Home Blog Page 1581

គ្រាន់តែដកដង្ហើមម្តងបានជិត៣០ដុល្លារ បើ Mbappé ​យល់ព្រមផ្ទេរទៅអារ៉ាប់

0

ក្លិបអ្នកមាន PSG បានយល់ព្រមសំណើទិញផ្តាច់របស់ក្លិប Al Hilal ក្នុងទំហំទឹកប្រាក់៣៣០លានដុល្លារ  ដោយរងចាំតែការសម្រេចចិត្តពីកីឡាករ Kylian Mbappé តែប៉ុណ្ណោះ។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានសម្រេចចិត្តមិនបន្តកុងត្រាជាមួយ PSG ទៀតនោះទេ ក្រោយចប់រដូវកាលឆ្នាំ២០២៤ ហេតុដូច្នេះ PSG មិនឱ្យ Mbappé ចេញទៅដោយទទេរនោះទេ ព្រោះថាកាលទិញមកដំបូង PSG ចាយជាង១៥០លានដុល្លារឯណោះ។

នៅក្នុងការផ្ទេរទៅកាន់លីគកំពូលអារ៉ាប់នេះ Mbappé នឹងក្លាយអត្តពលិកដែលទទួលបានថ្លៃនឿយហត់ថ្លៃជាងគេបំផុត ពោលមួយឆ្នាំ៧៧៦លានដុល្លារ ក្នុងនោះ៖

  • មួយខែ៦៤.៦លានដុល្លារ
  • មួយសប្តាហ៍១៤.៧លានដុល្លារ
  • មួយថ្ងៃ២.១លានដុល្លារ
  • មួយម៉ោង៨៨ ៥០០ដុល្លារ
  • មួយវិនាទី២៤ដុល្លារ

ប្រភព៖ BR

ក្រសួងការបរទេសលើកឡើងពី៥ចំណុចឆ្លុះបញ្ចាំងការបោះឆ្នោតនៅកម្ពុជាមានភាពចាស់ទុំខាងប្រជាធិបតេយ្យ

0

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ព័ត៌មាននៅថ្ងៃទី២៤ ខែកក្កដា ដោយលើកឡើងពី៥ចំណុចឆ្លុះបញ្ចាំងឱ្យឃើញថាការបោះឆ្នោតនៅកម្ពុជាមានភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជាដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

តាមការសង្កេត ដោយផ្ទាល់និងផ្អែកលើការពិត នៃព្រឹត្តិការណ៍ខាងលើនេះ ក្រសួងបានលើកឡើងមានដូចជា ៖
១. អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក៖ អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើស គណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថាអាចដឹកនាំប្រទេស ជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អត្រា អ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកន ប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។

២. ការប្រកាន់ខ្ជាប់នូវគុណតម្លៃប្រជាធិបតេយ្យ៖ អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះបង្ហាញ ពីការបដិសេធយ៉ាងច្បាស់ ចំពោះការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការ លាបពណ៌ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការ ផ្លាស់ប្ដូររបប តាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ សិទ្ធិអធិបតេយ្យនិងស្វ័យសម្រេចរបស់កម្ពុជា ត្រូវតែទទួលបានការគោរព ដោយតួអង្គខាងក្រៅទាំងអស់។

៣. អ្នកសង្កេតការណ៍មិនលំអៀង ៖ ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សីមិនលំអៀងដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជន កម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០ ០០០ នាក់និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០ ០០០ នាក់ ដែលបានបញ្ជាក់រួមទាំងអស់គ្នាអំពីភាពត្រឹមត្រូវ និងតម្លាភាពនៃការបោះឆ្នោត។

៤. ការគោរពតាមច្បាប់ជាធរមាន៖ សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកសង្កេតការណ៍ខាងលើបង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតសកលនៅកម្ពុជាបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព សន្តិភាព និងប្រកបដោយបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាម ច្បាប់ជាធរមាន។ ឯករាជ្យភាព និងវិជ្ជាជីវៈរបស់មន្ត្រីនិងស្ថាប័នរៀបចំការបោះឆ្នោតនេះក៏ ត្រូវបានទទួលការកត់សម្គាល់ផងដែរ។

