Home Blog Page 1972

សង្គ្រាមរុស្សុីអ៊ុយក្រែន ធ្វើឱ្យថៃខាតបង់ការនាំចេញរបស់ថៃទៅរុស្ស៊ីជាង ៤០ភាគរយ

0

ការនាំចេញរបស់ប្រទេសថៃទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២២ បានធ្លាក់ចុះ ៤០.៣១% មកនៅត្រឹម ៤៩៤.៥៧ លានដុល្លារអាមេរិក (ប្រហែល ១៧.១ ពាន់លានបាត) ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ការនាំចេញរបស់ថៃទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែតុលា មានតម្លៃ ៤០.៥ លានដុល្លារ ធ្លាក់ចុះ ២៤.៥៨% ធៀបនឹងខែមុន និងធ្លាក់ចុះ ៦៧.៨៧% ធៀបនឹងខែតុលា ឆ្នាំ២០២១។Thai port authorities consider third container terminal in Bangkok –  Thailand Construction and Engineering News

តួលេខសម្រាប់ប្រភេទផលិតផលថៃសំខាន់ៗចំនួនបួន ដែលបាននាំចេញទៅរុស្ស៊ីចាប់ពីខែមករាដល់ខែតុលាមានដូចជា , ផលិតផលកសិកម្ម និងនេសាទ៖ ៥០,២៥ លានដុល្លារ ធ្លាក់ចុះ ១៧,៤០%, ផលិតផលកសិឧស្សាហកម្ម៖ ៩៣,៩១ លានដុល្លារ កើនឡើង ១២,៥៣%, ផលិតផលឧស្សាហកម្ម៖ ៣២៩.២៧ លានដុល្លារ ធ្លាក់ចុះ ៥០.៦៥% និង រ៉ែ និងឥន្ធនៈ៖ ២១,១៥ លានដុល្លារ កើនឡើង ២៤,០៣%។

មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ក្រសួងពាណិជ្ជកម្មបានស្តីបន្ទោសការយឺតយ៉ាវនៃការនាំចេញ លើសង្គ្រាមដែលកំពុងបន្ត រវាងរុស្ស៊ី និងអ៊ុយក្រែន។

តម្លៃនៃការនាំចេញក៏ប្រែប្រួលជារៀងរាល់ខែ ភាគច្រើនដោយសារតែភាពមិនប្រាកដប្រជាក្នុងការដឹកជញ្ជូន និងការបញ្ជាទិញរបស់រុស្ស៊ី។

ក្រសួងពាណិជ្ជកម្មបានព្យាករថា ការនាំចេញរបស់ថៃទៅរុស្ស៊ីនឹងធ្លាក់ចុះប្រហែល ៤០% នៅឆ្នាំ២០២២នេះ ៕

 

ប្រភព៖ Nation

ភ្នំពេញក្រោន ត្រៀមលេងពានថ្មីមួយប្រចាំតំបន់អាស៊ាន តំណាងឱ្យកម្ពុជា

0

ពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន (AFF Club Championship) ដែលស្ទើរតែនឹងបានរៀបចំការប្រកួត កាលពីឆ្នាំ២០២០ បានត្រលប់មកត្រៀមខ្លួនរៀបចំសារជាថ្មី បន្ទាប់ពីខកខានរៀបចំកាលពី ២ឆ្នាំមុន ដោយសារជំងឺកូវីដ-១៩។

ពានរង្វាន់នេះដើមឡើយគ្រោងធ្វើនៅឆ្នាំ២០២០ ដោយមានក្លិបបាល់ទាត់នៅអាស៊ានទាំងអស់ចូលរួមនោះ ក៏ត្រូវបានសម្រេចលុបចោលវិញ បន្ទាប់ពីមានបញ្ហាជំងឺកូវីដ-១៩ រីករាលដាលជំវិញពិភពលោក។ ពាននេះយកតែក្រុមជើងឯកលីគប្រចាំប្រទេសនីមួយៗ តែប៉ុណ្ណោះ។May be an image of ‎4 people, people standing and ‎text that says '‎Smart Đ ۔m Premier CHAMPIONS JA SUZUKI molten metfene Panasonic Sn art 回®ay 戸 Cambodian Premier League Cambodian Premier League CHAMPIONS SONY MM ALPHA 印 Cambodian Premier League‎'‎‎

