Home Blog Page 305

Liu Yuning ខិតខំកែលម្អឥតឈប់ឈរក្នុងអាជីពសិល្បៈ

0

ពីមនុស្សម្នាក់ដែលស្ទើរតែគ្មាននរណាម្នាក់ចងចាំ Liu Yuning មានដំណើរផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ក្នុងរយៈពេលជាច្រើនឆ្នាំនៃសកម្មភាពសិល្បៈ Liu Yuning បានបង្ហាញពីការតស៊ូ និងជំនឿយ៉ាងមុតមាំលើផ្លូវដែលលោកបានជ្រើសរើស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtDDRSBEwWr7sNnCN8ADkGmEObNhlKO-IohuzahW9WKafQ6Bgy6XgTDkW7UWwZ-MzkLUwLYRLrvql2lbj11cMfzNSTfI9P_ZMvPaNv_3xLkmetc5qJxN2eYPvaQvmsY7WjGI1Rf5hH5KUAXPAwHaL0Vbo2EL0dGVaheR35bz3aNHDiSN26xzhPDc_Szwds/s2000/image_2025-08-30_15-44-14.png
តារាប្រុសធ្លាប់បាននិយាយថា «គ្មានអ្នកណាជួយខ្ញុំឱ្យដឹងពីមហិច្ឆតាដ៏ខ្ពស់របស់ខ្ញុំទេ ខ្ញុំដើរកាត់ព្រិលដោយខ្លួនឯងមួយជំហានយកឈ្នះលើកំពូល»។ ពាក្យនេះមិនត្រឹមតែបង្ហាញពីការតស៊ូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់ទស្សនិកជនជាច្រើនដែលចូលចិត្ត។ ក្រឡេកទៅមើលដំណើរកម្សាន្តនៃសកម្មភាពតន្រ្តីចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរូបភាពរបស់ Liu Yuning នៅពេលនោះនៅតែពោរពេញដោយការចាប់អារម្មណ៍និងច្របូកច្របល់។ យ៉ាងណាមិញក្រោយរយៈពេល៧ឆ្នាំនៅលើឆាកតែមួយ លោកបានវិលមកក្នុងមុខតំណែងផ្សេង គឺអ្នកសិល្បៈចម្រុះ ទាំងតារាចម្រៀង និងតារាសម្តែង ទទួលបានការគាំទ្រយ៉ាងសាទរ និងមានការចោទសួរជាបន្តបន្ទាប់ពីអ្នកសារព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3szwcyozZSDnSzC5pdOYi14fmIHjM-Jyp7pwS3T3PdwTrSBuhGQc9ufFPn1e3MBMaA4pHspJPDKf79Sheo-NWg1uvHm4biVvkw63cWURfOpH5nFZnSJd7i4J1enlcHxKXbY4NeCVExqovYz9OGOHqbUk-e6Yy4CwVKhrw5SxPdu12K1D1h_8ONfvDnI_z/s1755/image_2025-08-30_15-44-11.png

Liu Yuning មិនត្រឹមតែឈប់សកម្មភាពលើតន្ត្រីប៉ុណ្ណោះទេប៉ុន្តែលោកក៏បានបន្សល់ទុកនូវភាពល្បីល្បាញលើកញ្ចក់ទូរទស្សន៍ជាមួយនឹងតួនាទីចម្រុះជាច្រើន ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងទស្សនិកជន។ តាំងពីដើមមកតារាវ័យ៣៥ឆ្នាំរូបនេះត្រូវតែប្រឹងប្រែងដោយខ្លួនឯង ដោយគ្មានការគាំទ្រខ្លាំង ទើបលោកបញ្ជាក់សមត្ថភាពបន្តិចម្តងៗ ជាមួយនឹងសំឡេងច្រៀង ការសម្តែង និងស្ទីលការងារប្រកបដោយវិជ្ជាជីវៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnuCVYGOZDfFh4YJxEMWeGmSgaBkXjDqf0zdpsgAgd9Pu9SkMzXuYq3EU3JtzaIcxxs-tX87glImisWKYwboH4EKLE2Nu6pF2gK0bPNa0wWIl27bf-hYZ8uxyx3d6jOKRG7e5cHahvtpcEb1uUCPi4nlQGSh-bw22zfIkeN5rasIfTjBrE2F7xI6_ZvQYB/s2048/image_2025-08-30_15-44-08.png

ការផ្លាស់ប្តូរជាក់ស្តែងតាមរយៈដំណាក់កាលនីមួយៗ គឺជាព័ស្តុតាងនៃដំណើរដ៏លំបាកដែលលោកបានឆ្លងកាត់។ ពីសិល្បករដែលមិនសូវស្គាល់ Liu Yuning ឥឡូវនេះបានឈរយ៉ាងរឹងមាំនៅលើឆាកធំៗដូចជា Mercedes-Benz Arena ជាកន្លែងដែលបង្ហាញមុខនឹងពន្លឺដ៏ភ្លឺស្វាង និងក្តីស្រលាញ់យ៉ាងពេញទំហឹងពីទស្សនិកជន។ ជាមួយនឹងស្មារតីតស៊ូឥតឈប់ឈរ Liu Yuning សមនឹងក្លាយជាគំរូនៃការខិតខំប្រឹងប្រែង ជំនះការលំបាក និងការតស៊ូក្នុងឧស្សាហកម្មកម្សាន្តចិន៕

សកម្មភាពការងាររបស់ Esther Yu រងផលប៉ះពាល់ខណៈរូបថតនាងត្រូវគេប្តូរទៅជារូប Zhao Lusi

0

ថ្មីៗនេះម៉ាកគ្រឿងសម្អាងមួយបានប្រកាសថាការផ្សាយផ្ទាល់របស់ Esther Yu ក្នុងឱកាសពិធីបុណ្យ Qixi នៅថ្ងៃទី២៩ ខែសីហា ត្រូវបានពន្យារពេល។ បន្ទាប់មកម៉ាកនេះបានប្ដូររូបCover ពីទូតសុឆ្ទន្ឆៈ Esther Yu មកជារូបថតរបស់ Zhao Lusi ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUVnxsJFEdxAYU2C09Oza5dGtoDJxZouJL2pL_t1ZuDxj0_VU80uB59XtZUWNFT5Q2lFs2OxjRLcInuKeyZjpKfQZxCIlKuV1K3bca9L8ZD2hvNkMJpYAVVyAsvqyhwWJ4A4bakKdMZOmBBP3mp7b4mQo8dgXrJQFWxpKWStMufUUX3UeoLErE5BwStzr3/s960/image_2025-08-30_08-33-34.png

