Home Blog Page 63

Zhang Ruonan រងការវែ.កញែ.កជុំវិញអាកប្បកិរិយាមិនមានវិជ្ជាជីវៈក្នុងការថតខ្សែភាពយន្ត

0

យោងតាម Sohu វីដេអូពីក្រោយឆាករបស់ Zhang Ruonan ដែលថតរឿងភាគថ្មីរបស់ខ្លួននាពេលថ្មីៗនេះបានល្បីពេញបណ្តាញសង្គមដែលបង្កឱ្យមានមតិវែកញែកជាច្រើន។ នៅក្នុងវីដេអូ បន្ទាប់ពីអ្នកដឹកនាំរឿងស្រែកថា «Action» Zhang Ruonan បានឮនរណាម្នាក់ហៅពីក្រោយហើយមានការភ្ញាក់ផ្អើលក៏ងាកមករំខានដល់ឈុតឆាកនៃការសម្តែងនោះ។ ស្ថានភាពនេះបានបង្ខំឱ្យតារាសម្តែង Wang Anyu ថតឈុតឆាកឡើងវិញតាំងពីដើមដំបូង ហើយក្រុមការងារភាពយន្តទាំងមូលត្រូវថតឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzJ1V0lqn6gcKO1fNxrYtIQ5dCn-KuNXv53R-v5f3XbgMXaMEniEN8Zh8hn_jR_q8sw0wB8kPf7kLMhBekhPC7k_GGvFEPWoi4L2zTZGpUToQzg9-0tRcLUfyug92PpW1Xz1e38QSbYQAzsOIDXDVQZ1fJBVQgoxMoWa6LEMwDElSHltO5DA35RBF7IbFh/s2048/image_2026-04-20_11-01-36.png

វីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមបានបង្កឱ្យមានភាពចម្រូងចម្រាសភ្លាមៗ។ មនុស្សជាច្រើនបាននិយាយដោយត្រង់ៗថា Zhang Ruonan គឺ គ្មានវិជ្ជាជីវៈ និង ខ្វះស្មារតីវិជ្ជាជីវៈ។ ថាក្នុងអំឡុងពេលថត នាងគួរតែផ្តោតអារម្មណ៍ទាំងស្រុង ហើយមិនត្រូវបានប៉ះពាល់ដោយកត្តាខាងក្រៅឡើយ។ លើសពីនេះ មានពាក្យចចាមអារ៉ាមដែលមិនទាន់បានផ្ទៀងផ្ទាត់ថា តារាស្រីនៅក្នុងឈុតនេះមិនដឹងពីប្រយោគរបស់នាងទេ ប៉ុន្តែគ្រាន់តែអានលេខដើម្បីរៀបរាប់ពីឈុតនោះប៉ុណ្ណោះ ដោយទុកសំឡេងសម្រាប់ការផលិតនៅពេលក្រោយ។ក្នុងរយៈពេលដ៏ខ្លី ពាក្យគន្លឹះដែលទាក់ទងនឹង Zhang Ruonan បានឡើងដល់កំពូលនៃនិន្នាការស្វែងរក ដែលជារលកនៃភាពអវិជ្ជមានបានរីករាលដាល ដែលប៉ះពាល់យ៉ាងខ្លាំងដល់រូបភាពវិជ្ជមានពីមុនរបស់នាង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisG6Bomtf9KXUBlPXhTYfWSUyuJAbT18HC-BP3BH5nl8Gdo-wTvPaRVaEmYxKS-bYSoF9mXn75V4fapUbNW9b04JrxSMo5VpgYUcH0GSe4jm2t0pGnhP6lVrZvAzTCKH4GQYuWHbN3t5SaZv-QuZXtBDmNgNi3NROkbb5ye5YAW2IxPRd0LWvTArulLfxn/s2048/image_2026-04-20_11-01-40%20(2).png

    បន្ទាប់ពីភាពចម្រូងចម្រាសនេះ នៅថ្ងៃទី១៧ ខែមេសា ការិយាល័យរបស់ Zhang Ruonan បានបង្ហោះការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលថានាងគ្មានវិជ្ជាជីវៈ។ ក្រុមការងាររបស់តារាសម្តែងរូបនេះបាន tag ដោយផ្ទាល់ទៅលើគណនីរបស់ក្រុមការងារភាពយន្ត ហើយបានសរសេរថា «តើអ្វីជាការពិត? និយាយមកចុះ»។ ចលនានេះត្រូវបានគេនិយាយ ថាជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយក្រុមការងារភាពយន្ត។ទន្ទឹមនឹងនេះ សាក្សីមួយចំនួននៅកន្លែងកើតហេតុបានរៀបរាប់ថា Zhang Ruonan បានសូមទោសភ្លាមៗ ហើយមិនបានប៉ះពាល់ដល់កាលវិភាគថតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4rPdNiaBwhDO7ZJjI860yoLEyEwQfnpAcpeDBU6SvM3aLZv8UzCfmYJHHj8JrtuMRZwWxS5yITaUlfhttoQOjfP98fC9eN56mElePVPyHyvno_NBOiUEw0jB1OX8522PGTrq8uzsl0-In1Y8RiiIKY7WcnrkKb90z2cNToawme0M7eGKWzFRkkAqD9g2A/s2000/image_2026-04-20_11-01-35%20(2).png

    មូលហេតុចម្បងត្រូវបានគេជឿថាដោយសារតែការគ្រប់គ្រងរបស់ក្រុមផលិតភាពយន្តនៅនឹងកន្លែង ជាជាងតារាសម្តែងរូបនេះមានចេតនារំខាន។មតិផ្សេងទៀតបានបង្ហាញថា ប្រតិកម្មភ្ញាក់ផ្អើល និងការងាកមករបស់ Zhang Ruonan នៅពេលដែលមាននរណាម្នាក់ហៅឈ្មោះនាង គឺជាការឆ្លុះបញ្ចាំងពីធម្មជាតិ និងអាចយល់បាន។ ក្រុមគ្រប់គ្រងរបស់ Zhang Ruonan ត្រូវបានគេសរសើរចំពោះការដោះស្រាយភាពចម្រូងចម្រាសនេះយ៉ាងរហ័ស ដោយការពារការខូចខាតបន្ថែមទៀតដល់រូបភាព និងកេរ្តិ៍ឈ្មោះរបស់តារាសម្តែងស្រីរូបនេះដោយសារតែពាក្យចចាមអារ៉ាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Rh73fyD-N_WIc1_EASQ3t-kLynobTnqJ0DGNvRPxgKV_qeiLIo-S4PYv7M6bQ75xr_BBwXEwirxKPx4k9nlAF5HY2bBmQcx5kyP59MgXhyphenhyphen6xbrxKbJJDO4KNblVnURo3sphSW63p7TkYzznPLxwAcRynevd0ybhaGeG478-sNrsnuK2P71-QFS10FfiZ/s922/image_2026-04-20_11-01-35.png

    «I Live in Your Time» គឺជារឿងភាគបែបមនោសញ្ចេតនាក្នុងទីក្រុងដែលសម្តែងដោយ Zhang Ruonan និង Wang Anyu។ ខ្សែភាពយន្តនេះនិយាយពីគូស្នេហ៍ធ្វើដំណើរតាមពេលវេលាដ៏ពិសេស ដើម្បីរៀបរាប់រឿងរ៉ាវស្នេហារបស់មនុស្សពេញវ័យ។ នៅក្នុងខ្សែភាពយន្តនេះ Zhang Ruonan ដើរតួជាផលិតករម្នាក់ដែលតែងតែប្រណាំងប្រជែងនឹងពេលវេលា ដោយទូរស័ព្ទរបស់នាងតែងតែមកមុន ១០នាទីជានិច្ច៕

អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា កោតសរសើរតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក្នុងការបង្ហាញវប្បធម៌ខ្មែរលើឆាកអន្តរជាតិ

0

ទោះថ្ងៃសមឆាកតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវរងនូវការរិះគន់ពីសំណាកអ្នកលេងបណ្តាញសង្គមមួយចំនួនប៉ុន្តែនៅពេលសម្តែងពិតប្រាកដតារាចម្រៀងទាំងពីររូបបានធ្វើឱ្យអ្នកគាំទ្រមានភាពស្ងប់ស្ញែងនិងទទួលបានការលើកទឹកចិត្តពីមហាជននិងអ្នកនៅក្នុងចង្កោមសិល្បៈជាច្រើន។ អ្វីដែលកាន់តែពិសេស អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក៏បានពោលពាក្យសរសើរប្តីប្រពន្ធមួយគូនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDDbu33GVWmkCBQEjz5md_h1pioapb-ToGkmSJ_nVRTaTjmtGK52KQakiZSX470iCJFpUybpindG9Nj00VI8oILdUQuoPM7LKYop3-NZY8EX5RmD8ixmnmPEBfPqXcq3uIzz22KNvt20ZeQtafh_yYu_gk_JcVRaviRHNHi1f1kfH4iWt0MKHlFLdIvoxC/s2048/image_2026-04-20_08-47-23.png
នៅលើបណ្តាញសង្គមអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បានចែករំលែកកម្មវិធី ROUND Festival ដោយភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា «ខ្ញុំពិតជារំភើប និងមានមោទកភាពណាស់ ចំពោះការសម្ដែងដ៏អស្ចារ្យរបស់បងទាំងពីរ G-Devith Tep Boprek ពិតជាសិល្បករ សិល្បការិនីកំពូលនៃកម្ពុជា ដែលបាននាំយកព្រលឹងវប្បធម៌ខ្មែរ ទៅរះយ៉ាងចិញ្ចាំងចិញ្ចាចលើឆាកអន្ដរជាតិ ASEAN-Korea Music Festival 2026 ROUNDក្នុងប្រទេសហ្វីលីពីន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiugbaDNKMMK0RhMoj5E2OUxnZwvGVnTfHJYdNtDHSU_SrEEwwJl9TKYxRY_ZiXn3SObUmCrqkbsbaklLcDCSC6Nzprg2STAgAxhh_ocmE7y6nvBW7IiXLKq7uMTPqXEESJMCiYO-PhCgGqkcATDUCjbs0vVQEDgkv5AEi8A6T7YXLYJWeoalfcjttHDz5S/s1440/image_2026-04-20_08-47-28%20(2).png