នៅឆ្នាំក្រោយនេះ ក្រុមរបស់កម្ពុជា ក៏នឹងទួួលបានកន្លះកៅអីផងដែរ (ប្រកួតក្នុងវគ្គជម្រុះ) ដែលមាន ៤ក្រុម គឺកម្ពុជា, មីយ៉ាន់មា, ឡាវ និងព្រុយណេ។ ជម្រុះយកតែ ២ក្រុមប៉ុណ្ណោះដើម្បីឡើងទៅវគ្គចែកពូល ដែលមាន ១០ក្រុមផ្សេងទៀតរង់ចាំ ទៅបែងចែកជា ២ពូល។

ក្រុមទាំង ១០ដែលរង់ចាំនោះរួមមាន ថៃ ២ក្រុម, វៀតណាម ២ក្រុម, ម៉ាឡេស៊ី ២ក្រុម និងឥណ្ឌូនេស៊ី ២ក្រុម ខណៈសិង្ហបុរី ១ក្រុម និងហ្វីលីពីន ១ក្រុម។May be an image of 3 people, people standing and outdoors

ការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ តទៅសម្រាប់វគ្គជម្រុះ រហូតដល់បញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយលេង ២ជើង ក្នុងដី និងក្រៅដីទាំងអស់។

ដូច្នេះបានសេចក្ដីថា ភ្នំពេញក្រោន ត្រូវលេងពានរង្វាន់ AFC Cup ផង ក៏ដូចជាពានរង្វាន់ AFF Club Championship ផង ហើយស្ថិតនៅក្នុងវគ្គជម្រុះដូចគ្នា។ ពោលគឺលេងក្នុងអំឡុងខែសីហា ឆ្នាំ២០២៣ ដូចគ្នា ដើម្បីរកកៅអីឡើងទៅវគ្គចែកពូលតាមពានរង្វាន់រៀងៗខ្លួន៕

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២ពាន់កេស ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់

0

ពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានទទួលការឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២,០០០កេស ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) សម្រាប់រៀបចំទិវាចូលឆ្នាំសកល ឆ្នាំ២០២២ ឆ្លងចូល២០២៣ឆាប់ៗខាងមុខ។

ពិធីប្រគល់ទទួលស្រាបៀរខាងលើ ត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត និងតំណាងក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) មួយចំនួនទៀត។

លោក ខូយ រីដា បានថ្លែងថា នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលបានឧបត្ថម្ភ ស្រាបៀគ្រុឌ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់។ លោកអភិបាលខេត្ត និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល សូមជូនពរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី និងលោកជំទាវ ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា។

សូមជម្រាបជូនថា ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី(Vattanac Brewery) មិនត្រឹមតែបានឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២,០០០កេស ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានឧបត្ថម្ភបន្ថែមដល់អង្គភាព បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយក្នុងមួយអង្គភាព ស្រាបៀរគ្រុឌ ចំនួន៥០០កេសផងដែរ ៕

 

 

 

 

តើបន្ទុះភ្នំភ្លើងដ៏កក្រើកឥណ្ឌូនេសុី អាចបង្កើតបានជារលកយក្សស៊ូណាមិឬអត់?

0

ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា គ្មានការគំរាមកំហែងពីរលកយក្សស៊ូណាមិដល់ប្រទេសជប៉ុននោះទេ បន្ទាប់ពីភ្នំភ្លើង សេមេរូ ដែលស្ថិតនៅភាគខាងកើតនៃកោះជ្វារបស់ឥណ្ឌូនេស៊ី បានផ្ទុះក្នុងថ្ងៃអាទិត្យទី៤ ខែធ្នូ ឆ្នាំ២០២២។Semeru volcano erupts, people warned to stay away - Activities - The Jakarta Post

មន្ត្រីជប៉ុនបាននិយាយថា មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នៃកម្រិតទឹកទន្លេ ត្រូវបានគេសង្កេតឃើញនៅតាមឆ្នេរសមុទ្ររបស់ជប៉ុន និងប្រទេសផ្សេងទៀតក្នុងរយៈពេលជិត៧ម៉ោង បន្ទាប់ពីការផ្ទុះភ្នំភ្លើងទេ។