ទង្វើនេះបានធ្វើឱ្យមានការរំជើបរំជួលភ្លាមៗ ដោយសារតែ Zhao Lusi និង Esther Yu ថ្មីៗនេះត្រូវបានគេនិយាយថាមានជម្លោះ ដោយសារតែ Zhao Lusi បាននិយាយបង្ហើបម្តងហើយម្តងទៀតនៅលើការផ្សាយផ្ទាល់ដែលមនុស្សជាច្រើនជឿថានាងចង់និយាយពី Esther Yu ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ការផ្សាយបន្តផ្ទាល់របស់ Esther Yu ត្រូវបានផ្អាកភ្លាមៗ ដោយសារតែ រឿងអាស្រូវថ្មីៗរបស់តារាស្រីរូបនេះទាក់ទងនឹងអាកប្បកិរិយា បុគ្គលិកលក្ខណៈ និងប្រវត្តិគ្រួសាររបស់នាង។ ជាពិសេស អាជីវកម្មគ្រួសាររបស់ Esther Yu បានជាប់ក្នុងបញ្ជីស្វែងរកពេញនិយមបំផុតនៅលើ Weibo ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDRe7jS4tsVOAcz3lpx753j00lPsQRULNEWpqy2vzER6bjzYhmgOuU2HtnrEsSb7W9lRuz3DNXnnxUAe5-dvsllz3dGaUG3SiGRnyIWXtYi3_S_pL4_xBHaPrcYeBGx90wT5gdsoHiPdXM-8qMZmuWf24YvrL_PuiUopoCK8tFqIAdORSy8eeMzmxc_KHZ/s660/image_2025-08-30_08-33-34%20(4).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថា ភាពចម្រូងចម្រាសនេះកើតចេញពីគណនីមួយបង្ហោះបង្កឱ្យមានការសង្ស័យថាក្រុមហ៊ុនរបស់ឪពុករបស់ Esther Yu មានជាប់ពាក់ព័ន្ធក្នុងអំពើខុសច្បាប់ដូចជាការខ្ចីប្រាក់ ការកេងបន្លំមូលនិធិសាធារណៈ ការបណ្តាក់ទុនមិនទៀងទាត់ជាមួយសហគ្រាសរដ្ឋ និងការគេចពន្ធ។ លើសពីនេះ ក៏មានសេចក្តីរាយការណ៍ថា ជីតារបស់ Esther Yu គឺជាប្រធានសហជីពការងារនៃក្រុមហ៊ុនមួយ ខណៈឪពុករបស់ Esther Yu បើកក្រុមហ៊ុនរុករករ៉ែដែលមានកម្រិតខ្ពស់នៃការត្រួតស៊ីគ្នាជាមួយនឹងសកម្មភាពអាជីវកម្មរបស់សហគ្រាសរដ្ឋ។ ប្រសិនបើជាការពិត វានឹងក្លាយជាការរំលោភលើបទប្បញ្ញត្តិដែលហាមឃាត់សាច់ញាតិរបស់នាយកប្រតិបត្តិជាន់ខ្ពស់នៅក្នុងសហគ្រាសរដ្ឋរបស់ចិនមិនឱ្យធ្វើអាជីវកម្មក្នុងវិស័យពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuY-EZZ_0_3QGNJk5yZNQqKzqz-YgwkHk5AA29SWaoj1BIZlj8PY24KNGZmUEGvEPILrRMX3lSfwbY8qx5oCP_0wnKEW12Omz0OlqNp5T3s1F3VyCAaLPUZwTP9LPjaXdV4A-G7qaA3qqQZMLaIjHtIpSfudY1_kNiiBnpGjeWeHLIOONFIcQYSvbdNpvj/s1280/image_2025-08-30_10-48-20.png

ទោះជាយ៉ាងនេះក៏ដោយភាពចម្រូងចម្រាសពាក់ព័ន្ធនឹង Esther Yu មិនមែនជារឿងអាស្រូវក្នុងឧស្សាហកម្មកម្សាន្តទៀតទេ ប៉ុន្តែជាករណីដែលមានសញ្ញានៃការបំពានច្បាប់ ខណៈករណីនេះស្នើឱ្យអាជ្ញាធរស៊ើបអង្កេត និងបង្ហាញលទ្ធផលជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT3bVNitT54DsMCSKX6MWfx5ArnuYBCJfdk0jkWUAFJnEPDWHHKjRhIY379QCN44FNoP_1j6NBH3vAsK6VT6czwx-mED60TY9M2ao2bheKx_MKZKicf9eTbOcbX57vbg7AIgrIHYzDlTvqxEjENj6ZGG6yN5-N52C745boNhx5fYUfkW93aKrPG2J5mR0J/s1620/image_2025-08-30_10-48-20%20(2).png
ភ្លាមៗនោះ នៅថ្ងៃទី ២៨ ខែសីហា Esther Yu បានប្រកាសថានាងបានអនុញ្ញាតឱ្យក្រុមហ៊ុនច្បាប់របស់នាងប្តឹងគណនីសរុបចំនួន៥៦ ។ ទោះជាយ៉ាងនេះក្តី សេចក្តីប្រកាសមិនបានបញ្ជាក់ជាក់លាក់អំពីព័ត៌មានដែលកំពុងផ្សព្វផ្សាយនោះទេ គឺគ្រាន់តែនិយាយជាទូទៅអំពីការប្តឹងគណនីដែលបានធ្វើសេចក្តីថ្លែងការណ៍ប្រមាថ បង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើឱ្យខូចមុខមាត់អ្នកសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu3tLdqaA8s4hA_Apg2XOW2EKirFLuIoA-7W-JHEKaa4aXw_bosOQJU_r9JuYf2ptAECAdzV9nuedb-k-6QUqpDetMMpMyEKFerPV5enoQYtXzMgSG486ZLyDOlnSbSnOSFKeL7A5nyRqZP5eM1La5lTexHFSTsq67byJaJCEH-ZrPmGI_n4Hut4NDVa9w/s1920/image_2025-08-30_09-19-45.png

យោងតាម QQ ការពិត អាជីវកម្មគ្រួសារមិនទាក់ទងផ្ទាល់ជាមួយ Esther Yu ទេ។ ប៉ុន្តែនាងជាតារាសម្តែងដ៏ល្បី និងមានឥទ្ធិពលមួយរូប ដូច្នេះហើយនៅពេលដែលក្រុមហ៊ុនរបស់ឪពុកនាងត្រូវគេចោទថាប្រព្រឹត្តិល្មើសច្បាប់ វានឹងបង្ហាញនូវតម្លៃមិនល្អ មិនត្រូវបានមហាជនគាំទ្រឡើយ។ ជាពិសេស Esther Yu ត្រូវបានគេស្គាល់ថាជា ព្រះនាងសៀងហៃ ដែលមានប្រវត្តិជាអ្នកមាន។ ជីវិតដ៏ឡូយឆាយផ្អែកលើសកម្មភាពជំនួញខុសច្បាប់របស់គ្រួសារនាងនឹងធ្វើឱ្យតារាស្រីរូបនេះត្រូវគេបោះបង់ចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgujHvfXlw53Or4NbMnDUP_G7v_zBd4m85N_sO1X22AyGn5bx_Gn5Av2XHW3vpRc147MAaLDynuAXle0MkMeurYdvpACxwds_Wlo7fH7YVCvDzojGgS2FNfacUwbNPHEFA4FwFC6Qn58foYY0zVZ-SENMqsFxddlAlgkX2dVzWxeBJG1mg5XWt6xQeyI6tm/s1254/image_2025-08-30_10-13-22.png

Esther Yu កំពុងតែប្រឈមមុខគឺមិនត្រឹមតែសំណួរជុំវិញគ្រួសាររបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហានិភ័យនៃរូបភាព និងបុគ្គលិកលក្ខណៈរបស់នាងផងដែរ ដោយសារតែត្រូវបាន «លាតត្រដាង»ដោយមិត្តរួមការងារ និងមនុស្សក្នុងឧស្សាហកម្មជាច្រើនចំពោះអាកប្បកិរិយាមិនល្អរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNFKe2_KfwfhdRw6I1_HrTqLUFDuAFqQSitW0AecxtEJxmjnpgkFv9NnWWT8iAuzjYCO1MVK4Nt92jTfOi0PreELQtnN-6ajuHo3ufGBffZ5hh6DFHX_MzOYoLL8yQST7vZW9tllmQoWplLKzG7lzqsTwAk5UNzeB72cAzxhd56xE0M9L4dka6jFWutv-v/s1440/image_2025-08-30_10-48-19.png

ក្នុងសប្តាហ៍កន្លងទៅ Esther Yu បានបាត់បង់អ្នកតាមដានជាង ៧២០,០០០ នាក់នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង។ តារាសម្តែងកើតក្នុងឆ្នាំ ១៩៩៥ រូបនេះកំពុងមានវិបត្តិសកម្មភាពរបស់នាងដែលត្រូវបានប៉ះពាល់៕