អ្នកអង្គម្ចាស់ក្សត្រិយ៍ បានលើកឡើងទៀតថា ជី ដេវីត និង ទេព បូព្រឹក្ស មិនថានៅក្នុងស្រុក ឬនៅក្រៅប្រទេសតែងតែរំលេច និងលើកបង្ហាញពីសិល្បៈខ្មែរជានិច្ចលើការសម្ដែង ជាពិសេសនៅលើម៉ូតសម្លៀកបំពាក់នីមួយៗ។ ក្រៅពីមានមោទនភាពចំពោះប្តីប្រពន្ធមួយគូនេះ អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក៏សង្ឃឹមដែរថា ជី ដេវីត និង ទេព បូព្រឹក្ស នឹងមានឱកាសកាន់តែច្រើនបន្តទៀតក្នុងការផ្សព្វផ្សាយពីវប្បធម៌ជាតិទៅកាន់បរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVtWBCNkod9lALMDwEeIgMdJdgyN58o6x_HBqv73yQXdkZTpOhWus7_cF58O92KqAGtRryx2GbQBkBDWWuNPuW0v9ExF5D9bPgvfpTz696gG2IenyFAXFpPYgPHPeUAgONirOBrftIJi_pabt8VsPnU1p3GHWnWzNiHqT2W2EdmpSd8WLrvsbpFbz9RRS7/s2048/image_2026-04-20_08-47-24.png
ក្រៅពីការាសម្តែងនៅក្នុងប្រទេសហ្វីលីពីន ទេព បូព្រឹក្ស ក៏បានបង្ហើបដំរួយអាចនឹងមានការសម្តែងនៅលើឆាកអន្តរជាតិបន្តទៀត។ នៅក្នុងកម្មវិធី ASEAN-Korea Music Festival 2026 តារាចម្រៀងទាំងពីររូបបាននាំយកសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញ ដោយលើកយកបទចម្រៀងល្បីៗនិងមានអត្ថន័យជាច្រើនរួមទាំងបទមួយដែលទះកំផ្លៀងថៃផងដែរ។ ការសសម្តែងបែបសហសម័យនេះ ជី ដេវីត និងទេព បូព្រឹក្ស បានចំណាយលុយផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbF2mXt3LdFe-2owpRJO08hP3JDS3bZh-piQIPqGVqOi6eFOdTmlApTOUIYVdQe5JrEgSrfWO5Pj0cDl9UzEhvKuXk32MZNlxBvWQPEyeiDRQ0X627Y-N0I-h2PALpalSU07ZH_W7NaHG4blSjM-rmmuyj8WGAKZP8jUJlY8bxCgE0eUpKtW3CCe_SdPJS/s1280/image_2026-04-20_08-47-28.png

គួរបញ្ជាក់ផងដែរថា កន្លងមក ទេព បូព្រឹក្ស ធ្លាប់បានតំណាងកម្ពុជាចូលរួមសម្តែងកម្មវិធីខាងលើនេះក្នុងអំឡុងពេលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី។ រាល់ពេលដែលមានឱកាសសម្តែងនៅលើឆាកអន្តរជាតិតារាចម្រៀងរូបនេះតែងតែបង្ហាញអ្វីដែលជាខ្មែរនិងមិនឱ្យអ្នកគាំទ្រខកចិត្តឡើយ៕

ទោះចេញមុខបកស្រាយរឿងលិខិតមេធាវីតារាសម្តែង ញឹម ច័ន្ទថន នៅតែរងការរិះគ.ន់

0

ជុំវិញកូនបំណុលមានលុយសម្រាប់មេធាវីចេញលិខិតជូនដំណឹងទៅកាន់ម្ចាស់បំណុលរឿងជំពាក់ប្រាក់៦០០០ដុល្លារបានបណ្តាលឱ្យមានការពិភាក្សាយ៉ាងច្រើននៅលើបណ្តាញសង្គមនិងបង្កឱ្យមានមតិរិះគន់ផងដែរ។ ជាមួយគ្នានេះតារាសម្តែងនិងពិធីការិនី ញឹម ច័ន្ទថន បានចេញមុខបកស្រាយទាក់ទិននឹងបញ្ហានេះប៉ុន្តែការរិះគន់នៅតែមានដដែលចំពោះរូបនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHTdTVI_qIWwHlxCW8jOboiVPCwF_9kh6j5FaYHGsHitK647wrBZUu_ny6MN8nVi69SDREtLN6-3q73mWZYUwMEmpBtapGp6HZl1RdF_p7aR5hnxQiuVjmFlvtXZBeQl4dlQGgoO_O1BGn4kW2j7_6gcX2tOkYiKKNJ_-V53a6u3b21u5E2YQFiWihyphenhyphenmIa/s1710/image_2026-04-20_09-46-11.png
កាលពីថ្ងៃទី១៨ ខែមេសា កញ្ញា ញឹម ច័ន្ទថន បានចេញលិខិតជូនដំណឹងពីមេធាវីរបស់ខ្លួនទុកពេលឱ្យ២៤ម៉ោងទៅកាន់គណនីហ្វេកប៊ុក Neang SK ដែលជាម្ចាស់បំណុលបន្ទាប់ពីគណនីនេះបានបង្ហោះរូបភាពរបស់ខ្លួនក្នុងចេតនា បរិហាកេរ្តិ៍ ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង។ ក្នុងលិខិតមេធាវីបានបញ្ជាក់ថាតារាសម្តែង ញឹម ច័ន្ទថត បានខ្ចីប្រាក់ចំនួន៦០០០ដុល្លារក្នុងអំឡុងឆ្នាំ២០២៤ ជាមួយនឹងការប្រាក់៥%ក្នុងមួយខែ ដែលជាអត្រាការប្រាក់លើសច្បាប់កំណត់ ខណៈក្នុងរយៈពេល២៤ខែមកនេះកូនក្តី ញឹម ច័ន្ទថនក៏បានធ្វើការទូទាត់ជូនជាបន្តបន្ទាប់ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCnQHEehf3VgLeApjYTXHPmYBU5GyVDBBrIbWDadHASe6TyWqm979EpICGFrNLdFGVNmqz4qQ2zwkgGIrWpja1VL81iUD1v6z6Ki1wquOwar5w9dPyA5FVPzmMlYoYx4MTeexY3UYH2JRYo1BNR36fOp-WK0I2rNX-6MdbXxaUZ9P6nAIazwLhh_uYkiMS/s1870/image_2026-04-20_09-46-17%20(2).png
ក្រុមមេធាវី ហនុមាន បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ គណនីហ្វេកប៊ុក Neang SK បានផ្ញើសារមកកូនក្ដីរបស់ខ្លួនដើម្បីទារប្រាក់ជំពាក់ដោយធ្វើការគំរាមគំហែងក្នុងខ្លឹមសារថា បើមិនសង លុយទេ ខ្លួននឹងធ្វើការបង្ហោះរូប ដោយភ្ជាប់នឹងសំណេរ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។ បន្ទាប់ពីបង្ហោះលិខិតមេធាវីនេះរួចតារាសម្តែង ញឹម ច័ន្ទថន បានបង្កឱ្យមានការជជែកវែកយ៉ាងច្រើនពីអ្នកបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifRq38cnIPCwPNj3mJh12Yc8BO8JvTl821h_7lpi6xUlnszW8XxvMgILWtD6Aq-BMjR0wzgjQFamI1kp1pFlkY0kUCK_Oi8rkmMXqp12-eHWNQZsyiKlg6GvH1scp1XqZyj3url92fIakjtLDa2W-gGNL1l-OvTiQdOz5wEnaf2hRH_c6N1y62bmmwG90P/s1284/image_2026-04-20_09-46-17.png
ក្រោយពីមហាជនរិះគន់ថាគ្មានលុយសងគេតែមានលុយជួលមេធាវីចេញលិខិតជូនដំណឹងកញ្ញា ញឹម ច័ន្ទថន បានចេញវីដេអូបកស្រាយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ជំពាក់លុយសងលុយគឺចប់ តែចប់តែរឿងជំពាក់លុយ ចុះរឿងគំរាម និងបង្ហោះរូបខ្ញុំ កិត្តិយសខ្ញុំនរណាជាអ្នកទទួលខុសត្រូវ?»។ ក្នុងរយៈពេលជិត៩នាទីនៃវីដេអូដែលបានបង្ហោះតារាសម្តែងនិងជាពិធីការិនីរូបនេះបានពន្យល់ថា ការចេញលិខិតនោះគ្រាន់តែការជូនដំណឹងទៅកាន់ម្ចាស់បំណុលមិនមែនជាការប្តឹងនោះទេ ខណៈសារឆ្លើយឆ្លងរូបនាងពុំបានគេចវេសពីបំណុលឡើយដោយរង់ចាំកូនបំណុលរបស់ខ្លួនសងលុយទើបយកទៅសងបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyGf_icw40rR1XgFEZZqrmdddxJLN-KKqlZ5qZS8IjvTiXpxbZXbDVt5JHDcqldOUBxFbU9XTmHOXoe0JoiUyc_ApLqS5sj-L2_7cnb2vJojHRLyBu5hDQKwfEUsKV6Pjrw5Dxy2VWWqI7DBO5_OcNkkS8smE_vZc8You4f7r2_N2KnAMQlAM3a42biVtJ/s1280/image_2026-04-20_09-50-00.png
តារាសម្តែងរូបនេះបន្តទៀតថាបើសិនជានាងជំពាក់លុយគឺត្រូវសងលុយបើសិនជាមានការគេចវេសគឺអាចដាក់ពាក្យបណ្តឹងទៅកាន់តុលាការបានមិនមែនបង្ហោះរូបនាងនោះទេព្រោះវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ហើយការដែលយកកូនបំណុលទៅបង្ហោះគឺជាច្បាប់ព្រហ្មទណ្ឌ។ ទោះជាយ៉ាងណា ការបកស្រាយរបស់តារាសម្តែង ញឹម ច័ន្ទថន ជុំវិញបញ្ហាខាងលើនេះបានបង្កឱ្យសាធារណជនវែកញែកដដែល៕

