Home Blog Page 1903

រថយន្តជាច្រើនគ្រឿងបុកបន្តគ្នាដោយសាររថយន្ត Tesla គ្មានមនុស្សបើក

0

សហរដ្ឋអាមេរិក ៖ ហេតុការណ៍មួយបានកើតឡើងជាមួយរថយន្ត Tesla ម៉ូឌែល S គ្មានមនុស្សបើកនៅអាមេរិកម្តងទៀតហើយ លើកនេះរថយន្ត Tesla ដែលកំពុងតែបើកបរនៅផ្លូវក្រោមដីបានឈប់ភ្លាមៗ ធ្វើឱ្យរថយន្តផ្សេងទៀតដែលបើកបរតាមក្រោយជាន់ហ្វ្រាំងមិនទាន់បុកបន្តគ្នាដល់ទៅ៨គ្រឿង បណ្តាលឱ្យស្ទះចរាចរណ៍ និងមានអ្នករងរបួសយ៉ាងតិច៩នាក់ ក្នុងនោះមានក្មេងអាយុត្រឹម២ឆ្នាំផងដែរ ។Exclusive: Surveillance Footage of Tesla Crash on Bay Bridge

តាមសារព័ត៌មានក្រៅប្រទេសថា អ្នកបើករថយន្តបង្កហេតុបានប្រើប្រាស់ mode បញ្ជាឱ្យរថយន្តនេះបើកបរដោយខ្លួនវា ឬ full self-driving ជា mode ទើបបង្កើតថ្មី ខណៈលោក Elon Musk ទើបប្រកាសពីភាពជោគជ័យក្នុងការប្រើប្រាស់របបនេះតាម Twitter ផ្ទាល់ខ្លួនមិនប៉ុន្មានម៉ោងមុនកើតហេតុ ។ ការប្រើប្រាស់ mode បើកបរដោយខ្លួនឯងនេះទើបតែបង្ហាញខ្លួននៅអាមេរិកកាលពីចុងឆ្នាំមុន ។Video Shows 8-Car Pileup After Tesla Stops in Highway Tunnel

ផ្នែកគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវជាតិបង្ហាញថា កំពុងតែស៊ើបសួររកមូលហេតុរបស់ហេតុការណ៍គ្រោះថ្នាក់នេះឱ្យបានលម្អិត ។ តាមទិន្នន័យ តាំងពីខែកក្កដា ឆ្នាំ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២២ រថយន្ត Tesla ដែលប្រើរបបបើកបរដោយស្វ័យប្រវត្តិ (Autopilot) និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិយ៉ាងពេញលេញ ឬ full self-driving ពាក់ព័ន្ធនឹងគ្រោះថ្នាក់លើផ្លូវចំនួន៣២៩លើកបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់ ។ ក្នុងរយៈពេល៣ខែនេះ មានសេចក្តីរាយការណ៍ថា មានពាក្យបណ្តឹងអំពីការបើកបររបស់ Tesla ជាង១០០បណ្តឹង ៕

ប្រភព ៖ thairath

កងទ័ពអាកាសតៃវ៉ាន់ត្រៀមខ្លួនទប់ទល់ជាមួយចិន

0

តៃវ៉ាន់ ៖ កាលពីថ្ងៃទី១១ ខែមករា កន្លងមក កងទ័ពអាកាសរបស់តៃវ៉ាន់បានបង្ហាញការត្រៀមខ្លួនផ្នែកកងទ័ពដើម្បីការពារដែនអាកាសរបស់ខ្លួន ដោយធ្វើការហ្វឹកហាត់ប្រចាំឆ្នាំ មុនឈានដល់ថ្ងៃបុណ្យចូលឆ្នាំចិនដែលឈប់សម្រាប់យូរថ្ងៃ ។

កងទ័ពអាកាសតៃវ៉ាន់បានដឹកនាំកងយន្តហោះចម្បាំង Mirage 2000 ធ្វើការហ្វឹកហាត់ និងរៀនពីបច្ចេកទេសចុះចតទៅកាន់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពអាកាស Hsinchu នៅភាគខាងត្បូងកោះតៃវ៉ាន់ ។Taiwan fighter jets get new electronic warfare capabilities in latest  upgrade

អ្នកបើកយន្តហោះចម្បាំងបានឱ្យដឹងថា យន្តហោះប្រដេញទាំងអស់របស់តៃវ៉ាន់ស្ថិតនៅក្នុងការប្រយ័ត្នប្រយែង និងត្រៀមខ្លួនទុកជាមុន បើមានយន្តហោះអន្តរជាតិឈ្លានពានចូលដែនអាកាសរបស់តៃវ៉ាន់ ។