កងទ័ពថៃនៅតែមានអំណាចពេញលេញលើកិច្ចការព្រំដែនបើទោះជារដ្ឋាភិបាលរង្គោះរង្គើ

0

ប្រទេសថៃ ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាផុង ណាកផានិច បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ថា ទោះបីជារដ្ឋាភិបាលរង្គោះរង្គើ ប៉ុន្តែមិនប៉ះពាល់ដល់ការការពារប្រទេសរបស់កងទ័ពទេ កងទ័ពនៅតែមានអំណាចពេញលេញ ។ កងទ័ពនឹងរង់ចាំភាពច្បាស់លាស់ពីរដ្ឋាភិបាលរឿងការកំណត់គោលនយោបាយទំនាក់ទំនងអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzl6z3MTvdl_a5DZRdOkKOZCgrqD7xt2xSgqxYtmzNOCk_5zRTXQd-ilF6ZVfPY7rw_bMJt0oAZ42ZZwiZ-urzWxm7Z9pSy9a34FR76wARcjJoA-wnZ8zjfwrCRDsk7-zJZv4HLhJfYr3m0vs8lsmP5MXl_9qWjQ0B69yDTCYOn08rvWgexiCuHNcqBAW7/s1200/photo_2025-08-26_13-44-42.jpg

ការលើកឡើងបែបនេះក្រោយពីតុលាការធម្មនុញ្ញថៃបានដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាផ្លូវការ ក្រោយរកឃើញទោសខុសក្រមសីលធម៌រដ្ឋធម្មនុញ្ញក្នុងសារសំឡេងបែកធ្លាយរវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឱ្យគណបក្សនយោបាយនានាប្រជែងដណ្តើមយកតំណែងនាយករដ្ឋមន្ត្រីជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2sKWzAvan_UcIdJfG0i8pnLBuC9jmosEhyarEhn_YpPCodgh8pYY7Z2DkoKheXsDtwXNfnvGgWuRUR39wxD_JaTTPr0PU56LHQmcrF2kyp_3TfBGKB4mRfs8L3O1WlaSozopzP8ZTyKGaLFvRAwO2N2w8GHl93IpAzT2IfD5YB2h-d8QOCTLTAeAycsQ7/s1280/photo_2025-08-26_13-44-41.jpg

នៅថ្ងៃទី៣០ ខែសីហា នៅវិមានរដ្ឋាភិបាល លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីការការពារជាតិរបស់កងទ័ពក្នុងអំឡុងពេលរដ្ឋាភិបាលរង្គោះរង្គើថា នឹងមិនប៉ះពាល់ដល់ការការពារប្រទេសទេ ដោយសារបទបញ្ជារបស់ក្រសួងការពារជាតិបានផ្តល់សិទ្ធិអំណាចដល់កងទ័ពទាក់ទងនឹងច្បាប់ប្រើប្រាស់កម្លាំង ដូច្នេះ គ្មានបញ្ហាអ្វីឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2WfGlSLoQVOrQHJZIA5Pp3-EuwxxPb0rWN6k1jaJG6RKohc1erdkCF_yuMUpKe5J60e8qyxOU6RZO0ARU5iuDwlcZFDBTGKiaB1e0smLpsnUV-BFvlaEQcZ0UEk__-yqqjxXYS-Ge9sgGyNwG3rstibYtKgIXtsVrOmFloqnJDSzlxtXXjNr6ohyphenhyphendOiNx/s3000/image_2025-08-30_16-42-27.png
ប៉ុន្តែក្រសួងការពារជាតិត្រូវរង់ចាំការពិភាក្សាក្នុងកិច្ចប្រជុំម្តងទៀត រីឯភារកិច្ចការពារប្រទេស ឬអធិបតេយ្យ គឺពលរដ្ឋពុំចាំបាច់បារម្ភ ពីព្រោះមេបញ្ជាការកងទ័ព និងមេបញ្ជាការយោធភូមិភាគបានទទួលអំណាចរួចហើយថា តើនៅតំបន់ណាកើតហេតុការណ៍អ្វីខ្លះ និងអាចធ្វើអ្វីបានខ្លះ ។ មេបញ្ជាការកងទ័ពអាចសម្រេចចិត្តបាន ខណៈគោលនយោបាយការពារប្រទេសពុំទាន់ផ្លាស់ប្តូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg

ក្នុងអំឡុងពេលរដ្ឋាភិបាលថៃពុំទាន់មាននាយករដ្ឋមន្ត្រីថ្មី គឺកងទ័ពត្រៀមខ្លួនការពារអធិបតេយ្យជានិច្ចមិនឱ្យមានការល្មើសពីប្រទេសជិតខាង ។ ដូច្នេះ ពលរដ្ឋពុំចាំបាច់បារម្ភពីរឿងនេះ ប៉ុន្តែកងទ័ពនឹងរង់ចាំភាពច្បាស់លាស់ពីរដ្ឋាភិបាលរឿងការកំណត់គោលនយោបាយទំនាក់ទំនងអន្តរជាតិ ។ នេះបើតាមការលើកឡើងរបស់លោក ណាត់ថាផុង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitny5M4wpqYgNTiiUoJUDzcMNaAteJ3d-zGybsSzX9QbtiJlHYDxs7gLzpo2CQm1l6MrLzusupmfc5rwSCr1ncrRXUxTQrcaSLC0EiPhOopDHlQ7DZunogIpPR18M6FXVX6fxNLjJ-mUxlqE6JPkuREziWOrH9-F8r2wOddgwGUA7c3FgKKBIEg04uEPIv/s1200/image_2025-08-30_16-42-31.png
គួរបញ្ជាក់ថា ក្រោយពីលោកស្រី ផេថងថាន ធ្លាក់ពីតំណែង ពេលនេះ គណបក្សភូមិចៃថៃបានជំរុញឱ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន និងគាំទ្រលោក អនុថីន ឆាន់វីៈគូន ជាប្រធានគណបក្សភូមិចៃថៃកាន់តំណែងនាយករដ្ឋមន្ត្រីថ្មី ដោយរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងលក្ខខណ្ឌជាមួយគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ជាលាយលក្ខណ៍អក្សរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTo0tcZ5xpNagz0MDO9jC5Qzk4OrRdTiK2AXknoHpIoq80JOZCAzPZ0_-1QZr_e-imo7w75wmXg7f4XmBxMYIdZW-j58DyeI-liOaFt8ZxTdgLQtMaRaSxBfdiLyFD912aErA5IXyLKnvNyZ61TsDWRY92OzwPKkwqIUR6_ZwZP_UCMgtzSxJpa0iIIBLa/s1080/image_2025-08-30_16-42-32.png
សំឡេងគាំទ្ររបស់សមាជិកសភាឱ្យលោក អនុថីន ឆាន់វីៈគូន ប្រធានគណបក្សភូមិចៃថៃ កាន់តំណែងនាយករដ្ឋមន្ត្រី គឺស្មើរហូតដល់២៨៣សំឡេង ។ រីឯគណបក្សភឿថៃ ដែលកាន់អំណាចបច្ចុប្បន្ន កំពុងប្រឈមនឹងប្រជាប្រិយភាពធ្លាក់ចុះ និងខ្វះទំនុកចិត្តពីពលរដ្ឋ ហើយគណបក្សភឿថៃពុំឯកភាពឱ្យមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីទេ ។ លោក ភូមិថាំ វីឆាយ៉ាឆៃ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីនិយាយថា លោក អនុថីន ឆាន់វីៈគូន កំពុងសុបិនទាំងថ្ងៃចង់ធ្វើនាយករដ្ឋមន្ត្រី ៕

ប្រតិភូសភាអាមេរិក ចុះត្រួតពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជាក្រោយបទឈប់បា.ញ់

