Home Blog Page 1387

មូលហេតុដែលនាំឱ្យប្រទេសមួយនេះ ក្លាយជារដ្ឋមួយរបស់សហរដ្ឋអាមេរិក

0

សហរដ្ឋអាមេរិក មានរដ្ឋចំនួន៥០ ដោយក្នុងនោះមានតែរដ្ឋមួយប៉ុណ្ណោះ ដែលធ្លាប់ជាប្រទេសមានឯករាជ្យត្រឹមត្រូវ តែបែរជាត្រូវបានបង្ខំចិត្តចូលជ្រកកោន ធ្វើជារដ្ឋរបស់អាមេរិក។Republic of Texas Maritime Auxiliary flags | Bullock Texas State History  Museumរដ្ឋនោះមានឈ្មោះថា រដ្ឋតិសសាស់ ដែលពីមុនមានឈ្មោះថា “សាធារណៈរដ្ឋតិចសាស់” ដែលបានបំបែកចេញ និងប្រកាសឯករាជ្យ ពីប្រទេសមិកសុិច នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៨៣៦។6 best Texas cities to visit on your USA trip in 2023 | The Independent

គ្រានោះ មានតែបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ប៉ុណ្ណោះ ដែលទទួលស្គាល់ តិចសាស់ ជារដ្ឋឯករាជ្យ។ ក្រោយពីបានឯករាជ្យជិត ១០ឆ្នាំ សាធារណៈរដ្ឋតិចសាស់ បានជួបវិបត្តិសេដ្ឋកិច្ច និងបែកបាក់ផ្ទៃក្នុងនយោបាយ បានធ្វើឱ្យស្ថានភាពប្រទេសនេះចុះខ្សោយខ្លាំង ស្របពេលដែលប្រទេសនេះស្ថិតនៅចំកណ្តាល នៃសង្គ្រាមមិកសុិច-អាមេរិក ថែមទៀតផងនោះ ប្រទេសនេះ ក៏បានសម្រេចចិត្តចូលធ្វើជារដ្ឋមួយរបស់អាមេរិកដើម្បីធានាបាននូវសន្តិភាពពេញលេញឡើងវិញ។History of the Republic of Texas (1836-1846)នៅពេលនោះ សាធារណៈរដ្ឋតិចសាស់ បានក្លាយជារដ្ឋទី២៨ របស់សហរដ្ឋអាមេរិក ក្រោយពីប្រកាសចូលជារដ្ឋផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៨៤៥៕Texas is known for what? Here are 25 things Texans love about themselves |  KXAN Austin

តាមការស្រាវជ្រាវបានបង្ហាញថា ការទទួលទានតែទឹកដោះគោញឹកញាប់ អាចប្រឈមនឹងជំងឺផ្លូវចិត្ត

0

តែទឹកដោះគោ (Bubble milk tea) គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់យុវវ័យនាសម័យថ្មីដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ រួមជាមួយនឹងគុជខ្មៅដ៏ស្រទន់ ដែលធ្វើឱ្យភេសជ្ជៈនេះមានភាពល្បីល្បាញខ្លាំងនៅក្នុងទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការទទួលទានតែទឹកដោះគោញឹកញាប់ ក៏ដូចជា Bubble milk tea អាចប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ធ្ងន់ធ្ងររហូតដល់ធ្វើអត្តឃាតទៀតផង។Classic Bubble Tea Recipe | Epicurious

យោងតាមគេហទំព័រ sciencealert ដែលបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែតុលាកន្លងទៅថា ការទទួលទានតែទឹកដោះគោអាចធ្វើឱ្យមនុស្សជាច្រើនញៀន ដែលបណ្តាលឱ្យអ្នកត្រូវទទួលទានភេសជ្ជៈនេះជារៀងរាល់ថ្ងៃ។ ហេតុនេះហើយ ទើបអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិនចំនួនពីរបានចេញផ្សាយលទ្ធផលនៃការស្ទង់មតិនិស្សិតមហាវិទ្យាល័យក្នុងទីក្រុងប៉េកាំង ដោយបង្ហាញថា ការញៀនតែទឹកដោះគោគុជ អាចជំរុញឱ្យយុវជនឆ្កួតប្រសិនបើពួកគេមិនបានទទួលទានវា។China's milk tea being preferred over other summer drinks

