ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្ដែងក្ដីសាទរចំពោះការដំណើរការ “ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជាជាមួយនឹងការសម្លឹងឃើញពីអនាគតយ៉ាងដូច្នេះថា «អាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងក្លាយជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក»។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចនៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVxW6XWsZTceLk-yRmO_uAjkGyFUELTJ1Ln2KVoWqJX1viTcziOi82Z3J5nTWufACkcbNk7Phfpdc2Dz1rC47jzhl0HH7h9vUUd1SWwIEHnGZ2hp7ogaXSvC2l8Q6oirCOE-kWBfll-w6ZYH2Jpu5CcQTZsQISu-j_fzjTPAy8sfTrsuxiqm8fBqLTMsX3/s1280/544639040_1206368271529440_5341186228303429508_n.jpg

សម្ដេចតេជោ ហ៊ុន សែន បានការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EK2WjsSkHehSdkfgYSFQOc6GPKK4lVP9dzSi5yZuh_UXVe_7SE-6cYfqb3ACqPES1JF-KVVHrc81915YBoBzv67xNvwy-U6vXFMSQT5jFMcY5qbS5ZjQWTfyuGw4CCd9UzbibVtkQv4GGAWGim5APwyuo3s47F1t89j_q9deGKj8QuOahLICVxPeTqvp/s1280/544895650_1206368221529445_7831857583735883851_n.jpg

ជើងហោះហើរដំបូងគេ នឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយគេបង្អស់ ដែលចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbLzL_l7ZCdNTNi-lfPe4TqbM9TYujMWjQng8WwusA4x3zRwCzoZ15zp9PTSfDWZgl1Awz2n4ptvn6Jpt30547YXW_AlITpv6_u5S7-lTIH1Rw38A7SKzvcRblH0cdCt2L8AwrNHViDKIE5CsuKxvaHKDLcps5TmhuD6bJPnnA9cb4i-LipPdKAaqUESQh/s1536/545182527_1134828998831778_4833188241432873702_n.jpg

គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។ អាកាសយានដ្ឋាននេះ ត្រូវបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioEPYeQgwVX0RYu7T6Tyh6WPyJwt0369FN8VRjbwCAGQOzne_aCIWIWyeWSKVdcQo59eNuDCQdMtLMTHwd2ULA1mFdpfu8YBhsC0_6BIvAPYfFRgNn2NhaQVAiU19YM-oEy3e3Jn4CBCCdPjgTpIcMujUECnIAZ7P7Qjc0knhuGA74sN0UTXEaUy7xwXIx/s2048/545841818_1134829088831769_161300367595405266_n.jpg

ចំពោះលក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។ ហើយក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយទំនិញបាន ២៦,០០០ តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9P_4iusGCEQAUNljLeLi4EUoeQoePxS7VcdKa0gH6aqFfXmN1jyJEjkkP8Fmf-UrPONkpag8awE7HL_tdWILRN23gd095zNnwC9KEInL17t3iTqtYHBDs_tUw6Sspws4WQdrMZ9xKz3meWGrzrzwzA7_4qLDuCLrlYfU10ky6ggo-qfutAI41Yc1eajC/s1000/photo_2025-09-09_13-45-08.jpg
គួរបញ្ជាក់ថា វិស័យអាកាសចរណ៍ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង ការទូត និងគោលដៅផ្សេងៗរាប់មិនអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlZ7cLysPUuZXeCZ89YW_A_yBF6MOyZsXLcKgISsfAGAqCDmOnbjOH-nIia5NFshXpggw8iBSW36UAEE5llGM95AFD_DqoUmeNb-7kAfj78EWUluMcHNZNhKps-4nS70vi-CVAu-DB6HfuSzRrF3z0jjZrJTaLZAHxsCZcBwgdI7xOblCJ6L6sNrY5hjcW/s1280/photo_2025-09-09_13-45-07.jpg

អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYWmio8AMHkDv9C8gJnXixEXsKm_C8iUptCC1U1REu_-N4rs5oT9Bm6h8icKLunBV1MDdu9uOiYXnU2eVKCKPlYyyNOrFrWel4UaRZSeJjmZODHFYiDH0DN4Jd4GarTwuj9Lo33partf8gKHzJQTVUPVQz9o_jplDgGkrlEgYYPm1Ucw76Shf9mLQSJCUi/s1280/photo_2025-09-09_13-45-07%20(2).jpg