Home Blog Page 465

កេរ្តិ៍ឈ្មោះកម្មវិធីបវរកញ្ញារបស់លោក ណាវ៉ាត់ កាន់តែស្អុយទៅៗ

0

បើកដំណើរការកាលពីឆ្នាំ ២០១៣ នៅប្រទេសថៃ ក្រោមការដឹកនាំរបស់លោក ណាវ៉ាត់ កម្មវិធី Miss Grand International បានលេចចេញជាកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំ យ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ ក្រៅពីភាពល្បីល្បាញការប្រកួតនេះ ក៏មានការជាប់ ពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវជាច្រើនរាប់មិនអស់រហូតជាប់ឈ្មោះកម្មវិធី Drama ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyEU67HCyuLH2hnGH-BljMHIzN_gVXMeXozSkWETVxn6OHbntO_nwiMHOHPwjxEOQVFdVOCTySQwGQmKH1U3gu6MqnLu3APtwl3f0gHeVZ-tGQTrg8SpbvlLAt5nDHAq656uMRP57foLD74QjAgVQnzxfCktzhAdEFhzwHXF8kWyWGF-EraFHhQqcevB_D/s1440/image_2025-05-30_16-38-13.png
រឿងបានបន្តផ្ទុះឡើងកាន់តែខ្លាំងនៅពេលដែល Rachel Gupta ស្រាប់តែប្រកាសថានាងនឹងលះបង់មកុដរបស់នាងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីការឡើងគ្រងរាជ្យរបស់នាង។ នាងបានចោទអ្នករៀបចំថាបានបំពានកិច្ចសន្យា រស់នៅជាមួយនឹងបរិយាកាសមិនល្អ អង្គការគិតតែពីរឿងលុយ។ ហេតុការណ៍នេះបានបង្កឱ្យមានភាពចម្រូងចម្រាសព្រោះ Miss Grand ធ្លាប់មានរឿងអាស្រូវស្រដៀងគ្នានេះជាច្រើនលើកមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmM08lal8UYTQD5KuQIvIIqTY0J1snsYWlaO0YfFV09wJUvicIZH51QDxm3g21b8M6uDXsvaFX7YdICrp2nPG1XhSCSUpxbFWXrkFAOoenEy2cknmshX8T_czpa6zuaHHgw28RmD2qXPUzrwOoxB8NR3XWBmI9svkVAUi8IWJA8s-R_n5usjhJ33UPR-HG/s1600/image_2025-05-30_16-38-15%20(3).png
ក្នុងរយៈពេល ១២ ឆ្នាំនៃអង្គការនេះ យ៉ាងហោចណាស់មានរាជនីសម្រស់ ៥ រូប និងអ្នកជាប់លំដាប់រងត្រូវបានដកហូតតំណែង។ ក្នុងឆ្នាំ ២០១៥ Anea Garcia អតីត Miss Grand International 2015 ត្រូវបានដកហូតមកុដរបស់នាងបន្ទាប់ពីគ្រងមកុដ បានចំនួន៥ខែ។ បន្ទាប់មកលំដាប់រងទី១ បវរកញ្ញាលំដាប់រងទីមួយ Claire Elizabeth Parker បវរកញ្ញាអូស្រ្តាលីត្រូវបានតែងតាំងជាអ្នកជំនួសនាង ប៉ុន្តែក៏ត្រូវបានទម្លាក់ title វិញនៅឆ្នាំ ២០១៩ បន្ទាប់ពីនាងចូលប្រកួតបវរកញ្ញាចក្រវាលអូស្ត្រាលី ដោយបំពានលើបទប្បញ្ញត្តិ ទោះបីជាអាណត្តិរបស់នាងបានបញ្ចប់ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះនៅមានលំដាប់រង ផ្សេងទៀតដែលបានបោះបង់តំណែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_HvllRlWtbEjFXEAaR-eeEHMNNUM5bVbHCCccQ-2JHSsT6UemXZSVNKhPObikxCw3yJggJl0yPHURty6VvMY9vDHEpK_Qd3rZ_23ToLdi-hJNv63Ij_VmzGQsSmCeNYBvHbyuFFBb1aiqaPn8yPt37M2RxamrKYD1pLhKI_wu4R7ZHih1tL6HFo_DweHw/s800/image_2025-05-30_16-38-12%20(2).png

ក្នុងឆ្នាំ ២០២៤ លំដាប់រងទី៣ តំណាងប្រទេសបារាំងត្រូវបានដកហូតមកុដរបស់នាង ដោយសារតែការនិយាយអវិជ្ជមានអំពីរាជនីសម្រស់ដែលកំពុងកាន់តំណែងកំពូលរបស់ខ្លួនគឺ Rachel Gupta។ ការប្រកួត Miss Grand 2024 វគ្គផ្តាច់ព្រ័ត្របានបន្តធ្វើឱ្យមានការ រំជើបរំជួល នៅពេលដែលតំណាងប្រទេសមីយ៉ាន់ម៉ាគឺ Thae Su Nyein បានយំនៅ លើឆាកបន្ទាប់ពីត្រូវបានជាប់លំដាប់រងទី២។ នាយកថ្នាក់ជាតិខឹងនឹងដកឈៀងមកក្រសោបហើយប្រកាសប្រគល់តំណែងវិញ។ ក្រោយមក Thae Su Nyein បានផ្សាយ បន្តផ្ទាល់ដោយនិយាយថានាងមិនត្រូវបានទទួលស្គាល់ត្រឹមត្រូវ។ នាយកថ្នាក់ជាតិក៏បានចោទលោក ណាវ៉ាត់ ថាបានទារប្រាក់ចំនួន ២៥ ០០០ ដុល្លារដើម្បី «ទិញរង្វាន់» ប៉ុន្តែលោក ណាវ៉ាត់ បានបដិសេធហើយបានប្រកាសថាលោកជាអ្នកមានបំផុតទី៦នៅក្នុង ឧស្សាហកម្មកម្សាន្តថៃ និងបានហូតតំណែងបវរកញ្ញាមីយ៉ាន់ម៉ា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja-kQTaTTALPDMBhWZFGV6F52OFgXwE-6fq7cMwCuv1JtOlMWqjgCpcUO0sFa-muBce9jiArdSTw6lWMHLg-uXznAU-Pvu3tvRO1UORc271aT3B9v7s0d2Mfq9bW0pLZng62H_cEmgvLRCjuFIu27NxKL1ZKexLe_lXINsz83eazqzy16aNViKF74F8Ml5/s720/image_2025-05-30_16-38-14%20(2).png
    ក្នុងដំណើរការប្រកួតកាលពីឆ្នាំទៅលោក ណាវ៉ាត់ ក៏មានជម្លោះជាមួយលោកស្រី អ៊ឹម សុគន្ធា និងនាំបេក្ខនារីមកប្រទេសថៃវិញ ខណៈតំណាងកម្ពុជា ប៊ី សុធារី បានប្រកាសថានឹងដកខ្លួនចេញពីការប្រកួតព្រោះនាង «តំណាងប្រទេសមិនមែនបុគ្គល»។ នាគ្រានោះមានបេក្ខនារីសរុបចំនួន ៤ នាក់បានចាកចេញរួមមានតំណាងមកពី ប្រទេសកូស្តារីកា អ៊ុយក្រែន ហុងកុង និងកម្ពុជា។ ករណីធ្ងន់ធ្ងរបំផុតគឺបវរកញ្ញាអ៊ុយក្រែន Kateryna Bilyk បានចោទប្រកាន់ថានាងត្រូវបានបង្ខំឱ្យធ្វើការខណៈដែលនាងឈឺគ្រុនក្តៅ ត្រូវបានរឹបអូសលិខិតឆ្លងដែន និងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការដោយសេរី។ នាងបានប្រកាសប្ដឹងអ្នករៀបចំកម្មវិធី Miss Grand ពីបទកេងប្រវ័ញ្ចកម្លាំងពលកម្ម។ លោក ណាវ៉ាត់ បានបដិសេធថានាងបានបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ប៉ុន្តែ Kateryna បញ្ជាក់ថានាងនឹងបន្តចាត់ការតាមផ្លូវច្បាប់ដល់ទីបញ្ចប់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA6Fxw60b-ovr27IIdhz23xqrdVEMXi2pMLa4p5SrWjRRWdCgAVIu55xR6Sa28gESgBVoWG88C8quv9-KQeNXB7sV4RM3Fg6gyRIWBIGlOVnpdpgJzp_9kacqCYaNiPA5K72I9JMQJHAllEudYDcvU8tFdjSJ84B_XP6QIn2FP3Z0Nvf2vYAAXMEYA9VGI/s720/image_2025-05-30_16-38-12.png
    Miss Grand ត្រូវបានគេរិះគន់ខ្លាំងឡើងចំពោះការធ្វើពាណិជ្ជកម្មរបស់ខ្លួន។ ម្ចាស់មកុដ ត្រូវធ្វើការផ្សាយផ្ទាល់ដើម្បីលក់ផលិតផល ខណៈពេលដែលការប្រលងបំពានការ បោះឆ្នោតដើម្បីកំណត់អ្នកឈ្នះនៃប្រភេទ។ ពីកំពូលទាំង២០ កំពូលទាំង១០ សំលៀកបំពាក់ជាតិ រហូតដល់អាហារពេលល្ងាចជាមួយប្រធាន កម្មវិធីទាំងអស់ គឺអាស្រ័យលើការបោះឆ្នោត។ Miss Universe 2011 ធ្លាប់បានរិះគន់ Miss Grand យ៉ាងចំៗថាជា កម្មវិធីដែលគិតតែពីចំណេញ លែងជាកន្លែងប្រកួត ដើម្បីគោរពសម្រស់ពិត។ រឿងអាស្រូវឥតឈប់ឈរធ្វើឱ្យតម្លៃពិតនៃការប្រកួតធ្លាក់ចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_HvllRlWtbEjFXEAaR-eeEHMNNUM5bVbHCCccQ-2JHSsT6UemXZSVNKhPObikxCw3yJggJl0yPHURty6VvMY9vDHEpK_Qd3rZ_23ToLdi-hJNv63Ij_VmzGQsSmCeNYBvHbyuFFBb1aiqaPn8yPt37M2RxamrKYD1pLhKI_wu4R7ZHih1tL6HFo_DweHw/s800/image_2025-05-30_16-38-12%20(2).png