យោងតាមការស្រាវជ្រាវមួយទៀតដែលបានចេញផ្សាយនៅឆ្នាំ ២០២៣ ពីសាកលវិទ្យាល័យ Tsinghua និងសាកលវិទ្យាល័យ Central University of Finance and Economics ក្នុងប្រទេសចិន ក៏បានធ្វើការស្ទង់មតិលើនិស្សិតមហាវិទ្យាល័យចំនួន ៥,២៨១ នាក់ដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំបានបង្ហាញថាការផឹកតែទឹកដោះគោបានប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តនិងអារម្មណ៍របស់ពួកគេជារៀងរាល់ថ្ងៃ។ ដូច្នេះ នៅពេលដែលមនុស្សមួយចំនួនព្យាយាមបញ្ឈប់អាកប្បកិរិយានេះ ពួកគេមិនបានទទួលជោគជ័យឡើយ ហើយបញ្ចប់ដោយការទិញវាម្តងទៀត។ និស្សិតខ្លះបាននិយាយថា ពួកគេត្រូវការផឹកតែទឹកដោះគោមួយកែវយ៉ាងតិចក្នុងមួយសប្តាហ៍។Retea; Rethinking Single-use Plastic in the Bubble Tea Market – University  of Guelph Sustainable Restaurant Project

ទោះយ៉ាងណាក៏ដោយ ក្រុមស្រាវជ្រាវបានបញ្ជាក់ទៀតថា អ្នកដែលញៀនតែទឹកដោះគោនឹងមានអារម្មណ៍ឯកោភ្លាមៗ នោះពួកគេអាចជួបប្រទះនូវអារម្មណ៍អវិជ្ជមាន បាត់បង់ស្មារតី ងាយធ្លាក់ចូលទៅក្នុងអារម្មណ៍សោកសៅ ធ្លាក់ទឹកចិត្ត ថប់បារម្ភ រហូតដល់មានអារម្មណ៍ចង់ធ្វើអត្តឃាតទៀតផង ហើយជាទូទៅត្រូវបានគេរកឃើញក្នុងចំនោមយុវជនចិន៕
ប្រភព៖thethaiger

បែក..ធ្លាយ! ហាងប៊ូហ្វេមួយកន្លែងនៅប្រទេសវៀតណាមដាក់សាច់លើឥដ្ឋក្នុងបន្ទប់ទឹក

0

វៀតណាម៖ ភោជនីយដ្ឋានប៊ូហ្វេសាច់គោវៀតណាមមួយកន្លែងមានតម្លៃ ៤ ដុល្លារក្នុងម្នាក់ បានបែកធ្លាយរូបភាពនៅលើបណ្តាញសង្គម ដោយដាក់សាច់ និងគ្រឿងផ្សំផ្សេងៗរាយប៉ាយនៅលើឥដ្ឋក្បែរបន្ទប់ទឹកយ៉ាងកខ្វក់ ធ្វើឱ្យអតិជន ក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណិតរិះគន់យ៉ាងចាស់ដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNf_1ZfdjzrEuP9zoIPI7RNzdI1W_cs7XOfWrgg-KbuofO1Y1VBzYAj8Bk6OsbbUWczkQGtjnZ7bN5odoPO5VC0SvXwt1nxaom9aRmY9NcjS68ppPiqJj0KhL3FfU5bgTupvKsF0ph43x8Fc9yF5tF4_12lGzfjJ_qcfjl17OsvnPA_nFtZJ1jBGubt4A/s1280/photo_2023-10-28_09-16-29.jpg