ព្យុះទឹកកក រន្ទះបា.ញ់ នឹងវាយប្រ.ហារលើខេត្តចំនួន៤២របស់ថៃនៅភាគខាងកើត និងឦសាន

0

នាយកដ្ឋានឧតុនិយមថៃបានប្រកាសឱ្យពលរដ្ឋរស់នៅខេត្តចំនួន៤២ ប្រុងប្រយ័ត្នគ្រោះថ្នា.ក់បណ្តាលមកពីខ្យល់ព្យុះរដូវក្តៅ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដែលចន្លោះថ្ងៃនេះ នឹងមានខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង ព្យុះទឹកកក និងរន្ទះបា.ញ់ ។ លើសពីនេះ នឹងមានធូលីកខ្វក់កើនឡើងលើសស្តង់ដារគ្របដណ្តប់ខេត្តភាគខាងជើង និងកណ្តាល ដោយសំណូមពរឱ្យពាក់ម៉ាស់គ្រប់គ្នាដើម្បីការពារធូលីកខ្វក់ពេលស្ថិតនៅទីវាល ឬចេញទៅខាងក្រៅអគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgakBPDMoCO6LD4uEJjZxxfvXEnJjc83ULOACvtnGcLxtcW65NvpFNpyPY1fnmGkssjox3JsKgIBtms5ujgz1ZCNDV4r0Vmhj2AaT6Dp-7BWY-EflGQJvGXzNJl5pt4c-vamI2PHlWjYEtxqP5ygZ1lNpnvRQglwJ5X752OeMqgnq5Vo-I-JM3J66vhLv/s1280/photo_2026-04-20_11-22-10.jpg
តាមការប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅថ្ងៃទី២០ ខែមេសា ខេត្តចំនួន៤២ នឹងរងការវាយប្រហារពីខ្យល់ព្យុះរដូវក្តៅ ដែលបណ្តាលឱ្យមានខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង ព្យុះទឹកកក និងរន្ទះបាញ់ ក្នុងនោះនឹងមានភ្លៀងធ្លាក់ខ្លាំងស្មើ៣០% នៅភាគខាងកើត ដោយនាយកដ្ឋានឧតុនិយមដាស់តឿនឱ្យពលរដ្ឋរស់នៅក្នុងខេត្តទាំងនេះប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7sPDmw9-_Y5Xt9xPhaJ2mR2g5-gzXicRgkVYwFRxxAPP6KrDW0L9Xfb8ZuZtLQSH49RwyNNnQVriqq6VTPdzcoiVm93ZOVvwqOHEqATCdtTuAvrehP_TB3lDr3E6LiaBs9VrQdX1qxQHWSyksGKE8D_zGVmkSIBIGR8Nhj4IYBFy4JGSr5-Ugl6VpFfzl/s1200/photo_2026-04-20_11-22-09.jpg
ចាប់ពីថ្ងៃទី២០ ខែមេសា តំបន់មួយចំនួនរបស់ថៃនឹងរងការវាយប្រហារពីខ្យល់ព្យុះរដូវក្តៅ ជាពិសេស ភាគឦសាន និងខាងកើត ហើយខ្យល់ព្យុះនេះនឹងមកនូវខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង ព្យុះទឹកកក និងរន្ទះបាញ់ ដោយសារខ្យល់ភាគខាងត្បូង និងខ្យល់ភាគអាគ្នេយ៍បក់យកសំណើមពីឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូងមកគ្របដណ្តប់លើភាគឦសាន ខាងកើត និងផ្នែកខាងលើឈូងសមុទ្រថៃ ដែលធ្វើឱ្យប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtEYvKnHzWO60aaM4TIGJap2L_Vwp04c7avBKxHvlLe5BxY_WIahSi18EC48nYVQmtJdxWwiuCeTzyOvCl5xLZOFGjztIG0sJ-LxM6vWUaejNuK7R9FdjHHSTwal-2CjUuFwNFZU24SMA2L53AuQFK13Vm5ZTzlKRku-X9ocLpswbiGLIcv2lhamRNdtAg/s740/photo_2026-04-20_11-22-10%20(2).jpg

នាយកដ្ឋានឧតុនិយមដាស់តឿនឱ្យពលរដ្ឋថែទាំសុខភាពដោយសារអាកាសធាតុក្តៅខ្លាំង និងប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារខ្យល់ព្យុះ ព្រមទាំងចៀសវាងស្ថិតនៅទីវាល, កុំនៅក្រោមដើមឈើធំៗ, អគារមិនរឹងមាំ និងផ្ទាំងប៉ាណូ រីឯកសិករគួរតែត្រៀមខ្លួនការពារការខូចខាតផលដំណាំដោយសារខ្យល់ព្យុះ និងការពារសត្វពាហនៈ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo7iikO0iEALW2T9ClXkyu8hLGzKFURcQtsyXdb28u_hvt0ehD9nBu7Mxh9RTQ4A0SKfEb4VsswHJx7rsT-8L8eZq8g2KyZafwGLsa2GOdG9P4Pla8pnVOs1JB1MhX9i6qqfdRYlCGRZJk-PjvyP3bYkmLYhxpH0IIcKmCqFyRqbiCJl-Uhyphenhyphengtuznc3e9q/s1200/photo_2026-04-20_11-22-09%20(2).jpg

    ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ខ្យល់ព្យុះនឹងចាប់ផ្តើមវាយប្រហារភាគខាងជើង និងភាគឦសានមុនគេ បន្ទាប់មក ភាគកណ្តាល និងខាងកើត នឹងរងផលប៉ះពាល់ជាបន្តបន្ទាប់ ។ វាបណ្តាលមកពីសម្ពាធខ្ពស់ និងម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិនបក់មកម្តងទៀតគ្របដណ្តប់លើសមុទ្រចិនខាងត្បូង និងភាគឦសាន ខណៈភាគខាងជើងប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOi1NPElg41UbxZFnwmywZy6srIG7FgeGSgKy1GkZGN4nprds6SUYxaQQbplCTA5SNzqHd7qNQfORF7mKeIS_WLV-aEiNzpblzxWWyMXA_lDlSX46UcCLtw0ii6CzRuxEJOeyK3UNPLe_qrB_xACXO1TJFdHmEFneCGyUvcjH_9VyZR6hjUq7-O2xZn9oH/s1200/photo_2026-04-20_11-22-09%20(3).jpg

    លើសពីនេះ ធូលីកខ្វក់យ៉ាងក្រាស់លើសស្តង់ដារនឹងគ្របដណ្តប់ខេត្តភាគខាងជើង និងកណ្តាល ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ហើយធូលីកខ្វក់នឹងប៉ះពាល់សុខភាពពលរដ្ឋស្ថិតនៅទីវាល ដែលទាមទារឱ្យពាក់ម៉ាស់ដើម្បីសុវត្ថិភាពពេលចេញទៅខាងក្រៅអគារ ។ នាយកដ្ឋានឧតុនិយមបានប្រកាសពីសីតុណ្ហភាពនឹងកើនឡើងខ្លាំងចាប់ពី២១អង្សាសេ ដល់៤២អង្សាសេ នៅតាមបណ្តាខេត្ត រួមទាំងទីក្រុងបាងកក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមេសា ៕

សូមប្រុងប្រយ័ត្ន! កម្ពុជា នឹងទទួលរងព្យុះសង្ឃរារយៈពេល៣ថ្ងៃ

0

កម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះទី ៤ ឈ្មោះ “ស៊ីនឡាគូ”(Sinlaku) T2604 ដែលបានវិវត្តទៅជាព្យុះសង្ឃរា បង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHvX31cQOYa-j8JoRuhwWi8a5j6POo9xznrIcb64vTIPvaxlMe0ogn-ArrY2gjhJeESiO6rn2WmNoKXFeieJ2vNnmZ95LQf5vnwYoPRa5lKP44tVLT9d8c1vWeHsFbtP-N0atnyl3fLXVqHsr7MfxVqnIoldShiqKUDREG2BNuYCbja6o3E1aDrAiWXXys/s512/image_2026-04-20_10-30-07%20(3).png
ព្យុះទី៤នេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY1yPP__ukM4Kg_A8CraBplJrTkJrKy3lXTnD6D18GvjKIbHUnvqaY7McUWg3Rv6S4_etX93GSnJjsHIGf848uIrB7S5w8kVpNYEvbqXa9M5S8d7rZD_t5day8JvEym6-XX_mKAhtYpGjUN4dW4ctISZy6AFTirTv-M3RJzbGNq8bMko_NPxnnOsZ4D2pG/s1200/image_2026-04-20_10-30-05.png

ចំពោះស្ថានភាពបែបនេះនឹងធ្ វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ នៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C ដោយអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប់ ដណ្តប់លើផ្ទៃដី ១៥%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjruKOlQ9OnW6s8AYeacF9xHXkpdZehKjp9EowT2UeCDIBkUoJWOLc2a3umCTvjK4dFyJisjoW1d1zk-nzVHDpjBPUYaehcJJvzfZeUbRgV7cE_CYGaWm1csxmupVqvopAMTMqn5nXgiVzz2Gq41VPG2cOuvlxlpxlV7gtsxbtAU_Dg_XgtqirwJGMT3oA4/s750/image_2026-04-20_10-30-07%20(2).png

សម្រាប់តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ២០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB38ajVEUYxWt2IHp8Yz8m0WGTzLvmryz2ohF4Kx15n3-e-bOqynE34xk5GFAZvtaIM_QFYqYNjP62d64riyogFUrQ_C9g2OKANwDs2Y90847INF_B9P-DpRFU-t9abSipn81f7Pzq34HVcDxIl9-2ausYwqcsBscUp_LxFxmGF6cuHhPbGO9jdS1HUVMd/s2048/image_2026-04-20_10-30-05%20(2).png

ដោយឡែក ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%៕

 

 

