ស្ទឹងព្រាត់តំបន់ទេសចរណ៍ធម្មជាតិដែលមានសម្រស់ស្រស់ស្អាតប្រៀបបានឋានសួគ៌ក្រោមមេឃ
ស្ទឹងព្រាត់គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានទីតាំងស្ថិតនៅជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ តំបន់នេះមានទេសភាពធម្មជាតិស្អាតពិតៗ មានព្រៃឈើ និងរុក្ខជាតិពណ៌ខៀងស្រងាត់អមសងខាងបណ្តោយស្ទឹង ដែលភ្ញៀវទេសចរអាចជិះទូកកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធយ៉ាងត្រជាក់ចិត្ត។ លើសពីនេះភ្ញៀវក៏អាចបោះតង់សម្រាកលំហែកាយ ដុតមាន់ ដុតទា ញ៉ាំជាមួយគ្រួសារ និងមិត្តភក្តិយ៉ាងសប្បាយរីករាយផងដែរ។ 
នៅក្នុងការបោះតង់ ឬជិះទូកកម្សាន្ត ភ្ញៀវទេសចរចាំបាច់ត្រូវទៅសាកសួរព័ត៌មានពីប្រជាការពារ ឬអ្នកដែលជាសមាជិកសហគមនជីផាតជាមុនសិន ដើម្បីងាយស្រួលក្នុងការដើរកម្សាន្ត ដោយមិនមានភាពភ័យខ្លាច។ ស្ទឹងព្រាត់មិនត្រឹមតែមានសម្រស់ធម្មជាតិគួរឱ្យទាក់ទាញប៉ុណ្ណោះទេ វាក៏មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ទៀតផង។ ស្ទឹងព្រាត់គឺជាដៃព្រែកដែលតភ្ជាប់ពីស្ទឹងជីផាត។ កាលពីមុនស្ទឹងនេះមានឈ្មោះថាស្ទឹងខ្សែសន្ធឹងព្រ័ត ប៉ុន្តែក្រោយមកគេហៅកាត់ថាស្ទឹងព្រាត់។ ព្រ័តមានន័យថាខ្សែព្រាត់ដែលគេយកស្បែកគោក្របីធ្វើ ដោយគេហាលឱ្យស្ងួតធ្វើជាព្រាត់សម្រាប់ទាក់ដំរី។
.png)
ទាក់ទងនឹងពាក្យ «ព្រាត់» រឿងតំណាលមុនឆ្នាំ ១៩៦០ បានរៀបរាប់ថា មានកងទ័ពវៀតណាម ឬយួនខៀវ បានឈ្លានពានកម្ពុជាស្របពេលនោះកម្លាំងតស៊ូរបស់ខ្មែរ បានយកស្បែកគោ និងស្បែកក្របីធ្វើជាព្រ័ត ហើយពួកគេយកខ្សែព្រ័តសន្ធឹងទទឹងព្រែកតូចមួយនេះ ដើម្បីងាយឆ្លងកាត់និងជញ្ជូនស្បៀងពីត្រើយម្ខាងមួយទៅត្រើយម្ខាងមួយទៀត ទើបអ្នកស្រុកដាក់ឈ្មោះថា ព្រែកសន្ធឹងព្រ័តរហូតដល់សព្វថ្ងៃ ហើយក្រោយមកក៏គេហៅកាត់ថាព្រែកស្ទឹងព្រ័តនេះតែម្តង។

ជាក់ស្តែងស្ទឹងព្រាត់បើយើងមើលពីលើអាកាសបន្ថែមទៀត យើងកាន់តែបានឃើញថា តំបន់នេះមានទេសភាពគួរជាទីទាក់ទាញបំផុត ដោយសារមានខ្សែទឹកហូរពន់ពេនខ្លួនចុះឡើង ស្រស់ស្អាតមិនចាញ់តំបន់អេកូទេសចរណ៍ដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ ។ នេះបង្ហាញថាកម្ពុជាពិតជាមានលក្ខណៈអំណោយផលពីធម្មជាតិ ដែលបានបង្កើតតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងជាច្រើនកន្លែង មានទេសភាពស្អាត និងគួរឱ្យចង់ទៅទស្សនាមិនចេះជិនណាយ៕












.png)

.png)
.png)













សហគ្រិនរូបនេះបាននិយាយថាលោកមានអារម្មណ៍ថា «មិនជឿ» ក្នុងរយៈពេល ១០ វិនាទីដំបូងបន្ទាប់ពីលោកបានឈ្នះការដេញថ្លៃ មុនពេលដឹងថា «នេះអាចក្លាយជារឿងធំ»។ ក្នុងរយៈពេល ១០ វិនាទីក្រោយមកលោកបានសម្រេចចិត្តថាលោកនឹងញ៉ាំចេក។.png)
.png)



កន្លងមក Thae ធ្លាប់បានបង្ហាញពីចេតនាចង់ចូលរួមប្រកួតបវរកញ្ញា Miss Cosmo ឆ្នាំ 2025 បន្ទាប់ពីត្រូវបានដកហូតតំណែងលំដាប់រងទី២នៅក្នុងការកម្មវិធីប្រកួត Miss Grand International 2024។








ពិធីប្រគល់ពានរង្វាន់នេះត្រូវបានរៀបចំដោយសហគ្រិនខ្មែរ ដោយមាន ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ដើម្បីអបអរសាទរដល់កិច្ចខំប្រឹងប្រែងរបស់បេក្ខជនចូលរួមប្រកួតប្រជែងពានរង្វាន់ សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ពានរង្វាន់សហគ្រិនខ្មែរសហគ្រិនមហាវិទ្យាល័យ ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី និងពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម។

.jpg)

.jpg)
.jpg)
.jpg)
.jpg)
.jpg)