ភោជនីយដ្ឋានប៊ូហ្វេដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុងហាណូយប្រទេសវៀតណាម ដែលមានស្លាកសញ្ញាថា TL Buffet បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានរូបភាពនៅពីក្រោយឆាកនៃភាពឆ្ងាញ់ ដោយដាក់សាច់ផ្ទាល់នៅលើឥដ្ឋ បន្លែ ផ្លែឈើ និងគ្រឿងទេសផ្សេងៗត្រូវបានដាក់រាយប៉ាយពេញឥដ្ឋ ដែលមើលទៅពិតជាកខ្វក់ខ្លាំងណាស់ និងគួរឱ្យខ្ពើមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6uWT0g9Wo6k_ekKb5mvP6-OqQ-xcxpebGXkMrqq7w000MsxwXIZHJv29HgdywRo4fGSKh2-e1yOdtG47LK-xlqovNRUPCCyXrNRCahMU-ODLS92ndEVOai2fDMcUaCqtsKIcyqzS5xmZNG9u9xXy_MXDLWUwQ_ZOs-4ha16ptvBz1molECrXhJVJZrs/s1280/photo_2023-10-28_09-16-38.jpg

យោងតាមគេហទំព័រ SAOstar ដែលបានរាយការណ៍កាលពីថ្ងៃទី ២៧ ខែតុលាថា ហេតុការណ៍នេះកើតឡើងនៅពេលដែលអតិថិជនម្នាក់បានទៅញ៉ាំអាហារប៊ូហ្វេ ហើយពេលចូលបន្ទប់ទឹក ចៃដន្យក៏បានជួបប្រទះនឹងទិដ្ឋភាពនៅពីក្រោយការរៀបចំគ្រឿងផ្សំដ៏គួរឱ្យរន្ធត់បែបនេះ ដោយគាត់បានថតរូបជាច្រើនបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើនបញ្ចេញមតិមិនពេញចិត្ត ក៏ដូចជាស្នើសូមស្ថាប័ននិងមន្ត្រីពាក់ព័ន្ធ បង្កើនល្បឿនប្រតិបត្តិការដើម្បីឱ្យអតិថិជនមានសុវត្ថិភាពក្នុងការបរិភោគអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOLFpFfh0uN9f3xTBXE6f9xnm7LNLoWuEU4CHNxhLHIDOMltj8gHaTo9OJzwHY0I43E_UrazHdqufLW3EoLv5Lvunx6Io93gaqxXRTxoqg_N343RdN8Hm_aB2MV_HfQDuYpc5UHVFDxbENU0Pj8g5LRnGcNrGvOz8Nbpq5cgmmrIYmZrggUeVJZ_Sg0mI/s680/photo_2023-10-28_09-16-22.jpg

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីត្រូវបានគេរិះគន់យ៉ាងចាស់ ភោជនីយដ្ឋាន TL Buffet បច្ចុប្បន្នត្រូវបានបិទមួយរយៈធំ នឹងបានបង្ហោះសារសូមទោសជាសាធារណៈ ទៅដល់អតិថិជនទាំងអស់ អំពីការខ្វះអនាម័យ ក៏ដូចជាភាពកខ្វក់របស់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCAvpxzqIXiWGUp9DqE20sQbI2HKgQN2ZbEvlZ-xwSwE_vs8A3dXlHwrZFh6eTlGd1tP1ixq8TJxqVXNd62k5tXvVi2l85dEKqUoP1ibkqIUZ02K5vsmAan4tmSykOCNTqa6z6Q9GIxwbB16iQqE56hC12wPM1coOKC5yw3QpgIg-PJsNss2ViB9eRQFk/s1280/photo_2023-10-28_09-16-44.jpg