បុរសខ្លាំងដែលជេ.រប្រមា.ថជនបរទេស កំពុងក្លាយជាគោលដៅតាមស្វែងរករបស់សមត្ថកិច្ច

0

ដោយសារមនុស្សម្នាក់ធ្វើឲ្យបា.ក់មុខមួយប្រទេស! មិនរង់ចាំយូរក្រោយឃើញការផ្សព្វផ្សាយថាមានករណីបុរសម្នាក់ជេ.រប្រ.មាថ និងគំរាមវា.យលើជនបរទេសម្នាក់ នៅក្បែររបងវត្តឧណ្ណាលោម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការសាកសួរ ដើម្បីនាំខ្លួនបុរសខ្លាំងខាងលើមកបំភ្លឺនៅបុស្តិ៍នគរបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMMuQqjHA-a0GvTSzKo3VuYpuXMu12R4tKZbaFpB_yNmt1gOXhMCqUji96GjekzOUL40wc9pDFUQ4J2f9J9RPpEpUjdoXQb8K-p3jE00Ksbv7oJ7EZCiMcWRj6REjDZrXxIqKeZKucxsGoLO84lunH_KmK_gnRA2rnx1_dtmkigPIk6EmnLzeCx4qwJc2a/s1280/photo_2026-04-20_09-21-58.jpg

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងាព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រោយពីទទួលបានប្រសាសន៍ដឹកនាំរបស់ឯកឩត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍-ខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុជុំវិញរបងវត្តឧណ្ណាលោម ដោយធ្វើការសាកសួរអ្នកលក់ដូរនិងអ្នករត់កង់បីនៅទីនោះ ដើម្បីស្រាវជ្រាវរកមូលហេតុនិងដោះស្រាយបញ្ហានេះយ៉ាងឆាប់រហ័សបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWBc9stCWxkva4wn7d-T9Auex82y72o-o7YAatEFHdgPsOj-Vpr0a9-R37dqaDdx2XOUGhOVePUrieE1L26ORSsLuYUWWmbq0lzWxq5159acn74eDCKbsutTQu6O4W62toHM6N-FJlOQUXbfKohTR8Zy4EWbY4Un2AUxroO4EtwtOeJ3rP11WJjDCxAc0L/s786/photo_2026-04-20_09-21-58%20(2).jpg

ក្រោយការសាកសួរ សមត្ថកិច្ចជំនាញបានទទួលដំណឹងមកថា ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងែទី៩ ខែមេសា ឆ្នាំ២០២៦ មកម្ល៉េះ ដោយបុគ្គលជនជាតិខ្មែរខាងលើនេះ គឺជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ ហើយនៅក្នុងថ្ងែកើតហេតុបុរសនោះ បានទៅម្ដុំវត្តឧណ្ណាលោមដើម្បីទទួលអំណោយពីសប្បុរសជន ដែលមកចែកបាយទឹកជូនលោកតាសុីក្លូនិងអ្នករត់កង់បី ហើយក៏បានជួបជាមួយជនបរទេសដែលកំពុង Live វីដេអូដើរសំដៅមករកខ្លួនក្នុងបំណងល្អ និងចង់សួរនាំ តែក៏ត្រូវបុរសនោះបានប្រើពាក្យសំដីមិនសមរម្យនិងគំរាមរកវា.យទៅលើជនបរទេសនោះទៅវិញ ព្រោះមិនចង់ឲ្យគេ live ជាប់មុខខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAzb8Q4KFCzJBGu6zepnsbZORW8DWgY1UoAlb_iO3T77eWknGOzemnfSXs-tWJ_RU6clEFgdm9NU7xSIeEloF-b_uMNG5mOnFWP1zM_pvG7-L3ct28qG7CRDyvkXNcUbYcwa3e4IIdAPpuJDseCVdFcmmJyC6VWWnz_-C_aQywVC796yg_Q8P0_b91u3mh/s1094/photo_2026-04-20_09-21-58%20(4).jpg
យ៉ាងណាក៏ដោយ បច្ចុប្បន្នគេនៅមិនទាន់នាំខ្លួនបុរសជនអនាថាខាងលើមកសួរនាំដោយផ្ទាល់បាននៅឡើយទេ ប៉ុន្តែកម្លាំងសមត្ថកិច្ច បាននិងកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំបុរសរូបនោះមកបំភ្លឺនៅប៉ុស្តិ៍នគរបាល និងអនុវត្តតាមជំនាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY6q8yxliVhObc6ifXeGkodUjC9UGW0nS9P0gA7fZ8ECDO1UuiKBMQo1fzMH74sq2A5UYhsNMGJ0XmoQtb7KTTgX0NbqxfXFIIowYqX-MVsO66Fo3V5yqmnvtgbgu_igA-uouv8OJTiWZBTcl91ZVbkfNWartHo3oUlpb1vhmEWwkAhfFpLc-LZQYkys4N/s1280/photo_2026-04-20_09-21-58%20(3).jpg

គួរជម្រាបថា ករណីនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមហាជនភាគច្រើនសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការឲ្យតឹងរឹងបំផុត ដើម្បីទុកជាមេរៀនកុំឲ្យមានអ្នកក្រោយៗទៀតយកគំរូតាម ព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា និងខូចមុខមាត់ប្រទេសជាតិទាំងមូល៕

អាមេរិកនឹងបំផ្លា.ញរោងចក្រថាមពលទាំងអស់ បើអ៊ីរ៉ង់មិនបើកផ្លូវឲ្យមានកិច្ចព្រមព្រៀងថ្មី

0

លែងមានការចរចាដោយតាមសម្រួលទៀតហើយ! ប្រធានាធិបតី ដូណាល់ត្រាំ បានផ្ដល់ការព្រ.មានចំៗថា សហរដ្ឋអាមេរិកនឹងបំផ្លា.ញរោងចក្រថាមពល និងស្ពានទាំងអស់របស់អ៊ីរ៉ង់ ប្រសិនបើប្រទេសនេះបដិសេធកិច្ចព្រមព្រៀងថ្មី។ ការព្រមានយ៉ាងខ្លាំងនេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍អំពីការវា.យប្រហារលើនាវាពាណិជ្ជកម្មនៅជិតច្រកសមុទ្រហ័រមូស ពីសំណាក់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpt0vtuKvVQcu8IbfPHexLO5T7qLnvHCtNR3HsfMFB81wesznZbsGRbH3GRdNRn8vPoBCyL_FqOflGxNG_UZSflJzN4e3FfqYlvQLRqaRiQt2KT9y0Gyd7l0qO1mOffq-V5aSlOXLTdRnDjsa9m15kW3arEgR2b0oMw-ebof6snbtJhGo8xU2-h86hTFBI/s1200/photo_2026-04-20_10-43-20%20(2).jpg
តាមរយៈសំណេរដែលបានបង្ហោះនៅលើប្រព័ន្ធ Truth Social កាលពីថ្ងៃទី១៩ មេសា លោក ត្រាំ បានចោទប្រកាន់ថា អ៊ីរ៉ង់បានរំលោ.ភលើបទឈប់បា.ញ់ដ៏ផុយស្រួយ ដោយការបាញ់ទៅលើនាវានៅក្នុងច្រកសមុទ្រ។ លោកបានអះអាងថា ការបាញ់ប្រហារទាំងនោះត្រូវបានតម្រង់ទៅលើនាវាបារាំង និងនាវាដឹកទំនិញអង់គ្លេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvqTXgRQahTgnMUoCmctRWDfLtpPYLQg64EmECD5fGlRZfsecXHOrZB9sDIGQzPx-9gLl7JWE05-tlo1ZmbMIrPVWxUU8yzP-XunP6FPQLg_XaB5ToIvpLR4CPnPfjBcpsp-vnQ93V-DYsZQeKNPdjVmA5JOq0SzFYdaezyqpLCALmLrmixPrsGIfymeC2/s1200/photo_2026-04-20_10-43-20.jpg

បន្ទាប់មក លោក Trump បាននិយាយថា ប្រសិនបើអ៊ីរ៉ង់បដិសេធលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោននឹង «បំផ្លាញរោងចក្រថាមពល» និងស្ពានទាំងអស់នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយបញ្ចប់សារជាមួយនឹងឃ្លាថា៖ «លែងមានបុរសចិត្តល្អទៀតហើយ»។ ដែលក្នុងន័យនេះលោក ត្រាំ ចង់គូសបញ្ជាក់ប្រាប់ពិភពលោក ជាពិសេសអ៊ីរ៉ង់ថា សហរដ្ឋអាមេរិក នឹងលែងមានចិត្តធ្ងន់ ឬសន្តោសប្រណីចំពោះអ៊ីរ៉ង់តទៅទៀតហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjeXdG4FFxSJ4Ie20OXQ27B0-K6PsmCcoDbhyphenhyphen0rUHK6O-9cHW2zL_bZQeP3QDDFQAywOLSo09l0rvux_PsJOuq5XgW433MNRnGU4-30U9I7JF0GbjXrgOrf4ab6uHblvqyPU2hsRXOzPoLSkqQoHcXXSwBQkycgPSvZGgixKQRAf-3j8uweyhemk8lREyh/s700/photo_2026-04-20_10-59-48%20(2).jpg
ទន្ទឹមគ្នានោះផងដែរ លោក ត្រាំ ក៏បានឌឺដងបន្ថែមទៅកាន់អ៊ីរ៉ង់ទៀតថា អាមេរិកមិនបានខាតបង់អ្វីឡើយខុសពីអ៊ីរ៉ង់ ដែលបានខាតបង់ប្រាក់ជាង ៥០០លានដុល្លារក្នុងមួយថ្ងៃបន្ទាប់ពីការបិទច្រកសមុទ្រហ័រមូស។ បន្ថែមលើនេះ លោក ត្រាំ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវសម្រេចបានមិនថាដោយ «វិធីសម្របសម្រួល ឬវិធីបង្ខំ» នោះឡើយ ដើម្បីបញ្ចប់ «ម៉ាស៊ីនសម្លា.ប់មនុស្សរបស់អ៊ីរ៉ង់» ដែលបានអូសបន្លាយជិតកន្លះសតវត្សរ៍មកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaw-SyQkjCnBA0YIPKBlvu_x-LNg1rHUj9BTQCZtaqD3ZwVTQtzoCoxb9_K_o1Zo0TOPZsyd6-_qWuNjRbwbtYeyi3zq7OgQxEGxAyMFBY0x6lDiOzdj7oywwFskL2zdMB_Bk-6diDvO8-lm9ZRE_loFI3nj8RGw1fFrKkxOAcrRFfwtz6uaSnCoRVKTzf/s819/photo_2026-04-20_10-59-48.jpg

