ត្រៀមៗ! ខេត្តកែបនឹងរៀបចំពិធីបុណ្យសមុទ្រនៅដើមខែធ្នូនេះ
បុណ្យសមុទ្រនឹងត្រូវធ្វើឡើងនៅខេត្តកែបរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ០១-០៣ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះបើយោងតាមក្រសួងទេសចរណ៍។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់គោលដៅខ្ពស់ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយរីករាយ និងអស្ចារ្យ តាមរយៈការបង្កើតឱ្យមានកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃ និងពេលយប់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ ដូច្នេះ បច្ចុប្បន្នរដ្ឋបាលខេត្ដកែប បានកំពុងរៀបចំទីតាំងសហការការពារសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្ដរជាតិ ក៏ដូចជា សុវត្ថិភាពនាយករដ្ឋមន្ដ្រីផងដែរ។
គួររំលឹកដែរថា កន្លងទៅកាលពីឆ្នាំ ២០២២ ពិធីបុណ្យសមុទ្រប្រារព្ធឡើងរយៈពេល៣ថ្ងៃនៅខេត្តព្រះសីហនុ ដោយនៅឆ្នាំ ២០២៣ នេះពិធីបុណ្យសមុទ្រនឹងត្រូវធ្វើឡើងនៅខេត្តកែបវិញម្តង។
កែបគឺជាខេត្តដែលមានភាពល្បីល្បាញ និងទាក់ទាញដោយសារសម្រស់ធម្មជាតិ ក៏ដូចជាមានឆ្នេរដ៏ស្រស់ស្អាតផងដែរ។ ខេត្តនេះក៏បានផ្តល់ឱ្យអ្នកទស្សនានូវការសម្រាកដ៏ស្ងប់ស្ងាត់ជាមួយរលកបោកបក់តិចៗ និងឆ្នេរខ្សាច់រំលេចរូបសំណាកផ្សោត រួមជាមួយ រមណីសម្រាប់អ្នកចូលចិត្តធម្មជាតិ មានដើមឈើដ៏ខៀវស្រងាត់ដែលល្អឥតខ្ចោះសម្រាប់ការឡើងភ្នំ និងមើលសត្វស្លាប រួមទាំងទិដ្ឋភាពដ៏ធំទូលាយនៃទេសភាពជុំវិញ។
ផ្ទៃសមុទ្រ ជាទីកន្លែងសម្រាប់កីឡាមួយចំនួន ដូចជា ការជិះទូកលេង ទូកក្ដោង ម៉ូតូទឹក និងសកម្មភាពនៅមាត់សមុទ្រ រួមមាន បាល់ទះ បាល់ទាត់ និងយូហ្គា រួមជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ដែលបង្ហាញពីតន្ត្រីខ្មែរ របាំ ចម្អិនអាហារ និងសិល្បៈ។ កិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានដូចជាការសម្អាតឆ្នេរ និងការដើរអប់រំបង្ហាញពីការអភិរក្ស ធ្វើឱ្យពិធីបុណ្យនេះក្លាយជាការអបអរសាទរដ៏រស់រវើកនៃបេតិកភណ្ឌឆ្នេរសមុទ្រដែលវិវត្តន៍របស់ខេត្តកែប។
គួរបញ្ជាក់ដែរថា ពិធីបុណ្យសមុទ្រនេះ គឺជាកម្មវិធីប្រចាំឆ្នាំដ៏ល្អមួយ ដើម្បីបង្ហាញភាពស្រស់ស្អាតនៃតំបន់ឆ្នេរកម្ពុជា ស្មារតីកីឡា និងវប្បធម៌ខ្មែរដ៏ប្រពៃទៅកាន់ពិភពលោក។ កម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ នឹងត្រូវរៀបចំឡើងទាំងពេលថ្ងៃ និងពេលយប់ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣៕









សៀវភៅនេះមានឈ្មោះថា “សោយ” ដែលបានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា “ពានរង្វាន់អូស្ការ” ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ។
សៀបភៅ “សោយ” នេះ ត្រូវបានដាក់លក់នៅក្នុងតម្លៃ៤៥ដុល្លារ សម្រាប់ភាសាអង់គ្លេស និង៣៩ដុល្លារ សម្រាប់ភាសា ដែលបងប្អូនអាចរកទិញបាននៅលើវេបសាយផ្លូវការរបស់ “Chef Nak” ផ្ទាល់តែម្តង។
.jpeg)
ក្រៅពីចាប៉ីដងវែង ក៏នៅមានរបស់ជាច្រើនទៀតផងដែរ ដែលត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលរួមមាន៖





ឯកឧត្តមតូច ប៊ុនហួរ រដ្ឋលេខាធិការដ្ឋានក្រសួងកសិកម្មបានមានប្រសាសន៍ថា ដំណាំស្វាយចន្ទីគឺជាដំណាំដែលមានសក្តានុពលសម្រាប់កម្ពុជា បន្ទាប់ពីដំណាំស្រូវ។
ចំពោះលទ្ធភាពនៃការកែច្នៃគឺត្រឹម ៥%បុណ្ណោះ ហើយគ្រាប់ស្វាយចន្ទីស្ងួតជាមធ្យមមានតម្លៃ ១,៦៥៨ ដុល្លារ ក្នុង ១តោន ដោយក្នុង ១គីឡូក្រាមមានតម្លៃ ៧០០០រៀល ទៅ ៧៥០០រៀល ឬ ១,៩០០ដុល្លារ ក្នុង ១តោន។ សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នក្រសួងកំពុងតែពិនិត្យលទ្ធភាពពិចារណាពង្រីកឃ្លាំងសំងួតនិងរក្សាទុកគ្រាប់ស្វាយចន្ទីបន្ថែមទៀត ព្រោះការលក់គ្រាប់ស្ងួតទទួលបានចំណូលខ្ពស់ជាងការលក់គ្រាប់សើម ជាមួយនិងគម្រោងនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលឧបត្ថម្ភទុន ១០០លានដុល្លារដល់វិស័យដំណាំស្វាយចន្ទី។







ម្យ៉ាងវិញទៀតសម្រាប់រុក្ខជាតិដែលមានស្លឹកខុសពីពណ៌បៃតង ដូចជាលឿង ក្រហមជាដើមនោះ មិនមែនមានន័យថាពួកវាគ្មានផ្ទុកសារធាតុក្លរ៉ូភីលនោះទេ។ ពេលខ្លះ សារធាតុគីមីមួយចំនួនផ្សេងទៀជាអ្នកគ្របដណ្តប់លើស្រទាប់ របស់សារធាតុក្លរ៉ូភីល ដែលធ្វើឱ្យរុក្ខជាតិនោះ មានពណ៌ខុសពីបៃតង។ ទោះបីជាយ៉ាងនេះក្តី រុក្ខជាតិទាំងនោះ ក៏នៅតែប្រើប្រាស់សារធាតុក្លរ៉ូភីល ក្នុងការផលិតថាមពលដដែលទេ៕