ពេលមុននេះ ក្រសួងការពារជាតិតៃវ៉ាន់បង្ហាញថា បានប្រទះឃើញយន្តហោះចំនួន៥៧គ្រឿង និងនាវាចម្បាំង៤គ្រឿងរបស់ប្រទេសចិនចូលមកជិតកោះតៃវ៉ាន់ រួមទាំងយន្តហោះចំនួន២៨គ្រឿងទៀតរបស់ចិនហោះចូលមកក្នុងតំបន់ការពារដែនអាកាសផងដែរ ។Taiwan grounds Mirage fighters after jet crashes into sea | Reuters

គួរបញ្ជាក់ថា ប្រទេសចិនសម្លឹងមកកាន់តៃវ៉ាន់ គឺជាដែនដីមួយផ្នែករបស់ខ្លួន ដោយចិនបានជំរុញកម្លាំងបន្ថែមផ្នែកសេដ្ឋកិច្ច កងទ័ព និងនយោបាយ ដើម្បីអះអាងភាពជាកម្មសិទ្ធិលើតៃវ៉ាន់ ៕

ប្រភព ៖ TNN World

ពូទីន ខឹងធ្វើសង្គ្រាមមិនឈ្នះអ៊ុយក្រែន បន្ដប្ដូរមេទ័ពកំពូលថ្មី

0

រដ្ឋធានីកៀវ៖ ក្រោយពេលទាហានរុស្ស៊ី បានបាក់ទ័ពជាបន្ដបន្តាប់ នៅក្នុងការធ្វើសង្គ្រាម ប្រឆាំងនឹងក្រុងកៀវ នោះមក ក្រុងមូស្គូ បានផ្លាស់ប្ដូរតំណែងមេទ័ពកំពូលៗជាញឹកញាប់ ហើយឥឡូវនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានដកហូតតំណែងរបស់មេទ័ពកំពូលរបស់ខ្លួន និង ដាក់មេទ័ពថ្មី ឲ្យចូលមកដឹកនាំធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បន្ដទៀត។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានដកហូតតំណែងមេទ័ពកំពូលទទួលបន្ទុកសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ចេញពីលោកឧត្ដមសេនីយ៍ ស៊ើហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) ក្រោយពេលកាន់កាប់តំណែងនេះ បានត្រឹមតែរយៈពេល៣ខែ។ មេទ័ពកំពូលរូបនេះ ធ្លាប់មានប្រវត្ដិខាងការប្រព្រឹត្ដយ៉ាងឃោរឃៅ នៅក្នុងការដឹកនាំធ្វើសង្គ្រាម នៅឆេកឆេន និង ស៊ីរី។Who is Sergei Surovikin, Russia's new commander in Ukraine? | The Economist

ការផ្លាស់ប្ដូរតំណែងមេទ័ពកំពូលជាបន្ដបន្ទាប់នេះ បានកើតឡើង ស្របពេលទាហានរុស្ស៊ី បានអះអាង ថា កម្លាំងប្រដាប់អាវុធរបស់ក្រុងមូស្គូ មានស្ទុះទៅមុខ នៅលើសមរភូមិ នាភាគខាងកើត ប្រទេសអ៊ុយក្រែន ក្រោយការទទួលបរាជ័យ ជាបន្ដបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ។

មេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន បានសម្រេចតែងតាំងលោកឧត្ដមសេនីយ៍ វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ជាអ្នកដឹកនាំធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន តាមអ្វីដែលគាត់ហៅ ជាប្រតិបត្ដិការយោធាពិសេស។ លោក Sergei Surovikin ជាអ្នកដឹកនាំឲ្យមានការវាយប្រហារយ៉ាងឃោរឃៅ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងប្រទេសអ៊ុយក្រែន កាលពីពេលថ្មីៗនេះ នៅក្នុងអំឡុងពេលគាត់ កាន់តំណែងជាមេទ័ព សម្រាប់ធ្វើសង្គ្រាម អស់រយៈពេល៣ខែមកនេះ។Russia appoints Gerasimov as overall commander in Ukraine – DW – 01/11/2023