ទោះបីជាយ៉ាងណា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្ខំឱ្យអាជ្ញាធរត្រូវជម្លៀសមនុស្សប្រមាណ ២,០០០នាក់ទៅកាន់កន្លែងសុវត្ថិភាព ហើយការប្រកាសអាសន្នត្រូវបានដំឡើងដល់កម្រិតខ្ពស់បំផុត សម្រាប់តំបន់ភ្នំភ្លើងនេះ។Indonesia's Mount Semeru volcano erupts, spews huge clouds of ash | Volcanoes News | Al Jazeera

សូមរម្លឹកផងដែរថា ជាមួយនឹងភ្នំភ្លើងសរុបចំនួន ១៤២ ឥណ្ឌូណេស៊ីជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកនេះ មានប្រជាជនរហូតដល់ ៨.៦លាននាក់កំពុងរស់នៅក្បែរភ្នំភ្លើង ដែលស្ថិតក្នុងគម្លាតតែ ១០គីឡូម៉ែត្រប៉ុណ្ណោះ៕Mount Semeru: Erupting volcano spews ash above Indonesia's Java island - BBC News

ប្រភព៖ CNA

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តប្រាក់កម្ចី ៥០លានដុល្លារ សម្រាប់ ជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា

0

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥0 លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា កម្មវិធីនេះ នឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយ ដល់កំណែទម្រង់របស់ រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។

សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក Sion L. Morton មានប្រសាសន៍ថា «ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់។ADB Approves Reforms Package to Speed Loan Delivery, Enhance Operational  Efficiency | Asian Development Bank

កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោលដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ»។

កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូល សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ ទាក់ទងនឹងអនុកម្មវិធីដំបូងនេះ រាជរដ្ឋាភិបាលបាន អនុម័តច្បាប់វិនិយោគថ្មី ដើម្បីផ្តល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគ រួមទាំងអ្នកវិនិយោគនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវផតថលអាជីវកម្មតាមអ៊ីនធឺណិត ដើម្បីអាចឱ្យការចេញអាជ្ញាប័ណ្ណអាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា។

កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍន៍ និងការធ្វើពិពិធកម្ម MSMEs ធ្វើអោយប្រសើរឡើងនូវលទ្ធភាព ទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។ វារួមបញ្ចូលទាំងការសម្រួលនិយម ន័យផ្លូវច្បាប់នៃសហគ្រាសធុនតូច និងមធ្យម និងដាក់ចេញកញ្ចប់ជំនួយដែលផ្តល់មូលនិធិ ដោយរាជរដ្ឋាភិបាលដើម្បីផ្តល់ជំនួយ និងជំនួយបច្ចេកទេសដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុង ឧស្សាហកម្មអាទិភាពដែលមានការចូលរួមពីស្ត្រីច្រើន។

កម្មវិធីនេះក៏នឹងជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពង្រឹងការងារសម្របសម្រួលពាណិជ្ជកម្ម ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចកម្ពុជា ក្នុងការនាំចេញទំនិញរបស់ពួកគាត់។ ទាក់ទងនឹងកំណែទម្រង់ ក្រោមអនុកម្មវិធីទី១នេះ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម និងអនុម័តផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការ សម្រួលពាណិជ្ជកម្ម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifwWllRA8dF7giQF9vNGl3_-s1EBf9nVKheBxew9Bj7SClwpXF4UUGmnM-mThwe07oqQWwBs6AX54PBxrSZxRjZlUXT1zDqK9NZ3TrZh5E3SPad9GPNEwuwELxHF9y_oQX1lGfscc7-qLtERnWduWgTcq2t_YbGOAqFnLYcOdb06eMyab9m9Va7aOu/s1280/photo_2022-12-06_09-40-42.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwKJ9bvdfG9hZUV8qJH5P3TtfKtVjBf1h5byLaitLuITn9sm8Oskrpk6dUZBrhc2VX_CON5JAxLbgmFbaq1dFWXKDpWy1imgvu2Q47a3Da0U2jrTrSHm3IjSSuQ99f858ljGeIxAMD1QEc2SG3ew-1Is7NESe8cH70bmMJwQ9tE2fImICzAv32GNlr/s1280/photo_2022-12-06_09-40-53.jpg