0

នៅថ្ងៃសៅរ៍ទី៣០ ខែសីហានេះ គណៈប្រតិភូ សភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ជាសមាជិកសភាប្រចាំរដ្ឋ Texas បានចុះទៅពិនិត្យស្ថានភាពរបស់ជនភៀសសឹក កម្ពុជានៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យដោយផ្ទាល់ ក្រោយពីសហរដ្ឋអាមេរិកបានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OxdLi7E7dSJNRmXsGWPMkFKmh5DivtZdu50QccmTxs_9B5vAQ7y5HDl9bolqUE_E_7aC2crF2ynMQQg4uiIU5CjYinQPKHGBxH7CM2lmLc0Vr_w2-7OsQMeu1TW36rYcQVkgu4ZuwcLtNzAAR0RGUzzGEyN5fuwBWUeh5CQJwdFxkNennQEWSFr5IpqR/s1280/photo_2025-08-30_16-28-30.jpg
បន្ទាប់ពីបានជួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជារួចមក លោកស្រី Beth Van Duyne និងគណៈប្រតិភូ សភាសហរដ្ឋអាមេរិកផ្សេងទៀត បានធ្វើដំណើរចុះទៅជំរុំភៀសសឹកនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ដើម្បីឈ្វេងយល់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដោយសារតែសង្គ្រាមរវាងកម្ពុជា និងថៃ ដែលបានប្រយុទ្ធគ្នា៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKPWCZkSZE5vOEGVP4wE4fosI_I1XhjZL3l9pEtEIkZ6vLiKzD7a8ibNl_o9dcnPFjxrcEfLFDGKM3Jqf1jz5TSLzMiKnaW80wxhtLeviR2NAQz6nx_Mp4KXbN2ZjeGqwc51usDvyoRfEst9HNw42B8YWCSsjKYvqu9i9QN8juN1VpCtW_dCUwkDGIuF-u/s1024/photo_2025-08-30_16-28-31.jpg
មុនការចុះទស្សនកិច្ចនៅជំរុំជនភៀសសឹក លោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូសភាអាមេរិក ធ្លាប់បានបញ្ជាក់ប្រាប់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបសន្ទនាកាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅថា អាមេរិក នឹងបន្តយកចិត្តទុកជានិច្ចដាក់លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvTzR65p7yIsk2zSlhyT_MftrUsJexWOC0ISxVtuyQ6k8zGHoVJXraBnBzhvtwooESTsnc-HM1jLauPYhgfcSkMWdayRv1d1bUMuS_oxVqPGvL4fuo35aD8ajz_vas4LKTTK5uMRfSiOITGRhYZWQZVOIteslQBRZpdaPzbQPUiN3s1pF4iDCHTYd1LZoh/s1024/photo_2025-08-30_16-28-32%20(2).jpg
បន្ថែមពីលើនោះ លោកស្រី Beth Van Duyne ក៏បានកត់សំគាល់ពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា និងការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដោយលោកស្រីបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ក្នុងការធ្វើឲ្យសើរឡើងនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcxb0zoTvZzoyl4J0EFd0fl4aPCS956lWtQY9bWadGnTTg5MejbXbkhPQnvouUGaqR_o0mx0HxRxxBnL_vI0k563-UQMHe0fzhiMj0fxugrVVU11lLlbIaX8Jw1LpAYQDtuBR7lolP3tsLBXnriW329MnMduCBhVmI5DkfEfDYV4W_TOPskmQt9wpyhsBA/s1024/photo_2025-08-30_16-28-32.jpg

សូមបញ្ជាក់ថាគណៈប្រតិភូ សភាសហរដ្ឋអាមេរិក (CODEL) បានចាប់ផ្តើមទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ដោយបានជួបសន្ទនាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត មុននឹងធ្វើដំណើរ ចុះទៅត្រួតពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា នៅថ្ងៃទី៣០ ខែសីហានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY-lLRKOFHtKyK1ew21m-X5jsoXJkEwCSKK4ZWh2OO9DSPhToLalErhXR4eEyINTNEc5knuKIyPKFKpewA74IgGmfXsBX7ePRwhMRycvMcohDleK2TWHA1gr95dodcHoQJxuOFWYzWnDHcvS470TGPxEwyBOk1PlHoxh1FCGvE6V9cMnFvZjRTEg46DuPV/s1024/photo_2025-08-30_16-28-33.jpg

ហ្វីយ៉ាតា ថាវិស័យបវរកញ្ញាថ្មីសម្រាប់នាងតែការប្រយុទ្ធដើម្បីក្តីស្រមៃមិនមែនជារឿងថ្មី

0

បេក្ខភាពលេចធ្លោនៅក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានលើកឡើងនៅថាវិស័យបវរកញ្ញាគឺថ្មីសម្រាប់នាង ប៉ុន្តែការប្រយុទ្ធដើម្បីក្តីស្រមៃក្នុងជីវិតមិនមែនជារឿងថ្មីឡើង។ គួរឱ្យដឹងថាបេក្ខភាពរូបនេះធ្លាប់មានរឿងជាច្រើននៅក្នុងជីវិតក្លាយជាអ្នកម្តាយទាំងវ័យក្មេង។ ក្រោយឆ្លងកាត់ការលំបាកគេបានឃើញថា ហ្វីយ៉ាតា កាន់តែធ្វើឱ្យខ្លួនឯងរឹងមាំជាស្រ្តីឯករាជ្យម្នាក់ថែមទាំងមានជំនួញក្នុងដៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb2p-riO0xC1SbXXAkrzk1TPk_9b0XO3PbVgMqP_na4kJBrkOLVVkd8YPuddbtdoBdVuqaCkrrKhHq65uxgjsUvjcMAwfl2n_vt4MtF7yHKJrKgeoHMCewpaPeqWqw6kgc62BDD1pBfPfRUDprUpUx6gC4yYOOOliNdcArNdYcnZJozSXLP78duksT03Bm/s2048/image_2025-08-30_10-00-32.png

ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នឹងវិលត្រឡប់មកវិញសាជាថ្មីដើម្បីស្វែងរកម្ចាស់មកុដក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិបន្ទាប់ពីអាក់ខានការប្រកួតដោយសារតែមានជម្លោះព្រំដែន។ ខណៈពេលវេលាប្រកួតកាន់តែខិតជិតមកដល់ ដែលនឹងប្រព្រឹត្រទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បេក្ខភាពក្នុងកម្មវិធីក៏កំពុងតែសស្រាក់សស្រាំងតាំងចិត្តប្រកួតឱ្យអស់ពីសមត្ថភាពដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBz3W5x_1g7Xw2_jp7l54hEzRDMBUo2d6hRQtoUctsLx36w2-3JTh0m3vilW6Xtk7e-wY8OcAsrXy_9_Ckw6XUadlD9eUhdN6CphSuiQB_K-pi75O9iRwgBOAwK_HhcRlQozot9QRTro7auOdXWfQmCFoOy2Lvdo6NSqFUTszjTAa_60I2aMyNtx_pBpIy/s1920/image_2025-08-30_10-00-26.png

ងាកមកកាន់បេក្ខភាព MUC07 បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនឱ្យទស្សនិកជនបានដឹងនិងបញ្ជាក់ពីគោលជំហរច្បាស់លាស់គ្មានអ្វីដែលនាងធ្វើមិនបានទោះទើបបោះជំហានចូលវិស័យនេះក្តី។ ហ្វីយ៉ាតា បានបង្ហោះនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៩ សីហា ថា `វិស័យបវកញ្ញាថ្មីសម្រាប់ខ្ញុំ តែការប្រយុទ្ធដើម្បីក្ដីស្រមៃក្នុងជីវិត មិនមែនជារឿងថ្មីសម្រាប់ខ្ញុំទេ ព្រោះខ្ញុំឈរនៅទីនេះបាន គឺខ្ញុំសាងឡើងពី កំហុស, ការកែប្រែ, ក្ដីទុក្ខ, ក្ដីសុខ, បរាជ័យ, ជោគជ័យ មិនថារឿងការងារ, business រឺ ការរស់នៅ.. មេរៀនជាច្រើនទំព័រនោះ ខ្ញុំជាគ្រូ រួចក៏ជាសិស្សខ្លួនឯងដូចគ្នា ចឹងគ្មានអ្វីដែលខ្ញុំធ្វើមិនបានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvTjSmCCPgTC57Dyzr4GlOCp1GxS06wDxlRDN_jXeQV2o2dvq1kf20YdO7kuQ4Y6O6YT07l8IMW_OLoyrP1PcGPDQfuw2O3OHIL-Km8maEaC1SnGNcT6-eRR61s1_MaMU5oq9qXSSTosNsGHP3DJMNuTRCD7DgXunUK-I9MA5728FWA1FqsJmQv-wHAybO/s2048/image_2025-08-30_10-00-27.png