លោកឧត្ដមសេនីយ៍ Gerasimov បានស្ថិតក្នុងតំណែង ជាមេទ័ពកំពូល ចាប់តាំងពីឆ្នាំ២០១២ រហូតមក។ គាត់ក្លាយជានាយអគ្គសេនាធិការកងទ័ពរុស្ស៊ី កាន់តំណែងនេះ បានយូរជាងគេបំផុត ក្រោយសម័យសហភាពសូវៀត។

លោកឧត្ដមសេនីយ៍ Surovikin ដែលបច្ចុប្បន្នជាអនុប្រធានរបស់គាត់ ត្រូវបានគេដាក់ឈ្មោះជា ឧត្ដមសេនីយ៍ Armageddon (អាម៉ាហ្គេដដុន) សម្រាប់កលល្បិចដ៏ឃោរឃៅរបស់គាត់ នៅក្នុងសង្គ្រាមមុនៗ ដោយរួមទាំងប្រតិបត្តិការរបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី ជាពិសេស ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ទៅលើទីក្រុងអាឡែបប៉ូ (Aleppo)។

នៅក្នុងរយៈពេលដ៏ខ្លី ក្រោយពេលលោកឧត្ដមសេនីយ៍ Sergei Surovikin បានទទួលតំណែង ជាមេទ័ពកំពូល ដឹកនាំប្រតិបត្ដិការ នៅក្នុងខែតុលា ឆ្នាំ២០២២ នោះមក កម្លាំងទាហានរុស្ស៊ី បានចាប់ផ្ដើមបើកយុទ្ធនាការ វាយប្រហារកម្ទេចនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានធ្វើឲ្យមនុស្សរាប់លាននាក់ គ្មានភ្លើងអគ្គិសនី និង ទឹកស្អាតប្រើប្រាស់ នៅក្នុងអំឡុងរដូវរងាខ្លាំង។ លោកឧត្ដមសេនីយ៍ ក៏បានបញ្ជាឲ្យដកកងទ័ព ចេញពីតំបន់ភាគខាងត្បូង ទីក្រុងខឺរសុន (Kherson) ដែលនាំឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ទទួលបានជោគជ័យដ៏ធំធេង។The dangerous new phase of Russia's war in Ukraine, explained - Vox

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា ការសម្រេចចិត្តតែងតាំងលោកឧត្ដមសេនីយ៍ វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ដឹកនាំប្រតិបត្ដិការយោធាពិសេស ជំនួសលោកឧត្តមសេនីយ៍ Surovikin មានគោលបំណងរៀបចំ«ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ រវាងអង្គភាពកងកម្លាំងប្រដាប់អាវុធផ្សេងៗ ការកែលម្អគុណភាព និងប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី»។

ដោយឡែក អ្នកវិភាគយោធា លោក រ៉ូប លី (Rob Lee) បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា «នៅក្នុងឋានៈជាមេបញ្ជាការបង្រួបបង្រួមកម្លាំងរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន លោកឧត្ដមសេនីយ៍ Surovikin បានក្លាយជាអ្នកមានអំណាចខ្លាំង ហើយទំនងជាបានធ្វើការងាររំលងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើហ្គេ ស៊ួយហ្គូ (Sergei Shoigu) និង លោកឧត្ដមសេនីយ៍ Gerasimov ខណៈនិយាយជាមួយនឹងមេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន» ៕

ស្ថាបនិក Wikipedia​ ប្រាប់ថាកុំឱ្យទុកចិត្តខ្លាំងពេកលើអត្ថបទដែលបានបង្ហោះក្នុង Wikipedia

0

លោក Larry Sanger ដែលជាសហស្ថាននិក Wikipedia ធ្លាប់បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយ UnHerd កាលពីឆ្នាំ២០២១ យ៉ាងដូច្នេះថា Wikipedia មិនអាចទុកចិត្តបានថានឹងផ្ដល់ព័ត៌មានពិត ឬស្រុកក្រិតត្រឹមត្រូវទៅឱ្យមនុស្សរហូតនោះទេ។Dr. Larry Sanger cofounded Wikipedia. Now he's calling for a decentralized  web - Technical.ly