កសិករថៃរីករាយនឹងការប្រមូលចំណូលពីការលក់ត្របែកសាច់ក្រហម

0

ប្រទេសថៃ ៖ ក្រៅពីការប្រកបមុខរបរជាគ្រូបង្រៀនភាសាចិននៅស្រុកណូនសុវណ្ណ ខេត្តបុរីរាំ ប្រទេសថៃ លោក អាខុម ក្លឿភីម៉ាយ អាយុ៣៦ឆ្នាំ បានដាំដើមត្របែកសាច់ក្រហមនៅក្នុងចម្ការរបស់លោក ក្នុងនោះមានត្របែកពូជផ្សេងៗគ្នា ដូចជា ពូជហុងជួន, ពូជហ្វឺនហុងមី និងពូជឪឡឹក ។ លោក អាខុម និយាយថា ក្រៅពីការបង្រៀនភាសាបរទេសហើយ លោកក៏ស្រឡាញ់ការដាំដុះដំណាំផងដែរ ។ปลูกฝรั่งไส้แดง 400 ต้น เติบโตให้ผลผลิตดี - YouTube

លោក អាខុម បន្តថា ត្របែកសាច់ក្រហមពូជតៃវ៉ាន់ ក៏ជាផ្លែឈើមួយប្រភេទដែលលោកបានដាំនៅក្នុងចម្ការសរុបប្រមាណ៤០០ដើម ។ លោកបានដាំត្របែកចំនួន៣ពូជ ដូចជា ពូជហុងជួន, ពូជហ្វឺនហុងមី និងពូជឪឡឹក ។ ពូជនីមួយៗមានរសជាតិផ្សេងៗគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះ គឺវាមានរសជាតិឆ្ងាញ់ ផ្អែម និងស្រួយ និងមានពណ៌ក្រហមស្អាតគួរឱ្យចង់បរិភោគ ។

ចំណែកវិធីដាំដុះវិញ លោក អាខុម បានកាត់បន្ថយការចំណាយដើមទុនក្នុងការទិញពូជត្របែក ដោយសារវាមានតម្លៃខ្ពស់ ។ ជំហានដំបូង លោកបានដាំត្របែកពូជអាចម៍សត្វ ឬពូជក្នុងស្រុកជាមុនសិន ហើយនៅពេលត្របែកពូជអាចម៍សត្វធំលូតលាស់រឹងមាំល្អ លោកក៏ផ្លាស់ប្តូរពូជរបស់វា ដោយយកមែកត្របែកសាច់ក្រហមមកដោតនៅចំហៀងដើមដើម្បីឱ្យវាដុះលូតលាស់ល្អ ។ វិធីនេះធ្វើឱ្យលោកអាចសន្សំសំចៃការចំណាយប្រាក់បានច្រើនក្នុងការទិញពូជត្របែកមកដាំ ។ไม่มีคำอธิบายรูปภาพ

លោកបន្ថែមថា លោកបានដាំត្របែកសាច់ក្រហមអស់រយៈពេល២ឆ្នាំហើយ ហើយដើមនីមួយៗបានដុះលូតលាស់ល្អ ដោយសារលោកបានស្រោចទឹក និងដាក់ជីជាប្រចាំ ។ លោកអាចបេះផ្លែវាមកបរិភោគ និងលក់ជាបន្តបន្ទាប់ តាំងពីឆ្នាំដំបូងដែលលោកបានដាំ ។ ចំពោះវិធីថែទាំវិញ លោកបានកាត់មែករបស់វាចេញខ្លះ និងចាប់ផ្តើមខ្ចប់ក្តិបត្របែកតូចៗដើម្បីទទួលបានផ្លែត្របែកល្អ និងការពារសត្វល្អិត ។

ហេតុនេះ ការដាំត្របែកសាច់ក្រហមជាមុខរបរមួយទៀត ដែលធ្វើឱ្យលោក អាខុម មានសេចក្តីសុខ ថែមទាំងទទួលបានប្រាក់ចំណូលគួបផ្សំជាមួយមុខរបរជាគ្រូបង្រៀន ។ លោករៀបរាប់ថា ៖ «វាបានចេញផ្លែពេញមួយឆ្នាំ ហើយខ្ញុំអាចប្រមូលផលជាបន្តបន្ទាប់ ។ មុនដំបូង ខ្ញុំបានពូជត្របែកពីតៃវ៉ាន់ចំនួន២ដើម បន្ទាប់មក ខ្ញុំក៏បានស្រាវជ្រាវពីវិធីដាំនៅប្រទេសថៃ ។ ដូច្នេះ ខ្ញុំក៏បានដាំត្របែកពូជអាចម៍សត្វជាមុន រួចយកមែកត្របែកសាច់ក្រហមមកដោតជាមួយគ្នា» ៕ ฝรั่งแตงโม - YouTubeប្រភព ៖ CCNews-Live

