Home Blog Page 1897

ស្រីលង្កា បន្ថយទំហំកងទ័ពរបស់ខ្លួន ដើម្បីសន្សំថវិកា ខណៈប្រទេសកំពុងយ៉ាប់យ៉ឺន

0

បរទេស៖ ស្រីលង្កាជាប្រទេសដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បានធ្វើសេចក្ដីប្រកាសកាត់បន្ថយទំហំកងទ័ព ដើម្បីជំរុញសេដ្ឋកិច្ចប្រសើរជាងនេះ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងកូឡុំបូ ប្រទេសស្រីលង្កានៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៣ ថាក្រសួងការពារជាតិស្រីលង្កាបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រកន្លងទៅថា ប្រទេសស្រីលង្កានឹងរៀបចំផែនការកាត់បន្ថយទំហំកងទ័ព តាមរចនាសម្ព័ន្ធយោធា ដោយកាត់បន្ថយទំហំកងទ័ពមួយភាគបី ពី២០០.០០០ នាក់នាបច្ចុប្បន្នមកនៅត្រឹម ១៣៥.០០០ នាក់នៅឆ្នាំក្រោយ និងបន្តនៅត្រឹម ១០០.០០០ នាក់នៅឆ្នាំ ២០៣០។

ដោយនៅក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះផងដែរ ​បានបញ្ជាក់យ៉ាងដូច្នេះថា ទោះបីការចំណាយលើវិស័យយោធា គឺជាការទទួលខុសត្រូវផ្ទាល់របស់រដ្ឋក៏ដោយ ប៉ុន្តែការកាត់បន្ថួយកងទ័ពនេះគឺជាវិធីមួយដ៏ល្អ និងអាចដើរតួនាទីមួយក្នុងការជំរុញសេដ្ឋកិច្ចដែលកំពុងតែយ៉ាប់យឺនក្នុងប្រទេស។

យ៉ាងណាមិញបើតាមទិន្នន័យរបស់ធនាគារពិភពលោក បាននិយាយថា កងទ័ពស្រីលង្កាគឺជាកងទ័ពដ៏ធំបំផុតនៅចន្លោះឆ្នាំ ២០១៧ និង ២០១៩ ដែលមានកងទ័ពចំនួន ៣១៧,០០០ នាក់ ច្រើនជាងពេលដែលយោធាស្រីលង្កាបានធ្វើសង្គ្រាមស៊ីវិលរយៈពេល២៥ ឆ្នាំជាមួយនឹងក្រុមឧទ្ទាមបំបែកខ្លួនតាមីលខ្លា ដែលបានបញ្ចប់នៅក្នុងឆ្នាំ ២០០៩ ជាមួយនឹងជ័យជម្នះសម្រាប់រដ្ឋាភិបាលកន្លងមក៕ ប្រភព៖ Dailynews

ឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

0

ភ្នំពេញ ៖ អគ្គនាយកដ្ឋានកៅស៊ូបានឲ្យថឹងថា នៅឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានឲ្យថឹងថា បរិមាណនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២២ មានការកើនឡើង ប៉ុន្ដែចំណូលថយចុះ ដោយសារតម្លៃលក់ជ័រកៅស៊ូធ្លាក់ចុះប្រមាណ ២២៥ដុល្លារក្នុង១តោន បើធៀបនឹងឆ្នាំ២០២១។

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៣១,៨៦៣,៨៤២ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧,៧៧៤,៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤,០៨៩,២៧៣ដុល្លារ។វិស័យដំណាំកៅស៊ូ នៅតែជួបប្រទះបញ្ហា និងការលំបាកមួយចំនួន  ខណៈឆ្នាំ២០២១ចំណូលសរុបបានជាង ៦១១លានដុល្លារ កើនឡើងជាងឆ្នាំ២០២០ - CNC News

ចំពោះបរិមាណ នៃការនាំចេញនៅឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៣៧២,៩០០តោន បានកើនឡើងចំនួន ៦,៦០០តោន ស្មើនឹង២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២៦,៤៨៩ម៉ែត្រគូប។

បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម នៅឆ្នាំ២០២២ ថ្លៃ ១,៤១៥ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២២៥ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