គួរជម្រាបថា ការព្រមាននេះបានកើតឡើងនៅពេលដែលមន្ត្រីអាមេរិកកំពុងរៀបចំសម្រាប់កិច្ចចរចាជុំមួយទៀតនៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលមានគោលបំណងទប់ស្កាត់ជម្លោះកាន់តែទូលំទូលាយ។ ប៉ុន្តែមន្ត្រីអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានបង្ហាញសញ្ញាផ្ទុយថា ពួកគេប្រហែលជានឹងមិនចូលរួមទេ ដោយរិះគន់ការទាមទាររបស់សហរដ្ឋអាមេរិក និងការបិទផ្លូវកងទ័ពជើងទឹកជាបន្តបន្ទាប់នៅជិតកំពង់ផែអ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimZCeNfzerpHbQxbeIgpC9XIqduzG5ycYf3jbVVuUZpMbTForER8rUlDCTd-6cs0Plz2mO9zbpH8zcH0E18UKKSRQwaiE9YafXNlbjWKE8JPiv9IX5R0qC7b5enqIvwMxo778tou9a3jZMiJldGiGZDabY0hts4KcqAk6Rngl2VbvnDcRmIZHPJbb8E1oU/s1280/photo_2026-04-20_10-43-19.jpg
បច្ចុប្បន្នពិភពលោកកំពុងតាមដានស្ថានការណ៍ដ៏តានតឹងនេះយ៉ាងដិតដល់ ពីព្រោះការប្រយុទ្ធគ្នាណាមួយនៅជុំវិញច្រកសមុទ្រ Hormuz អាចរំខានដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងទូទាំងពិភពលោក។ អ្នកវិភាគនិយាយថា រយៈពេលពី២ទៅ៣ថ្ងៃខាងមុខ គេទំនងជាអាចកំណត់បានថាតើវិបត្តិនេះអាចវិវត្តន៍ទៅរកការទូត ឬការកើនឡើងការប្រយុទ្ធសារជាថ្មី៕

បើកបង្ហាញតារាសម្តែងស្រីចិន៦ រូបដែលមានរឿងភាគ IP ទទួលបានជោគជ័យច្រើន

0

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឧស្សាហកម្មទូរទស្សន៍ចិនបានពឹងផ្អែកយ៉ាងខ្លាំងទៅលើការសម្របខ្លួនតាមរឿងភាគដែលផ្អែកលើប្រលោមលោកពេញនិយម និងរឿងរ៉ាវតាមអ៊ីនធឺណិតឬហៅកាត់ថារឿងភាគ IP ដើម្បីធានាបាននូវការទស្សនា និងភាពល្បីល្បាញតាមបណ្តាញសង្គម។ នៅក្នុងនិន្នាការនេះ តារាសម្តែងជំនាន់ថ្មីបានលេចធ្លោឡើង ដោយកសាងអាជីពរបស់ពួកគេតាមរយៈគម្រោងល្បីៗ។

យោងតាមចំណាត់ថ្នាក់ និងការវាយតម្លៃតាមអ៊ីនធឺណិតឈ្មោះតារាសម្តែងស្រីចំនួន៦រូបលេចធ្លោដោយសារមានរឿងភាគ IP ដ៏ល្បីបំផុត ដែលឆ្លុះបញ្ចាំងទាំងវត្តមានទីផ្សារ និងការទាក់ទាញទស្សនិកជនរបស់ពួកគេ។

ចំណាត់ថ្នាក់ទី៦គឺ Esther Yu ជាមួយនឹងរឿងភាគ IP ចំនួន ៤។ នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីភាពជោគជ័យនៃរឿង « Love Between Fairy and Devil »ដែលបានជំរុញប្រជាប្រិយភាពរបស់នាងនៅទូទាំងអាស៊ី។ ដោយត្រូវបានគេស្គាល់ដោយសាររូបភាពដ៏ផ្អែមល្ហែម និងភាពស៊ីសង្វាក់ដ៏រឹងមាំនៅលើអេក្រង់ Esther Yu បន្តធានាតួនាទីក្នុងការសម្របខ្លួនតាមបែបស្រមើស្រមៃ និងមនោសញ្ចេតនា ដោយរក្សាកម្រិតនៃការពិភាក្សាជាប់លាប់ជុំវិញគម្រោងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ6DLtZxQQ4hL9tohmK9wK6AJsG8WxvzLRgpRNTCIKCSuIODr96U-uQMCl41yFJnTEnLzWu84L0a-q3uCve8Ugwl2FAsljOnoPRI1sezkvBd8Z74EZKdea9iH8Wu9voNAzFEI2IvMEaGVnORVxWXI_YFPJTYEZsJrFkDzHDsmgQ5155Txs_ubRi86niVfv/s700/image_2026-04-11_15-33-42.png

ជាប់ចំណាត់ថ្នាក់លេខ៥គឺ Zhao Lusi ដែលក៏មានរឿងភាគ IP ចំនួន ៤ រឿងផងដែរ។ នាងបានរក្សាប្រជាប្រិយភាពរបស់នាងតាមរយៈរឿងល្បីៗដូចជា «Love Like the Galaxy» និង «Who Rules the World»។ ទោះបីជាមានការរិះគន់ម្តងម្កាលទាក់ទងនឹងស្គ្រីបក៏ដោយ រចនាប័ទ្មសម្ដែងដែលអាចបត់បែនបានរបស់នាងអនុញ្ញាតឱ្យតារាស្រីរូបនេះសម្តែងបានល្អទាំងក្នុងបរិបទប្រវត្តិសាស្ត្រ និងសម័យទំនើប ដែលជួយឱ្យនាងនៅតែជាជម្រើសកំពូលសម្រាប់ផលិតករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmMU6K_xlKcwy6fNLrtK5m4_67s2nN-OKUe2pEktTYINQYDC0h_vZFIgonbn4IrMQmnoUMV1CsSiFZhi9F9oakkjP32Xr6MEBYI0ZVKFlQqihKo_6uxh1R-IiUDPHEhoN0gX8vH6UeY_4xMITAu_ZVm5fe_TeNmdveQKN_017j1D05_XygcixpeGohOJsW/s1049/image_2026-04-11_15-35-40.png

ចំណាត់ថ្នាក់លេខ៤គឺ Ju Jingyi ជាមួយនឹងរឿងភាគ IP ចំនួន ៥ រឿង។ ខណៈពេលដែលនាងទទួលបានអត្ថប្រយោជន៍ពីការទទួលស្គាល់យ៉ាងខ្លាំង និងការជ្រើសរើសតួសម្តែងជាញឹកញាប់នៅក្នុងគម្រោងធំៗ ការសម្តែងរបស់នាងច្រើនតែបង្កឱ្យមានប្រតិកម្មចម្រុះ។ រឿងភាគជាច្រើនរបស់ Ju Jingyi បានតស៊ូដើម្បីបំពេញតាមការរំពឹងទុក ដែលកំណត់ផលប៉ះពាល់រួមរបស់នាងទោះបីជាមានការងារច្រើនក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpA1iM8mJjxTX27s7M_vKHGN2JLTQQuyR57aFDSwmlUuXlQeE17GzyotAvH_D7XGtNHPWOPMCbNwZJpi8EmcZhqb2L_YWEXpiL0XG0NxDhEIU-pyIKYRwDW_Xj_1lmn_eT6zI_bAt8eR-m3n91SpjyK8jbZic_0UOh2QCBB07plSiK0JonfqF9zswc5hAT/s2048/image_2026-04-11_15-38-04.png
ចំណាត់ថ្នាក់លេខ៣គឺ Yang Zi ជាមួយនឹងរឿងភាគ IP ចំនួន ៦ រឿង។ នាងលេចធ្លោជាតារាសម្តែងស្រីម្នាក់ក្នុងចំណោមតារាសម្តែងស្រីមួយចំនួនតូចដែលមានតុល្យភាពទាំងបរិមាណ និងគុណភាព។ គម្រោងដូចជា «Ashes of Love» និង «Go Go Squid!» ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដែលគាំទ្រដោយជំនាញសម្តែងដ៏មានស្ថេរភាពរបស់នាង និងសមត្ថភាពក្នុងការសម្តែងតួនាទីដែលទាមទារអារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKmk_xmW3S1Iyv-2PQi2wdWWWL7IOhCsMJYeIzF2ei7UyhS__XN6KR9amXvyKJMTckPP6amPnZ724VMQ0-RTL2ccjVTfnPmd6ygEcQQYvAjocZTAPRsmkJ3GIKDHUitR8vO3jS_A5RvPvCqEQhLG5IoUqUyi-by-2KLm9c6KOBgQ2F8Kwy841USKOxnuFz/s1104/image_2026-04-11_15-40-51%20(2).png
នៅលំដាប់ទីពីរគឺ Bai Lu ដែលបានកាន់កាប់រឿងភាគ IP ចំនួន ៦ ផងដែរ។ ដោយមានការគាំទ្រពីធនធានឧស្សាហកម្មដ៏រឹងមាំ នាងបានបង្ហាញខ្លួនជាប់លាប់នៅក្នុងផលិតកម្មធំៗដូចជា «One and Only» និង «Till The End of The Moon»។ ខណៈពេលដែលការសម្តែងរបស់នាងជួនកាលបង្កឱ្យមានការជជែកវែកញែក វត្តមានញឹកញាប់របស់នាងនៅក្នុងរឿងភាគដែលមានថវិកាខ្ពស់បានជំរុញឱ្យមានភាពលេចធ្លោរបស់នាងយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBXG9cW-VsCdkEsFBDCnkQqZQMwrcnP57_AI3JUIrV1J0nKd_8e-h7iYh6SahrvuEcOUu7TsRkR2KyxrYp_wpK5BSv5ab7Cr-uSmLnCVwakbdJdw9Oqv-Vh8aE2DNncKuLCnK-a5Vnaz5LTWYqEA5E-eM-4bBDhQcOPrhzOI6wU0TxWnI_2NUrbA1y4pY7/s1053/image_2026-04-11_15-46-38.png