បេក្ខភាពរូបនេះក៏ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថានាងមានចំណុចជាច្រើនដែលចក្រវាលចង់បាន ខណៈក៏មានការព្យាករណ៍ខ្ពស់សម្រាប់រូបនាងក្នុងការដណ្តើមមកុដដ៏មានតម្លៃនៃ MISS UNIVERSE CAMBODIA 2025។ កាលពីអតីតកាល ហ្វីយ៉ាតា ធ្លាប់មានរឿងអាស្រូវជាច្រើន ហើយនៅក្នុងការប្រកួតវគ្គផ្សេងៗកន្លងទៅនេះនាងមិនបានលាក់បាំងពីមហាជនហ៊ាននិយាយចេញមកដូចគ្នា៕

កម្ពុជា ពិចារណាសាកល្បងដាំស្មៅយក្ស

0

ក្រសួងបរិស្ថាន មានគម្រោងជំរុញការដាំស្មៅយក្ស ដើម្បីពង្រឹងការទប់ស្កាត់ ការកាប់ឈើធម្មជាតិធ្វើអុស រួមចំណែកពង្រីកគម្របបៃតង និងជួយលើកកម្ពស់ជីវភាព សហគមន៍នៅតាមតំបន់ការពារធម្មជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy_YYBtsGfmXqky8a7CLTy-Zd1qa9YfJGvfMpaSgz0Y1l2frphdlqPCToa3yxgSp-EnY3KCBL3da3fUnImNOOQYsLgiPksffO0IbL4zvNjJHcGB1fZJMzGaASCaX_wRof4KRlTNOQ5lj61Q-XTpCDPaD1GfJnXFbwbXIh66YHk9AYuI_Nh-PnNW_4-WlIt/s1000/image_2025-08-30_16-01-45%20(2).png
បើតាម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែតបានលើកឡើង៖” សារៈសំខាន់នៃការដាំស្មៅយក្ស គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការចំអិនអាហារ។ ជាមួយគ្នានេះ ស្មៅយក្សមានប្រយោជន៍ ធ្វើជាជីវអុសសម្រាប់ដុត ជំនួសឱ្យអុស ធ្យូង ដែលប្រជាពលរដ្ឋ បានកាប់ឈើធម្មជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSW3EjswzzJO5lRu9ycR2bBxAZzKMSMMlSEdCWDH5sDZnLDYgPNRAJsMBQPq01WMu75LS_XZo8yMW5eLcHwFwmrRPb7ziah3YTAthFdK-Aii4l8UU5NxtRVPslB8Sl2NIUiPRCeN9l3HgJ0NhYQP5gnJV2Y7cUMevgR4I4XuJDDgMrZc6vuSSIzUg-FIjJ/s768/image_2025-08-30_16-01-44.png

លើសពីនេះ ការដាំស្មៅយក្ស នឹងជួយដល់ការពង្រីកគម្របបៃតងនៅកម្ពុជា បន្ថែមពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញយុទ្ធនាការ “ពន្លកបៃតង” ជំរុញការបណ្តុះ និងចែកកូនឈើកជូនប្រជាពលរដ្ឋ យកទៅដាំយ៉ាងតិច១លានដើមជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHrH5-ozlRHq16bbaBAtjbidzkX_cyRd1aiKqtVU6eIgiRSHpncAbKvETP2JhEye1RF5IPta6cofyUVR4FYp9ojVypyRr4hJFsUhq9JDhfbC-g16lG-nmO9X3uzJyLLmzbEqQ_rgNIzmJWCqYs1mZYPDHLbm-YQqTv1dHGYhEAIZEcOo9tHetyMOm-_Q79/s800/image_2025-08-30_16-01-46%20(2).png

គម្រោងសាល្បងការដាំស្មៅយក្ស នឹងធ្វើឡើងស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរសត្តម្ភចំនួន៣ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP2s1InVqerUnwDLTay3l0jnSpg9AS3CtM7CWsTdbiHECoJYFli8eFiXSjE0PnER2lqV1ulqgJTbF3nD752KKJZ0pdF8Ch_JJDSVuAa_uLXeXtO1_PfmGbJ6SnKwHVX3pfunvnpEa_wua601K6Yh8zWfk_jl4kDik2b4ZQZK2NGPTW4n7PIlI1KQXVmx6C/s1440/image_2025-08-30_16-01-45%20(3).png

គួរបញ្ជាក់ថា​ ស្មៅយក្ស ជាពូជមួយប្រភេទ ដែលលូតលាស់លឿន ផ្តល់ទិន្នផលខ្ពស់ ប្រើជាចម្បងសម្រាប់ថាមពលជីវម៉ាស ចំណីសត្វ និងផលិតផលជីវផ្សេងៗទៀត៕

អន់ចិត្តស្ដូក! កម្ពុជានិងបណ្ដារប្រទេសនៅអាស៊ានត្រូវបានអញ្ជើញចូលរួមក្នុងទិវារជ័យជម្នះរបស់ចិន លើកលែងតែប្រទេសថៃ

0

ស្របពេលដែលមេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់រួមមានកម្ពុជា ម៉ាឡេសុី វៀតណាម ឡាវ ឥណ្ឌូណេសុី និងប្រទេសផ្សេងៗទៀតសរុបចំនួន 26ប្រទេស ត្រូវបានប្រទេសចិនអញ្ជើញឲ្យចូលរួមក្នុងក្បួនដង្ហែរទិវាជ័យជំនះ របស់ទីក្រុងប៉េកាំងខួបលើកទី 80 នៃការបញ្ចប់សង្គ្រាមលោកលើកទី 2 ប្រទេសថៃគ្មានឈ្មោះនៅក្នុងបញ្ជីនេះឡើយ ជាហេតុជំរុញឲ្យសាធារណជនថៃកើតមានចម្ងល់ចង់ដឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgVeEyjNo52iKpGF1K7fC7Ckp5OtBUQuSAEFYk-kcar-WaHVASIJV_uWpeCfXVV-gQBbFNGmXWoiPV0TUrshl22b7dnqd27xYXgg_Yfmj41NcMBdvTGakeSPW3RP7Xj8RA7oHy499_tkh7Z2Se1hDiRNxAxkUeTvABFjYbvVCgx6s6iQ1mT5UWAytuBNX-/s1280/photo_2025-08-30_14-11-33.jpg
យោងតាមការប្រកាសជាផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយចិនបានឲ្យដឹងថា ប្រទេសចិនបានអញ្ជើញមេដឹកនាំបរទេសចំនួន 26 នាក់ ដើម្បីចូលរួមការប្រារព្ធទិវាជ័យជម្នះ ក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលនឹងប្រារព្ធនៅថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2025 ខាងមុខ។ បញ្ជីនេះមានសុទ្ធតែឥស្សរជនជាន់ខ្ពស់ដូចជា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន, មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងមេដឹកនាំមកពីបណ្តាប្រទេសនៅទូទាំងអាស៊ីកណ្តាល អាស៊ីអាគ្នេយ៍ អាហ្វ្រិក និងអឺរ៉ុបខាងកើតជាច្រើនរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbns2O4yW11-2JGl_CoX5XwQTWiutygxLi6gt-VsP8jGcij5gnmJKk0MN6bJKcOBlL5BDuyZbZgwXBZ9GlapLB7GgjgXOfEzvy9rWz_YEvHVbxNl787ENZEiX9JwbCTQ8j8fUZkiuGvhyphenhyphenj9pvlAvIhX-E1apNXZwDeDNqR11iyMtcnRQWsXYpeuN6AEZyJ/s1280/photo_2025-08-30_14-11-34.jpg
បើទោះបីជាប្រទេសជិតខាងក្នុងតំបន់ រួមទាំងកម្ពុជានឹងត្រូវចូលរួមក្នុងកម្មវិធីដ៏ធំនេះ គេសង្កេតឃើញថា ប្រទេសថៃដែលជាប្រទេសដ៏មានសក្តានុពលមួយប្រចាំអាស៊ាន មិនមានឈ្មោះនៅក្នុងបញ្ជីភ្ញៀវកិត្តិយសឡើយ។ ការគ្មានវត្តមាននេះកើតឡើងចំពេលដែលអស្ថិរភាពនយោបាយកំពុងកើនឡើងនៅក្នុងប្រទេសថៃ ដោយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ថ្មីៗនេះត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញ និងស្ថានភាពនៅតាមព្រំដែនរបស់ថៃជាប់ប្រទេសជិតខាងកំពុងមានភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtVTMYBE2ypyfD_Hm6u3xqi05R-YBmmaLWJ4y4JSr3aIAr70l1t_gHPeAKYGAHgSiBHs-M8G0eO_Z9spDlgbqdZhgqpYi_ER-x-2Phl1wsyq5AOO7W3stbFMGgeaCSND0t9OCj0rGiqhjf_EMjHp2Q6hzc8AUf6iEW_CIGEx_VOkpkGHsGCcNsa2pZogM3/s1280/photo_2025-08-30_14-11-36.jpg