    ទោះបីជាវានៅតែទាក់ទាញការចាប់អារម្មណ៍ជារៀងរាល់រដូវកាលក៏ពិតមែនប៉ុន្តែ Miss Grand International កំពុងបាត់បង់ទំនុកចិត្តពីទស្សនិកជនបន្តិចម្តងៗ ដោយសារ តែរឿងអាស្រូវជាបន្តបន្ទាប់។ ពីការសង្ស័យថា «លក់រង្វាន់» ដោះមកុដ បង្ខំឱ្យបវរកញ្ញាលក់ផលិតផលធ្វើឱ្យមហាជនមានការងឿងឆ្ងល់កាន់តែខ្លាំងឡើងអំពីតម្លៃពិតនៃកម្មវិធីប្រកួតសម្រស់។ ប្រសិនបើមិនផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន ឡើងវិញទេនោះ Miss Grand ប្រថុយនឹងការក្លាយជានិមិត្តរូបនៃរឿងអាស្រូវជំនួស ឱ្យកន្លែងសម្រាប់គោរពភាពស្រស់ស្អាត និងទេពកោសល្យពិតប្រាកដ៕

នាពេលអនាគត AI នឹងដំណើរការដោយខ្លួនឯង លែងស្ដាប់តាមការបញ្ជារបស់មនុស្សទៀតហើយ

0

អតីតអ្នកស្រាវជ្រាវក្រុមហ៊ុន Google នឹងត្រូវបានគេដាក់រហ័សនាមថាជា «បិតាAI» បាននិយាយថា ៖ AI នឹងគេចចេញពីការគ្រប់គ្រងរបស់មនុស្ស ដោយសរសេកូដខ្លួនឯងឡើងវិញដើម្បីមានម្ចាស់ការលើខ្លួនឯង។ ពាក្យសម្ដីដកស្រង់នេះ បានចេញផ្សាយដោយសារព័ត៌មាន CNBC កាលពីថ្ងៃសុក្រនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm0wb_PrkQsftwECMC4a5x2fH1rBaCPW3r3qcFf03Qr0G8kLLb53ZszcVzoBjvp3mj4LvPKvsyEjtJyEi66VI5o4k5hHNN7MQywplgoEW7niOkgEN3Uf9ObEijzrWZwcc5-Dzn4IV1nPq52AVn1iAptdAfsYVV09Oe4E7n4hA-4e3H8D5pD7F9l-kMxdWq/s1024/photo_2025-05-30_15-23-16%20(3).jpg

លោក Geoffrey Hinton ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រដ៏ល្បី និងត្រូវបានគេស្គាល់ថាជា “Godfather of AI” បាននិយាយថាម៉ាស៊ីនដែលបង្កើនបញ្ញាសិប្បនិម្មិត ឬ AI «អាចនឹងដណ្ដើមការគ្រប់គ្រង» ប្រសិនបើមនុស្សមិនប្រុងប្រយ័ត្ន។ លោក Hinton វ័យ 75ឆ្នាំ បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យនៅលើទូរទស្សន៍ CBS ថា ៖ បច្ចេកវិទ្យា AI ដែលរីកចម្រើនយ៉ាងឆាប់រហ័សនេះ អាចទទួលមានសមត្ថភាពឆ្លាតលើសមនុស្ស ក្នុងរយៈពេលប្រាំឆ្នាំទៅមុខ ។ លោកបានបន្ថែមថា ប្រសិនបើរឿងនេះកើតឡើងមែន AI អាចវិវឌ្ឍលើសពីដែនកំណត់ ដែលមនុស្សអាចគ្រប់គ្រងវាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH5xTXK4Bj0wWOzqhoQcuVNjoYdo15aGpUlVsrr4QeL5RyKLpEZotFnrrypHx5FWFnlGAT9iL1awhKqSFmCHH3lhEiKhAd40XGKlD5VFa-kie2X39zAMHa8U6aT2z61caQN-FxXRxkcu3xWmSOCc5p8-m_d9FkkutKsnKwSZrQ8rPdPB1DVOt5uVtBmgE9/s1280/photo_2025-05-30_15-23-17.jpg

លោកបានបន្តទៀតថា «របៀបដែលបច្ចេកវិទ្យានេះអាចគេចផុតពីការគ្រប់គ្រងរបស់មនុស្សបាន គឺតាមរយៈការសរសេរកូដផ្ទាល់ខ្លួនរបស់វាឡើងវិញដើម្បីកែប្រែខ្លួនឯង ។ ហើយនេះជាអ្វីដែលយើងត្រូវព្រួយបារម្ភបំផុត។»