ស្ថិតនៅលំដាប់កំពូលនៃបញ្ជីគឺជាតារាសម្តែង Dilraba Dilmurat ជាមួយនឹងរឿងភាគ IP ចំនួន ៧ ដែលខ្ពស់បំផុតក្នុងចំណោមមិត្តរួមអាជីព។ ស្នាដៃគួរឱ្យកត់សម្គាល់របស់នាង រួមទាំង «Eternal Love of Dream» និង «The Long Ballad »ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ គម្រោងថ្មីៗមួយចំនួនរបស់នាងបានបង្ហាញសញ្ញានៃការធ្លាក់ចុះនៃសន្ទុះ ដែលបង្ហាញពីបញ្ហាប្រឈមនៃការរក្សាភាពជោគជ័យរយៈពេលវែងនៅក្នុងទេសភាពរឿងភាគ IP ដែលមានការប្រកួតប្រជែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmOkxzfBAzWAoRUgqRbMbTs7RkME97F4uXLvlCP8r9Bs3K3X322uvWlaQJOym97aUw2bP7pnSjR3vCppwf2ubhoKwYN8oDLxWtW3cMOeG0xdRi1seqKE0J9wQ9HPcJtCj_0sSbv8AjikkLeOyfpMkxsaKC5DjMIavtAt_wZHXWcxqkAXuID3eE8BKhAto_/s1440/image_2026-04-11_15-51-41.png

ជារួមចំណាត់ថ្នាក់នេះគូសបញ្ជាក់ពីភាពលេចធ្លោនៃរឿងភាគដែលមានមូលដ្ឋានលើ IP ក្នុងការបង្កើតអាជីពនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ខណៈពេលដែលចំនួនគម្រោងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការផ្សព្វផ្សាយ ភាពជោគជ័យរយៈពេលវែងនៅតែអាស្រ័យលើគុណភាពនៃការសម្តែងដែលស៊ីសង្វាក់គ្នា និងសមត្ថភាពក្នុងការទាក់ទាញទស្សនិកជន៕

ដៃនៅពីក្រោយភេសជ្ជៈ កូកា-កូឡា នៅកម្ពុជា៖ ភាពរីករាយ មោទនភាព និងការលះបង់ សម្រាប់ភេសជ្ជៈគ្រប់ដប

0

នៅទីនេះ រាល់ភេសជ្ជៈកូកា-កូឡាគ្រប់ដប ត្រូវបានផលិតដោយដៃខ្មែរ ហើយរាល់ដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងខ្លួន។

នៅប្រទេសកម្ពុជា សាច់រឿងរបស់ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែត្រូវបានពណ៌នាតាមរយៈដបភេសជ្ជៈ ឡានដឹក ឬការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ តែសាច់រឿងនោះ​ ត្រូវបានបង្ហាញឱ្យឃើញតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងដៃគូសហការដែលនៅក្រោយម៉ាកយីហោ ហើយ​ការលះបង់ មោទនភាព និងការយកចិត្តទុកដាក់របស់ពួកគាត់នោះហើយ ដែលបានធ្វើឱ្យភេសជ្ជៈកូកា-កូឡាបន្តដំណើររីកចម្រើនរបស់របស់ខ្លួន នៅទូទាំងប្រទេស។

អស់រយៈពេលជាង ៣៣ ឆ្នាំមកហើយ ភេសជ្ជៈ កូកា-កូឡា  មានវត្តមានជា​ប្រចាំរាល់ថ្ងៃ ក្នុងសហគមន៍ខ្មែរ​ ទាំងក្នុង​ហាងលក់ដូរ រហូតដល់ក្នុងកម្មវិធីជួបជុំគ្រួសារ។ នៅពីក្រោយទិដ្ឋភាពទាំងអស់នេះ គឺមានដំណើររឿងរបស់បុគ្គលិក និងដៃគូសហការដែលបានខិតខំប្រឹងប្រែងយ៉ាងស្ងៀមស្ងាត់ ដើម្បីធានាថាភេសជ្ជៈកូកា-កូឡាបន្តនៅជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR_FLZypysfsvxbH1HBhcQjby7a7E-zjv13zHaL3h3dX0l7W8PtioPX53aJK49jjqbC6oKwMkDWIx_v8JN4V6_s-nk8pIX40okX3nl98xu11PdLAua97D-c3-4dZtnXzhd4ItXopR4tZpdAa4fsKdEkHhgF_whA5plbvFTAw64Gf7JgYysxPp3x0OyTYBV/s1888/2%20Sao%20Kunthea.jpeg
ដើម្បីជាការគោរពដល់បុគ្គលិកនិងដៃគូអាជីវកម្មទាំងនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា នឹង​ចុះផ្សាយវីដេអូខ្លីៗដែលមានចំណងជើងថា៖ «ផលិតដោយដៃខ្មែរ»។ រឿងខ្លីទាំងនេះនាំមកនូវសារ «នៅប្រទេសកម្ពុជា ភេសជ្ជៈកូកា-កូឡា ត្រូវបានផលិតដោយដៃខ្មែរ» ដោយងបង្ហាញពីបុគ្គលជាច្រើនដែលបានជួយធ្វើឱ្យកូកា-កូឡាបន្តដំណើរការ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍នានាទូទាំងប្រទេសបានយ៉ាងរលូន។

ខ្សែវីដេអូនោះមានបង្ហាញរឿងវាវរបស់ លោក សៅ គន្ធា ដែលជាបុគ្គលិកឆ្មើមម្នាក់របស់ក្រុមហ៊ុនកូកា-កូឡា និងមានតួនាទីក្នុងប្រតិបត្តិការដែល​ឱ្យអាជីវកម្ម ដំណើរការទៅមុខជារៀងរាល់ថ្ងៃ និងរឿងរ៉ាវ​របស់​ លោក ហ៊្គុយ ឈូងម៉េង ជាម្ចាស់ដេប៉ូឃ្លាំង ដែលការងារប្រចាំថ្ងៃរបស់គាត់បានជួយផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងក្រុមហ៊ុនកូកា-កូឡាជាមួយនឹងសហគមន៍របស់គាត់។

ដៃដែលជួយឲ្យកូកា-កូឡាបន្តដំណើរអាជីវកម្មទៅមុខជានិច្ច (បុគ្គលិក – ប្រតិបត្តិការ)

មុននឹងគ្រប់ដបឬកំប៉ុងនៃភេសជ្ជៈកូកា-កូឡានីមួយៗ បានដឹកទៅដល់សហគមន៍នានាទូទាំងប្រទេសកម្ពុជា គឺមានបុគ្គលិក របស់យើង ដែលការលះបង់របស់ពួកគាត់​ជួយ​ឱ្យអាជីវកម្ម​ដំណើរការឆ្ពោះទៅមុខជានិច្ច​។

ក្នុងនាមជាផ្នែកមួយនៃក្រុមប្រតិបត្តិការរបស់ក្រុមហ៊ុន កូកា-កូឡា  បុគ្គលិកគ្រប់គ្រង​ឃ្លាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការ រក្សាទុក រៀបចំ និងបញ្ជូនផលិតផលប្រកបដោយប្រសិទ្ធភាព ដែលសបញ្ជាក់ថាគ្រប់ដបភេសជ្ជៈកូកា-កូឡានៅកម្ពុជា ត្រូវបានផលិតដោយដៃខ្មែរ

ដៃខ្មែរទាំងនោះរួមមានដៃរបស់ លោក សៅ គន្ធា ប្រធានផ្នែកភស្តុភារ ដែលបានធ្វើការជាមួយក្រុមហ៊ុនកូកា-កូឡា  អស់រយៈពេល ២២ ឆ្នាំមកហើយ។ ដើមឡើយ លោកបានចូលបម្រើការងារនៅក្រុមហ៊ុនកូកា-កូឡា បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ហើយការងារ​របស់លោកបានលូតលាស់​ជាមួយនឹង​ក្រុមហ៊ុនដែរ ដោយសារ​តែ​មានការ​ប្ដេជ្ញាចិត្ត និង​ស្មារតីការងារជាក្រុម។

ក្នុងរយៈពេលជា​ច្រើនឆ្នាំមកនេះ លោក គន្ធា បានជួយឱ្យប្រតិបត្តិការដំណើរការទៅដោយរលូន ហើយមានមោទនភាព​ ដែល​មានស្មារតីខ្ពស់​ក្នុងការ​បំពេញការងារ​ជា​ក្រុម​ជាមួយនឹង​សហការីរបស់លោក ដែលមោទនភាពនេះក៏កើតមានចំពោះក្រុមគ្រួសារ​របស់លោកផងដែរ ជាពិសេស​គឺកូនស្រី​របស់គាត់ ដែលសម្ដែងមោទនភាព​ចំពោះអាជីពការងារ​របស់ឪពុក ហើយការងារនោះ ពិតជាមានន័យខ្លាំងណាស់ក្នុងរយៈពេលកន្លងទៅនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYT8lVYPBFVvse4G9N5_hwyQ3x6BhbYSfaHKnT4c6JUwV5qjZEFSDxWhH0UT81ainDtLqedqifvuhqCEirQfWNmh56OCGqHx3eBeGicp522vueiebe8FbyDxPZx6jBGD7X7nn1PRn5WCFUdLRjhwW6XIlhZ6i03UNKhyphenhypheniKsbVN0qoKlXzROXsIt1I9Ev6N/s1280/16%20Huy%20Chhoung%20Meng.jpeg

ដោយសារតែមានបុគ្គលិកឆ្នើមដូចជា លោក សៅ គន្ធា នេះហើយទើបក្រុមហ៊ុនកូកា-កូឡា បន្តរីកចម្រើនទៅមុខ តាមរយៈដៃខ្មែរ និងការប្តេជ្ញាចិត្តពី​មនុស្សគ្រប់គ្នា។

តស់ទស្សនារឿងរ៉ាវរបស់លោក សៅ គន្ធា ទាំងអស់គ្នាណា៖
https://www.youtube.com/watch?v=1SboSENo0nw

ដៃដែលចែករំលែកកូកា-កូឡាទៅដល់អតិថិជនផ្ទាល់ (អ្នកលក់រាយ – សហគមន៍)

