លោក ហេង វិសាល ស្វាមី ជា ស្រីនា ដែលជា Influencer ជួរមុខប្រចាំប្រទេសកម្ពុជាទទួលបាននូវការសរសើរពីសាធារណជនថាជាថៅកែចិត្តទោះបីជាត្រូវចាញ់បោកគេអស់ជិត៣០០០ដុល្លារទៅហើយ ប៉ុន្តែបាននិយាយយ៉ាងពីរោះចាត់ទុកថាជាបទពិសោធន៍បន្ទោសទៅកាន់បុគ្គលិកឡើយ។
វីដេអូរបស់ ហេង វិសាលបង្ហោះនៅលើទិកតុកកាលពីពេលថ្មីៗនេះលោកបានបញ្ជាក់ថា ជា ស្រីនា ជាភរិយារបស់ខ្លួនកំពុងឈឺក្បាល ហើយត្រូវបានគេបោកជិតអស់៣០០០ដុល្លារ។ ក្នុងនោះលោកបានផ្តាំផ្ញើដល់អ្នកលក់អីវ៉ាន់អនឡាញដទៃទៀតឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអតិថិជនជាពិសេសមានការកាម៉្មង់ច្រើនហើយ Locked Profile ឬ Fake Profile ដែលបានកែតួលេខក្នុងការផ្ទេរប្រាក់ទៅលើកុងធនាគារ។
អ្វីដែលធ្វើឱ្យទស្សនិកជនអត់សរសើរមិនបានចំពោះថៅកែចិត្តល្អរូបនេះ បន្ទាប់ពី ហេង វិសាល មិនបានស្តីបន្ទោសទៅកាន់បុគ្គលិកខ្លួនឡើយ។ ក្នុងវីដេអូមួយទៀត ហេង វិសាល បាននិយាយថាបុគ្គលិករបស់លោកកំពុងសេដខ្លាំង ដោយលោកប្រាប់ថាអត់អីទេ នេះជាបទពិសោធន៍ បើសិនជាគេមិនបោកយើងធ្វើម្តេចយើងដឹងថាគេបោក គេបោកយើងបានដោយសារតែយើងធ្វេសប្រហែល ចឹងលើកក្រោយលែងធ្វេសប្រហែលគឺចប់។
influencer ជាថៅកែរូបនេះមិនស្តីបន្ទោសថែមទាំងលួងចិត្តបុគ្គលិកឱ្យញុំាក្រូចធ្លុងពីបាត់ដំបងវិញញុំាហើយបាត់សេដ គេបោកហើយសំខាន់យើង Happy គឺចប់។ វិសាល ក៏បានលួងចិត្ត ស្រីនា កុំឱ្យគិតច្រើនហើយនាំទៅញុំាអី។

ទឹកចិត្តរបស់ ហេង វិសាល បានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំងថាមានសន្តានចិត្តល្អចំពោះបុគ្គលិកខ្លួនមិនបន្ទោសហើយថែមទាំងលើកទឹកចិត្តបន្ថែមទៀត៕