មូលហេតុដែលយើងមិនអាចទុកចិត្តប្រភពចេញពី Wikipedia បានគ្រប់រឿងនោះ គឺដោយសារតែ Wikipedia មនុស្សគ្រប់គ្នាទូទាំងពិភពលោកអាចចូលទៅបន្ថែមទិន្នន័យ ឬកែប្រែអត្ថបទនៅលើ Wikipedia ដោយសេរី ពោលគឺមិនចាំបាច់ទាល់តែជាម្ចាស់វេបសាយ ឬអ្នកទទួលបានសិទ្ធកែប្រែប៉ុណ្ណោះទើបមានសិទ្ធកែអត្ថបទ ឬធ្វើបច្ចុប្បន្នភាពបន្ថែមទិន្នន័យផ្សេងៗបាននោទេ។ ហើយមូលហេតុដែល Wikipedia បានអនុញ្ញាយឱ្យមនុស្សទូទាំងពិភពលោក អាចចូលទៅបន្ថែមទិន្នន័យព័ត៌មានទាំងអស់បានដូច្នេះ គឺដើម្បីធ្វើឱ្យ Wikipedia ទទួលបានការធ្វើបច្ចុប្បន្នភាពថ្មីជាប្រចាំ ដែលជាហេតុធ្វើឱ្យទិន្នន័យដែលមានក្នុង Wikipedia​ គឺជាទិន្នន័យដែលទាន់សម័យកាលរហូត។

យ៉ាងណាក៏ដោយអ្វីដែលជាបញ្ហានោះ ស្របពេលដែលអត្ថបទជាច្រើននៅលើ Wikipedia អាចកែប្រែបានដោយមនុស្សទូទៅដូច្នេះ គឺវាពិបាកនឹងដឹងណាស់ថា តើចំណេះដឹង និងព័ត៌មាននោះវាត្រឹមត្រូវឬសុក្រិតដល់កម្រិតណា។ ហេតុនេះយើងអាចប្រើ Wikipedia ជាកន្លែងផ្ដល់នូវតម្រុយខ្លះៗ ហើយយើងត្រូវទៅស្រាវជ្រាវរកប្រភពព័ត៌មានបន្ថែមដែលអាចទុកចិត្តបានយកមកបញ្ជាក់ឱ្យបានត្រឹមត្រូវជាមុនសិន មុននឹងកសម្រេចយកចំណេះដឹង ឬព័ត៌មានទាំងនោះទៅប្រើ។Wikipedia suspends edits to its 'recession' page : NPR

គួរជម្រាបផងដែរថា Wikipedia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយលោក Jimmy Wales និងមានលោក Larry Sanger ជាសហស្ថាបនិក។ ហើយការបង្កើត Wikipedia មួយនេះឡើង គឺលោក Jimmy Wales មានក្ដីស្រមៃមួយគឺចង់ធ្វើឱ្យ Wikipedia ក្លាយជាកន្លែងមួយដែលផ្ដល់នូវសេរីភាពដល់អ្នកប្រើប្រាស់ និងអ្នកស្រលាញ់ការសិក្សារៀនសូត្រគ្រប់ៗគ្នាជុំវិញពិភពលោក ឱ្យពួកគេអាច​ចែករំលែកទិន្នន័យ ក៏ដូចជាចំណេះដឹង ដល់គ្នាដោយស្មើភាព​ និងទូលំទូលាយ៕

តាមសិក្សាបានឱ្យដឹងថា ផ្ទាំងទឹកកកពាក់កណ្តាលនៃពិភពលោកនឹងរលាយបាត់នៅឆ្នាំ ២១០០

0

បរទេស៖ តាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រកាលពីថ្ងៃព្រហស្បតិ៍បានព្យាករណ៍ថា ៤៩ ភាគរយនៃផ្ទាំងទឹកកកចំនួន ២១៥,០០០ របស់ពិភពលោក ជាពិសេសផ្ទាំងទឹកកកតូចៗនឹងរលាយបាត់នៅឆ្នាំ ២១០០ ដោយសារការឡើងកំដៅផែនដី។

នាពេលថ្មីកន្លងទៅនេះមានសេចក្ដីរាយការណ៍អំពីការសិក្សារបស់ អ្នកនិពន្ធស្រាវជ្រាវ Regine Hawck បានឱ្យដឹងថា  ការសិក្សាបានពិនិត្យមើលផលប៉ះពាល់នៃករណីចំនួន ៤ ចាប់ពី ១.៥, ២, ៣ និង ៤ °C ដោយរំលឹកឡើងវិញថាការកើនឡើងនៃសីតុណ្ហភាពសកលនាំទៅរកការរលាយ និងការបាត់បង់កាន់តែច្រើននៃផ្ទាំងទឹកកក។ នោះមានន័យថាប្រសិនបើអ្នកបន្ថយសីតុណ្ហភាពកើនឡើង អ្នកក៏អាចកាត់បន្ថយការខាតបង់របស់ទឹកកកក្នុងការរលាយដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ សីតុណ្ហភាពសកលជាមធ្យមនាពេលបច្ចុប្បន្ននេះត្រូវបានគេរំពឹងថានឹងកើនឡើង ២.៧ អង្សាសេ ដែលនឹងបណ្តាលឱ្យមានផ្ទាំងទឹកកកនៅអឺរ៉ុបកណ្តាល ប្រទេសកាណាដាភាគខាងលិច អាមេរិក និងនូវែលសេឡង់បានរលាយបាត់ខ្លួនស្ទើរតែទាំងស្រុង។