ខឹងអ៊ុយក្រែនថ្លើមធំប្រើយន្ដហោះដ្រូនវាយប្រហារលើមូលដ្ឋានទ័ពរបស់ខ្លួន រុស្សីបើកឈុតឆាកវៃប្រហារបាញ់ស្រោចមីស៊ីលឆ្លើយតបភ្លាមៗ

0

អន្តរជាតិ៖ អ៊ុយក្រែន បាននិយាយថារុស្ស៉ីបានបាញ់ស្រោចមីស៊ីលសាជាថ្មី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដោយបំផ្លាញផ្ទះជាច្រើនខ្នង នៅក្នុងតំបន់ភាគអាគ្នេយ៍ និងបណ្ដាល ឱ្យមានតំបន់ជាច្រើនផ្សេងទៀត គ្មានអគ្គិសនីប្រើប្រាស់ ខណៈទីក្រុងមូស្គូ បានចោទប្រកាន់ថាទីក្រុងកៀវ បានវាយប្រហារដោយប្រើយន្ដហោះដ្រូលើមូលដ្ឋានទ័ពអាកាស របស់ខ្លួនចំនួន២ នៅក្នុងទឹកដីរុស្ស៉ី ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីសមរភូមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាមួយ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាមនុស្សយ៉ាងហោច ៤នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៉ី ហើយភាគច្រើននៃមីស៊ីលជាង ៧៩គ្រាប់ត្រូវបានបាញ់ទម្លាក់ ខណៈក្រុមអ្នកជំនាញកំពុងព្យាយាមស្ដារថាមពលអគ្គិសនីឡើងវិញ ចំពេលសីតុណ្ហភាពនៅតាមផ្នែកខ្លះ នៃប្រទេសអ៊ុយក្រែន បានធ្លាក់ចុះដល់ក្រោមសូន្យអង្សាសេ។

ប៉ុន្តែ ក្នុងថ្ងៃចន្ទដដែលនោះដែរ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថាយន្ដហោះដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារលើលើមូលដ្ឋានទ័ពអាកាសចំនួន២ នៅក្នុងតំបន់ រីយ៉ាហ្សាន់ (Ryazan) និងសារ៉ាតូវ (Saratov) ក្នុងទឹកដីរុស្ស៉ីដោយស្លាប់ទាហាន ៣នាក់ និង៤នាក់ទៀតរងរបួស ហើយយន្ដហោះចម្បាំង២គ្រឿង រងការខូចខាត ដោយសារបំណែកយន្ដហោះដ្រូនដែលត្រូវបានបាញ់ទម្លាក់។

យ៉ាងណាក៏ដោយ អ៊ុយក្រែន​មិនបានអត្ថាធិប្បាយអ្នីលម្អិតឆ្លើយតបទៅនឹងការចោទប្រកាន់របស់រុស្ស៉ីនោះទេ។ តែប្រសិនបើនេះជាការពិតមែន នោះវានឹងក្លាយជា ការវាយប្រហារចូលយ៉ាងជ្រៅបំផុតក្នុងទឹកដីរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈមក។ មូលដ្ឋានទ័ពអាកាស អែនជែល (Engels) នៅក្បែរទីក្រុង Saratov មានចម្ងាយ ៧៣០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងមូស្គូ ៕

មិនទាន់ចប់ World Cup ផង! កីឡដ្ឋានមួយត្រូវបានគេរុះរើបាត់ទៅហើយ

0

ម្ចាស់ផ្ទះហ្គាតា នឹងរុះរើកីឡដ្ឋានដ៏ស្រស់ស្អាតមួយ នៃព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup 2022 ទៅធ្វើកន្លែងផ្សេងវិញមួយទៀត។

កីឡដ្ឋាន​នេះ​មាន​ឈ្មោះ​ថា កីឡដ្ឋាន ៩៧៤ ដែល​ធ្វើ​ពី​ធុង​កុងតឺន័រ​ចំនួន ៩៧៤ធុង ហើយ​ផ្ទុក​បាន​មនុស្ស ៤ម៉ឺន​នាក់ និង​ជា​ទីតាំង​នៃ​ប្រកួត World Cup ចំនួន ៧។ កីឡដ្ឋាន​នេះ​ចំណាយ​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​ដំឡើង ហើយ​គេ​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់។Gallery of Explore the Full List of Football Stadiums for the 2022 FIFA World Cup in Qatar - 42