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកម្សាន្តកូរ៉េធ្លាក់ចុះយ៉ាងគំហុកដោយសារតែរឿងអាស្រូវគ្រឿងញៀ.ន

0

ជាមួយនឹងរឿងអាស្រូវគ្រឿងញៀនទៅលើសិល្បករកូរ៉េថ្មីៗនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកម្សាន្តត្រូវបានគេរាយការណ៍ថាក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ នៅថ្ងៃទី២៦ ខែតុលា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះភ្លាមៗបន្ទាប់ពីការចោទប្រកាន់ទៅលើតារាសម្តែង Lee Sun Kyun និង G-Dragon ដែលហាក់ដូចជាបានបង្អាក់អារម្មណ៍វិនិយោគនៅក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ។Drug suspect” Lee Sun-kyun Revealed To Be VIP Member Of Top 1% Hostess Bar

លើសពីនេះ ដោយសារតែពាក្យចចាមអារ៉ាមចេះតែកើតមានឡើងធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន HYBE បានធ្លាក់ចុះ១០.៧%, JYP Entertainment ធ្លាក់ចុះ៦.១៧%, SM Entertainment ធ្លាក់ចុះ៥.១៤% និង YG Entertainment ធ្លាក់ចុះ ៧.៨៩% ដែលតួលេខនេះបានធ្លាក់ចុះយ៉ាងខ្លាំង។K-Pop Stocks Fall After Drug Probe Into BigBang's G-Dragon, Parasite Star -  Bloomberg

ទោះជាយ៉ាងណា ភាគហ៊ុនកម្សាន្តបានស្ទុះងើបឡើងវិញបន្តិចក្នុងការជួញដូរដំបូងនៅថ្ងៃទី២៧ ខែតុលា ដោយសារតែដែលតារាល្បីៗបានបន្តបដិសេធរឿងអាស្រូវគ្រឿងញៀនដែលបានផ្ទុះឡើងនាប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្នុងនោះក្រុមហ៊ុន HYBE បានកើនឡើង ៤.៦៦% JYP Entertainment ៣.៧៩%, និង YG Entertainment កើន២.៩៩%។ យ៉ាងណាមិញ តម្លៃភាគហ៊ុនរបស់ SM Entertainment មិនបានកើននោះទេតែកំពុង ធ្លាក់ចុះខណៈដែលនាយកប្រតិបត្តិមួយចំនួនកំពុងត្រូវបានស៊ើបអង្កេតចំពោះការសង្ស័យនៃការរៀបចំទីផ្សារ ខណៈពេលដែលភាគហ៊ុនកម្សាន្តជាទូទៅបង្ហាញពីការស្ទុះងើបឡើងវិញ។
ទន្ទឹមនឹងនេះ ការចាប់អារម្មណ៍កំពុងកើនឡើងនៅក្នុងនិន្នាការតម្លៃភាគហ៊ុននាពេលអនាគតរបស់ HYBE ដែលបានធ្លាក់ចុះជិត ១១% កាលពីថ្ងៃមុន។ យ៉ាងណាតម្លៃភាគហ៊ុនត្រូវបានបកស្រាយថាបានស្ទុះងើបឡើងវិញ ខណៈដែលតារាល្បីៗដែលពាក់ព័ន្ធរឿងអាស្រូវគ្រឿងញៀនបានបដិសេធពួកគេម្តងមួយៗ។HYBE|INITIAL