ដោយឡែកមានប្រាជ្ញផ្នែកបច្ចេកវិទ្យាផ្សេងទៀត ដូចជាលោក Yann LeCun បានគេចាត់ទុកថា អ្វីដែលលោក Hinton បានលើកឡើងនេះ គឺជារឿង«គួរឲ្យអស់សំណើច» ដោយសារមនុស្សតែងតែមានសមត្ថភាពគ្រប់គ្រងលើរឿងគ្រោះថ្នាក់គ្រប់បែបយ៉ាង។ ប៉ុន្តែលោក Hinton បានឆ្លើយតបវិញថា ស្ថានភាពដ៏អាក្រ.ក់បំផុតគ្មាននរណាអាចដឹងច្បាស់មុននោះទេ។ បច្ចុប្បន្នយើងបានឃើញរួចមកហើយ អំពីអត្ថប្រយោជន៍ជាច្រើនពី AI ដូចជានៅក្នុងប្រព័ន្ធអប់រំ វេជ្ជសាស្រ្ត និងច្រើនផ្សេងទៀត ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisYZw4U8vlqUpNf1s5-fULOLrRYynC5hPM-tMcEpPCQgZwIW3UtnLwyn8E5MHfSGRtXadcpbGA0-l-DwAJJVDfotXzs-y_yCKNmDoDGopFex8ZVh0MZUXSmPP-NledZlROwHhDuMT9BNheLuZiAJKy9zsOI9mZduZhMEH7tMX7mbvPwE0Pg9tWxSv41afj/s750/photo_2025-05-30_15-23-16%20(2).jpg

លោក Hinton ក៏បានកត់សម្គាល់ផងដែរ អំពីការរីករាលដាលនៃព័ត៌មានមិនពិត ដែលត្រូវបានផលិតឡើងពីAI រួមមានរូបថត និងវីដេអូក្លែងក្លាយនៅលើអ៊ីនធឺណិត។ លោកបានអំពាវនាវឱ្យមានការស្រាវជ្រាវបន្ថែមទៀត និងការហាមឃា.ត់រដ្ឋាភិបាលទូទាំងពិភពលោកលើការប្រើប្រាស់មនុស្សយន្ត ដែលដំណើរការដោយ AI នៅក្នុងវិស័យយោធា។ ក្នុងនោះ នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាដូចជា Pichai, Elon Musk, Sam Altman របស់ OpenAI និង Mark Zuckerberg របស់ក្តុមហ៊ុន Meta ក៏មានការយល់ស្របទៅនឹងការលើកឡើងនេះដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA5kZkw1jGm8bQHbAXhu8QuLjmQzbcGwreUh4lV0_Esu6nRsycEQ-SoEnjJk3luw99pP-UGd6hPVo7PM5ELMsoJiztiXtXd3hRSoNZQaDwJRuFtb9gYVMQf2bnkzqThM6ZPL_nNRT__Ndie4vtBhk4vjsvDTVpS1vnir_lSf_5QKSZMeHH1RjtSVRm2KDm/s730/photo_2025-05-30_15-23-16.jpg

    សរុបមក «បញ្ហាAIអាចគេចផុតពីការគ្រប់គ្រងរបស់មនុស្ស» គឺជា ការព្រួយបារម្ភអំពីអនាគត មិនមែនជាស្ថានភាពដែលកំពុងកើតមានបច្ចុប្បន្នទេ។ ប៉ុន្តែស្របពេលជាមួយនឹងការរីកចម្រើនខ្ពស់ និងឆាប់រហ័សនៃសមត្ថភាព និងភាពឯករាជ្យរបស់ AI ការធានាថាវានៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស គឺជាការងារសំខាន់ដែលត្រូវចាត់វិធានការក្នុងពេលឥឡូវនេះ៕

ដំណើរកម្សាន្តលក្ខណៈគ្រួសារតែ វណ្ណដា បានឆ្លៀតធ្វើរឿងយ៉ាងគួរឱ្យសរសើរ

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចែករំលែកវីដេអូរបស់តារាចម្រៀងរ៉េប វណ្ណដា និងក្រុមគ្រួសារមានដំណើរកម្សាន្តទៅកាន់កោះរ៉ុងបន្ទាប់ពីដកដៃពីការងារសិល្បៈ។ អ្វីដែលធ្វើឱ្យមហាជនសរសើរនោះគឺដំណើរកម្សាន្តលក្ខណៈគ្រួសារនេះ វណ្ណដា បានជួយជាថវិកា១០០០ដុល្លាររួមទាំងចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួនជាសំឡេងមួយជួយទៅដល់សិស្សានុសិស្សដែលខ្វះខាតទឹកស្អាតប្រើប្រាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0NDafjdUAl5_w7v5LkdIfstrP8GZDSnfNhIuPvulfiGmUNX4F3uwlOir1oOXMK1S9E8uEbzxhjILtcu9qsKiuzqdKrhZIYEs2DZcvqZkT_v33aARbdYXRlY-pQ5US9P0TjOVVIcn0XPl05LP0H1K8tQdtm3iEv3KZm2Q-xXRs354mAiPrTQsOo4dKZoSO/s2048/image_2025-05-31_14-48-21%20(3).png
នៅថ្ងៃទី៣១ ឧសភា ម៉ាន់ វណ្ណដា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ជំរាបសួរពុកម៉ែបងប្អូន បន្ទាប់ពីខ្ញុំបានមកដល់ក្រុងកោះរ៉ុងដែលជាកោះដ៏ស្រស់ស្អាតរបស់ខ្មែរយើង ខ្ញុំក៏បានសង្កេតឃើញពីកង្វះទឹកស្អាតរបស់អូនៗដែលកំពុងរៀនសូត្រនៅ « សាលាបឋមសិក្សាភូមិសុខសាន្ត »ដោយហេតុកង្វះទឹកស្អាតសម្រាប់ពួកគាត់ ។ ខ្ញុំបានចូលរួម ឧបត្ថម្ភ រឺ donateសម្រាប់ពួកគាត់ចំនួន ១០០០$ ហើយឆ្លៀតពេលសូមឱ្យពុកម៉ែបងប្អូនទាំងអស់ចូលរួមមូលនិធិមួយនេះបន្ថែមទាំងអស់គ្នា តាមសទ្ធាជ្រះថ្លានិងតាមរយៈ QR code The Royal Sands Koh Rong Resort ដើម្បីសុខភាព រួមទាំងកាត់បន្ថយផ្លាស្ទិច និងស្នាមញញឹមរបស់ក្មេងៗ សូមអរគុណ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh9-3Yd6TFIYI3ThOujMtGuZfAvEgZJzV74w3FU_WNyOLBKbBPAtLyUDlWwApynbyTDAIaOrrGN9MzMp-1XhSgavFp-HjJcoyiwE-PrcvnNO1kCF6iX4Z6Cd2l5z5G9CZVdRaWbVoTQw7G59POae-IjtIcKbNWXK_YIVtpHiIkyDpOHMwgga7hAOhMqLrQ/s2048/image_2025-05-31_14-48-27.png
ការបង្ហោះរបស់ វណ្ណដា ពិតជាសំឡេងដ៏ល្អប្រសើរមួយព្រោះបានជំរុញឱ្យអ្នកគាំទ្របានចូលរួមបរិច្ចាគតាមសទ្ធាជ្រះថ្លារបស់ខ្លួនជួយទៅដល់សិស្សានុសិស្សនៅទីនោះដែលកំពុងជួបប្រទះខ្វះខាតទឹកស្អាតប្រើប្រាស់។ នៅក្នុងការចែករំលែករបស់ វណ្ណដា ក៏បានទៅដល់ដៃលោក ហេង វិសាល បានចូលរួមបរិច្ចាគទឹកប្រាក់១០០០ដុល្លារដល់មូលនិធិខាងលើនេះជួយទៅដល់ប្អូនៗកុមារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAl0q2vjABsjbnWtD81e2V76jx8C_2KQ6Xfms4avDqggMqsWIHv37k1t7NYgeym4aTrU4q_gXCwtbT27cUfpdGg4-VdZxUX3DuVMdBswmrdCDGxxznC7kpcxQ9CTy5wvtyaQq9yRbOUQl44oYpBW2BT2QgUccMZq4AsJq67x3EF7xqcjp0ujY3OEES-bYG/s783/image_2025-05-31_14-48-21.png