​កីឡដ្ឋាននេះនឹង​រុះ​ចេញ​ ហើយ​ធ្វើ​ជា​ភោជនីយដ្ឋាន ជាមួយ​នឹង​សួន​បាញ់​ទឹក​ជា​ដើម។ បន្ទាប់​ពី​រុះ​ចេញ​ហើយ ធុង​កុងតឺន័រ​ទាំង​នោះ​នឹង​ត្រូវ​យក​ប្រើប្រាស់​ក្រោម​រូបភាព​ផ្សេងៗ​ទៀត ដែល​រួម​មាន​ដូច​ជា​ការ​ដំឡើង​ស្តាត​ឡើង​វិញ​ក៏​បាន​ដែរ៕Stadium 974 | Sports and Activities,Stadiums | Doha | Doha Directory

ប្រភព៖ Stadium DB

Ronaldo ក្លាយជាកីឡាករមានប្រាក់ឈ្នួលថ្លៃជាងគេលើលោក ក្រោយយល់ព្រមទៅលេងឱ្យក្លឹប Al-Nassr អារ៉ាប៊ីសាអូឌីត

0

អន្តរជាតិ៖ យោងតាមការចុះផ្សាយកាសែត Marca របស់អេស្ប៉ាញបានបញ្ជាក់​ថា Cristiano Ronaldo នឹង​ទៅលេង​ឱ្យ​ក្លឹប Al-Nassr អារ៉ាប៊ីសាអូឌីត​ ចាប់​ពី​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ២០២៣ តទៅ។

កីឡាករសញ្ជាតិព័រទុយហ្គាល់ នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះជាមួយក្លឹប។ កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យ Cristiano ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក។

គាត់នឹងរកបានប្រហែល 200 លានអឺរ៉ូក្នុងមួយរដូវកាល។ បើប្រៀបធៀបគឺច្រើនជាងប្រាក់ឈ្នួលបច្ចុប្បន្នរបស់ Lionel Messi និង Neymar នៅ Paris Saint-Germain គឺពី 70 ទៅ 75 លានអឺរ៉ូឯណ្ណោះក្នុងមួយរដូវកាល ៕

ចិន កំពុងរត់ការបើកប៉ុស្តិ៍ប៉ូលិសជាង១០០កន្លែង នៅទូទាំងពិភពលោក

0

ចិន៖ ទីក្រុងប៉េកាំងបានបង្កើតប៉ុស្តិ៍ប៉ូលីសនៅក្រៅប្រទេសជាង ១០០កន្លែងនៅទូទាំងពិភពលោក ដើម្បីត្រួតពិនិត្យ ការយាយី និងក្នុងករណីខ្លះដែលមានការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋចិន ដែលកំពុង និរទេសខ្លួន ដោយប្រើការរៀបចំសន្តិសុខទ្វេភាគី ជាមួយបណ្តាប្រទេសនៅអឺរ៉ុប និងអាហ្រ្វិក ដើម្បីទទួល បានវត្តមានយ៉ាងទូលំទូលាយជាអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២។

អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ បាននិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងថា ប្រទេសចិនកំពុងប្រតិបត្តិការប៉ុស្តិ៍ប៉ូលីសចំនួន ៤៨ បន្ថែមទៀតនៅ បរទេស ចាប់តាំងពីក្រុមនេះបានបង្ហាញពីវត្តមាននៃស្ថានីយ៍ចំនួន ៥៤កន្លែងនៅក្នុងខែកញ្ញា។

ការចេញផ្សាយថ្មី ដែលផ្តោតលើទំហំនៃបណ្តាញ និងពិនិត្យមើលតួនាទីដែលគំនិតផ្តួចផ្តើមប៉ូលីសរួមគ្នា រវាងប្រទេសចិន និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន រួមទាំងប្រទេសអ៊ីតាលី ក្រូអាស៊ី ស៊ែប៊ី និងរូម៉ានី បានដើរតួក្នុងការសាកល្បងការពង្រីកខ្លួនរបស់ចិនកាន់តែទូលំទូលាយ។