គូសបញ្ជាក់ថា ឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន ៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៦,២៩២ ម៉ែត្រគូប៕ការនាំចេញ​កៅស៊ូ​កើន​តិចតួច ឯ​តម្លៃ​ធ្លាក់ចុះ​បន្តិច | ភ្នំពេញ ប៉ុស្ដិ៍

ស្រីលង្កា វិលទៅរកវិបត្តិកាន់តែធំត្រៀមកាត់កងទ័ព៣០ភាគរយ ព្រោះតែគ្មានលុយបើកប្រាក់ខែឱ្យ

0

(កូឡុំបូ)៖ អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កានាថ្ងៃសុក្រនេះ បានប្រកាសថា ស្រីលង្កានឹងកាត់ចំនួនកងទ័ពជើងគោករបស់ខ្លួន ក្នុងអាត្រា៣០ភាគរយ ពោលគឺពីជាង២០០,០០០នាក់ នាពេលបច្ចុប្បន្ន មកត្រឹម១៣៥,០០០នាក់ នៅឆ្នាំ២០២៤ ហើយនឹងបន្តចុះដល់ត្រឹម ១០០,០០០នាក់ នៅឆ្នាំ២០៣០ ខណៈប្រទេសដែនកោះអាស៉ីខាងត្បូងមួយនេះ ព្យាយាមកាត់បន្ថយការចំណាយ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ដែលខ្លួនកំពុងប្រឈម គិតក្នុងអំលុងពេលជាង៧ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ចំនួនកងកម្លាំងប្រដាប់អាវុធសរុបរបស់ប្រទេសស្រីលង្កា បានកើនដល់កម្រិតខ្ពស់បំផុត កាលពីចន្លោះឆ្នាំ២០១៧-២០១៩ គឺ៣១៧,០០០នាក់ ដែលច្រើនជាងអំលុងជម្លោះប្រដាប់អាវុធ រយៈពេល២៥ឆ្នាំ ជាមួយក្រុមឧទ្ទាមខ្លាតាមិល ដែលបានបញ្ចប់កាលពីឆ្នាំ២០០៩ ទៅទៀត។ អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កា លោក ប្រេមីថា បានដារ៉ា ថេនណាគូន (Premitha Bandara Thennakoon) បានអះអាងថា ផែនការខាងលើ មានគោលដៅបង្កើតកងកម្លាំងការពារជាតិមួយ ដែលមានបច្ចេកទេសនិងយុទ្ធសាស្រ្តល្អ ហើយមានតុល្យភាពនៅត្រឹមឆ្នាំ២០៣០។

គួរបញ្ជាក់ថា ការចំណាយលើវិស័យការពារជាតិ នៅក្នុងកញ្ចប់ថវិកាសរុបរបស់រដ្ឋាភិបាលស្រីលង្កា បានកើនដល់ចំណុចខ្ពស់បំផុតកាលពីឆ្នាំ២០២១ គឺ២.៣១ភាគរយនៃ GDP ប៉ុន្តែបានថយចុះមកត្រឹម២.០៣ភាគរយ កាលពីឆ្នាំ២០២២។ ប្រទេសដែលមានប្រជាជន ២២លាននាក់មួយនេះ ត្រូវបានបង្ខំឱ្យកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល បន្ទាប់ពីខ្លួនបានធ្លាក់ផុងកាន់តែជ្រៅក្នុងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំមុន នៅពេលលែងមានទុនបម្រុងអន្តរជាតិសម្រាប់ប្រើប្រាស់៕

ដំរីព្រៃរាប់រយក្បាលចូលលុកលុយចម្ការអំពៅ ស៊ីដំណាំបង្កជាបញ្ហាយ៉ាងខ្លាំងដល់កសិករថៃ

0

បរទេស៖ ប្រជាកសិករថៃមានការព្រួយបារម្ភក្រោយពីហ្វូងដំរីព្រៃចំនួន១០០ក្បាលនៅក្នុងតំបន់មួយក្នុងប្រទេសថៃ ដោយពួកវាបានលុកលុយចូលទៅបំផ្លាញចម្ការអំពៅ របស់អ្នកភូមិ និងកសិកទាំងនោះបានអំពាវនាវដល់នាយកប្រតិបត្តិជាតិ ពន្លឿនផែនការដោះស្រាយបញ្ហាបែបនេះបន្តទៀត។

កាលពីថ្ងៃទី ​១០ ខែមករា ឆ្នាំ ២០២៣ មានការរាយការណ៍ពីបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែន ជម្រកសត្វព្រៃ Khao Ang Rue Nai  ខេត្ត ប្រាជីនបុរី ដែលបានចូលទន្ទ្រានចម្ការអំពៅ និងស្រូវ អ្នកភូមិ រហូតវាបានក្លាយជាបញ្ហាដល់អ្នកភូមិយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានោះលោក Watcharaham Promsamsi ចៅសង្កាត់ Wang Tha Chang ក៏បានសម្របសម្រួល ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ជិត ១០០ នាក់ នៃក្រុមស្ម័គ្រចិត្តចុះពិនិត្យតំបន់នោះ។

ក្នុងនោះបើតាមការប្រើប្រាស់ដ្រោន បានបង្ហាញឱ្យឃើញថា មានដំរីព្រៃជាង ១០០ ក្បាល ចេញមក រុករានក្នុងចម្ការអំពៅរបស់អ្នកភូមិ រហូតដល់ចម្ការអំពៅរងការខូចខាតយ៉ាងខ្លាំង។

ក្រោយមកមន្ត្រី និងអ្នកស្ម័គ្រចិត្តបានរៀបចំមនុស្សមួយក្រុម និងបានប្រើផាវដើម្បីបណ្ដេញដំរីព្រៃចេញពីតំបន់នោះ ដើម្បីកុំឱ្យបំផ្លាញដើមអំពៅរបស់កសិករបន្តទៀត ប៉ុន្តែវាមានការលំបាក់ និងបរាជ័យ ព្រោះមានដំរីច្រើនពេក។

យ៉ាងណាមិញបញ្ហាពេលនេះគឺជាបញ្ហាដែលមិនអាចដោះស្រាយបាន និងអាចជួយបានតែក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។ ព្រោះថាតំបន់នេះមានទាំងដំឡូងមីដែលជាតំបន់អាហារសម្រាប់ពួកវា។

ហើយអ្នកភូមិបានអំពាវនាវឱ្យអាជ្ញាធរក្នុងតំបន់ប្រញាប់ប្រញាល់ចាត់វិធានការឱ្យបានលឿនបំផុត៕ ប្រភព៖ Thairath

 

អ្នកខាងក្នុងបើកដៃពួកបាតុករវាយលុកអគាររដ្ឋាភិបាលប្រេស៊ីល

0

ប្រទេសប្រស៊ីល ៖ លោកប្រធានាធិបតីប្រេស៊ីលបានបញ្ជាក់ពីការរកឃើញភស្តុតាងថា មានអ្នកនៅខាងក្នុងវិមានប្រធានាធិបតីបើកដៃជួយក្រុមបាតុករដើម្បីវាយលុកអគាររដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា កន្លងមកនេះ ។Protesters storm government buildings in Brazil | WORLD

លោកប្រធានាធិបតីប្រេស៊ីល Lula Da Silva បានផ្តល់បទសម្ភាសន៍ជាមួយក្រុមសារព័ត៌មានថា លោកបានប្រទះឃើញភស្តុតាងមួយចំនួនដែលបង្ហាញឱ្យឃើញថា មានអ្នកធ្វើការក្នុងវិមានប្រធានាធិបតីចាំជួយ និងបើកទ្វារឱ្យក្រុមបាតុករដែលគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ទន្ទ្រានចូលមកអគារប្រធានាធិបតី ដែលស្ថិតនៅក្នុងក្រុង Brasilia កាលពីថ្ងៃទី៨ ខែមករា កន្លងមក ។

ក្រោយហេតុការណ៍នោះ គេឃើញមានការបញ្ជាឱ្យបង្កើនសន្តិសុខក្នុងអគាររដ្ឋាភិបាលដើម្បីការពារមិនឱ្យកើតហេតុម្តងទៀត ព្រមទាំងរឹតបន្តឹងពីអាជ្ញាធរ និងប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយជាងមុន ។3) Police: Officers have cleared Brazilian government buildings of  protesters and made about 170 arrests

លោកប្រធានាធិបតីបានបញ្ជាក់ថា អ្នកដែលគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលកំពុងធ្វើការជាមួយរដ្ឋាភិបាលអាណត្តិថ្មី លោកនឹងបណ្តេញពួកគេចេញ ដោយហេតុផលថា ពួកគេគ្មានសមត្ថភាពធ្វើការយ៉ាងមានប្រសិទ្ធភាព ខណៈពួកគាំទ្រអតីតប្រធានាធិបតីនៅតែជួយគាំទ្រក្រុមបាតុករប្រឆាំងជាមួយលោក ។

ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្ស “Human Rights Watch” ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលប្រេស៊ីលត្រួតពិនិត្យគ្រប់គ្នាដែលពាក់ព័ន្ធនឹងហេតុការណ៍អសន្តិសុខឱ្យបានល្អិតល្អន់ ខណៈពួកគេមានគោលបំណងបដិសេធលទ្ធផលការបោះឆ្នោតប្រធានាធិបតីប្រេស៊ីលអាណត្តិចុងក្រោយនេះ ៕Mass arrests reported after protesters storm government offices in Brazil |  The Hill
ប្រភព ៖ TNN World

អាថ៍កំបាំងជួយអ្នកឲ្យសាងទម្លាប់ថ្មីបានងាយ ដោយចាប់ផ្តើមពីរបៀបសាមញ្ញដែលគ្រប់គ្នាអាចធ្វើបាន

0

ចង់​មាន​ទម្លាប់​ថ្មី ពេល​ខ្លះ​មិន​ស្មុគស្មាញ​ទេ តែ​តម្រូវ​​ឲ្យ​អ្នក​មាន​ការ​តាំង​ចិត្ត​ទៀង​ទាត់​ ព្រម​ទាំង​ដឹង​ពី​យុទ្ធសាស្រ្ត​ដើម្បី​សម្រេច​គោល​ដៅ​មួយ​នេះ។

១ អ្នកគួរចាប់ផ្តើមពីទម្លាប់តូចៗសិន

ជំនួស​ឲ្យ​ការ​បង្ខំ​ខ្លួន​ឯង​នៅ​ដំណាក់​ដំបូង អ្នក​អាច​ចាប់​ផ្តើម​ពី​ចំណុច​តូច​ៗ​សិន។ ឧ៖​អ្នក​ចង់​ផ្លាស់​ប្តូរទម្លាប់​គេង​យឺត ដោយ​ចង់​ក្រោក​ពី​គេង​នៅ​ម៉ោង​៦ព្រឹក។ ​អ្នក​មិន​បាច់​ត្រូវ​បង្ខំ​ខ្លួន​ឯង​ក្រោក​ម៉ោង​៥ព្រឹក​នោះ​ទេ ដោយ​ចាប់​ផ្តើម​ដាក់​ម៉ោង​រោទិ៍​ត្រឹម​ម៉ោង​៥:៥០ សិន។ ទម្លាប់​បែប​នេះ​បាន​មួយ​អាទិត្យ បន្ទាប់​មក​ ចាំ​រំកិល​មក​ម៉ោង​៥​កន្លះ ​ហើយ​កាន់​តែ​រំកិល​មក​ត្រឹម​ម៉ោង​៥​ព្រឹក​វិញ។ ធ្វើ​បែប​នេះ ​ជួយ​អ្នក​​រក្សា​បាន​នូ​ទម្លាប់​ល្អ​ដោយ​សន្តិភាព​​និង​មិន​ធ្វើបាប​ខ្លួន​ឯង​ពេក។

២ បង្កើន​ទម្លាប់​បន្តិចម្តងៗ តែនៅតែជាជំហានតូច

រាល់​ថ្ងៃ ​អ្នក​គ្រាន់​តែ​​ត្រូវ​ការ​សមិទ្ធិផល ១%​នៃ​គោលដៅ​ជាក់​លាក់​របស់​អ្នក។ ការ​បង្កើត​ទម្លាប់​ថ្មី មិន​ថា​ធំ​ឬ​តូច ​គួរ​តែ​បង្កើន​ម្តង​មួយ​ជំហាន​ៗ ​មិន​មែន​ប្រញាប់។ ​ម្យ៉ាង​ទៀត ​នៅពេល​អ្នក​ធ្វើ​បាន​សម្រេច វា​ជា​អាវុធ​ដ៏​មាន​ថាមពលជម្រុញ​ឲ្យ​អ្នក​ចង់​បន្ត​ជំហាន​មួយ​បន្ទាប់​ទៀត។ ​ឧ៖ ​អ្នក​ធ្លាប់​ចំណាយ​ពេល​លេង​ទូរសព្ទ​​មុន​ចូល​គេង​ដល់​ទៅ​៣​ម៉ោង ​តែ​អ្នក​អាច​កាត់​បន្ថយមក​ត្រឹម​១​ម៉ោង​មុន​ចូល​គេង​វិញ។

៣ ​ប្រសិន​បើ​អ្នក​ល្មើស​វិន័យ ឆាប់​ត្រលប់​មក​វិញ

សូម្បី​តែ​មនុស្ស​ជោគជ័យ​ម្នាក់ ក៏​ពិបាក​នឹង​មិន​សាង​កំហុស​ដែរ ដូច្នេះ​កុំ​ថា​ឡើយ​នៅពេល​អ្នក​ចាប់​ផ្តើម​ទម្លាប់​អ្វី​ថ្មី​នៅ​ពេល​ដំបូងៗ។ ​ម្ល៉ោះហើយ ​អ្នក​​ត្រូវ​ឆាប់​ភ្ញាក់​ខ្លួន ​ហើយ​ទាញ​ខ្លួន​ឯង​មក​វិញ ​នៅពេល​ដឹង​ថា​ខ្លួន​បាន​ល្មើស​វិន័យ​ដែល​បាន​កំណត់។ ​កុំ​បន្ត​ពន្យាពេល​ម្តង​ហើយ​ម្តង​ទៀត កុំ​អនុញ្ញាត​ឲ្យ​ទម្លាប់​អាក្រក់​ត្រលប់​មក​ម្តង​​ហើយ​ម្តង​ទៀត ខណៈ​ដែល​អ្នក​កំពុង​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ល្អ​ជាង​មុន៕

បេឡារុស ត្រៀមខ្លួនធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ឱ្យតែអ៊ុយក្រែនហ៊ានធ្វើរឿងមួយនេះ

0

អន្តរជាតិ៖ មន្ត្រីក្រសួងការបរទេសរុស្ស៊ីម្នាក់បាននិយាយនៅថ្ងៃសុក្រនេះថា បេឡារុសអាចនឹងចូលទៅក្នុងជម្លោះនៅប្រទេសអ៊ុយក្រែន ប្រសិនបើទីក្រុងទីក្រុងកៀវសម្រេចចិត្ត «ឈ្លានពាន» ប្រទេសណាមួយនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ថ្មីៗនេះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ថា «កងកម្លាំងអ៊ុយក្រែត្រូវតែត្រៀមទុកជាមុន នៅព្រំដែនជាមួយបេឡារុស ប៉ុន្តែនៅពេលនេះអ្វីដែលយើងបានឃើញ គឺមានតែសេចក្តីថ្លែងការណ៍កំញើញតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា យើងត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ទាំងនៅព្រំដែន និងក្នុងតំបន់»

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មន្ត្រីមួយរូបនៃក្រសួងការបរទេសរុស្ស៉ី គឺលោក អូឡេកស៉ី ប៉ូលីឈុក (Aleksey Polishchuk) បាននិយាយថា សមយុទ្ធយោធារបស់រុស្ស៉ីជាមួយបេឡារុសរៀបចំឡើងដើម្បីការពារការបង្កហេតុ ហើយបានព្រមានថាបេឡារុសអាចនឹងចូលរួមក្នុងជម្លោះអ៊ុយក្រែន ប្រសិនបើខ្លួនឬរុស្ស៊ីត្រូវបានគេឈ្លានពាន។ ទោះជាយ៉ាងណាវាអាស្រ័យលើថ្នាក់ដឹកនាំប្រទេសទាំងពីរ ថានឹងធ្វើការសម្រេចចិត្តបែបណា។

គួរបញ្ជាក់ថា រុស្ស៉ីធ្លាប់ប្រើប្រាស់ទឹកដីបេឡារុសដើម្បីបើកការវាយប្រហារមកលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយចាប់តាំងពីខែតុលា ឆ្នាំ២០២២មក បានដាក់ពង្រាយទាហានរបស់ខ្លួនទៅក្នុងកងម្លាំងយោធារួមរុស្ស៉ី-បេឡារុស។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ ដោយបង្កើនការភ័យខ្លាចថា ទីក្រុងមូស្គូអាចប្រើប្រាស់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនមួយនេះ ដើម្បីបើកការវាយលុកថ្មីលើអ៊ុយក្រែនចេញពីភាគខាងជើង ៕

ថៃធានាផ្តល់ទឹកស្អាតគ្រប់គ្រាន់សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែមករា លោក Wiboon Wongsakul មន្ត្រីរដ្ឋាករទឹកក្នុងតំបន់បានថ្លែងថា លោកបានបញ្ជាឱ្យរដ្ឋាករទឹកចំនួន២៣៤សាខាទូទាំងប្រទេសថៃ ជាពិសេស សាខាស្ថិតនៅទីក្រុងទេសចរណ៍ ដូចជា ភូកេត ក្រៈប៊ី ឈៀងម៉ៃ អាយុធ្យា កោះសមុយ (ខេត្តស៊ូរ៉ាត់ថានី) និងផាត់តាយ៉ា (ខេត្តឈុនបុរី) ឱ្យត្រៀមប្រព័ន្ធផលិតទឹកស្អាត និងចែកចាយទឹកស្អាត ។Tap waters are turning salty in Thailand as it suffers its worst drought in  40 years - Science

លើសពីនេះ លោកក៏ជំរុញដំណើរការគម្រោងចែកចាយប្រព័ន្ធទឹកស្អាតទៅកាន់តំបន់ផ្សេងៗតាមផែនការគ្រោងទុក ដើម្បីអាចគ្រប់គ្រងការប្រើប្រាស់ទឹកស្អាតគ្រប់គ្រាន់ដល់ពលរដ្ឋនៅក្នុងតំបន់ និងភ្ញៀវទេសចរ ស្របតាមការងើបឡើងវិញនៃសេដ្ឋកិច្ច និងទេសចរណ៍ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ថយចុះ ។

ថៃបានបើកប្រទេសទទួលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ រួមទាំងភ្ញៀវទេសចរចិនផងដែរ បន្ទាប់ពីចិនបានអនុញ្ញាតឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅបរទេស ខណៈខកខានអស់៣ឆ្នាំ ។ បច្ចុប្បន្ន ថៃបានលុបចោលការពិនិត្យប័ណ្ណចាក់វ៉ាក់សាំងដើម្បីសម្រួលដល់ការចូលប្រទេស ។ អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា នឹងមានភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តក្នុងប្រទេសឆ្នាំនេះជាង២៥លាននាក់ ក្នុងនោះ គេរំពឹងថាភ្ញៀវទេសចរចិននឹងស្មើ៥លាននាក់ ។Developing Sustainable Water and Sanitation in Central Asia's Rural Areas |  Development Asia

រដ្ឋាករទឹកសូមណែនាំដល់ខាងសណ្ឋាគារ ភោជនីយដ្ឋាន និងទីកន្លែងទេសចរណ៍ផ្សេងៗគួរពិនិត្យមើល និងសម្អាតប្រព័ន្ធទឹកស្អាតឱ្យត្រូវតាមស្តង់ដារអនាម័យ ដោយលាងសម្អាតធុងទឹកជាប្រចាំ និងបិទគម្របធុងទឹកឱ្យជិតដើម្បីការពារធូលី សត្វល្អិតដែលទំហំតូចអាចធ្លាក់ចូលក្នុងទឹក ។

ការលិចជ្រាបទឹក ឬប្រព័ន្ធទឹកម៉ាស៊ីនខូច វាអាចជាមូលហេតុធ្វើឱ្យទឹកហូរខ្សោយ គួរតែជួសជុលឡើងវិញដើម្បីកសាងទំនុកចិត្ត និងចំណាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិចង់ធ្វើដំណើរមកលេងថៃ ។ ការមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នឹងជួយចែកចាយប្រាក់ចំណូលផ្នែកទេសចរណ៍ទៅកាន់ទីប្រជុំជនផ្សេងៗ និងជំរុញសេដ្ឋកិច្ចឱ្យរីកលូតលាស់យូរអង្វែង ៕ ប្រភព ៖ khaosod

ថៃ ដាក់គោលដៅទាក់ទាញភ្ញៀវទេសចរណ៍៨០លាននាក់ ក្នុងមួយឆ្នាំ

0

ប្រទេសថៃកំពុងសម្លឹងមើលភ្ញៀវទេសចរបរទេស រហូតដល់ ៨០លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៧ ដែលជាចំនួនកើនឡើងពីរដង បើធៀបនឹងឆ្នាំ ២០១៩ ជាឆ្នាំផ្ទុះជំងឺរាតត្បាតកូវីដ១៩។Thailand expects Chinese visitors during Lunar New Year festival | World |  Vietnam+ (VietnamPlus)

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក ហ្វីផាត រ៉ាត់ឆាគីត ប្រាកាន (Phiphat Ratchakitprakarn) បានកំណត់គោលដៅរយៈពេល ៥ ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានបំណងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំ ពីវិស័យទេសចរណ៍ ចំនួន ៥ ពាន់ពាន់លានបាត នៅឆ្នាំ ២០២៧ ដែលស្ទើរតែកើនឡើងបីដង នៃទំហំ ១.៩៣ ពាន់ពាន់លានបាត ដែលបង្កើតបានដោយសារតការមកដល់របស់ជនបរទេស ក្នុងឆ្នាំ ២០១៩។

នៅឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍ថៃរំពឹងថា នឹងឃើញភ្ញៀវទេសចរបរទេសយ៉ាងតិច ២៥ លាននាក់ចូលមកក្នុងប្រទេសថៃ ដែលជួយវិស័យនេះងើបឡើងវិញ កើនដល់ ៦០% នៃកម្រិតមុនការរាតត្បាត។Thailand makes it mandatory for tourists to stay for minimum 30 days from  October to revive tourism | Times of India Travel

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា កាលពីឆ្នាំមុន មានភ្ញៀវទេសចរបរទេសចំនួន ១១.៨១ លាននាក់បានទៅទស្សនាប្រទេសថៃ។ ប្រភពបាបន្តថា ភ្ញៀវបរទេសភាគច្រើន កាលពីឆ្នាំមុន គឺមកពីម៉ាឡេស៊ី (១.៩៥លាននាក់) បន្ទាប់មកគឺឥណ្ឌា ឡាវ កម្ពុជា និងសិង្ហបុរី៕Thailand's plans to manage tourism at Maya Bay – DW – 04/23/2021

ប្រភព៖ Nation Thailand

ឃាត.ករបាញ់សម្លាប់លោក អាបេ ប្រឈមនឹងទោសប្រហារ.ជី.វិត

0

តុលាការជប៉ុនបាននិយាយថា ជនសង្ស័យបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ត្រូវបានចោទប្រកាន់ នៅថ្ងៃសុក្រ ទី១៣ ខែមករា បន្ទាប់ពីការត្រួតពិនិត្យផ្នែកចិត្តសាស្រ្តដ៏យូរបានរកឃើញថា លោកសមនឹងទទួលបានការកាត់ក្តី ហើយថែមទាំងប្រឈមនឹងទោសប្រហារជីវិត។Shinzo Abe's assassin charged with murder in Japan - Prensa Latina

ជនជាប់ចោទ តេសូយ៉ា យ៉ាម៉ាហ្គាមី (Tetsuya Yamagami) ត្រូវបានឃុំខ្លួនភ្លាមៗ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ត្រូវបានបាញ់សម្លាប់ កាលពីខែកក្កដាឆ្នាំមុន ខណៈពេលកំពុងថ្លែងសុន្ទរកថាយុទ្ធនាការនៅទីក្រុងណារ៉ាភាគខាងលិច។

បុរសអាយុ៤២ ឆ្នាំរូបនេះបានចំណាយពេលជាច្រើនខែដើម្បីឆ្លងកាត់ការវាយតម្លៃផ្នែកវិកលចរិកដែលបានបញ្ចប់កាលពីដើមសប្តាហ៍នេះ ជាមួយនឹងការផ្ទេររបស់គាត់ទៅកាន់ស្ថានីយ៍ប៉ូលីស។Tetsuya Yamagami: Murder charge filed against Shinzo Abe assassination  suspect | The Independent

លោក Yamagami ប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាត និងការបំពានច្បាប់គ្រប់គ្រងអាវុធ នេះបើតាមអ្នកនាំពាក្យតុលាការស្រុក Nara លោក កេនីឈីរ៉ូ ណូមូរ៉ា (Kenichiro Nomura)។ ដោយបន្ថែមថា លោកអាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត៕

ប្រភព៖ Post.English