បន្ថែមពីនោះតួលេខសីតុណ្ហភាពពិភពលោកបច្ចុប្បន្នគឺមិនលើសពី ១.៥ អង្សាសេ ដែលលើសពីកម្រិតមុនបដិវត្តន៍ឧស្សាហកម្មដែលប្រទេសអភិវឌ្ឍន៍លើពិភពលោកធ្លាប់បានសន្យាក្នុងកិច្ចព្រមព្រៀងប៉ារីសកាលពីកន្លងទៅ។

ជាមួយគ្នានោះអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ៤៩ ភាគរយនៃផ្ទាំងទឹកកករបស់ពិភពលោកនឹងរលាយបាត់នៅឆ្នាំ ២១០០ខាងមុខ  ដែលវានឹងស្មើនឹងប្រហែល ២៦ ភាគរយនៃដង់ស៊ីតេផ្ទាំងទឹកកករបស់ពិភពលោក។ ហើយចំណុចដំបូងគឺជាផ្ទាំងទឹកកកតូចៗ នឹងត្រូវប៉ះពាល់ជាមុនគេ។

យ៉ាងណាមិញអ្នកស្រាវជ្រាវ បានបន្ថែមថា ការឡើងកំដៅផែនដី ១.៥អង្សាសេ នឹងបង្កើនកម្រិតទឹកសមុទ្រជាមធ្យម ៩ សង់ទីម៉ែត្រ ខណៈដែលការកើនឡើង ៤.០ អង្សាសេនឹងបង្កើនកម្ពស់ទឹកសមុទ្រ ១៥ សង់ទីម៉ែត្រ ដែលនេះនឹងបណ្តាលឱ្យមានព្យុះភាគច្រើនកើតឡើង។ រួមទាំងប៉ះពាល់ដល់ធនធានទឹកសាប ដែលប៉ះពាល់ដល់មនុស្សប្រហែលពីរពាន់លាននាក់នៅទូទាំងពិភពលោក៕ ប្រភព៖ Khaosod

 

លោក ហ្សេលេនស្គី ដកហូតសញ្ជាតិពីអ្នកនយោបាយអ៊ុយក្រែន៤រូប រួមមានទាំងមិត្តភក្តិរបស់លោក ពូទីន

0

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ បានសម្រេចដកហូតសញ្ជាតិពី អ្នកនយោបាយអ៊ុយក្រែនចំនួន៤នាក់ ក្នុងនោះរួមមានម្នាក់ជាមិត្តភក្តិរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

លោកប្រធានាធិបតីអ៊ុយក្រែន បានប្រកាសដូច្នេះថា «ខ្ញុំបានសម្រេចចិត្តដកហូតសញ្ជាតិអ៊ុយក្រែន ពីបុគ្គល៤នាក់ រួមមានឈ្មោះ អាន់ឌ្រី ឡេអូនីដអូវិច ដឺកាច់ (Andriy Leonidovych Derkach), តារ៉ាស់ រ៉ូម៉ាណូវិច កូហ្សាក់ (Taras Romanovych Kozak), រេណាត់ រ៉ាវេលីយ៉ូវវិច គូសមីន(Renat Raveliyovych Kuzmin) និងវិចទ័រ វ៉ូឡូឌីមៀរ៉ូវិច ម៉េដវេដឈុក (Viktor Volodymyrovych Medvedchuk)»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ប្រសិនបើអ្នកនយោបាយអ៊ុយក្រែន ជ្រើសរើសមិនបម្រើប្រជាជនអ៊ុយក្រែន តែបម្រើឃាតកដែលចូលមកអ៊ុយក្រែនទៅវិញ សកម្មភាពយើងក៏នឹងសមស្របតាមនោះដែរ»