៥. ពហុបក្សនយោបាយប្រកបដោយបរិយាបន្ន៖ ដំណើរការបោះឆ្នោតនេះគឺជាឧទាហរណ៍ ជាក់ស្តែងនៃពហុបក្សនយោបាយពិតប្រាកដ ដោយផ្ដល់ឱ្យប្រជាពលរដ្ឋកម្ពុជា និងគណបក្សនយោបាយរៀងៗខ្លួននូវឱកាសស្មើភាពនិងយុត្តិធម៌ ក្នុងការចូលរួមប្រកួតប្រជែងនយោបាយ នៅក្នុងដែនកំណត់នៃច្បាប់។ សិទ្ធិ និងការទទួលខុសត្រូវ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ហើយការប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមច្បាប់បោះឆ្នោតមានសារៈសំខាន់និងភាពចាំបាច់ ដើម្បីធានាបាននូវភាពមិនលំអៀងនៃដំណើរការបោះឆ្នោត។អ្នកដែលមិនគោរពច្បាប់ឱ្យបានត្រឹមត្រូវ ត្រូវទទួលរងនូវផលវិបាក៕ 

Boostrong មួយកំប៉ុង ផ្លាស់ប្ដូរជីវិតអ្នកបើកត្រាក់ទ័រដូចទេវតាប្រទាន

0

សំណាងអីក៏សំណាងយ៉ាងនេះ ប្រពន្ធកូនខ្ចីនៅផ្ទះ ប្ដីទៅស៊ីឈ្នួលបើកត្រាក់ទ័រឱ្យគេជាង 10ឆ្នាំ តែមកក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារ ដោយសារតែ Boostrong មួយកំប៉ុងសោះ។

បងប្រុសមហាសំណាង មានឈ្មោះ បូយ បាវ ភេទប្រុស អាយុ 36ឆ្នាំ មុខរបរ បើកត្រាក់ទ័រ  និងភរិយាឈ្មោះ ឡម សាវ័ន មានកូន 4នាក់ បច្ចុប្បន្នរស់នៅភូមិដំរីស្លាប់ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានមកស៊ីឈ្នួលបើកត្រាក់ទ័រឱ្យគេនៅភូមិអប់រំ ឃុំទួលគ្រើល ស្រុកប្រាសាទប័ល្លង្គ ខេត្តកំពង់ធំ។ បន្ទាប់ពីបើកត្រាក់ទ័រយូរពេក ស្រេកចង់ញុំ Boostrong ត្រជាក់ៗ ក៏ប្រើក្មេងឱ្យទៅទិញ Boostrong ពីរកំប៉ុង។ គាស់ញុំាកំប៉ុងទីមួយ ត្រូវរង្វាន់ 1កំប៉ុង ពេលគាស់ញុំាកំប៉ុងទីពីរ ក៏ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោតែម្ដង។ គាត់សប្បាយចិត្តពេកស្មានតែខ្លួនឯងយល់សប្តិ ខំដើរទៅលិច ដើរទៅកើត ហើយរត់ទៅប្រាប់ថៅកែផង អ្នកនៅជិតហ្នឹងផង ក៏ដឹងថា គាត់មិនមែនយល់សប្តិទេ គឺត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពិតៗពី Boostrong។

Boostrong ឆ្ងាញ់ជាងគេ និងមានរង្វាន់ច្រើនជាងគេ សូម្បីតែអ្នកបើកត្រាក់ទ័រក៏ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong ដែរ។ ញុំា Boostrong ដូចមានទេវតាទ្រព្យចូលខ្លួនអ៉ីចឹង!