ខណៈពេលដែលប្រទេសចិនមិនបានពន្យល់ពីមូលហេតុដែលការអញ្ជើញត្រូវបានកំណត់ត្រឹម 26 ប្រទេស អ្នកវិភាគជាច្រើនបានលើកឡើងថា បញ្ជីភ្ញៀវកិត្តិយសនេះឆ្លុះបញ្ចាំងពីអាទិភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្នរបស់ទីក្រុងប៉េកាំង។ មួយវិញទៀត វាអាចបណ្ដាលមកពីភាពជិតស្និតរបស់ថៃជាមួយសហរដ្ឋអាមេរិកដែលជាសត្រូវទីមួយរបស់ចិនបច្ចុប្បន្ន និងមិនត្រូវបានអញ្ជើញឲ្យចូលរួមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDjsQWlDSrmCYKmFCo0nMVfoY1TNsmrGWqNSXbPwbAttMYaweoRHMVSuB_kL1SiU9UuFYWzyHCVS0JsdnMRsVK1MIH_jZibIg-9T4n2w_UqYex9nt6SNARGeIZRXP5czy__7bBquFmq2kmofDar1iVqYMhA4J6cHLMHOtz52Ru2gr7ce2VTPUWgJKdt4p7/s1400/image_2025-08-30_15-10-00.png

បន្ថែមពីលើនោះ ក៏មានមតិមួយចំនួនបានលើកឡើងថា ការណ៍ដែលចិនមិនបានអញ្ជើញថៃគឺដោយសារតែប្រទេសនេះ ពុំទាន់មានមេដឹកនាំដែលច្បាស់លាស់ក្នុងការតំណាងប្រទេសទៅចូលរួមនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXJlIjJ7tWCHaptASu_zJfU9w127PlTXKDrCJ4FfM397oEeRz6DhfMz35U2UjuysPboAJdCc1K2e6Bo3SrIM0U7B75M1y7YGUj2kSIlaLXTTuZhzIvyRWNH_eAipgvPail-6DK5JaE9OgETp5og9dRTASj14MtoQN1P4OknG6BiVCiZCkSb1ezUMlKLHQT/s2560/image_2025-08-30_15-10-01.png

យ៉ាងណាក៏ដោយ ក៏ដាក់បញ្ចូលកម្ពុជាក្នុងចំណោមប្រទេសធំៗដទៃទៀតដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំដ៏សំខាន់របស់ចិននេះ បានឆ្លុះបញ្ជាំងពីភាពរឹងមាំនៃទំនាក់ទំនងតាំងពីប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា-ចិន និងជាពិសេសវាក៏ជាឱកាសដ៏ល្អមួយក្នុងការបើកផ្លូវឲ្យកម្ពុជាអាចផ្សារភ្ជាប់ទំនាក់ទំនងការទូត ឬបង្កើនមិត្តភាពជាមួយបណ្ដារប្រទេសផ្សេងៗជាច្រើនទៀតតាមរយៈការចូលរួមនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2QvK9HDlbvRvcOrRhtPIm1dCG1RRsJz7vVrSF-dc31ysXeBJi20uAyrH_JnfbxWMA2M-dVw33AvPmQjo4PjUdfwLSFte57iVugSJI2z3t5q8iEpYTB3jxkPY8BqfHS06IGln2dTI4bWG4PCnHgXr7OhECrazF51tMvhNPLmKM51ps25V55zNU2OujD6AH/s1600/image_2025-08-30_15-10-02.png

ល្អគ្មានគូរប្រៀប! ប្រាសាទអង្គរវត្តជាប់លេខ១នៅអាសុី ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតប្រចាំឆ្នាំ២០២៥

0

(ភ្នំពេញ)៖ របស់កូពីថយចេញឲ្យឆ្ងាយ! ប្រាសាទអង្គរវត្តរបស់កម្ពុជា ទទួលបានការចាត់ថ្នាក់កំពូលលើគេបង្អស់ក្នុងចំណោមគោលដៅទេសចរណ៍ជាច្រើនផ្សេងទៀតនៅទ្វីអាសុី ថាជាទីកន្លែងដែលមានភាពទាក់ទាញខ្លាំងបំផុតប្រចាំឆ្នាំ២០២៥។ នេះបើតាមការបង្ហាញរបស់គេហទំព័រ Tripadvisor ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPBzGnOXIiv3UMSC8doTUyzIC7IjtZwojrYsjb70OFZTgQSU5UrMMv3owwVKGr1WlgJsSX_BmTlthOAGHQKvvSMhdJbbwMAJdC3xS1BRapqE1CVFNl9DGn-XXjI_RuZtk34-kF8syBDZKWTGCHI3kffFgZKKrstYMlUkjffxbEIadOo2JKPxpBqjOJWE6c/s990/image_2025-08-30_15-02-06.png

តាមរការស្ទង់មតិរយៈពេល១២ខែ នៅលើគេហទំព័រ Tripadvisor ដែលជាកម្មវិធីរៀបចំដំណើរកម្សាន្តដ៏ពេញនិយមមួយ និងមានការទទួលស្គាល់ដោយភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកបានបង្ហាញរបាយការណ៍សម្រាប់ឆ្នាំ២០២៥នេះថា ប្រាសាទអង្គរវត្ត ដែលស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីភ្ញៀវទេសចរបរទេស ថាគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញជាងគេបំផុតប្រចាំនៅតំបន់អាសុី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhywSBwqxUcqJ7whkTETLHjkEOVkIbqmc3Yv2664y4DSEe2nIf0HPIMIOaVqR74BcpCzqTixPJckdSoiT0ip63byXfvAbkTMUTZMezwRXmGlbWzsSV0-p2xxRx21IFLZ0ZzBO-dPPjerih071e5U7k7cEIUjrj6frPHmY_QucdBvyzVNry91VbOFc-HFvFE/s2160/image_2025-08-30_15-02-00.png
ទិន្នន័យខាងលើនេះបានរៀបរាប់ថា៖ ប្រាសាទអង្គរវត្តគឺជាអច្ឆរិយៈវត្ថុរបស់ពិភពលោក ហើយវាមិនពិបាកក្នុងការយល់ទេថា ហេតុអ្វីបានជាគេចាត់ទុកវាដូច្នេះ។ សូមទៅទស្សនានៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះ ដើម្បីស្វែងយល់ពីស្ថាបត្យកម្មដែលគួរឲ្យកោតសរសើរ និងចម្លាក់ដ៏ល្អឥតខ្ចោះរបស់វា។ មនុស្សជាច្រើននិយមមកទីនេះនៅពេលថ្ងៃរះ ដូច្នេះត្រូវប្រាកដថាអ្នកបានកំណត់ម៉ោងរោទិ៍របស់អ្នកឲ្យច្បាស់លាស់ ដើម្បីចាប់ទីតាំងល្អមួយក្នុងការទស្សនាទិដ្ឋភាពដ៏អស្ចារ្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpKtQUlOa5azPyylFCy7uMRuNi0pRumQDjxg4mtKzhg0V45uGbihut0PF21r7DQBCZzHYZkrE4sL_xDicrZDIw8F45wylh7MXYhquVmqWE1igRpjx07FDIrMohkbYRhdNlMX0xePD8jqW9yncWHUoGopB1iARgXdd3ysRv2AE13aoNi55d1LILeBm476nE/s2048/image_2025-08-30_15-02-02.png

