លោក Larry Sanger ដែលជាសហស្ថាននិក Wikipedia ធ្លាប់បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយ UnHerd កាលពីឆ្នាំ២០២១ យ៉ាងដូច្នេះថា Wikipedia មិនអាចទុកចិត្តបានថានឹងផ្ដល់ព័ត៌មានពិត ឬស្រុកក្រិតត្រឹមត្រូវទៅឱ្យមនុស្សរហូតនោះទេ។Dr. Larry Sanger cofounded Wikipedia. Now he's calling for a decentralized  web - Technical.ly

មូលហេតុដែលយើងមិនអាចទុកចិត្តប្រភពចេញពី Wikipedia បានគ្រប់រឿងនោះ គឺដោយសារតែ Wikipedia មនុស្សគ្រប់គ្នាទូទាំងពិភពលោកអាចចូលទៅបន្ថែមទិន្នន័យ ឬកែប្រែអត្ថបទនៅលើ Wikipedia ដោយសេរី ពោលគឺមិនចាំបាច់ទាល់តែជាម្ចាស់វេបសាយ ឬអ្នកទទួលបានសិទ្ធកែប្រែប៉ុណ្ណោះទើបមានសិទ្ធកែអត្ថបទ ឬធ្វើបច្ចុប្បន្នភាពបន្ថែមទិន្នន័យផ្សេងៗបាននោទេ។ ហើយមូលហេតុដែល Wikipedia បានអនុញ្ញាយឱ្យមនុស្សទូទាំងពិភពលោក អាចចូលទៅបន្ថែមទិន្នន័យព័ត៌មានទាំងអស់បានដូច្នេះ គឺដើម្បីធ្វើឱ្យ Wikipedia ទទួលបានការធ្វើបច្ចុប្បន្នភាពថ្មីជាប្រចាំ ដែលជាហេតុធ្វើឱ្យទិន្នន័យដែលមានក្នុង Wikipedia​ គឺជាទិន្នន័យដែលទាន់សម័យកាលរហូត។

យ៉ាងណាក៏ដោយអ្វីដែលជាបញ្ហានោះ ស្របពេលដែលអត្ថបទជាច្រើននៅលើ Wikipedia អាចកែប្រែបានដោយមនុស្សទូទៅដូច្នេះ គឺវាពិបាកនឹងដឹងណាស់ថា តើចំណេះដឹង និងព័ត៌មាននោះវាត្រឹមត្រូវឬសុក្រិតដល់កម្រិតណា។ ហេតុនេះយើងអាចប្រើ Wikipedia ជាកន្លែងផ្ដល់នូវតម្រុយខ្លះៗ ហើយយើងត្រូវទៅស្រាវជ្រាវរកប្រភពព័ត៌មានបន្ថែមដែលអាចទុកចិត្តបានយកមកបញ្ជាក់ឱ្យបានត្រឹមត្រូវជាមុនសិន មុននឹងកសម្រេចយកចំណេះដឹង ឬព័ត៌មានទាំងនោះទៅប្រើ។Wikipedia suspends edits to its 'recession' page : NPR

គួរជម្រាបផងដែរថា Wikipedia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយលោក Jimmy Wales និងមានលោក Larry Sanger ជាសហស្ថាបនិក។ ហើយការបង្កើត Wikipedia មួយនេះឡើង គឺលោក Jimmy Wales មានក្ដីស្រមៃមួយគឺចង់ធ្វើឱ្យ Wikipedia ក្លាយជាកន្លែងមួយដែលផ្ដល់នូវសេរីភាពដល់អ្នកប្រើប្រាស់ និងអ្នកស្រលាញ់ការសិក្សារៀនសូត្រគ្រប់ៗគ្នាជុំវិញពិភពលោក ឱ្យពួកគេអាច​ចែករំលែកទិន្នន័យ ក៏ដូចជាចំណេះដឹង ដល់គ្នាដោយស្មើភាព​ និងទូលំទូលាយ៕