ក្នុងចំណោមការអះអាងថ្មីៗដែលត្រូវបានចាត់ថ្នាក់ដោយក្រុមនេះ បង្ហាញថា ជនជាតិចិនម្នាក់ ត្រូវបានបង្ខិតបង្ខំឱ្យត្រឡប់ទៅផ្ទះវិញ ដោយប្រតិបត្តិករដែលធ្វើការលាក់កំបាំង នៅក្នុងប៉ុស្តិ៍ប៉ូលីសនៅ ក្រៅប្រទេសរបស់ចិន នៅជាយក្រុងប៉ារីស ដែលត្រូវបានជ្រើសរើសយ៉ាងច្បាស់លាស់ សម្រាប់គោល បំណងនោះ បន្ថែមពីលើការបង្ហាញមុនថា ជនជាតិចិនពីរនាក់ទៀត ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​ដោយ​បង្ខំ​ពី​អឺរ៉ុប មួយ​នៅ​ស៊ែប៊ី មួយ​ទៀត​នៅ​អេស្ប៉ាញ៕

 

អ៊ុយក្រែន ប្រាប់ពីទាហានរុស្ស៊ី ស្លាប់នៅលើសមរភូមិ កើនដល់ជាង៩ម៉ឺននាក់

0

រដ្ឋធានីកៀវ៖ កងទ័ពអ៊ុយក្រែន បានអះអាងថា ការវាយប្រយុទ្ធគ្នា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ទាហានរុស្ស៊ី បានបាត់បង់ជីវិត ចំនួន៥៤០នាក់ ហើយជាមួយនឹងតួលេខថ្មីនេះ បានធ្វើឲ្យក្រុងមូស្គូ បាត់បង់ទាហាន កើនឡើង ជិតដល់៩២ ០០០នាក់។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៥ ខែធ្នូ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា រុស្ស៊ី បានបាត់បង់កងទ័ព កើនឡើង រហូតដល់ ៩១ ៦៩០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ រីឯទាហានរុស្ស៊ី បានរងគ្រោះថ្នាក់ខ្លាំង នៅលើសមរភូមិលីម៉ាន់ (Lyman) និង បាខ្មូត (Bakhmut)។

ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រៅពីការបាត់បង់កម្លាំងទាហានប្រយុទ្ធនោះ រុស្ស៊ី ក៏បានរងការខូចខាតគ្រឿងយុទ្ធោបករណ៍ មានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយសារកងទ័ពអ៊ុយក្រែន បាញ់កម្ទេច រួមមាន យន្ដហោះចម្បាំង ចំនួន២៨១គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៦៤គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៦គ្រឿង, រថក្រោះ ចំនួន២ ៩២៤គ្រឿង, រថពាសដែក ចំនួន ៥ ៩០០គ្រឿង, ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន ១ ៩១៤គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ចំនួន ៣៩៥គ្រឿង, ប្រព័ន្ធប្រឆាំងនឹងយន្ដហោះចម្បាំង ចំនួន២១១គ្រឿង, ដ្រូន ចំនួន១ ៥៨២គ្រឿង, រថយន្ដយោធា និង រថយន្ដដឹកប្រេងឥន្ធនៈ ចំនួន ៤ ៤៩៧គ្រឿង ព្រមទាំងគ្រឿងសឹកជាច្រើនទៀត…។Ukraine-Russia evening briefing: Five key developments as civilian death  toll 'hits 2,000'

ទោះជាយ៉ាងណា គេនៅមិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយ បញ្ជាក់អំពីតួលេខពិតប្រាកដ ពីប្រភពឯករាជ្យណាមួយនៅឡើយ។ តួលេខខាងលើនេះ គ្រាន់តែបានចេញផ្សាយ ដោយភាគីអ៊ុយក្រែន តែប៉ុណ្ណោះ។