ហាងតូចៗ និងអ្នកលក់រាយក្នុងភូមិឬសហគមន៍ នៅតែជាឆ្អឹងខ្នងនៃជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា ដោយភ្ជាប់អ្នកប្រើប្រាស់ទៅនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងពេលវេលាជួបជុំគ្នា។ នៅទូទាំងប្រទេសកម្ពុជា អ្នកលក់ដុំ និងអ្នកលក់រាយនៅក្នុងសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ម៉ាកយីហោជាមួយសហគមន៍។ នៅពីក្រោយការបម្លាស់ទីនៃផលិតផល គឺមានក្រុមការងារដែលធ្វើការរៀងរាល់ថ្ងៃ ដើម្បីធានាថារាល់ភេសជ្ជៈកូកា-កូឡា បានដឹកជញ្ជូនទៅដល់ទីផ្សារ ហាងអាជីវកម្ម និងជាពិសេសអ្នកប្រើប្រាស់នៅទូទាំងប្រទេស។

លោក ហ៊្គុយ ឈួងម៉េង ជាម្ចាស់ដេប៉ូរបស់ភេសជ្ជៈកូកា-កូឡា ជិត ៣០ ឆ្នាំមកហើយ ដែលលោកបានក៏សាងអាជីវកម្មរបស់ខ្លួនឡើងបន្តិចម្តងៗតាមរយៈការតស៊ូ និងភាពជាដៃគូរយៈពេលវែង។ ដើមឡើយលោកបានចាប់ផ្តើមបើកអាជីវកម្មបោះដុំនៅដើមឆ្នាំ ២០០០ ហើយក៏បន្តរីកចម្រើនទៅមុខជាមួយកូកា-កូឡារហូតមក តាមរយៈការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃទីផ្សារ ហើយបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

មិនខុសអ្វីពីសហគ្រិនជាច្រើនរូបទៀតនោះទេ ដំណើរអាជីវកម្មរបស់លោកក៏បានជួបបញ្ហាប្រឈមដែរ ប៉ុន្តែដោយមើលឃើញ​ពីការ​កើនឡើង​ចំនួនអតិថិជន ហើយអាជីវកម្មក៏លូតលាស់​ ធ្វើ​ឱ្យ​លោកបង្កើនការប្តេជ្ញាចិត្តបោះជំនានទៅមុខ។ សព្វថ្ងៃនេះ លោក ឈូងម៉េង មានមោទនភាពចំពោះអាជីវកម្មដែលគាត់បានបង្កើតឡើង និងទំនាក់ទំនងប្រកបដោយការទុកចិត្តដែលលោក​បានកសាង​ឡើងនៅក្នុងសហគមន៍របស់គាត់។

ដំណើររឿងវាវរបស់លោក ឆ្លុះបញ្ចាំងឱ្យឃើញដូចគ្នា​ពីម្ចាស់អាជីវកម្មបោះដុំភេសជ្ជៈកូកា-កូឡាជាច្រើននាក់ផ្សេងទៀត​នៅទូទាំងប្រទេសកម្ពុជា ដែលដៃរបស់ពួកគាត់ជួយនាំភេសជ្ជៈកូកា-កូឡាបានទៅដល់គ្រប់ភូមិស្រុក ឃុំសង្កាត់ និងហាងលក់ភេសជ្ជៈនានា ដែលជា​ការ​​រំឭកឱ្យឃើញថា គ្រប់ដបភេសជ្ជៈកូកា-កូឡា គឺជាដំណើររឿងរបស់ខ្មែរ។

តស់ទស្សនារឿងរ៉ាវរបស់ លោក លោក ហ៊្គុយ ឈូងម៉េង ទាំងអស់គ្នាណា៖ https://www.youtube.com/watch?v=4SzdDaYl4LU

នៅប្រទេសកម្ពុជា ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែជាភេសជ្ជៈធម្មតាមួយប៉ុណ្ណោះនោះទេ។ ភេសជ្ជៈកូកា-កូឡា បានបង្កប់នូវរឿងរ៉ាវជាច្រើនរបស់ប្រជាជនខ្មែរ ស្តែងឱ្យឃើញអំពីការលះបង់ និង មោទនភាពរបស់អ្នកដែលផលិត​ និងចែកចាយភេសជ្ជៈកូកា-កូឡា ។ អស់រយៈពេលជាង ៣៣ ឆ្នាំមកហើយ ដៃរបស់ប្រជាជនខ្មែរ បានផ្សារភ្ជាប់ម៉ាកយីហោនេះជាមួយជីវិតរស់នៅរបស់ប្រជាជនខ្មែរក្នុងសហគមន៍នានានៅទូទាំងប្រទេស ហើយខ្សែវីដេអូខ្លីៗនេះ ត្រូវបានផលិតឡើង ដើម្បី​អបអរសាទរ​ចំពោះ​ការ​ប្ដេជ្ញាចិត្ត​របស់ពួកគាត់ ។ វីដេអូទាំងនេះ អបអរសាទរដល់អ្នក ដែលនៅពីក្រោយភេសជ្ជៈកូកា-កូឡានៅក្នុងប្រទេសកម្ពុជា រាប់ចាប់តាំងពីបុគ្គលិក និងអ្នកបើកបរ រហូតដល់អ្នកលក់រាយ និងដៃគូហការដែលដៃ ភាពធន់ និងរឿងរ៉ាវរបស់ពួកគាត់ បានធ្វើឱ្យម៉ាកយីហោភសេជ្ជៈកូកា-កូឡា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរជារៀងរាល់ថ្ងៃ។

នៅក្នុងប្រទេសកម្ពុជា គ្រប់ភេសេជ្ជៈកូកា-កូឡា ត្រូវបានផលិតដោយដៃខ្មែរ ហើយដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងៗខ្លួន៕

ហេតុអ្វីបានជា Taylor Swift សម្រេចចិត្តរៀបការជាមួយនឹងបុរសដែលមានធនធានទាបជាងខ្លួន?

0

បន្ទាប់ពីស្វែងរកគូអនាគតអស់ជាច្រើនទសវត្សរ៍ក្នុងចំណោមមិត្តប្រុសល្បីៗជាច្រើន ចាប់ពីតារាសម្តែង និងតារាចម្រៀងលំដាប់ A រហូតដល់អ្នកស្នងមរតកដ៏មានទ្រព្យសម្បត្តិច្រើន Taylor Swift ទីបំផុតបានជ្រើសរើសចំណាយពេលពេញមួយជីវិតរបស់នាងជាមួយកីឡាករម្នាក់។ មនុស្សជាច្រើនឆ្ងល់ថាហេតុអ្វីបានជាក្នុងចំណោមមិត្តប្រុសរបស់នាង Taylor Swift បានជ្រើសរើសបុរសដែលមានធនធានទាបជាងនាងខ្លាំងបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE_l5K6EvUrfJo2nTh_ONJrkUYIyY3FimzUHIpu-XbJMnIdju3hFjOZEEZKfWcBhckJfTBLhm_m5b61tdGM37UkmKAGyjJmm80wBgbAT_KREe2C9ZuUYPRvRNy0TBzGXVsQjhyphenhyphenroH5e8mV89GxNUu1duTmgu14r7BMuHapcw8uAaiPtXgrY8VWhE75_wA4/s1707/image_2026-04-04_13-50-27%20(2).png
ក្នុងផ្នែកសេដ្ឋកិច្ច Taylor Swift និង Travis Kelce មានភាពខុសគ្នាយ៉ាងខ្លាំង។ Taylor Swift គឺជាតារាចម្រៀងដ៏ល្បីល្បាញ និងជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១.៣ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ Travis Kelce គឺជាតារា NFL កំពូលម្នាក់ ប៉ុន្តែទ្រព្យសម្បត្តិសុទ្ធរបស់លោកមានត្រឹមតែប្រហែល ៤០ លានដុល្លារប៉ុណ្ណោះ។ ទ្រព្យសម្បត្តិរបស់លោកក៏ត្រូវគេយកទៅប្រៀបធៀបនឹងឆ្មារបស់ Taylor Swift ។ ឆ្មា Benson មានទ្រព្យសម្បត្តិសុទ្ធចំនួន ៩៧ លានដុល្លារ ដោយសារកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម និងផលិតផលផ្ទាល់ខ្លួនរបស់វា មានន័យថាវាមានទ្រព្យសម្បត្តិច្រើនជាងម្ចាស់ថ្មីរបស់វាពីរដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhbpUo6ibG9Kz3xd1LY_W1l9g-JcCIiQbMmMUefWhCMavGgzTpV3bcAQs1381dP79IGfNVAu_B01unmRJXnlzZHLcmLHxtlsiahlxXhQHIIHy9aBgMPAtkzJ6Q9fFSjeHROJr-5D8cNlzyMLZfTxvOc5DR2pZKbjNsR-VUvM2pNhCyRp6DWNDIHMTh7KtF/s1735/image_2026-04-04_13-50-28.png
ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការផ្តោតលើតួលេខអ្នកគាំទ្រកំពុងហៅ Travis Kelce ថាជាអ្នកគាំទ្រដ៏រឹងមាំបំផុតប្រចាំឆ្នាំសម្រាប់ការស្នើសុំរៀបការជាមួយតារាល្បីរបស់ពិភពលោកដោយជោគជ័យដោយស្មោះត្រង់ជាជាងពឹងផ្អែកលើតួលេខគណនីធនាគារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicOWvQH2irE-08H9M_1Oe6jaqH2juwfdf2JfMGPbkTo5ah-5kQaVsb0n-svPJXg6WHR2PPokn7ym8K8atSmCnsrlgMk2QvVRNFUf9MCYGFQMOBm5UwCzpBtQHBxeZybje9lRzpPuzVjJ5dmsveZWryRZOYIg-_PQe58slkBugTyY_qGru54fLh0AMM78TY/s1350/image_2026-04-04_13-50-29%20(2).png
រឿងរ៉ាវស្នេហានេះមិនបានចាប់ផ្តើមនៅក្នុងពិធីជប់លៀងដ៏ប្រណីតនោះទេ ប៉ុន្តែមកពីការប៉ុនប៉ងដ៏រីករាយមួយរបស់ Travis Kelce នៅរដូវក្តៅឆ្នាំ ២០២៣។ លោកបានគ្រោងនឹងផ្តល់ឱ្យ Taylor Swift នូវខ្សែដៃមិត្តភាពដែលឆ្លាក់ដោយលេខទូរសព្ទរបស់ខ្លួននៅក្នុងការប្រគំតន្ត្រី The Eras Tour ប៉ុន្តែវាមិនបានសម្រេចទេ។ ប៉ុន្តែការបរាជ័យដ៏គួរឱ្យស្រលាញ់នេះបានទៅដល់ត្រចៀករបស់ Taylor Swift។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Vkc5CzUMJQjLvaZik4FcBPKw3Zw3wo7V5hBJt9kFXCZiPCAEH3hJ2k9mk8UkUbx4ICr89mis2EoYe48jaGyR798n1gkGsaJxzF3WMCJjYo-0hmc1LUXcGTrEmcAxVzM9267vs8IXgOO-JYsLqoVmXIQguk10mtBXlJeU6ru4c_macOLx-P_SWBIdJ84f/s1168/image_2026-04-11_14-22-44.png
ក្រោយមកសារព័ត៌មានបានបង្ហាញថា ម្តាយរបស់ Taylor Swift បានស្រាវជ្រាវអំពី Travis Kelce ហើយបានណែនាំកូនស្រីរបស់គាត់ឱ្យផ្តល់ឱកាសឱ្យអត្តពលិករូបនេះស្គាល់នាង។ ហេតុផលពិតប្រាកដដែល Taylor Swift ចង់រៀបការជាមួយ Travis Kelce មិនមែនអំពីភាពទាក់ទាញនៅលើទីលានប្រកួតនោះទេ ប៉ុន្តែអំពីរបៀបដែលលោកឈរក្បែរនាងនៅពេលដែលមានភាពអាប់អួរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbp0KTXGDRJmDWX6Y51qc1aO6qcAM_NTBW4US0STmovTGqWkKHLEln1-mk9pF9eqF8BahcI2Zml0E5tCyr6kshk3S6JaSgfiMd6NAyz_JkVQ7e8Cn_1yCbjdNoyiaeWRa-M4_bK9ZarRArEOnnXVKqqoF0gyIoVe6en_ib4ipB9pBT2aWUvbRb282K71fX/s1242/image_2026-04-11_14-22-45.png
ក្នុងខែកក្កដា ឆ្នាំ២០២៥ Taylor Swift នឹងត្រូវបានកោះហៅឱ្យមកផ្តល់សក្ខីកម្មនៅក្នុងបណ្តឹងដ៏តានតឹងរវាងអតីតមិត្តល្អបំផុតរបស់នាង Blake Lively និង Justin Baldoni។ ឪពុករបស់នាងគឺលោក Scott Swift ក៏នឹងត្រូវវះកាត់បេះដូងជាបន្ទាន់ផងដែរ។ ក្នុងអំឡុងពេលដ៏ច្របូកច្របល់ទាំងនោះ Travis Kelce ដែលមានកម្ពស់ ១.៩៦ ម៉ែត្រ ត្រូវបានគេមើលឃើញថាមិនអាចកាត់ផ្តាច់ចេញពីមិត្តស្រីរបស់ខ្លួនបានទេ។ លោកបានកុម្ម៉ង់អាហារដោយផ្ទាល់ មើលថែការគេងរបស់ Taylor Swift នៅមន្ទីរពេទ្យ និងនៅក្បែរលោកScott។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg11idGsmvwsKNXHEJoMTDYNR_Hs5EKO_lC9_R8Qlk01LZDDp6-l6_w1QTlJKvICpmU5x6yXTdYynLx5lHdXqCv99Dkk6ntLqX6XhVAb6jQVtc7FVD7HY-Lrp0wBTf_SM0DHTyQsZKLW8MpcqSH8L9205zq1__IdTVMqIpGB01-5st8LGvesQuhbk5xjR2M/s1440/image_2026-04-11_14-22-46%20(2).png