ថ្មីៗនេះ HYBE បាននិយាយថា «BTS មិនមានអ្វីពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនោះទេ ហើយវាមិនពិតទេ។ យើងមានគម្រោងឆ្លើយតបយ៉ាងខ្លាំងចំពោះការរីករាលដាលពាក្យចចាមអារ៉ាមដោយមិនប្រុងប្រយ័ត្ន»។ តម្លៃភាគហ៊ុនកំពុងស្ទុះងើបឡើងវិញដោយសារសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារនេះ ប៉ុន្តែអារម្មណ៍នៃការវិនិយោគត្រូវបានគេរំពឹងថានឹងនៅតែជាប់គាំងសម្រាប់ពេលនេះ ដោយសារមានក្រុមធំៗជាច្រើននៅក្នុង HYBE ហើយរឿងអាស្រូវគ្រឿងញៀននៅតែគំរាមកំហែងដល់ឧស្សាហកម្មនេះ៕

រឿង៥យ៉ាង ហាមដាច់ខាតមិនគួរធ្វើ ពេលទៅលេងឧទ្យាននរា

0

ដោយមើលឃើញកំណើនប្រជាជននាំគ្នាទៅលេងច្រើនកុះករ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) បានដាក់ចេញនូវវិធានការចំនួន ៥ចំណុច សម្រាប់អ្នកទៅលេងកម្សាន្តនៅឧទ្យាននរា ដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ និង សុវត្ថិភាព ជូនបងប្អូនទាំងអស់គ្នា។

វិធានការនោះមាន៥ចំណុច រួមមាន៖

  • មិនអនុញ្ញាតឱ្យចតយានជំនិះនៅលើផ្លូវ ឬចិញ្ចើមផ្លូវឡើយ សូមចតយានជំនិះរបស់លោកអ្នកនៅទីតាំងចំណតដែលបានរៀបចំ
  • មិនអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍បំពងសម្លេងលឺៗ រួមមានធុងបាស speaker
  • មិនអនុញ្ញាតឱ្យដាក់តុកៅអី ក្រាលកន្ទេល ដើម្បីទទួលទានអាហារ ឬសេពគ្រឿងស្រវឹងនៅតាមទីកន្លែងសាធារណៈឡើយ
  • ចូលរួមថែរក្សាអនាម័យ ដោយវេចខ្ចប់សម្រាមផ្ទាល់ខ្លួនទៅដាក់នៅក្នុងធុងសម្រាម
  • ចូលរួមថែរក្សាបរិស្ថាន ដោយមិនដើរជាន់ស្មៅ បេះបោចរុក្ខជាតិ បំផ្លាញសំភារៈ ឬទ្រព្យសម្បត្តិដែលមាននៅក្នុងឧទ្យាននរាឡើយ៕

 

កសិករថៃបារម្ភពីទីផ្សារម្នាស់ ខណៈចិនប្រកាសផ្អាកការនាំចូលម្នាស់ថៃ

0

ប្រទេសថៃ ៖ ម្នាស់ពូជផូលែរបស់ថៃ មានរសជាតិផ្អែម ស្រួយ និងមានទំហំតូចៗ ដែលបានដាំដុះនៅខេត្តឈៀងរ៉ៃ ប្រទេសថៃ មានតម្រូវការនៅលើទីផ្សារពិភពលោក ជាពិសេស ទីផ្សារប្រទេសចិន ។ ទំហំនៃការនាំចេញក្នុង១ឆ្នាំៗ ប្រទេសថៃបាននាំចេញម្នាស់ទៅប្រទេសចិន ស្មើជាង៤ម៉ឺនតោន តាមរយៈខេត្តឈៀងរ៉ៃ ។ ប៉ុន្តែនៅខែតុលា ឆ្នាំ២០២៣នេះ ប្រទេសចិនបានប្រកាសថា នឹងផ្អាកការនាំចូលម្នាស់ថៃ ។ ការប្រកាសផ្អាកការនាំចូលនេះ បានធ្វើឱ្យកសិករថៃបារម្ភថា ម្នាស់នឹងសម្បូរហូរហៀរពេញទីផ្សារ ជាពិសេស ក្នុងពេលប្រមូលផលនៅខែវិច្ឆកា រហូតដល់ខែធ្នូ ឆ្នាំ២០២៣នេះ ព្រោះកន្លងមក ប្រទេសថៃបាននាំចេញម្នាស់ទៅលក់នៅចិន រហូតដល់៩០% ឯណោះ ។เคราะห์ซ้ำกรรมซัด ชาวไร่สับปะรด สุดช้ำราคาตก ซ้ำยังถูกช้างป่าบุกยึดพื้นที่