ដោយឡែក ភាគីរុស្ស៊ី វិញ មិនបានបញ្ជាក់នោះទេ ជុំវិញការបាត់បង់ទាហានរបស់ខ្លួន នៅលើសមរភូមិ ក្រោមហេតុផល ជាការងារសម្ងាត់របស់ជាតិ។ លើសពីនេះ ក្រុងមូស្គូ ថែមទាំងបានហាមឃាត់ដល់ប្រជាជនរបស់ខ្លួន និយាយជាសាធារណៈ ជុំវិញសកម្មភាពពាក់ព័ន្ធនឹងកងទ័ព រួមទាំង ការកេណ្ឌទ័ព សីលធម៌របស់កងទ័ព ស្ថានភាពកងទ័ព …ជាដើម សូម្បីតែសមាជិករបស់កងទ័ពណាម្នាក់ប្រព្រឹត្ដខុស ក៏មិនអនុញ្ញាតឲ្យនិយាយនោះដែរ ដោយរុស្ស៊ី ចាត់ទុកជាកិច្ចការសម្ងាត់របស់ជាតិ។

ដោយឡែក លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានអះអាង កាលពីខែមុន ថា ទាហានរុស្ស៊ី ប្រហែល១០ម៉ឺននាក់ បានស្លាប់ និង រងរបួស នៅលើសមរភូមិរបស់អ៊ុយក្រែន។ ចំណែកកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ក៏បានរងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នានេះដែរ។NATO: Up to 40,000 Russian Troops Killed, Wounded, Taken Prisoner or  Missing in Ukraine

លោក មីខៃឡូ ប៉ូដូលយ៉ាក់ (Mykhailo Podolyak) ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានបង្ហាញ អំពីការធ្វើបច្ចុប្បន្នភាព នៃចំនួនកងទ័ពរបស់ក្រុងកៀវ បាត់បង់ជីវិតជាលើកទី១ ចាប់តាំងពីចុងខែសីហា ខណៈនោះ មេទ័ពកំពូលអ៊ុយក្រែន បានអះអាង ថា កងទ័ពរបស់ខ្លួន ជិត៩ ០០០នាក់ បានបាត់បង់ជីវិត។

លោកទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន រូបនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់អ៊ុយក្រែន Channel 24 ថា «យើងមានតួលេខជាផ្លូវការ ពីអគ្គសេនាធិការកងទ័ពអ៊ុយក្រែន និង តួលេខពីមេទ័ពកំពូល អំពីចំនួនកម្លាំងការពារទឹកដី ចន្លោះពី ១២ ៥០០០ ទៅ១៣ ០០០ បានបាត់បង់ជីវិត ចាប់តាំងពីការផ្ទុះសង្គ្រាមរបស់រុស្ស៊ី រហូតមកដល់ពេលនេះ។ យើងនិយាយជាចំហ អំពីចំនួនកងទ័ពរបស់យើងបានស្លាប់ ប៉ុន្ដែចំនួនកងទ័ពរងរបួស ពិតជាច្រើន ជាងកងទ័ពដែលបានស្លាប់»។Raining rockets, scattered corpses, an existential battle: A 500-mile  journey across a week of war - Los Angeles Times

លោក Podolyak បានបន្ថែម ថា លោកប្រធានាធិបតី ហ្សេឡែនស្គី នឹងប្រកាសតួលេខផ្លូវការជាសាធារណៈ ខណៈពេលវេលាត្រឹមត្រូវណាមួយចូលមកដល់។

កងទ័ពអ៊ុយក្រែន បានវាយបកយ៉ាងខ្លាំង ទៅលើកម្លាំងទាហានរុស្ស៊ី វិញ ចាប់តាំងពីដើមខែកញ្ញា រហូតរំដោះបានទឹកដីរបស់ពួកគេ ជាបន្តបន្ទាប់ នៅតំបន់ភាគឦសាន និង ភាគខាងត្បូងប្រទេស រួមទាំង ទីក្រុងខឺរសុន (Kherson) ដែលជាទីក្រុងយុទ្ធសាស្រ្ដដ៏សំខាន់ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្រោយការចាប់ផ្ដើមសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) បានធ្វើកំណត់ត្រា អំពីជនស៊ីវិលរងគ្រោះថ្នាក់ នៅក្នុងសង្គ្រាមអ៊ុយក្រែន មាន ចំនួន ១៧ ១៨១នាក់ ដោយរាប់បញ្ចូលទាំងអ្នកស្លាប់ ចំនួន ៦ ៧០២នាក់ និង រងរបួស ចំនួន ១០ ៤៧៩នាក់៕