គួរបញ្ជាក់ថា លោក ម៉េដវេដឈុក ដែលជាមិត្តភក្តិរបស់លោក ពូទីន ធ្លាប់បានដឹកនាំគណបក្សនយោបាយមួយនៅអ៊ុយក្រែន ដែលមាននិន្នាការគាំទ្រវិមានក្រឹមឡាំង។ លោកបានរងការប្រកាន់ពីបទក្បត់ជាតិ មុនពេលត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៉ី កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រោមក្របខណ្ឌដោះដ្រូរឈ្លើយសឹក។ ចំណែកបុគ្គល៣នាក់ទៀត គឺជាសមាជិកសភាអ៊ុយក្រែន៕

មិនសរសើរមិនបាន! ថៃក្លាយជាប្រទេសគោលដៅទី១ លើពិភពលោក ដែលភ្ញៀវទេសចរចង់មកកម្សាន្តច្រើនជាងគេ

0

ប្រទេសថៃ៖ ថៃបានក្លាយជាប្រទេសគោលដៅទី ១ ដែលភ្ញៀវទេសចរនៅជុំវិញពិភពលោកមានការចាប់អារម្មណ៍ក្នុងការមកកម្សាន្ត និងមកទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។

នាថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ បើតាមទិន្នន័យពី Sojern ដែលជាអ្នកផ្តល់ដំណោះស្រាយទីផ្សារឌីជីថលឈានមុខគេសម្រាប់ការធ្វើដំណើរ បានបង្ហាញថា ដោយផ្អែកលើចំនួនជើងហោះហើរដែលធ្វើដំណើរដោយអ្នកទេសចរជុំវិញពិភពលោក បានរកឃើញថា បុណ្យចូលឆ្នាំចិន ឆ្នាំ ២០២៣ “ប្រទេសថៃ” គឺជាប្រទេសគោលដៅទី ១ សម្រាប់ភ្ញៀវទេសចរមកកម្សាន្ត។

នេះមានន័យថាមនុស្សនៅជុំវិញពិភពលោក មានចាប់អារម្មណ៍នឹងចង់មកលេងប្រទេសថៃក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលមានចំនួន ២៧ភាគរយ នៃបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ហើយទន្ទឹមនឹងនោះទិសដៅពេញដ៏ពេញនិយមបន្ទាប់សម្រាប់ភ្ញៀវទេសចរលើពិភពលោកត្រៀមទៅកម្សាន្ត គឺប្រទេសជប៉ុន មាន១៩ ភាគរយ  ប្រទេសសិង្ហបុរី ១៨ភាគរយ និងប្រទេស ហ្វីលីពីន ធ្លាក់ចុះពីចំណាត់ថ្នាក់ទី ១ មកនៅទី ៣ គឺមានចំនួន ១០ភាគរយ និងប្រទេសម៉ាឡេស៊ី ៨ភាគរយ។

យ៉ាងណាមិញបើតាមប្រភពដដែលបានបន្តថា នេះគឺជាឱកាស និងពេលវេលាមួយដែលឧស្សាហកម្មទេសចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថានឹងមានឱកាសងើបឡើងវិញគួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលចូលឆ្នាំចិននេះ ខណៈពេលដែលភ្ញៀវទេសចរមកពីប្រទេសចិនមានយ៉ាងច្រើនកុះករ បន្ទាប់ពីបានបើកប្រទេស រួមជាមួយនឹងភ្ញៀវនៅជុំវិញពិភពលោកទាំងមូលនឹងត្រៀមធ្វើដំណើរមកកាន់ប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមួយនេះផងដែរ៕ ប្រភព៖ pptvhd36

 

 

 

 

 

 

 

 

 

 

 

 

 

 

ចិនណែនាំឧស្សាហកម្មអាកាសចរណ៍ពិភពលោកលុបចោលវិធានការកូវីដ

0

ប្រទេសចិន ៖ ចិនបានអំពាវនាវដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក គួរតែលុបចោលវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីជំរុញផ្នែកនេះ ក្រោយពីចិនបានលុបចោលវិធានការកូវីតផ្នែកហោះហើរ ហើយចិនជឿថា ពលរដ្ឋក្នុងប្រទេសផ្សេងៗរីករាយទទួលស្វាគមន៍ភ្ញៀវទេសចរចិន ។

សមាគមអាកាសចរណ៍ស៊ីវិលរបស់ចិនបានបញ្ជាក់កាលពីថ្ងៃទី១០ ខែមករាថា ឧស្សាហកម្មអាកាសចរណ៍អន្តរជាតិគួរតែលុបចោលវិធានការពិនិត្យកូវីដដែលមិនចាំបាច់ បន្ទាប់ពីជើងហោះហើរចូលប្រទេសចិនគ្មានហានិភ័យទៀតទេ ។