គេហទំព័រនេះក៏បានគូសបញ្ជាក់ចំពោះភ្ញៀវទេសចរបរទេសទូទាំងពិភពលោកដែលមានបំណងចង់មកកម្សាន្ដនៅទីនេះដែរថា៖ ដំណើរកម្សាន្តរបស់អ្នកនឹងកាន់តែមានប្រយោជន៍ ប្រសិនបើអ្នកមានមគ្គុទេសន៍ណែនាំទៅជាមួយ ព្រោះអ្នកនឹងអាចឮពីរឿងរ៉ាវ និងលក្ខណៈពិសេសដែលនៅពីក្រោយកន្លែងដ៏អស្ចារ្យមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLZkMIVOFGjjD9RqiGbwIMHKk-ZdaSWqN-hAiWXOWWkXufLnjQ4yHLTnsaCXtvJaOGnwGB88UUcFH87qkeI1Ue9sMk2YyBHH9DpJYjdLMq5LgWBiNmkoLT_-JCEQnvwXkV3C7HrTSMzlwxyIaJKFyMt9YUGxCpaFqqz-cI4xgJglVCzne_zvNc3jLUlu7Q/s2560/image_2025-08-30_15-02-03.png

ប្រាសាទដ៏អស្ចារ្យមួយនេះ ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់ និងមិនមានស្ថាបត្យកម្មប្រាសាទនៅតំបន់អាសុីណាមួយអាចមកផ្ទឹមជាមួយបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu4vPR-za8iLC_zFFpDsjhfcrw23ak4et_53odqovEGNvpdxuMbBgKMKOxtGxz727HrT-5OCF6mrQpb5aIwYV6MUdJndyautoyvEs05FPhX4NYwwCJBLLpFyGKjsHuVmwvKWbdkYDy1ISS23pV28egzhktIUsPzSCQs1lF2JGWKhH6Z_krFlkZU7NdNbW2/s1600/image_2025-08-30_15-02-05.png

គួរជម្រាបថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូលប្រមាណ ២៨ ៦៤៣ ៤០៧ ដុល្លារ ពីមានភ្ញៀវទេសចរបរទេសជាង ៦១ម៉ឺននាក់ កើនឡើង៥.៣៩%។ នេះបើតាមរបាយការណ៍ចុងក្រោយដែលបញ្ជាក់ដោយគ្រឹះស្ថានអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI2Q9YuY9ZrC2Pbtm4NhzXGW2UOxMthwnBF2qdpQhsfVu9a3bpWGYUBTXhGqf9VEdQnrsI6ZtksU4EnlaY6H2eanY-KclzSJ32um7FH6aLZzS4lnesqeHDxXXYrLcuSgXmnHe5oNOGgqkmuft5IgN6q9mwEDixJVLLcq8tZ0RN-lw-zE5kJi70wc05yljM/s3072/image_2025-08-30_15-02-06%20(2).png

ជាមួយគ្នានេះ ស្របពេលដែលព្រឹត្តិការណ៍សមរាត្រីអង្គរ ឬបាតុភូតថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ ដែលអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែកញ្ញាខាងមុខនេះ គេរំពឹងថានឹងមានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកចូលរួមច្រើនកុះករ បើទោះជាស្ថិតក្នុងរដូវបៃតងដែលជាទូទៅពុំសូវមានភ្ញៀវទេសចរក៏ដោយ។ ការណ៍នេះ នឹងជំរុញឲ្យវិស័យទេសចរណ៍នៅកម្ពុជា កាន់តែមានសន្ទុះកើនឡើងជាលំដាប់ ព្រមទាំងអាចជួយសម្រួលដល់សេដ្ឋកិច្ចនៅក្នុងប្រទេសបានមួយផ្នែកធំផងដែរ៕

ប៉ីប៉ី ឌី និង អ្នកវិភាគឯករាជ្យ បង្ហោះសំណេរមានការជជែកវែកញែកក្តៅគគុក

0

បន្ទាប់ពីផេកមួយឈ្មោះថា អ្នកវិភាគឯករាជ្យ បានផ្តល់ពិន្ទុទៅកាន់ខ្សែភាពយន្តរបស់ចាងហ្វាយផលិតកម្ម ប៉ីប៉ី ឌី ត្រឹមតែ៥.៦បានបង្កឱ្យមានការជជែកវែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម។ ប៉ីប៉ី ឌី ក៏បានបង្ហោះសំណេរជាបន្តបន្ទាប់និងចោទប្រកាន់ថាអ្នកវិភាគនេះគឺនៅខាងរោងកុនថៃ ខណៈអ្នកវិភាគឯករាជ្យបានតបដោយខ្លីថា «ហ្វេនសេចក្តីពិត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpGRmabcvrtuWEuU8pYnjzgwJ9aRMiejbEVd8JER96JAfxgxeLpnWnFeouOJNosiuUpU83GYRF19tmHtFTpDVns2RlKi2dwCt3gjO4CZwqaXN_6ZBlUjV8wCMagshwEd0nQcS4m3xR5c6ueok73CDNcUbqH2ViyoX416LbyCKyR4lV1uKEeXoR_NcOIHfP/s1440/image_2025-08-26_15-54-28%20(2).png

កាលពីយប់ថ្ងៃទី២៩ ខែសីហា ផេកមួយឈ្មោះថា «Stephen Row : អ្នកវិភាគឯករាជ្យ» បានបង្ហោះភាពយន្តចំនួនពីរ គឺ «ខ្មោចឆ្មាកន្លង » របស់ប្រទេសឥណ្ឌូនេស៊ី គឺទទួលបាន ៦/១០ ចំណែកឯរឿង «ភូមិគ្រឹះអាគម» របស់ប្រទេសកម្ពុជា គឺទទួលបាន៥.៦/១០»។ សំណេរខ្លីដែលផ្តល់ពិន្ទុទៅកាន់រឿងពីរនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយមកគេបានឃើញ ប៉ីប៉ី ឌី ដែលជាម្ចាស់ភាពយន្តខាងលើនេះបានចេញមកបង្ហោះសំណេរក្តៅគគុកបន្តកន្ទុយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6AbR958gxXCXsDf00LEnikybqdcDFTvzw3ivyJjDKKKeJvWesREY4ZKFWD8KOqwc_xiDPYfAvnoJPh7SL-Bfcl-CF-Aw7WrVIx44FP7CM7bq3EwuciZPFV8aCe6-AJ36-RTT7k-ACYG5lAfd53p_wkD-fB3zhH9OGjQ_7or0KtkO7eTC8MJeQTP_Zb6r1/s1440/image_2025-08-26_15-54-27.png

