រដូវកាលទី ២ នៃ Squid Game របស់ Netflix មិនត្រូវបានតែងតាំងនៅក្នុងពានរង្វាន់ Emmy Awards ឆ្នាំនេះទេ ។ នេះជាពានរង្វាន់ទូរទស្សន៍ដ៏មានកិត្យានុភាពបំផុតនៅក្នុង សហរដ្ឋអាម៉េរិក។

នៅថ្ងៃទី ១៥ខែកក្កដា Academy បានប្រកាសពីការតែងតាំងសម្រាប់ពានរង្វាន់ Emmy Awards លើកទី ៧៧ ហើយ Squid Game បានអវត្តមានពីប្រភេទសំខាន់ៗដូចជា «រឿងភាគល្អបំផុត»។ យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា Squid Game ត្រូវបានគេរំពឹងថានឹងទទួលបានការតែងតាំងក្នុងប្រភេទជាច្រើនប៉ុន្តែត្រូវបានទុកចោលទាំងស្រុង។” ទោះជាយ៉ាងណាក៏ដោយ ទស្សនាវដ្តីក៏បានបន្ថែមថា រដូវកាលទី ២ នៅតែទទួលបានពិន្ទុ ៨៣% លើ Rotten Tomatoes។
ក្នុងឆ្នាំ ២០២២   Squid Game រដូវកាលទី១ បានបង្កើតកំណត់ត្រាមួយដោយ ទទួល បានការតែងតាំងចំនួន ១៤ នៅក្នុងកម្មវិធី Emmy Awards ។ នេះគឺជាការតែងតាំងច្រើន បំផុតមិន ធ្លាប់មានសម្រាប់រឿងភាគដែលមិនមែនជាភាសាអង់គ្លេសនៅឯកម្មវិធី Emmy Awards ។ នៅក្នុងពិធីប្រគល់ពានរង្វាន់ក្នុងឆ្នាំនោះ Squid Game បានឈ្នះពានរង្វាន់ចំនួន ៦ រួមមាន «អ្នកដឹកនាំឆ្នើម» លោក Hwang Dong Hyuk , «តារាសម្ដែងឆ្នើម» លោក  Lee Jung Jae និងពានរង្វាន់ផ្សេងទៀត។
អ្នកវិភាគខ្លះយល់ថា មូលហេតុដែលរដូវកាលទី២ មិនជាប់ឈ្មោះក្នុងឆ្នាំនេះ គឺព្រោះសាច់រឿងខ្វះការបញ្ចប់។ រដូវកាលទី ២ និងទី ៣ នៃ Squid Game គឺជារឿងបន្តមួយ ប៉ុន្តែត្រូវបានចេញផ្សាយជារដូវកាលពីរដាច់ដោយឡែកពីគ្នា ដែលអាចធ្វើឱ្យអ្នក ទស្សនាមានអារម្មណ៍ថាមិនពេញលេញ។
ទោះជាយ៉ាងណាក៏ដោយ រដូវកាលទី ៣ ដែលចាក់ផ្សាយក្នុងខែមិថុនា ឆ្នាំ ២០២៥ នៅតែមានសិទ្ធិសម្រាប់ Emmys នៅឆ្នាំក្រោយ។ រយៈពេលនៃការទទួលបានសិទ្ធិនៅឆ្នាំនេះអនុវត្តចំពោះតែការបង្ហាញដែលចាក់ផ្សាយនៅចន្លោះថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ ប៉ុណ្ណោះ។  Squid Game រដូវកាលទី ២ បានដាក់បញ្ចាំងជាលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ ២០២៤។

Squid Game រដូវកាលទី២ បន្តដោយតួឯកប្រុស Gi-hun សម្តែងដោយ Lee Jung Jae សម្រេចចិត្តមិនចាកចេញពីប្រទេសកូរ៉េ ប៉ុន្តែត្រឡប់មកបង្ហាញអង្គភាពនៅពីក្រោយហ្គេម ដ៏សាហាវនេះ។ សាច់រឿងបានពង្រីកជាមួយនឹងតួអង្គថ្មីៗជាច្រើន ដោយបង្ហាញបន្ថែម អំពីរបៀបដែលហ្គេមដំណើរការនិងអ្នករៀបចំនៅពីក្រោយឆាក៕
		
	