បញ្ជីឈ្មោះកីឡាដែលពេញនិយមបំផុតទាំង ១០ របស់ពិភពលោក

0

ពិតណាស់ ប្រភេទកីឡានៅលើពិភពលោកយើងនេះគឺមានច្រើនណាស់ ដូច្នេះហើយតើអ្នកដឹងទេ? កីឡាប្រភេទណាខ្លះដែលមានអ្នកគាំទ្រច្រើន និងមានការពេញនិយមបំផុតនៅលើពិភពលោក? ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាពេញនិយមបំផុតទាំង ១០ របស់ពិភពលោក៖

១.កីឡាបាល់ទាត់ (Football)៖ មានចំនួនអ្នកគាំទ្ររហូតដល់ ៣.៥ ពាន់លាននាក់ ដែលពេញនិយមលេងនៅទូទាំងពិភពលោក។Football 101: Everything You Need to Know About the World's Most Popular  Sport - Network Ten

២.កីឡាគ្រីឃីត (Cricket)៖ មានអ្នកគាំទ្រ ២.៥ ពាន់លាននាក់ ដែលពេញនិយមនៅបណ្តាប្រទេសមួយចំនួនដូចជា អូស្រ្តាលី អាហ្រ្វិក ចក្រភពអង់គ្លេស និងទ្វីបអាស៊ី។Cricket | Definition, Origin, History, Equipment, Rules, & Facts |  Britannica

៣.កីឡាហុកគី (Hockey)៖ ហុកគី មានអ្នកគាំទ្រចំនួន ២ ពាន់លាននាក់ ហើយកីឡានេះត្រូវគេនិយមលេងនៅតំបន់អាស៊ី អឺរ៉ុប អាហ្រ្វិក និងនៅអូស្រ្តាលី។Ice hockey | History, Rules, Equipment, Players, & Facts | Britannica

៤.កីឡាតេនីស (Tennis)៖ មានអ្នកគាំទ្រប្រហែល ១ ពាន់លាននាក់ និងមានការពេញនិយមទូទាំងពិភពលោក។Tennis: Roger Federer reinvented how to play tennis with these five  trademark shots | Marca

៥.កីឡាបាល់ទះ (Volleyball)៖ មានអ្នកគាំទ្រ ៩០០ លាននាក់ និងត្រូវគេនិយមលេងនៅជុំវិញពិភពលោក។The college volleyball libero, explained | NCAA.com

៦.កីឡាវាយប៉េងប៉ុង (Table Tennis/Ping Pong)៖ មានអ្នកគាំទ្រ ៨៥០ លាននាក់ និងមានការពេញនិយមទូទាំងពិភពលោក។Advantage — Table Tennis. Why should I consider Table Tennis… | by  ttdementor | Medium

៧.កីឡាបាល់បោះ (Basketball)៖ មានអ្នកគាំទ្រ ៥០០ លាននាក់ និងមានការពេញនិយមជាសកល។Nets Cut the Drama and Rekindle Championship Hopes - The New York Times

៨.កីឡាវាយកូនគោល (Golf)៖ មានអ្នកគាំទ្រប្រហែល ៤៥០ លាននាក់ កីឡាប្រភេទនេះត្រូវគេនិយមលេងនៅក្នុងតំបន់អាមេរិកខាងជើង អឺរ៉ុបខាងលិច និងអាស៊ីខាងកើត។Why golf is the best community sport : NPR

៩.កីឡាវាយកូនបាល់ (Baseball)៖ មានអ្នកគាំទ្រប្រមាណ ៤០០ លាននាក់ ដែលមានការនិយមលេងនៅតំបន់អាមេរិក សមុទ្រការីបង់ និងអាស៊ីខាងកើត។Baseball - Wikipedia

១០.កីឡាបាល់ឱប (Rugby)៖ មានអ្នកគាំទ្រខ្ទង់ ៤០០ លាននាក់ ហើយមានការពេញនិយមនៅតំបន់អាហ្រ្វិក អាស៊ី អាមេរិក អឺរ៉ុប ចក្រភពអង់គ្លេស និងអូស្រ្តាលី៕World Rugby

ប្រទេសទាំង ៥ ដែលផលិតកាកសំណល់ច្រើនជាងគេបំផុតលើលោក

0

ពិតណាស់ នៅពេលដែលចំនួនប្រជាជនកើនឡើង ហើយសេដ្ឋកិច្ចកាន់តែរីកធំ កាកសំណល់ ឬសំរាមក៏កាន់តែច្រើនពាសពេញបណ្តាប្រទេសជុំវិញពិភពលោក។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣ នេះដោយយោងតាមទិន្នន័យសកលរបស់អង្គការគ្រប់គ្រងកាកសំណល់ និងធនាគាពិភពលោក បានរកឃើញថា មានប្រទេសចំនួន ៥ ដែលផលិតកាកសំណល់ច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយប្រទេសទាំងនោះមានដូចជា៖

១.ប្រទេសកាណាដា (Canada)៖ យោងតាមការប៉ាន់ប្រមាណនៃការបង្កើតកាកសំណល់សរុបរបស់ប្រទេសកាណាដាគឺធំជាងគេបំផុតនៅក្នុងពិភពលោកទាំងមូល។ វាមានកាកសំណល់សរុបប្រចាំឆ្នាំប៉ាន់ស្មានគឺជាង ១ ពាន់លានតោន។ ដោយគិតគូរពីប្រជាជនកាណាដាចំនួន ៣៦.៧ លាននាក់ នោះកាកសំណល់ប្រចាំឆ្នាំប៉ាន់ស្មានក្នុងមនុស្សម្នាក់ផលិតសំរាមជាង ៣៦.១ តោន។Canada produces most waste in the World, United States ranks third

២.ប្រទេសប៊ុលហ្គារី (Bulgaria)៖ ប្រទេសប៊ុលហ្គារីមានប្រជាជនប្រមាណ ៧ លាននាក់ ដោយមនុស្សម្នាក់បង្កើតសំរាម ២៦.៧ តោន ដូចនេះចំនួនកាកសំណល់សរុបប្រចាំឆ្នាំប៉ាន់ស្មានគឺជាង ១០០ លានតោន។The EU needs to regulate waste exports to Central and Eastern Europe

៣.ប្រទេសអាមេរិក (United States)៖ សហរដ្ឋអាមេរិកមានប្រជាជនច្រើនជាងគេទីបីក្នុងចំណោមប្រទេសទាំងអស់នៅលើពិភពលោក យោងតាមការប៉ាន់ប្រមាណនៃការបង្កើតកាកសំណល់សរុបប្រចាំឆ្នាំរបស់ប្រទេសនេះគឺ ២៥៨ លានតោន ដោយក្នុងម្នាក់ផលិតសំរាម ៤.៥ តោន។Trash in America

៤.ប្រទេសអេស្តូនី (Estonia)៖ សំណល់ប្រចាំឆ្នាំប៉ាន់ស្មានរបស់អេស្តូនីក្នុងមនុស្សម្នាក់គឺ ២៣.៥ តោន ហើយចំនួនកាកសំណល់ប្រចាំឆ្នាំប៉ាន់ស្មានរបស់វាគឺជាង ៣០ លានតោន។Estonia potentially facing waste fine of hundreds of thousands of euros |  News | ERR

៥.ប្រទេសហ្វាំងឡង់ (Finland)៖ ប្រជាជនហ្វាំងឡង់មានចំនួន ៥,៥ លាននាក់។ កាកសំណល់ប្រចាំឆ្នាំដែលបានប៉ាន់ប្រមាណក្នុងមនុស្សម្នាក់ៗគឺ ១៦.៦ តោន ហើយបរិមាណកាកសំណល់ប្រចាំឆ្នាំប៉ាន់ស្មានរបស់ប្រទេសនេះគឺជាង ៩០ លានតោន៕Finnish what you start: Sort out your rubbish before dumping it | The Star

ជនជាតិចិនមានជំនឿថា ផ្លែទទឹមនាំមកនូវលាភសំណាងដល់គ្រួសារ

0

នៅថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិចិន គឺជារដូវកាលដែលផ្លែឈើជាច្រើនប្រភេទទទួលបានការពេញនិយមជាខ្លាំង ពីព្រោះពួកគេជឿថា ផ្លែឈើទាំងនេះមានអត្ថន័យល្អ និងនាំមកនូវលាបសំណាង ។ បើតាមជំនឿរបស់ជនជាតិចិន ការប្រគល់ផ្លែឈើជូនគ្នាទៅវិញទៅមក គឺជាការឱ្យពរដល់អ្នកដែលបានទទួល ។No photo description available.

ផ្លែឈើមួយក្នុងចំណោមផ្លែឈើដែលផ្តល់នូវលាភសំណាងតាមជំនឿរបស់ជនជាតិចិន គឺផ្លែទទឹម ។ គេជឿថា ផ្លែទទឹមមានពណ៌ក្រហមជាផ្លែឈើមង្គល ហើយស្លឹក និងមែករបស់វាអាចជួយបណ្តេញពពួកបីសាច និងរឿងរ៉ាវអាក្រក់ចេញពីលំនៅឋានបាន ។

ក្រៅពីនេះ ជនជាតិចិនជឿថា ផ្លែទទឹមមានគ្រាប់ច្រើន គឺជានិមិត្តសញ្ញានៃភាពសម្បូរបែប ហើយគ្រួសារនោះនឹងមានកូនប្រុសច្រើននាក់ ដើម្បីជួយធ្វើការនៅក្នុងគ្រួសារ និងអាចបន្តវង្សត្រកូលបាន ។ ហេតុនេះ គេសង្កេតឃើញពលរដ្ឋចិនតែងទិញផ្លែទទឹមធ្វើជាអំណោយដល់កូនកំលោះ កូនក្រមុំ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ដើម្បីឱ្យពួកគេមានកូនច្រើននាក់ ។Benefits of pomegranate for weight loss and glowing skin | HealthShots

ជនជាតិចិនមួយចំនួននិយមដាំដើមទទឹមនៅបរិវេណជុំវិញផ្ទះ ឬបេះស្លឹកទទឹមដាក់តាមខ្លួនដើម្បីការពារគ្រោះភ័យផ្សេងៗ ។ ចំណែកអ្នកខ្លះទៀតបានបេះស្លឹកទទឹមទៅត្រាំទឹកទុកលាងមុខ និងលាងដៃ នៅពេលពួកគេត្រឡប់ពីពិធីបុណ្យសព ដើម្បីការពារកុំឱ្យខ្មាចព្រាយបីសាចដើរតាមពួកគេ ៕ ប្រភព ៖ Kaset Go

ថែរក្សាសុខភាព! ភ្លៀងលាយឡំដោយផ្គររន្ទះ និង ខ្យល់កន្ត្រាក់ នៅបន្តពេញមួយសប្តាហ៍ទៀត

0

តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ប្រទេសកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើកាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ឯនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ ។ ព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា ។

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C
និង សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ លើកលែងតែបណ្តាខេត្តនៅពាយ័ព្យអាចមានភ្លៀង ជាបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់៕May be an image of text

តើដឹងឬទេថា ទឹកឃ្មុំគ្មានថ្ងៃផុតកំណត់ទេ

0

តើដឹងឬទេថា ទឹកឃ្មុំធម្មជាតិសុទ្ធដែលមានការវេចខ្ចប់ត្រឹមត្រូវ វានឹងគ្មានថ្ងៃផុតកំណត់ទេ ។ ជាក់ស្តែង អ្នកបុរាណវិទ្យាមួយក្រុមបាននាំគ្នាជីកដី ហើយពួកគេក៏ប្រទះឃើញទឹកឃ្មុំដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅក្នុងផ្នូរអេហ្ស៊ីបបុរាណ ។ ពួកគេរកឃើញថា ទឹកឃ្មុំនេះនៅតែអាចទទួលទានបានធម្មតា ។

អាថ៌កំបាំងទាំងអស់អាស្រ័យលើរចនាសម្ព័ន្ធជីវសាស្ត្ររបស់ទឹកឃ្មុំ ខណៈទឹកឃ្មុំមានសារធាតុផ្សំចម្បង គឺស្ករ និងមានម៉ូលេគុលទឹកតិចតួចបំផុត ។ ហេតុនេះ ធ្វើឱ្យវាមានបរិមាណសំណើមទាប ។Why Can't Babies Have Honey?