ប៉ីប៉ី ឌី បានបង្ហោះថា ««ខាងរោងកុនសៀមក្តៅហើយ Rate ទៅបង ប្រៀបធៀបទៅបង
ខ្ញុំទទួលយក តែបញ្ជាក់កុនខ្ញុំចាក់តែនៅLegend និងPrimeដដែលណាខ្ញុំហ្វេនពោតផ្ទុះ and u?»។ លោកបានបន្តបង្ហោះទៀតថា «បង្ហើបរឿងមួយថ្ងៃដែលខ្ញុំប្រាប់ថាខ្ញុំអត់ចាក់រឿងខ្ញុំនៅរោងកុនសៀមទេខ្មែរដែលធ្វើការឱ្យរោងកុនសៀមប្រាប់ថាឱ្យខ្ញុំគិតឱ្យច្បាស់
លទ្ធផលខ្ញុំជោគជ័យ វាខឹង ខឹងទាំងdirectorម្នាក់ទៀត គាស់មកវិញកុនម៉ាឆាវៗ តែសន្ទុះលើសកុនឯង លើកទ័ពមកចាំទទួល»។ ប៉ីប៉ី ឌី លើកឡើងទៀតថា «ហ្សីនហ្នឹង គ្នារោងកុនសៀមជឿវាទៅ ៥.៦ បើល្អគេមិនដេញក្បាលចេញទេ វិភាគឯករាជ្យស្អី នៅខាងសៀមចឹង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz0Cbu1_Vle4lQqCFMisbAd7C5Gxe2x_g6HkyXXqPSntMNucRjnlpJHkzAIGtb5acUYYM5uBDQDYHdg45D_xAvkDwuDkUiMkfnuhej86sk0A4aIC4tGW4ppRINmCDWJvBzHRKoYX8PfoPxcRV2LLrXsX925-UoZScB0p7vOdGaeRz9_3bO6nbcVtr79fU-/s1376/image_2025-02-17_16-36-20.png

បន្ទាប់ពី ប៉ីប៉ី ឌី បានបង្ហោះសំណេរជាច្រើនទាំងកណ្តាលអាធាត្រដល់ទៀបភ្លឺ ផេក Stephen Row : អ្នកវិភាគឯករាជ្យ បានបង្ហោះសំណេរដោយខ្លីនៅព្រឹកថ្ងៃទី៣០ ខែសីហា ថា «ខ្ញុំហ្វេន សេចក្តីពិត!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfWmyIwtcp8IEl1A6xSwTS0T2z1SKXkCXkk01CQAHsc0nzibZS2lkw5Pz_xxwZwBIBn0Nl9h4HdVt0U6SyfHfCS7qwNDWc1CrhzEuQP6h5ePLpzqn3NhcsfuLqcBuYiV9V3LtvQOObosjWSS3qTa7IreBUBju7GgXZvUr0_PegDucp-K05tGFC7Ksn5Sz/s1440/image_2025-02-17_16-36-21.png

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តរបស់ ប៉ីប៉ី ឌី បានចំណាយថវិកា១០ម៉ឺនដុល្លារក្រោមស្នាដៃដឹកនាំសម្តែង៣រូបរួមមានលោក កៅ សីហា ដែលបានចែកឋានទៅហើយ និង ប៉ីប៉ី ឌី រួមទាំង ទ្រី សក្កដា។ ទោះបីជាការផលិតចំណាយច្រើនម៉ឺនដុល្លារ ប៉ីប៉ី ឌី ដែលជាចាងហ្វាងផលិតកម្មសម្រេចចិត្តមិនចាក់បញ្ចាំងកុនរបស់ខ្លួនក្នុងរោងកុនដែលមានប្រភពមកពីប្រទេសសៀមឡើយ៕

វៀតណាម និងថៃ ធ្លាប់ទាមទារយកកោះមួយពីកម្ពុជា

0

កោះពូលូវ៉ៃ ជាដែនដីភាគខាងត្បូងចុងក្រោយបង្អស់របស់កម្ពុជា មុនចូលដល់ដែនទឹកសមុទ្រអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF7yTyFoiLIExAa6JxmoM5msivQCU1uemZSp6xI1_awDAe1ie7UjHC99Gmb8ZkYX-G2BxWSYS984SrsNNGTRYKMI5mLkrWROw9j16a0Z5KOZTNkEWWcSEvxSqmNj495FFCEq0XHIo4iLFAdDcyhr-NO2lzFpUXhUHjILXr8CX6Ahi7_ISJk1Av4rbjSlaT/s1080/image_2025-08-29_14-07-03%20(2).png

កោះនេះ មានផ្ទៃដីសរុបទំហំ ៣.៩ គីឡូម៉ែត្រការ៉េ មានកោះចំនួន ២ និងថ្មប៉ប្រះទឹក ដែលជាប្រជុំកោះ ឆ្ងាយជាងគេបំផុត នៃដែនសមុទ្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguwmqfi_Cud11_qgX15UBkyIhrJr18Plr0SwxGYoe4AmU574yCwOyqcg7rMgw858ftxcL5vdrhktaY97RsMgCdepeer3XUe5-ixTJGHBrktp3cFijyp3BcPjT9z6bTYc8aZBu7sKlUobKn4C3b_aSl-u11CmpWTwez0GPCh5kVKN4lKh7-yZ995fVAXH3j/s1080/image_2025-08-29_14-07-03.png

កាលពីអតីតកាល នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ថៃ និងវៀតណាម បានមកទាមទារកោះពូលូវ៉ៃ ពីកម្ពុជា ដោយអះអាងថាជាទឹកដីត្រួតស៊ីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg67R9dLWJt_MTobI3Wc56u9D4NC_-NSrhmKSkAGeZ49ilXSocWEVPZBHJkM4jEC-Gx64LpttziqVxdvasGkjssIbNFxBBUId0YoYHYUNwBLQwF6-XZggs-M_aAn7t53AtAOp1bXtGXF8r7Ly7UiPDq70Z5QvUySM-9HAUJP45PHAwIGIQdL683qGPgymfc/s640/image_2025-08-29_14-07-05%20(2).png

នៅក្នុងឆ្នាំ២៩៧៥ កងទ័ពវៀតណាម បានធ្លាប់ប៉ះទង្គិចជាមួយកងទ័ពជើងទឹកកម្ពុជា ដើម្បីដណ្តើមកាន់កាប់កោះពូលូវ៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgrSsKKPCdv6UNLa-t8D6462MBu2TnQYzzgZZStqqsAIScDF6tYjMQoIgM4PeMeBJQaobzSm5OE1II1S2TUILMC2YacpCXQSl502gnESLqk-MbDAEVyaA5G7H7x0KlkrdWOb15LLPBziwvZfpt_ipQq2_BPJRIC7alUKnUVYwxFZ_p6oyZDoa-3pLXJctM/s1408/image_2025-08-29_14-07-06.png

បន្ទាប់ពីការចរចាររវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កងទ័ពវៀតណាមក៏បានដកទ័ពចេញ និងបញ្ជូនចំណាត់ខ្មាំងមកឱ្យកម្ពុជាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiLkn6FBm4sxDYPFUiQzMUz4W0NZ1DKlYnc5vqv6vPH91gAlVFVOXoxYQBMmaJ4o7ZZyE5iPw3el9Dg0rk8Q10ujKh-1sqQPALddkkVDKb3Qd3_bhG18rQKUfHfyOa40WZj4ywx_0dax2sU8NK4RpUFGOz0AGaK41b59OZB52x44iEXwQtFuLM1ogMkxf6/s591/image_2025-08-29_14-07-05%20(3).png

បច្ចុប្បន្ន កោះពូលូវ៉ៃ ក្លាយជាតំបន់អភិរក្សជីវចម្រុះ និងជាទិសដៅតំបន់មុជទឹកសមុទ្រថ្លាឈ្វេង មើលផ្កាថ្មស្រស់ស្អាតបំផុតប្រចាំប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSsWWQ_Xh28ifWp8BBO-k8cP9QC6ej6vuTd62sEButB8m9h-5ZAQmd4HDXiSAhoE3UNxkexipAEpQwXq4C2vbDp_TmUxA7fzL87a9pf55gAkRkWnmd0X2daZrmvhxNSFN68hMlfv1pD5vrqAfOpv1vz5fzS-UrBaw096GuodfpDTsJ00IM4iUuMRwVcij8/s980/image_2025-08-29_14-07-04%20(2).png