កាលពីថ្ងៃទី១០ ខែមករា លោក Ju Yaochwin អគ្គលេខាធិការរងនៃសមាគមអាកាសចរណ៍ស៊ីវិលបង្ហាញ ថា ចិនកំពុងតែជំរុញជើងហោះហើរអន្តរជាតិសន្សឹមៗ និងបង្កើនចំនួនការហោះហើរ ។ ក្នុងរយៈពេល៣ឆ្នាំកន្លងមក ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យផ្នែកនេះប៉ះពាល់យ៉ាងខ្លាំង តែក្នុងឋានៈចិនបើកទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិល្អប្រសើរខ្លាំង ចិននឹងជួយបំពេញការងើបឡើងវិញនៃឧស្សាហកម្មដឹកជញ្ជូនផ្លូវអាកាសនេះ ។ លោក Ju ក៏បានអំពាវនាវឱ្យប្រទេសផ្សេងៗលុបចោលវិធានការរឹតបន្តឹងជើងហោះហើរផងដែរ ។

លោក Ju បន្តថា មានប្រទេសខ្លះនៅតែកំណត់ជើងហោះហើរពីចិន និងចេញច្បាប់សម្រាប់អ្នកដំណើរចិន តែអង្គការសុខភាពពិភពលោក (WHO) និងអ្នកជំនាញអន្តរជាតិជឿថា ការបង្ករោគនៃជំងឺកូវីដ-១៩ បានចុះខ្សោយហើយ ។ ដូច្នេះ យើងគួរសហការគ្នាដើម្បីជំរុញការផ្លាស់ប្តូរអន្តរជាតិ និងការងើបឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍ ។

ចិនបានបើកប្រទេសឡើងវិញនៅថ្ងៃទី៨ ខែមករា និងលុបចោលវិធានការពិនិត្យកូវីតសម្រាប់អ្នកដំណើរអន្តរជាតិចូលមកចិនហើយគ្មានការកំណត់ចំនួនជើងហោះហើរ ដែលធ្វើឱ្យជើងហោះហើរក្នុងតំបន់ និងអន្តរជាតិចាប់ផ្តើមងើបឡើងវិញ ៕What do we know about Covid variant XBB.1.5?

ប្រភព ៖ TNN World

WHO ណែនាំឱ្យអ្នកដំណើរពាក់ម៉ាស់ពេលហោះហើរផ្លូវឆ្ងាយ

0

អង្គការសុខភាពពិភពលោក (WHO) បានដាស់តឿនដល់ប្រទេសផ្សេងៗ គួរតែណែនាំឱ្យអ្នកដំណើរលើយន្តហោះពាក់ម៉ាស់ពេលហោះហើរផ្លូវឆ្ងាយ ដើម្បីការពារការរាតត្បាតរបស់ជំងឺកូវីដបង្កាត់ពូជពីអូមីក្រុង XBB.1.5 ដែលឆ្លងរាលដាលខ្លាំងនៅអាមេរិក ។

ពូជថ្មី XBB.1.5 គឺជាពូជបង្កាត់ពីអូមីក្រុង ដែលមានការរាតត្បាតខ្លាំងបំផុត និងស្មើ២៧,៦% របស់អ្នកឆ្លងជំងឺថ្មីនៅអាមេរិក ។ កាលពីថ្ងៃទី៧ ខែមករា មន្ត្រី WHO ថា ពូជ XBB.1.5 បានឆ្លងរួចហើយនៅប្រទេសជាច្រើន រួមទាំងនៅអឺរ៉ុបផងដែរ តែគេមិនដឹងថា វានឹងឆ្លងរាលដាលពេញពិភពលោកឬអត់ ។ អ្នកជំនាញបង្ហាញថា វ៉ាក់សាំងដែលប្រើប្រាស់ពេលបច្ចុប្បន្នអាចការពារអាការៈធ្ងន់ធ្ងរចូលមន្ទីរពេទ្យ និងការស្លាប់បាន ។