លើសពីនេះ ទឹកឃ្មុំមានសារធាតុ pH ទាប (pH គឺជាតម្លៃអាស៊ីតមូលដ្ឋាន) ក្នុងបរិមាណចាប់ពី៣,២ ទៅ៤,៥ ដែលវាអាចជួយការពារការធំលូតលាស់របស់បាក់តេរី ឬអតិសុខុមប្រាណបាន ។ កោសិកាអតិសុខុមប្រាណមានដូចជា បាក់តេរីដែលធ្លាក់ចូលទៅក្នុងទឹកឃ្មុំ វានឹងមិនអាចរស់នៅបានយូរទេ ដោយសារតែកំហាប់នៅក្នុងកោសិកាបាក់តេរី មានបរិមាណតិចជាងទឹកឃ្មុំ ។

ដូច្នេះ ទឹកនៅក្នុងកោសិកាបាក់តេរីបានធ្លាយចេញពីកោសិកា ហើយវាធ្វើឱ្យបាក់តេរីងា.ប់ ។ គេសង្កេតឃើញថា សូម្បីតែកោសិកាផ្សិត ក៏មិនអាចធំលូតលាស់បានដែរ ដោយសារតែហេតុផលដូចគ្នានេះ ៕ 4 Health Benefits of Honey - How to Use Honey on Cuts and Burnsប្រភព ៖ Kaset Go

គ្រូពេទ្យថៃប្រកាសមិនទទួលលោក Anutin ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្ត

0

ប្រទេសថៃ ៖ ក្រុមគ្រូពេទ្យនៅប្រទេសថៃបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសមិនគាំទ្រលោក Anutin Charnvirakul ធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្តទៀត ។ ក្រុមគ្រូពេទ្យលើកឡើងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Anutin ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ បានធ្វើឱ្យពួកគេយល់ច្បាស់ថា លោក Anutin មិនសាកសម និងមិនអាចដឹកនាំប្រព័ន្ធសុខាភិបាលថៃទេ ។ លើសពីនេះ លោក Anutin បានអនុញ្ញាតឱ្យយកកញ្ឆាមកប្រើប្រាស់ក្នុងផ្នែកពេទ្យថែមទៀត ។Anutin grilled over pot law

សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា ពួកយើងជាបុគ្គលិកពេទ្យទាំងអស់មិនចង់ធ្វើការនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Anutin Charnvirakul ទៀតទេ ព្រោះក្នុងរយៈពេល៤ឆ្នាំកន្លងមកបានពិសោធន៍ឱ្យពួកយើងឃើញថា លោក Anutin មិនសាកសម និងមិនយល់ពីប្រព័ន្ធសុខាភិបាលថៃគ្រប់គ្រាន់ទេ រហូតបណ្តាលឱ្យប្រទេសថៃកើតភាពក្តៅក្រហាយ និងធ្វើឱ្យពលរដ្ឋស្លា.ប់ក្នុងអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។

ក្រុមគ្រូពេទ្យលើកឡើងថា ការបែងចែកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ និងវ៉ាក់សាំងមានប្រសិទ្ធភាព គឺប្រទេសថៃមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ឱ្យពលរដ្ឋទេ ។ លើសពីនេះ លោក Anutin បានអនុញ្ញាតឱ្យយកកញ្ឆាមកប្រើប្រាស់ក្នុងផ្នែកពេទ្យ ហើយមានវិធានការឱ្យគ្រូពេទ្យពន្លឿនការចែកចាយកញ្ឆាឱ្យបានតាមក្រសួងសុខាភិបាលកំណត់ ។ មិនតែប៉ុណ្ណោះ មានការយឺតយ៉ាវក្នុងការផ្តល់ថវិកា ដើម្បីលើកកម្ពស់សុខភាពសម្រាប់សិទ្ធិសុខភាពផ្សេងទៀត ។Third-Biggest Thai Party Rules Out Alliance With Move Forward - BNN  Bloomberg

សេចក្តីថ្លែងការណ៍របស់ក្រុមគ្រូពេទ្យបញ្ជាក់ថា អ្នកមកទទួលសេវាកម្មជាច្រើននាក់ពីមន្ទីរពេទ្យជួបការលំបាកជាខ្លាំង ដូចជា ពួកគេមិនអាចទទួលបានសេវារំលូតកូនដោយសុវត្ថិភាព ។ ក្រសួងសុខាភិបាលអសមត្ថភាពក្នុងការថែទាំបុគ្គលិកពេទ្យ, គ្រូពេទ្យត្រូវទទួលបន្ទុកការងារច្រើន រហូតធ្វើឱ្យគ្រូពេទ្យមួយចំនួនដាក់ពាក្យលាឈប់ពីការងារ ប៉ុន្តែពួកគេទទួលបានការឆ្លើយតបពីលោក Anutin ថា ៖ «សាកសួរនៅពេលនេះ ធ្វើអ្វីមិនបានទេ គឺមានតែប្រមូលរបស់តែម្យ៉ាងប៉ុណ្ណោះ» ។

សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា ពួកយើងមិនត្រូវការស្ថិតនៅក្រោមការដឹកនាំរបៀបនេះបន្តទៀតទេ ។ ហេតុនេះ ពួកយើងសូមផ្តាំផ្ញើថា យើងមិនត្រូវការលោក Anutin Charnvirakul ធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសថៃទេ ព្រោះគ្រូពេទ្យមិនអាចអត់ធ្មត់បន្ត ៕ ប្រភព ៖ chiangmai news

កាណាដាតាមស្វែងរកពលរដ្ឋបាត់ខ្លួនដោយសារទឹកជំនន់

0

ប្រទេសកាណាដា ៖ ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាង៤០ឆ្នាំ បានធ្វើឱ្យផ្លូវ ស្ពាន ព្រមទាំងអគារជាច្រើនកន្លែងរងការខូចខាតនៅរដ្ឋ Nova Scotia ប្រទេសកាណាដា ។ ប៉ូលិសបានប្រើប្រាស់ទូកវែងដើម្បីស្វែងរកពលរដ្ឋបាត់ខ្លួនចំនួន៤នាក់ ក្នុងនោះមានកុមារ២នាក់ផងដែរនៅទីក្រុង Bedford ប៉ុន្តែគេមិនទាន់ទទួលបានដំណឹងអ្វីទេ ។Nova Scotia government releases blueprint for addressing health-care system  woes | CBC News

លោក Tim Houston ប្រមុខរដ្ឋមន្ត្រីប្រចាំរដ្ឋ Nova Scotia លើកឡើងថា ទឹកជំនន់បានធ្វើឱ្យផ្លូវជាច្រើនកន្លែង និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរងការខូចខាត ។ រដ្ឋបានអំពាវនាវឱ្យពលរដ្ឋទាំងអស់ស្ថិតនៅតែក្នុងលំនៅឋានរបស់ខ្លួន និងហាមប្រើប្រាស់រថយន្តក្នុងអំឡុងពេលនេះ ។ អាជ្ញាធរបញ្ជាក់ថា មានពលរដ្ឋបាត់ខ្លួនចំនួន៤នាក់ ក្នុងនោះមានកុមារ២នាក់, មនុស្សចាស់ម្នាក់ និងយុវវ័យម្នាក់ទៀត ដែលពួកគេមានគ្រោះថ្នាក់ដោយសាររថយន្តលិចក្នុងទឹកជ្រៅ ។Canada: Four missing after historic rains trigger flooding – DW – 07/23/2023

អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះហេតុការណ៍គ្រោះថ្នាក់នៅទីក្រុង Halifax រដ្ឋ Nova Scotia និងតំបន់៤ផ្សេងទៀតដែលស្ថិតនៅជិតគ្នា ។ កាលពីថ្ងៃទី២១ ខែកក្កដា កន្លងមក មានខ្យល់ព្យុះបោកបក់នៅក្នុងតំបន់ទាំងនេះ ដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ ។4 missing after record-breaking downpours along Canada's Atlantic coast  cause flooding

មុននេះ នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau បានលើកឡើងថា លោកមានការបារម្ភពីស្ថានការណ៍ទឹកជំនន់នៅរដ្ឋ Nova Scotia ជាខ្លាំង ។ ចំណែករដ្ឋាភិបាលកណ្តាលបានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានត្រៀមខ្លួនជាស្រេច ដើម្បីជួយសង្គ្រោះពលរដ្ឋក្នុងអំឡុងពេលពួកគេរងគ្រោះដោយសារទឹកជំនន់ ។ លើសពីនេះ រដ្ឋាភិបាលកណ្តាលនឹងរៀបចំក្រុមការងារចុះពិនិត្យមើលទ្រព្យសម្បត្តិខូចខាតក្រោយពីទឹកជំនន់ស្រកផងដែរ ៕ Survey finds the most and least popular Canadian prime ministers | CTV Newsប្រភព ៖ TNN World