បុណ្យសមុទ្រនឹងត្រូវធ្វើឡើងនៅខេត្តកែបរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ០១-០៣ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះបើយោងតាមក្រសួងទេសចរណ៍។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់គោលដៅខ្ពស់ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយរីករាយ និងអស្ចារ្យ តាមរយៈការបង្កើតឱ្យមានកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃ និងពេលយប់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ ដូច្នេះ បច្ចុប្បន្នរដ្ឋបាលខេត្ដកែប បានកំពុងរៀបចំទីតាំងសហការការពារសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្ដរជាតិ ក៏ដូចជា សុវត្ថិភាពនាយករដ្ឋមន្ដ្រីផងដែរ។

គួររំលឹកដែរថា កន្លងទៅកាលពីឆ្នាំ ២០២២ ពិធីបុណ្យសមុទ្រប្រារព្ធឡើងរយៈពេល៣ថ្ងៃនៅខេត្តព្រះសីហនុ ដោយនៅឆ្នាំ ២០២៣ នេះពិធីបុណ្យសមុទ្រនឹងត្រូវធ្វើឡើងនៅខេត្តកែបវិញម្តង។

កែបគឺជាខេត្តដែលមានភាពល្បីល្បាញ និងទាក់ទាញដោយសារសម្រស់ធម្មជាតិ ក៏ដូចជាមានឆ្នេរដ៏ស្រស់ស្អាតផងដែរ។ ខេត្តនេះក៏បានផ្តល់ឱ្យអ្នកទស្សនានូវការសម្រាកដ៏ស្ងប់ស្ងាត់ជាមួយរលកបោកបក់តិចៗ និងឆ្នេរខ្សាច់រំលេចរូបសំណាកផ្សោត រួមជាមួយ រមណីសម្រាប់អ្នកចូលចិត្តធម្មជាតិ មានដើមឈើដ៏ខៀវស្រងាត់ដែលល្អឥតខ្ចោះសម្រាប់ការឡើងភ្នំ និងមើលសត្វស្លាប រួមទាំងទិដ្ឋភាពដ៏ធំទូលាយនៃទេសភាពជុំវិញ។

ផ្ទៃសមុទ្រ ជាទីកន្លែងសម្រាប់កីឡាមួយចំនួន ដូចជា ការជិះទូកលេង ទូកក្ដោង ម៉ូតូទឹក និងសកម្មភាពនៅមាត់សមុទ្រ រួមមាន បាល់ទះ បាល់ទាត់ និងយូហ្គា រួមជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ដែលបង្ហាញពីតន្ត្រីខ្មែរ របាំ ចម្អិនអាហារ និងសិល្បៈ។ កិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានដូចជាការសម្អាតឆ្នេរ និងការដើរអប់រំបង្ហាញពីការអភិរក្ស ធ្វើឱ្យពិធីបុណ្យនេះក្លាយជាការអបអរសាទរដ៏រស់រវើកនៃបេតិកភណ្ឌឆ្នេរសមុទ្រដែលវិវត្តន៍របស់ខេត្តកែប។ខេត្តកែបត្រូវជ្រើសរើសសម្រាប់បុណ្យសមុទ្រលើកទី៦(ជុំទី២)  នឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ – វិមាន៧មករា

គួរបញ្ជាក់ដែរថា ពិធីបុណ្យសមុទ្រនេះ គឺជាកម្មវិធីប្រចាំឆ្នាំដ៏ល្អមួយ ដើម្បីបង្ហាញភាពស្រស់ស្អាតនៃតំបន់ឆ្នេរកម្ពុជា ស្មារតីកីឡា និងវប្បធម៌ខ្មែរដ៏ប្រពៃទៅកាន់ពិភពលោក។ កម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ នឹងត្រូវរៀបចំឡើងទាំងពេលថ្ងៃ និងពេលយប់ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣៕