Tiramisu ជានំបែបអឺរ៉ុបមួយដ៏ល្បីល្បាញនៅទូទាំងពិភពលោក ដែលបច្ចុប្បន្ននៅកម្ពុជា ក៏មានការនិយមទទួលទាននំនេះផងដែរ។
នំ Tiramisu មានដើមកំណើតមកពពីប្រទេសអ៊ីតាលី ពីតំបន់វេណេទូ (Veneto) នៅភាគខាងជើងប្រទេសអ៊ីតាលី នៅក្នុងឆ្នាំ១៩៦០។.png)
នំនេះ ត្រូវបានបង្កើតឡើងដំបូងនៅភោជនីយដ្ឋាន Le Beccherie នៅទីក្រុង Treviso ដែលមានប្តីប្រពន្ធមួយគូរ គឺ Ado Campeol និង Alba Campeol។
កេរ្តិ៍ឈ្មោះនំនេះ បានល្បីខ្លាំង រហូតដល់ត្រូវបានយកចេញផ្សាយក្នុងទស្សនាវដ្តីផ្សងព្រេង Veneto ក្នុងឆ្នាំ ១៩៨១។
ក្រោយមក វាត្រូវបានក្លាយជានំដ៏ពេញនិយមមួយនៅក្នុងភោជនីយដ្ឋាន និងនៅតាមផ្ទះគ្រួសារនៅគ្រប់ទីកន្លែងក្នុងប្រទេសអ៊ីតាលី។
សព្វថ្ងៃនេះ វាត្រូវបានគេធ្វើឱ្យប្រែប្រួលជាច្រើនប្រភេទ ដូចជាបន្ថែមរសជាតិ matcha ឬផ្លែឈើផ្សេងៗទៀតជាដើម៕
 
		 
	