ការលះបង់នេះបានបង្ហាញថាកីឡាកររូបនេះមិនត្រឹមតែជាគូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែជាបុរសដែលគួរឱ្យទុកចិត្តសម្រាប់គ្រួសារ Swift ទាំងមូល។ ចុងក្រោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយបានមកដល់នៅពេលដែល Travis Kelce បានក្លាយជាមិត្តប្រុសដំបូងគេដែលត្រូវបានបន្ថែមទៅក្នុងការជជែកជាក្រុមគ្រួសារ Swift ដែលជាឯកសិទ្ធិដែលមិនធ្លាប់មានពីមុនមកដោយអតីតមិត្តប្រុសដ៏ល្បីល្បាញរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0WZsuhyphenhyphenLYaU4zpy5a6C7YhWAb-e5H5NJo11SRxlJ7U0gPYZ-tVoUvRbFFDsJML0SNUojn2KTRYxhRpmmH1a5hv-P9_O0QrMBA13M_Nnx0azbP1uzZJxUclVHPhNj7PHatCZg3kG40S4Vs1x5IhzQN5UtxZFCR4p8KZo1H72XyHYQx6YngWzCoKFQK-q9l/s1440/image_2026-04-11_14-22-46%20(3).png
យោងតាមទស្សនាវដ្តី People ចំណងមិត្តភាពដ៏រឹងមាំរបស់ពួកគេកើតចេញពីការពិតដែលថាអ្នកទាំងពីរគឺជាមនុស្សឧស្សាហ៍ព្យាយាមនៅក្នុងអាជីពរបស់ពួកគេ។ Travis Kelce តែងតែមានការគោរពយ៉ាងខ្លាំងចំពោះ Taylor Swift ដោយកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាងដើម្បីឈានដល់កំពូល ហើយហៅនាងថា «មនុស្សដែលមានវិជ្ជាជីវៈបំផុតដែលខ្ញុំធ្លាប់ជួប»។ ផ្ទុយទៅវិញ Taylor Swift មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាកប្បកិរិយាសុភាពរាបសាររបស់ Travis Kelce និងការផ្តល់អាទិភាពដល់ពេលវេលាគ្រួសាររបស់នាងទោះបីជាកាលវិភាគប្រកួតប្រជែងដ៏តឹងរ៉ឹងរបស់ខ្លួនក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXE6umjWddxcI7UL6Z_Zoxbfbp6ldmw2ytmW1v8GzVdlNAGCNXL6LzHePwd77I8vknCH5y4q6VJG0MWQ06S8QSnHFSXXOU72zFPgdnnxuo-ah4xBszTGOLunN0ts0DB17cqCH5D9NGGafaMLBqqz1eaOwAXb5eBgQpmF5A4qSK3wZYYFJmvfwBwPbhIO3i/s1024/image_2026-04-11_14-22-46.png
គូស្នេហ៍នេះក៏បំពេញគ្នាទៅវិញទៅមកផងដែរ ដោយសារពួកគេទាំងពីរមានទស្សនៈគ្រួសារ។ Travis Kelce បានប្រព្រឹត្តដោយមានភាពចាស់ទុំយ៉ាងខ្លាំង នៅពេលដែលលោកបានសុំការអនុញ្ញាតពី Scott Swift ដើម្បីសុំ Taylor រៀបការនៅចុងឆ្នាំ ២០២៣។ ការរៀបចំចិញ្ចៀន និងការសន្ទនាយ៉ាងម៉ឺងម៉ាត់ជាមួយមិត្តភ័ក្តិបានបង្ហាញថា លោកបានសម្រេចចិត្តថានេះជាគោលដៅចុងក្រោយរបស់ខ្លួនមិនមែនគ្រាន់តែជាការកម្សាន្តរបស់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMVJ69fFtlEF8BOohH1BxXP8_RT1MlWyXl6HPLeT9pkGf0zrwg2uJWSQp6LOpnKtvtAhSdmYLxrHUR9hI1gwRtS-dKBnaNRinGPI4SfjEQ9ZGesf2uLKrr3fl4-H0K5m3m0N1AMmooWNyPZ2FQ7sC4dNf2yhrbuglcPNoxqB9R5nUNloveQNfPBvcSO7VM/s960/photo_2026-04-20_09-24-06.jpg

Taylor Swift មានទំនាក់ទំនងជាច្រើនជាមួយបុរសដែលមានឋានៈ ទ្រព្យសម្បត្តិ និងកិត្តិនាមស្រដៀងគ្នា។ ប៉ុន្តែនៅទីបញ្ចប់ បុរសដែលនាងបានជ្រើសរើសគឺជាមនុស្សម្នាក់ដែលសុខចិត្តរៀបចំអាហារសម្រាប់នាងនៅពេលនាងហត់នឿយ មនុស្សដែលឪពុកនាងទុកចិត្ត និងអ្នកដែលស្រឡាញ់នាងពីទស្សនៈរបស់អ្នកគាំទ្រសុទ្ធសាធ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaFGZf5PXfeRKN2JFCIkvpVpeLJ_3gUqxXnaBJWlwBQUQ51LxXymv8BCkTDHbKCfHlj6ZFL36un9iYgsvA_6D-5o3MSSX3y1hCZMAeV-ja-Spl3S636tgO2fZR8R-Nf631h16Zl3PDYjJhppmaDUwXkIxhF9Vo5X0Sb1fJ-86k16fwwr9518ORDkLqPAQy/s1280/photo_2026-04-20_09-24-26.jpg

    ដូច្នេះប្រសិនបើនរណាម្នាក់សួរថាហេតុអ្វីបានជា Taylor Swift ជ្រើសរើសនរណាម្នាក់ដែលក្រ ជាងខ្លួននាង ចម្លើយគឺស្ថិតនៅក្នុងការពិតដែលថា Travis Kelce បានផ្តល់ឱ្យនាងនូវទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលលុយមិនអាចទិញបានដូចជា អារម្មណ៍សុវត្ថិភាព ភាពស្មោះត្រង់ដាច់ខាត និងសេចក្តីស្រឡាញ់ដែលសុខចិត្តប្រឈមមុខនឹងព្យុះភ្លៀងជាមួយគ្នា៕