លោកស្រី Catherine Smallwood មន្ត្រីជាន់ខ្ពស់ផ្នែកសង្គ្រោះបន្ទាន់របស់ WHO ប្រចាំអឺរ៉ុបថ្លែងថា អ្នកដំណើរគួរទទួលបានការណែនាំឱ្យពាក់ម៉ាស់នៅកន្លែងឆ្លងខ្លាំង និងមានវិធានការផ្សេងៗ ។ ទោះយ៉ាងណា មន្ត្រី WHO រូបនេះមិនបានណែនាំឱ្យពិនិត្យរកកូវីដសម្រាប់អ្នកដំណើរមកពីប្រទេសណាមួយទេ ។

ការបារម្ភពីការឆ្លងរាលដាលរបស់ពូជ XBB.1.5 នៅអាមេរិក ស្របពេលចំនួនអ្នកឆ្លងកូវីដនៅចិនកើនឡើងខ្ពស់ក្រោយការបើកប្រទេស និងបន្ធូរបន្ថយវិធានការរឹតបន្តឹង ។ កាលពីដើមខែមករា WHO បានរាយការណ៍ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺថា ពូជ BA.5.2 និង BF.7 ជាពូជរបស់អូមីក្រុងដូចគ្នា វាជាផ្នែកមួយនៃពូជដែលកំពុងរាលដាលក្នុងប្រទេសចិន ៕Masks recommended on long-haul flights by World Health Organization as  COVID-19 subvariant XBB.1.5 spreads - ABC News

ប្រភព ៖ TNN World

អារ៉ាប៊ីសាអូឌីតបើកភ្លើងខៀវ សម្រាប់ពិធីបុណ្យ Hajj និងស្វាគមន៍អ្នកចូលរួមរាប់លាន

0

បរទេស៖ នេះបើតាមមន្ត្រីអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថាពិធីបុណ្យ Hajj ឆ្នាំនេះ ខ្លួនបានត្រៀមរួចជាស្រេចដើម្បីស្វាគមន៍អ្នកធម្មយាត្រាមកពីជុំវិញពិភពលោកបន្ទាប់ពីឆ្នាំមុនៗមានអ្នកចូលរួបតិចជាងមួយលាននាក់ ព្រោះតែវិបត្តិជំងឺកូវីដ-១៩។

កាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីអារ៉ាប៊ីសាអូឌីត បានបង្ហាញឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រារព្ធពិធី Hajj ដែលជាធម្មយាត្រាប្រចាំឆ្នាំរបស់ពួកឥស្លាមទៅកាន់ទីក្រុង Mecca ប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាទីក្រុងដ៏ពិសិដ្ឋបំផុតសម្រាប់ប្រជាជនម៉ូស្លីម និងជាកាតព្វកិច្ចសាសនាសម្រាប់ប្រជាជនម៉ូស្លីម ដែលត្រូវតែអនុវត្តយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។

បើតាមប្រភពដដែលបានឱ្យដឹងថា ពិធីដ៏សំខាន់សម្រាប់បងប្អូនមូស្លីមជុំវិញពិភពលោកឆ្នាំនេះ នឹងត្រលប់មកស្វាគមន៍អ្នកចូលរួមច្រើនរាប់សាននាក់ បន្ទាប់ពីប៉ុន្មានឆ្នាំមុនដែលអនុញ្ញាតឱ្យអ្នកចូលរួមតិចជាងមួយលាននាក់ ព្រោះតែវិបត្តិកូវីដ-១៩។

គួរបញ្ជាក់ផងងដែរថានៅឆ្នាំ ២០២១ កន្លងទៅមនុស្សប្រហែល ៦០,០០០ នាក់បានចូលរួមពិធីបុណ្យ Hajj ព្រោះតែជំងឺកូវីដ-១៩ បានរីករាតត្បាតលើពិភពលោក។

ទោះជាយ៉ាងណាក៏ដោយគេមិនច្បាស់ទេថាតើ អារ៉ាប៊ីសាអូឌីត នឹងមានការប្រុងប្រយ័ត្នអ្វីខ្លះសម្រាប់ការទទួលអ្នកដែលបានចូលរួមក្នុងពិធីបុណ្យ Hajj នេះ បើទោះបីជាអារ៉ាប៊ីសាអូឌីត មិនទាមទារការចាក់វ៉ាក់សាំងកូវីដ-១៩ ពីអ្នកដំណើរ ឬពិនិត្យរកមេរោគមុនពេលចូលប្រទេសក៏ដោយ ប៉ុន្តែវាក៏តម្រូវ ឱ្យអ្នកធ្វើធម្មយាត្រាមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន និងមានការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវផងដែរ៕ ប្រភព៖ pptvhd36