គួរបញ្ជាក់ផងដែរថា វណ្ណដា កម្រនឹងបង្ហាញការបរិច្ចាគរបស់ខ្លួនជាសាធារណៈដោយខ្លួនឯងណាស់លើកលែងតែភាគីម្ខាងទៀតចេញមកបង្ហាញប៉ុន្តែលើកនេះលោកចេញមកបង្ហាញដើម្បីអាចជួយទៅដល់សិស្សានុសិស្សបន្ថែមទៀត។ នៅក្នុងខែនេះ វណ្ណដា ក៏បានបរិច្ចាគទឹកប្រាក់ចំនួន១០លានរៀលជូនដល់មូលនិធិគន្ធាបុផ្ផាផងដែរ៕

ខេត្តជាង៤០របស់ថៃកំពុងប្រឈមនឹងការបាក់ដី និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ បន្ទាប់ពីទើបរងគ្រោះរញ្ជួយដីថ្មីៗមិនធ្លាប់មាន

0

ប្រទេសថៃ ៖ បន្ទាប់ពីការរញ្ជួយដី កម្រិត៤.៩រិចទ័រ បានកើតមាននៅក្នុងខេត្តឈៀងម៉ៃ និង មេហុងសុន កាលពីថ្ងៃពុធ ទី២៨ ពេលនេះសេចក្ដីប្រកាសមួយទៀតដោយនាយកដ្ឋានឧតុនិយមនៅប្រទេសថៃ បានឲ្យដឹងថា នៅចុងសប្តាហ៍នេះ នឹងមានគ្រោះទឹកជំនន់និងការបាក់ស្រុតដីនៅក្នុងបណ្ដារខេត្តចំនួន ៣៩ខេត្ត ដូច្នេះសូមឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេ និងតំបន់ភ្នំ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Khaosod របស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdqdmrefuyEyRJDsYUondNcQO0mjIwH7AeWhnKVWgENpp5tLFJjRnKLLs6aaI31oYR8raNfYS3t_xb89AOKTZEkr1bdsZc1R_32e9GvQuf4ZrEDMccv2xH3HMkVo0NFdRxKy3N8lpJffBNTTXlodtOtkBlFzAxfSYPmhNu_84dMjJCw2ZHLspZTlZSmoEu/s1477/image_2025-06-02_08-26-50.png

កាលពីប៉ុន្មានថ្ងៃមុន រដ្ឋបាលក្រុងបាងកកបបានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ និងត្រៀមវិធានការទប់ទល់ ខណៈទឹកទន្លេ «ចៅប្រាយ៉ា» បានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់។ បច្ចុប្បន្នក៏មានការព្រមមានថ្មីមួយទៀត ដែលនាយកដ្ឋានឧតុនិយមបានប្រកាសថា នឹងមានរលកទឹកសមុទ្រឈ្មោះ Andaman ដែលអាចមានកម្ពស់ដល់ទី១-២ម៉ែត្រ ដូច្នេះអ្នករស់នៅតាមឆ្នេរកុំឲ្យចេញទូកផ្តេសផ្តាស ត្រូវស្តាប់ការព្យាករណ៍អាកាសធាតុសិន មុននឹងចេញទៅសមុទ្រ និងត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFNjJFVVBkqcu8DLwJ5rmKab3jqBLf2mWCgjtYeAvoDfBTawm-Gv3ra7kFmiwYZkzvtKYdM0Qu_7O_ud-4SQ8W3mxm7sE4ZxuwnGRQ_rh5fEpLdBEYhQ4hBYFdqoZIrXGOm0PmcNc_xvySEBc_7EYNfd0ny3zg3rskOfmN7Z_3HmywEbX8Eha-xHrRnul/s1500/image_2025-06-02_08-26-51.png

ដោយឡែកនៅក្នុងសេចក្ដីប្រកាស កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៩ នាយកដ្ឋានឧតុនិយមថៃ បានជូនដំណឹងអំពីស្ថានភាពភ្លៀងលាយព្យុះ ផ្គរ និងរន្ទះ នឹងបន្តវា.យប្រហារមកលើទីក្រុងបាងកក និងខេត្តជាច្រើនទៀតនៅក្នុងប្រទេស ដែលនេះគឺជាការប្រកាសអាសន្នបន្ទាប់ពីមានគ្រោះរញ្ជួយដីបានកើតឡើងនៅប៉ុន្មានថ្ងៃមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC33zhhHrmNDm-M_BkY9Wl4m3KBp-MDBKmK1ztL0dSeWsIzrm1lV1mKy7khGdVLk0LbWs7QCme2Tpca3bGAHilj4T8Nn53WHLKsWYTTjP4fcCMfstaBoQI7ae4KkU4Ie1Pr-3V97NSfnbPrd_SZONAoPY4_74wTZ3b0eSFwtKpHD-gp2coS1BzCzljCISP/s2000/image_2025-06-02_08-26-53.png

នៅក្នុងសេចក្ដីជូនដំណឹងនោះបានព្រមានពលរដ្ឋថា តំបន់ជាង៧០%នៃទីក្រុងបាងកក នឹងត្រូវរងការវា.ប្រហារផ្ទួនៗគ្នា ដោយព្យុះ ផ្គរ និងរន្ទះនៅក្នុងរយៈពេល២៤ម៉ោងបន្ទាប់។ ចំណែកតំបន់មួយផ្នែកធំទៀតនៅភាគខាងជើងប្រទេស ក៏នឹងមានភ្លៀងធ្លាក់ខ្លាំង លាយលំជាមួយខ្យល់កន្រ្តាក់។ នៅក្នុងនោះមានតំបន់ចំនួន៥ អាចប្រឈជាមួយនឹងទឹកជំនន់ធ្ងន់ធ្ងរ។ លើសពីនេះ តំបន់នៅភាគឦសានជាង៨០%, ភាគកណ្ដាលជាង៦០% និងភាគខាងកើត៨០% នឹងទទួលរងគ្រោះខ្យល់ព្យុះ ផ្គរ និងរន្ទះព្រមៗគ្នា និងទឹកជំនន់ខ្លះៗផងដែរលើតំបន់ទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9FA_Pz_kYpCRSCwa6zm9hFsATwtGvXqASaPA8z1z-z58MTjvIGi0B9XJRDQCfBDfQ0jxqGEPeyNqBr-jc_avIE9ZdMiu7DD7wgEBZHDpJEnyHCtS6sXVH2NfBab-xrr01HDttrgI0oRwOjxyJiYoZaeZvW8h5HWXbn3KEEjZAgCF1CYFn2GrhWdXsFJ7z/s2560/image_2025-06-02_08-26-55.png
គួរបញ្ជាក់ថា ការព្យាករណ៍អំពីគ្រោះធម្មជាតិដែលរួមមាន ភ្លៀង ព្យុះ ផ្គរ រន្ទះ ទឹកជំនន់ និងការបាក់ដីនេះ គឺត្រូវបានចេញផ្សាយនៅប៉ុន្មានថ្ងៃបន្ទាប់ប៉ុណ្ណោះ ក្រោយពីមានការរញ្ជួយដីកម្រិត៤.៩រិចទ័រ ដែលកើតមានកាលពីថ្ងៃពុធ ទី២៨ ខែឧសភា ក្នុងជម្រៅដី១០គ.ម ហើយមានរំញ័រនៅក្នុងខេត្តឈៀងម៉ៃ និង មេហុងសុន ព្រមទាំងញ័រដល់ប្រទេសមីយ៉ាន់ម៉ា ចិន និងវៀតណាមផងដែរ៕

បញ្ចប់ការប្រកួត ប៊ី សុធារី ទើបទម្លាយរឿងនៅពីក្រោយនាងស្ទើរតែបោះបង់ការប្រកួត

0

ការប្រកួត Miss Cosmo Cambodia 2025 របស់ ប៊ី សុធារី MCC 15 មិនទទួលបានជ័យជម្នះក្នុងនាមជាម្ចាស់មកុដដែលនឹងតំណាងប្រទេសនោះទេដោយនាងជាប់ runner up នៅក្នុងការប្រកួត។ ប៉ុន្តែនៅពេលដឹងរឿងនៅពីក្រោយទស្សនិកជនបានកោតសរសើរ ប៊ី សុធារី យ៉ាងខ្លាំងចំពោះការតាំងចិត្តរបស់នាងក្នុងប្រកួតឱ្យដល់ទីបញ្ចប់ ខណៈនាងស្ទើរតែបោះបង់ការប្រកួត និងជួបប្រទះបញ្ហាសុខភាពយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XVMqWeS_edhZCR-czM68nuJN_aFUraYQlZObpuMquWR7KEnbW74gUmXJneZwRT-KeRAUtheibbax5FlJikThqdI-ekr-mqh3DMONT4EO_7_8Bu_7bKa36TKX1Mou_hrmtx8u-ztWSw6nFumT2mijsvLwNL-XtvREXQokmN4RIGglFU2I9VziZv3W5Dq7/s960/image_2025-05-31_10-53-17%20(2).png
នៅរាត្រីផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Cosmo Cambodia 2025 គឺបានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើ ផន ស្រីពី ចំណែកឯ ប៊ី សុធារី បានជាប់ runner up នៅក្នុងការប្រកួតនេះ។ បន្ទាប់ពីបញ្ចប់ការប្រកួត ប៊ី សុធារី បានឆ្លើយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថានាងមិន Sad នោះទេទោះបីជាមិនបានឈ្នះក្នុងការប្រកួតប៉ុន្តែប្តូរមកវិញជាការស្រាលខ្លួនខ្លាំង។ សុធារី បានទម្លាយទៀតថានាងមិនចង់បន្តការប្រកួតតាំងពីមុនចូលឆ្នាំហើយនាងក៏បានប្រាប់ខាងកម្មវិធីដែរនាងនឹងនៅតែបន្តការប្រកួតរហូតដល់ចប់ ប៉ុន្តែនាងនឹងមិនយកអ្វីទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2PA0owih_BQdm0ZhxCt9xteypmrDMKmAR1toMr9gSkWFeP4tRk1_EoM3ss0RwQ8QqY7TeiuIN4jeO5SpCozcyfET8Y-3pud1QIu3efeukx35lfhK1CfTWR-6ta7Z4QXPeJObsb6GHziXqLvf9hURGB4d40MZTqlUE-oFvYE_eEwZQcQRPfNuj4hjci-xB/s1859/image_2025-05-31_10-53-19.png
runner up Miss Cosmo Cambodia 2025 បានបន្តទៀតថា នាងបានព្យាយាមអស់ពីសមត្ថភាពនៅក្នុងការប្រកួតនេះទោះបីជាមិនបានជាប់ Winner ក៏ដោយនាងនៅតែសប្បាយចិត្តព្រោះនាងបានធ្វើអស់ពីសមត្ថភាពហើយនាងទទួលបានការគាំទ្រការស្រលាញ់ច្រើន។ ប៊ី សុធារី ក៏បានសម្តែងការអបអរសាទរទៅកាន់ ផន ស្រីពី ដែលក្លាយជា Miss Cosmo Cambodia 2025។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGBNqsp6Ht9UyYpAVCvzqfNvQ2VZMXLY1mq29zYN3Mi-NfezwnbFNGQ77osDNVxMHWHKHCm6nkSxRtcNQJhMcu5E23rxbmY0dQESLOo-PwuLPskl60DAYYyuizCB8wqQOXbcXtir88K5ZZFH4pSywFZrHOi4nxsoIbIercbn2sleJ9TcOnWOCTq_enjxQ/s2048/image_2025-05-31_10-53-22.png
តាមរយៈវីដេអូមួយទៀត ប៊ី សុធារី បានបង្ហាញថានាងមានបញ្ហាសុខភាពគឺខ្វះគ្រាប់ឈាម គ្រាន់តែការឈឺងើបមិនរួចអស់ជិតកន្លះខែ ឈឺដល់ថ្នាក់សូម្បីតែដើរ ដើរមិនរួចតែនាងមិនបង្ហាញនោះទេព្រោះគិតថា បើនាងយករឿងនេះមកនិយាយនឹងមានការគិតថានាងយកនិយាយដើម្បីចំណាប់អារម្មណ៍។ ប៊ី សុធារី ថានាងធ្វើអស់ពីសមត្ថភាពធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងដោយនាងបានសារភាពថានាងពិតជាហត់ហើយថ្ងៃប្រកួតផ្តាច់ព្រ័ត្រនេះនាងក៏ឈឺដែរប៉ុន្តែនាងមិនដឹងថាធ្វើយ៉ាងមិចនាងមានតែធ្វើអស់ពីសមត្ថភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRB4Cmxe1UF4tO9pCCAgHkP9ItBTtrOpfJI7a5nc4MthqL9xVXeN1E5DzNej4ZUZglF_gLyPWIUYC6ZShdHCbKtV_4xZDJOBwL9ZURMhaFAz16IvFqv0ZM_WD13R9ELkx91CQoDAGe3Rasoyet8mZzamzp1yBuhlYAuGGqP1AOKJrb6oaVn7CKy5YB6XLa/s2048/image_2025-05-31_10-53-23.png

គួរបញ្ជាក់ផងដែរថា ដ្បិតតែ ប៊ី សុធារី ពុំអាចតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្តីប៉ុន្តែរូបនាងទទួលបានការស្រលាញ់និងការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ៕

សម្ដេចធិបតីហ៊ុន ម៉ាណែត អំពាវនាវកុំឲ្យថតបង្ហោះសកម្មភាពរបស់កម្លាំងទ័ពលើប្រព័ន្ធផ្សព្វផ្សាយ

0

រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អំពាវនាវដល់គ្រប់បណ្ដារកងទ័ពទាំងអស់ ពិសេសកម្លាំងទ័ពនៅតំបន់ព្រំដែន សូមកុំថតពីការត្រៀមកម្លាំងរបស់កងទ័ព ការចល័តទ័ព ការយុទ្ធោបករណ៍នានា បង្ហោះនៅលើបណ្ដាញសង្គមអី ព្រោះនេះជាការសម្ងាត់របស់កងទ័ព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggRiteQJofpLNpzrUQER5zkXx1i2LQGUM5ttylk9yEB0n6Lf9GhS1mG2SM7YSgj-4IziQ493k3zW9tZfyf0xYTux9N_JfXBezaaWgKFD5hUmd1EL-qUXBHGBTD3AhRCFI7PGFhsY1iEo5QCDbNFBElPdhQzWex9g9Gc2gebE2gSIJ5rtqhy8kMSrFtzRm4/s1280/photo_2025-05-31_12-07-04.jpg
ថ្លែងក្នុងពីធីជួបសំណេះសំណាលជាមួយសមាគមន៍ខ្មែរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា សម្ដេចមានប្រសាសន៍ថា ៖ ជាធម្មតានៅមុនពេលដែលមានការវា.យ មេទ័ពនីមួយៗតែងស៊ើបការណ៍យកព័ត៌មានពីភាគីដែលជាដៃគូប្រយុទ្ធ ដើម្បីគេរៀបចំក្បួន ប្រើកម្លាំង ប្រើអាវុ.ធឲ្យចំគោលដៅ។ ដូច្នេះប្រសិនបើយើងនាំគ្នាថតបង្ហាញអំពីស្ថានភាព ទីតាំង ការចល័តទ័ព សម្ភារៈសព្វាវុធរបស់ខ្លួន គឺស្មើនឹងទម្លាយព័ត៌មានផ្ទៃក្នុងរបស់ខ្លួនទៅកាន់សត្រូ.វដូច្នេះឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBR-FT9dx8UsCjH2pJUnij-k3xWHi9IlfLUKsIx1_QUCCNILDv4QbzPBeXr62iKa16DbdBHfGe7FiBimqFTYAyrdz6xdcuUKQzRynJWikLu8TW_7MxMcnWlQdwhIVOh35SnuMmYR0EcRkPg7m58iBc1KGwm94dqibjfRij6iIdofMWKoedo_DjnO5yn1a0/s955/photo_2025-05-31_12-07-06.jpg

សម្ដេចបានបន្តថា បច្ចុប្បន្នរាល់អាវុ.ធនីមួយៗសុទ្ធតែបំពាក់បច្ចេកវិទ្យាទំនើប ដូចជា GPS ជាដើម ដែលអាចចាប់ទីតាំងរបស់ដៃគូម្ខាងទៀតបានយ៉ាងងាយ។ ដូច្នេះសម្ដេច សូមអំពាវនាវទៅដល់បងប្អូន ជាពិសេសកងកម្លាំងទ័ពផ្ទាល់ កុំថតបង្ហោះសកម្មភាព និងស្ថានភាពរបស់ខ្លួនទៅលើបណ្ដាញផ្សព្វផ្សាយណាមួយឲ្យសោះ ព្រោះវាជាគោលការណ៍សម្ងាត់របស់ទ័ព។ រីឯភាគីថៃ សម្ដេចបានលឺមកថា គេក៏បានហាមឃា.ត់ចំណុចដូចគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdHxPC5ANBK7C45DSz2z3iAzdZrKbdqC14Q4mUN3Gb4ALdrz14vXAq1fP6osDjUU0k-oSexxzDcn3EX5NfqjkclvFzVmAJmRn2D0rMAC4HK1_OgHK5cRxZhoPEH28YfR47MS9NPoU5t6b6MoONcNe0MVrd885StMX4YJrQwI8QTwxwa5ASnkFnAVMccPVe/s750/photo_2025-05-31_12-07-06%20(2).jpg
ជាមួយគ្នានេះ សម្ដេចក៏បានបញ្ជាក់ដែរថា ការត្រៀមនេះមិនមែនជាចេតនាចង់ធ្វើសង្រ្គាមនោះទេ ប៉ុន្តែដើម្បីការពារបូណ៌ភាពទឹកដីកុំបាត់បង់ដោយប្រើគ្រប់វិធីសាស្រ្ត។ បើចៀសពីសង្រ្គាមបានគឺចៀស ប៉ុន្តែបើចៀសមិនបានគឺត្រូវតែវា.យឲ្យឈ្នះ និងប្រើយុទ្ធសាស្រ្តបែបណាការពារជីវិតរបស់ទាហានយើងឲ្យបានជាអតិបរមា៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី រងការរិះគន់ចាស់ដៃក្រោយរាំបទ Lisa BLACKPINK

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខនារី Miss Universes Cambodia 2025 ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ចំពោះសកម្មភាពរបស់នាងដែលបានរាំតាម Trend របស់ Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK។ ភាពតានតឹងនេះដោយសារតែថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ មានជម្លោះផ្ទុះអាវុធដាក់គ្នាទើបធ្វើឱ្យមានការរិះគន់នាងច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoE5Vg3cg4oVTIrYYqLdXhcsKItFhTnUxnXALSgzStuqG9J-P74cM42vJr7tkr2ZZRXOb80SlxUt9vLfq3mmxiSrU1xIFMu7BfuzafECAml6gGgWMPWoUu6Ds62gcAl4PhuJ8TRF5zOqdmQ4kbjGCxrrc9vdZVT8mD5m6ToVHQ4nJFfrjyGsIVuyc3OEYT/s2048/image_2025-05-31_09-37-40.png
កាលពីថ្ងៃទី២៩ ឧសភា បេក្ខភាពបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទាំងនៅលើទិកតុកនិងហ្វេកប៊ុកអំពី Trend ថ្មី ពីបទចម្រៀង « WHEN I’M WITH YOU» របស់តារាចម្រៀង Lisa សមាជិក BLACKPINK ដែលសហការជាមួយនឹងតារាចម្រៀង Tyla ។ បទចម្រៀងមួយនេះកាន់តែទទួលបាននូវប្រជាប្រិយភាពនិងបានក្លាយជា Trend ល្បីពេញបណ្តាញសង្គមទិកតុកគឺនៅពេលដែល Lisa បាន challenge ទៅលើបទចម្រៀងរបស់នាងហើយបង្កើតទៅជាការ Trend មានមនុស្សជាច្រើនរាំតាមនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAX_RdEaPDScUz8DHEp-8jghlA6_PRVaJgbILLtY5C8uNjjl2F6zcMf7e4RvASaaqJ62AMGTPYCqADh_gu4xF_xSeGgMYJbu6mwmFTymONXo9L3r3DaC1e5Is7wm4jETlXe-hHQQK2S4mc4b1axol8jDZXC9S_hrBBJ3o4AQ1ilfcr6N9OvZbd89aI3CPn/s2048/image_2025-05-31_09-37-44.png

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរាំបទចម្រៀងខាងលើនេះទៅតាម Trend នៅលើបណ្តាញសង្គមវាមិនបានហុចផលល្អមកកាន់នាងនោះស្របពេលកាលៈទេសៈមានសភាពមិនល្អរវាងខ្មែរនិងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7sBhZdvNXW-pHawGNZSSKXvNqH8hmj7U8sZIiT3ZRCPbuO9WqbJ07UPFhu5Ecqza2c3E0x_OB5WW3oR0LoNMZTOpvyLP3C23tUEzfCjdDeRyvkCGHJL2Csjey1m_P27vzcWO-nG43wOLRXNEoUUyNiRw2_YHkzJiESPBDgQJpB8eBH-IrqaPjXQzh6cy/s1800/image_2025-05-31_09-37-49.png
វីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់នាងចាស់ដៃជាមួយនឹងពាក្យសម្តីធ្ងន់ៗជាច្រើន។ ឃើញមានការរិះគន់ដោយសម្តីធ្ងន់ៗពីអ្នកលេងបណ្តាញសង្គម ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយតបដោយចិត្តត្រជាក់ថា «ចា៎អរគុណបង នាងខ្ញុំកំពុងតែត្រូវការជំនួយពីបងៗ និង ថវិកាយកទៅជួយបងៗកងទ័ពតាមព្រំដែនផងដែរ។ ដូច្នេះបើបងមានចំណាប់អារម្មណ៍អាចបរិច្ចាគបានណា»។ ជាមួយនឹងការឆ្លើយតបនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានលើកពីប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជាចូលមកខម្មិនលើការបង្ហោះរបស់នាងផងដែរ៕

គ្រាន់តែធ្វើលំហាត់ប្រាណប្រភេទនេះត្រឹម ១០នាទី តែមានប្រសិទ្ធភាពជាងការរត់រហូតដល់៧០%

0

ថ្មីៗនេះ អ្នកស្រាវជ្រាវរបស់អង្គការ NASA បានរកឃើញថាលំហាត់ប្រាណសាមញ្ញមួយប្រភេទ គឺការលោតចុះ-ឡើងលើ trampoline (ដែលគេស្គាល់ថាជាឧបករណ៍សម្រាប់លោត) អាចមានប្រសិទ្ធភាពជាងការរត់ធម្មតាដល់ទៅ ៧០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJE-xpwGE-yTbEN2pm2y4Rd9A53E-B2FeztnSww8afnlQKV3tBM4gPYAqmCMkQ3Y0RDtQ5l2eway5JHkLKH2xhn_VdcfhuxLUtFEtqlTekEDlAN_oNen8NefzSdeE_nfxXtgx2asVPgl2zzSlwPctlspmh1shxY2-BfxRXZ_3iW-DqY9xibbgdhKBHgSFc/s1000/image_2025-05-31_15-38-39%20(2).png

ដើមឡើយការសិក្សានេះ គឺដើម្បីជួយឱ្យអវកាសយានិកស្តារឡើងវិញនូវភាពរឹងមាំនៃសាច់ដុំ និងឆ្អឹងបន្ទាប់ពីពេលវេលានៅក្នុងលំហប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ថាជាលំហាត់ប្រាណដ៏មានឥទ្ធិពល និងមានផលប៉ះពាល់ទាបសម្រាប់មនុស្សគ្រប់វ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRdkudOeiwEGN8VtqjJ_D_xvk_JqAoIGMAh0TUFfTYibH8YsbL9AwSl62JU50CtrjwpAYe1zHLsWG2KzQWTDg1q6BFrEUrj9tjIm4KT21t6Yp84cYvXVpk0lJyUTYq3MoZqE66RldtqaB2UnVJKuB5KG1Wn7pR6EfCa1trHIl9j-_A8FJ8G0O64ZHWYYfY/s1024/image_2025-05-31_15-38-39%20(3).png

ហេតុអ្វីបានជាវាមានប្រសិទ្ធភាពម៉្លេះ?

មិនដូចការរត់លេងនោះទេ ការលោតចុះ-ឡើង ពាក់ព័ន្ធនឹងការលោត ដែលបង្កើតការផ្លាស់ប្តូរថេរនៃសម្ពាធ និងទំនាញផែនដី។ កម្លាំងទាំងនេះធ្វើឱ្យកោសិកាទាំងអស់នៅក្នុងរាងកាយសកម្ម ដោយផ្តល់នូវការហាត់ប្រាណពេញរាងកាយដោយមិនធ្វើឱ្យសន្លាក់មានសម្ពាធ។ NASA បានរកឃើញថា ការលោតចុះ-ឡើង ត្រឹមតែ ១០ នាទី ផ្តល់លទ្ធផលដូចគ្នា ឬប្រសើរជាងការរត់រយៈពេល ៣០ នាទី ខណៈវាធ្វើឱ្យជង្គង់ កជើង និងត្រគាក កាន់តែងាយស្រួលក្នុងការធ្វើចលនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAvA05Hz2OlwyD4N4tlVUIDiIzEl4uhmWn7snGTcI08eg1LhRFmQb8WEbfbetStOL1P2hsIdghRmudvMmKtcFNn_LP3MF6rvtjyXVe66RsWD9kD-JAeSQxijHCy3YVveAJZMzt5-6EiAzpnoTqBQqCJW6r848XZm2NvISHBzTutWoZ24xIDo7E4EpdPxjZ/s1200/image_2025-05-31_15-38-39.png

ខាងក្រោមនេះជាអត្ថប្រយោជន៍ចំពោះសុខភាពនៃការលោត Trampoline៖

-ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង និងសួត
-បង្កើតកម្លាំងសាច់ដុំ និងតុល្យភាព
-បង្កើនសុខភាពប្រព័ន្ធភាពស៊ាំដោយធ្វើអោយប្រសើរឡើងនូវលំហូរនៃកូនកណ្តុរ
-ជួយក្នុងការបន្សាបជាតិពុលក្នុងខ្លួន
-កាត់បន្ថយភាពតានតឹង និងបង្កើនអារម្មណ៍ស្រស់ស្រាយ ហើយវាក៏ជាជម្រើសដ៏រីករាយ និងចំណេញពេលវេលាផងដែរ ជាពិសេសសម្រាប់អ្នកដែលមានកាលវិភាគមមាញឹក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhlovLvByQUSoqPnPD17FknYPOhQqJGq2NpeThhLWyEAMqcio7dahFTORoeUNdWc8-CQJJxjEbC9Mz870pw8s9WqWNJmuWiCmZGQBnb11m9xSRyG7IueU8C0r88-j4ZVWTDdmnhFx1bJ6KIzicRvFuNZZZ1az7RdvKXgh1eXX4xAkt_bKpmLKkSI4yY6sv/s1170/image_2025-05-31_15-38-40%20(2).png
ដូចនេះ អ្វីដែលអ្នកត្រូវការគឺត្រឹមតែ trampoline តូចមួយប៉ុណ្ណោះ ហើយអ្នកអាចចាប់ផ្តើមជាមួយនឹងវគ្គខ្លីៗ ជាមួយភាពងាយស្រួលនៅក្នុងផ្ទះរបស់អ្នក។ វាមានសុវត្ថិភាពសម្រាប់អ្នកចាប់ផ្តើមដំបូង មនុស្សចាស់ ឬអ្នកដែលស្វែងរកវិធីដែលមានដែលមានផលប៉ះពាល់ទាបដើម្បីរក្សាតុល្យភាពក្នុងរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpUnwbPVtQc80nDfON2RqBdRIWqhyphenhypheniy9bfT4I0gQ_qwzxqa9aXZ7L-5-1EXaOQTYM1KUkex-e3t3lww-QfH2LA_umSIMmmChq3r3ac9HP7mv6igYnofOlCYWSjsCfKVVj6sL5GGZN3eZmfTPt7LtOUtEhScpiLDiFPqephpxWydG9pzi1sHdPvdd-4tK2L/s1000/image_2025-05-31_15-38-40.png

ជាចុងក្រោយ ប្រសិនបើអ្នកកំពុងស្វែងរកវិធីរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព ការលោតចុះឡើង អាចជាដំណោះស្រាយដ៏ល្អឥតខ្ចោះ។ គាំទ្រដោយ NASA និងអ្នកវិទ្យាសាស្ត្រ វាបង្ហាញថាពេលខ្លះការលោតគឺប្រសើរជាងការរត់៕

ផ្លូវរូងក្រោមទឹកវែងជាងគេលើលោក នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣៣

0

ប្រទេសន័រវេស បាននឹងកំពុងសាងសង់ផ្លូវរូងក្រោមសមុទ្រដែលវែងបំផុត និងជ្រៅបំផុតក្នុងពិភពលោក ដែលមាន ឈ្មោះថា Rogfast។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigCijcjnpFs8qIALMjBcudP5FxcURyFRxsTClb3qk9VJ1iMmkFEjOhzLPZeUcz3E6-NmPPlEYkhnbypNmpFLD1NkzcADMbGgOetgmtMUJjp5MQdpSqLxg7gehYTONmrT2Xj9ZjUXkY85BAOHFKw7O7mk_oOCp9qhufZ_AnHUJtKC2mAbpjysifbyz5mck9/s2048/image_2025-05-28_14-51-41%20(2).png
គម្រោងនេះ មានជម្រៅសមុទ្រ ៣៩២ម៉ែត្រ និងប្រវែងផ្លូវ ២៦គីឡូម៉ែត្រ តភ្ជាប់ទីក្រុង Randaberg និងទីក្រុង Bokn។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibMTHrm52WEhPuf0fETgfEK-EKZwHSI1V6sM5y4dLYwtgjGQb5npGRrBwzU-PS3fLEyciaqhVgTvHvpoKpQ1siRpgnAeLrRsTaYphwJqgn6xFtUVSbPjROsaBPhWnpou4qx_ECuSkAUla2l_tHWcpDgIwl8FeTWTydPoSpfWcVi_xr96uxQ478kb6zKuv9/s1000/image_2025-05-28_14-51-41.png

បច្ចុប្បន្ន ដើម្បីឆ្លងកាត់ទីក្រុងទាំង២នេះ គេត្រូវចំណាយពេលជិត២១ម៉ោង ធ្វើដំណើរតាមផ្លូវហាយវេឆ្នេរសមុទ្រ E39 ដែលមានចម្ងាយជាង១១០០គីឡូម៉ែត្រ ឬធ្វើដំណើរតាមនាវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDXWwYz_whzANH4pTpstxsQZEqrUPqmOyrb0OJDfbQEwwT8ScQIl2pPvTNQHKAF4X3p5pEtArRA3uBnebGGRRBo2Wtr6DgLXsZE2VglhPRAayZPEmCSPFJuO1jqXRENxqAEOOTxffQfbx01lbbckuruhWq9rcz8OTH1ea0ElPBt0wVCMrc2e1XQB8q6PxZ/s960/image_2025-05-28_14-51-42%20(2).png

ក្រោយសាងសង់រួច អ្នកធ្វើដំណើរចំណាយត្រឹមតែ៣០នាទីប៉ុណ្ណោះ ទីក្រុង Randaberg និងទីក្រុង Bokn ដោយមានទំនុកចិត្ត និងសុវត្ថិភាណបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhNPn3h_CPrKHBZ8s9azuWr2FKMCntfCFkgeErKSFeAUakdwOD6syRoY3yhlLQ0yYU8yGLG-D5gkb3V2CcLneD-a2dL99G7zUGbx4K_ufX45QRwgfjcu78beIlNalFBRU5K0NpC3qSrXVjky2AJPxSY28ed92EGgjW0eUTaWY6MlXfS5iS0enIKGgFn7O8/s1080/image_2025-05-28_14-51-43.png

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានពន្យារពេល ក្រោយជំងឺរាតត្បាតកូវីដ១៩បានវាយលុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUo9_ZnSkHUhBIdYU0gS2PR81geDakKbB0mvNwMZaLwQh8mS6ebzdeucUaOjBvUOtFXhEboCY3TAgBRTcI3FCpOWBSXEcl-F7jC4n2siZYvaYJ6H8Ks4SWHQCtDbrwRwH0C2lzBKwc8_1YI6QYG5iNxL_zQt-M0KwoNGPGqu5hQx21aRrLeKXvsa_0ZJzn/s1280/image_2025-05-28_14-51-42%20(4).png

បន្ទាប់មក គម្រោងនេះ បានចាប់ផ្តើមសាងសង់ឡើងវិញ និងគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០៣៣ ដោយចំណាយថវិកា៤៦ពាន់លានដុល្លារ៕

ដំណឹងបន្ទាន់! ប្រទេសថៃត្រៀមបិទច្រកព្រំដែនជាប់កម្ពុជា ជាង១០កន្លែង

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ប្រទេសថៃត្រៀមបិទព្រំដែនជាប់កម្ពុជា ជាង១០កន្លែង បន្ទាប់ពីពលរដ្ឋកម្ពុជាបណ្តុះស្មារតីស្នេហាជាតិក្នុងបណ្តាញសង្គមឈប់ទិញទំនិញថៃគ្រប់ប្រភេទ ហើយថៃបារម្ភពីពលរដ្ឋរបស់ខ្លួនមានជម្លោះជាមួយពលរដ្ឋកម្ពុជា ។

យោងតាមសេចក្តីប្រកាសរបស់ភ្នាក់ងារសន្តិសុខថៃ នៅថ្ងៃទី៣១ ខែឧសភា ឱ្យដឹងថា ក្រោយពីមានការប៉ះទង្គិចគ្នាដោយអាវុ.ធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា កន្លងមក នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ខេត្តឧប៊ុនរ៉ាជធានី ប្រទេសថៃ បណ្តាលឱ្យកងទ័ពកម្ពុជាបាត់បង់ជីវិត និងរងរបួស ហើយធ្វើឱ្យពលរដ្ឋកម្ពុជាបង្ហោះក្នុងបណ្តាញសង្គមឈប់ទិញទំនិញថៃគ្រប់ប្រភេទ ។

ហេតុនេះ ភ្នាក់ងារសន្តិសុខថៃបានគិតពីសុវត្ថិភាពរបស់ពលរដ្ឋថៃរស់នៅក្បែរព្រំដែន ដែលរកស៊ីលក់ដូរទំនិញជាមួយប្រទេសជិតខាង អាចមានបញ្ហាជម្លោះ ទើបភ្នាក់ងារសន្តិសុខថៃប្រជុំជាបន្ទាន់ ដើម្បីត្រៀមបិទច្រកព្រំដែនជាប់កម្ពុជា ជាង១០កន្លែង រួមមាន ៖

១-ព្រំដែនឆងសាង៉ាំ ស្រុកភូសីង ខេត្តស៊ីសាកេត
២-ព្រំដែនឆងចម ស្រុកកាបឈើង ខេត្តសុរិន្ទ (អូរស្មាច់)
៣-ព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
៤-ព្រំដែនបានឡែម ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី
៥-ព្រំដែនបានផាកកាត ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី
៦-ព្រំដែនហាតឡិច ស្រុកឃ្លងយៃ ខេត្តត្រាត
៧-ព្រំដែនអានម៉ា ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី (អានសេះ)
៨-ព្រំដែនតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ
៩-ព្រំដែនណងផ្លឺ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
១០-ព្រំដែនខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ
១១-ព្រំដែនសាប់តារី ស្រុកសយដាវ ខេត្តចន្ទបុរី
១២-ព្រំដែនបានបឹងឆាណាំងឡាង ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី
១៣-ព្រំដែនបានសួនស៊ុម ស្រុកសាយដាវ ខេត្តចន្ទបុរី
១៤-ព្រំដែនបានម៉ឺនដាន ស្រុកប៉រៃ ខេត្តត្រាត
១៥-ព្រំដែនបានឆាម៉ង ស្រុកប៉រៃ ខេត្តត្រាត និង
១៦-ព្រំដែនសាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ (ជប់គគី)

ក្រៅពីនេះ ប្រទេសថៃនឹងបិទព្រំដែននៅតំបន់ទេសចរណ៍ឡើងទៅកាន់ប្រាសាទព្រះវិហារផងដែរ ស្ថិតនៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ព្រមទាំងបិទព្រំដែនផនព្រំ ប្រាសាទតាមាន់ធំ ស្ថិតនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ៕