព និងអាចរក្សាការសម្ងាត់នៃការទំនាក់ទំនងគ្នាតាមអ៊ីនធើរណេតរបស់ស្ថាប័នរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifdq69RZTvhGJiykybqUeyklheYFf1zlA_pP9MpYXAC-sZ9bUGmFSL0x7rnJyumF_zJCDl_m7olbOxzXcmGRr3cBQYDCNngk08Bkxhxz_ZSzwa6fC2-sSczV2z19SHMEf4UCzVFdurp4xdt-HQNTFe1nw6eeVljwssBD8fhiNyWHRkaVVlyhLUiJ7d4qIM/s1280/photo_2026-02-03_14-07-52.jpg

គួរបញ្ជាក់ថា ការបង្កើតកម្មវិធីប្រជុំអនឡាញ Visio គឺស្ថិតក្នុងគម្រោង Suite Numerique ដែលរដ្ឋាភិបាលបារាំងជំរុញឱ្យបង្កើតកម្មវិធីអនឡាញដោយខ្លួនឯងដើម្បីជំនួសកម្មវិធីរបស់អាមេរិក ។ នាថ្ងៃអនាគត បារាំងនឹងឈប់ប្រើប្រាស់កម្មវិធីអនឡាញជាច្រើនទៀតរបស់អាមេរិក ក្នុងនោះក៏មានកម្មវិធីផ្ញើអ៊ីម៉ែលផងដែរ ៕

Justin Bieber ដោះអាវ ស្លៀកខោខ្លី សម្តែងនៅឯកម្មវិធីប្រគល់ពានរង្វាន់ Grammy

0

នៅឯពិធីប្រគល់ពានរង្វាន់ Grammy នៅថ្ងៃទី១ ខែកុម្ភៈនៅទីក្រុង Los Angeles តារាចម្រៀង Justin Bieber បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបានសម្តែងនៅលើឆាកតន្រ្តីដោយគ្មានអាវនិងស្លៀកខោខ្លី ពាក់ស្រោមជើង ជាមួយនឹងការកាន់ហ្គីតា។ ខណៈពេលដែល Justin កំពុងសម្តែង កាមេរ៉ាបានថតរូបភាព Hailey Bieber កំពុងមើលស្វាមីរបស់នាងច្រៀងដោយយកចិត្តទុកដាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKfVu1_fMsjBAwhaNYcNy6slg3AFiVgbjpA17DDoERZqwt-7r3rwRYlyFMMBpumf1qIxC2_swhXD4c5GwWV34W3ck0J0mSclYC4XogWZbw3rjRrJZ40agiEFip05NI2rpHqOR2YAQA3CEAnS5RGDbI0Fzsw8nzLil4F8c6oIdS8-RMJDEFcuBC2pEZ4c8J/s1920/image_2026-02-02_16-03-25.png
ការសម្តែងបទ «Yukon» របស់ Justin Bieber បានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានក្លាយជាប្រធានបទមួយក្នុងចំណោមប្រធានបទដែលត្រូវបានពិភាក្សាច្រើនបំផុតនៃយប់ប្រគល់ពានរង្វាន់។ មតិមួយចំនួនបានបង្ហាញថា តារាចម្រៀងប្រុសរូបនេះបានបង្ហាញអាកប្បកិរិយាធូរស្រាល និងមានស្មារតីសេរី ដែលមិនមានការរឹតត្បិតដោយបទដ្ឋានរូបភាពដែលត្រូវបានគេឃើញជាញឹកញាប់នៅក្នុងពិធីប្រគល់រង្វាន់ធំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxbAVnWT6EcBSkNoaVoSTOr8lvdzNm26yM0X7ElAQ10HNHzWvpTj9dTAdYgfSwVuskKnzgUHylyLanbaODipOxpc57B2myre-IWBNOQwKmVcgY3yNHq64Ow3RXdtYYa76CX2AdfpRA8E1o6-VwzkiWUZFNDozC0IN4B1F4Q4JCFUd6R7goZ9O0SvTfpoX/s1920/image_2026-02-02_16-03-22.png

Vanity Fair បាននិយាយថា Justin Bieber នៅតែរក្សាបាននូវទំនុកចិត្ត និងរចនាប័ទ្មផ្ទាល់ខ្លួនដ៏ប្លែករបស់លោកនៅលើឆាក ទោះបីជាលោកបានចូលរួមក្នុងវិស័យតន្ត្រីអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។
« Yukon» គឺជាបទចម្រៀងសោកសៅដែលបង្កើតឡើងដោយផ្អែកលើបទភ្លេងយឺត និងតិចតួចបំផុត។ បទចម្រៀងនេះបង្ហាញពីសំឡេងស្រាលៗ និងរំជួលចិត្តរបស់ Justin Bieber ដែលបង្កើតបរិយាកាសនៃភាពឯកា និងការសញ្ជឹងគិត។ បទនេះត្រូវបានចាត់ទុកថាជាបទចម្រៀងដ៏លេចធ្លោមួយពីអាល់ប៊ុមស្ទូឌីយោទី៧មានចំណងជើងថា «Swag»របស់តារាចម្រៀងរូបនេះដែលឆ្លុះបញ្ចាំងពីគំនិតភ្លាមៗដែលកំពុងវិលវល់នៅក្នុងចិត្តរបស់លោក។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxbAVnWT6EcBSkNoaVoSTOr8lvdzNm26yM0X7ElAQ10HNHzWvpTj9dTAdYgfSwVuskKnzgUHylyLanbaODipOxpc57B2myre-IWBNOQwKmVcgY3yNHq64Ow3RXdtYYa76CX2AdfpRA8E1o6-VwzkiWUZFNDozC0IN4B1F4Q4JCFUd6R7goZ9O0SvTfpoX/s1920/image_2026-02-02_16-03-22.png

    ក្រៅពីទស្សនិកជនមានការចាប់អារម្មណ៍ចំពោះ Justin Bieber សម្តែងគ្មានអាវនិងស្លៀកខោខ្លីពួកគេបានកត់សម្គាល់ឃើញថា Justin បានបង្ហាញស្នាមសាក់ថ្មីមួយនៅលើខ្នងរបស់លោកដែលហាក់ដូចជារូបភាពរបស់ Hailey ជាភរិយាស្របច្បាប់របស់លោក។ អ្នកគាំទ្រ បានចង្អុលបង្ហាញថារូបនោះដូចទៅនឹងរូបថតមួយសន្លឹកពីការថតរូបគម្របទស្សនាវដ្តី ELLE ខែមីនា ឆ្នាំ២០២០ របស់ Hailey ៕