អ្នកស្រី ច័ន្ទឡា ពិនតាសឺប ជាម្ចាស់ចម្ការម្នាស់សម្រាប់នាំចេញទៅក្រៅប្រទេសនិយាយថា ៖ «វាបានប៉ះពាល់ច្រើនដូចជា កសិករដាំម្នាស់ ហើយក្រុមហ៊ុនអាជីវកម្មក៏បានជួបនឹងការលំបាកផងដែរ ដោយសារយើងមិនអាចនាំចេញម្នាស់ទៅប្រទេសចិន ។ ម្យ៉ាងទៀត នៅពេលចិនផ្អាកនាំចូលម្នាស់ថៃ យើងគ្មានការងារឱ្យកម្មករធ្វើទេ» ។

រីឯលោក ឆាំណាន សុខចៃបូន ជាអ្នកនាំចេញម្នាស់នៅឃុំបាងស៊ែ ស្រុកមឿងឈៀងរ៉ៃ និយាយថា ៖ «យើងបាននាំចេញម្នាស់ស្រស់ទៅប្រទេសចិន ហើយការនាំចេញម្នាស់បកសំបករួច គឺត្រូវតែគោរពតាមច្បាប់របស់ចិន ។ ដូច្នេះ ធ្វើឱ្យយើងមិនអាចនាំចេញម្នាស់ទៅចិនបានទេ» ។อบต.ป่าหุ่ง เชียงรายเปิดรับซื้อสับปะรด กก.ละ 2 บาท  หวังช่วยแก้ปัญหาไม่มีตลาดรองรับ

ជាមួយគ្នានេះ សមាគមកសិករដាំម្នាស់ថៃបានប្រជុំគណៈកម្មការ និងក្រុមហ៊ុនអាជីវកម្មប្រចាំខេត្តឈៀងរ៉ៃ ដើម្បីដោះស្រាយបញ្ហាឧបសគ្គផ្នែកពាណិជ្ជកម្ម ។ លោក សុរ៉ាត់ មុនីនថងវង្ស នាយកសមាគមកសិករដាំម្នាស់ថៃ លើកឡើងថា ៖ «ចង់ឱ្យរដ្ឋាភិបាលថៃ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាការដាំដុះ ដូចជា ជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិត ព្រោះបើវាមានតម្លៃខ្ពស់ កសិករក៏ត្រូវចំណាយដើមទុនខ្ពស់ដែរ ។ កន្លងមក ភ្នាក់ងារលើកកម្ពស់ផ្នែកកសិកម្ម ក៏បានអប់រំដល់កសិករអំពីបច្ចេកទេសកសិកម្មផងដែរ ប៉ុន្តែខ្ញុំគិតថា ត្រូវតែអប់រំកសិករបន្ថែមទៀត» ។หั่นสับปะรดภูแลใส่ถุงขาย ลองผิดลองถูกจนได้วิธีลดต้นทุน  ขายได้กำไรกว่าเท่าตัว - เส้นทางเศรษฐี

ចំណែកការិយាល័យពាណិជ្ជកម្មប្រចាំខេត្តឈៀងរ៉ៃ បានដាក់សំណើទៅក្រសួងពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាការនាំចេញម្នាស់ ព្រមទាំងជួយស្វែងរកទីផ្សារក្នុងស្រុក ។ យោងតាមទិន្នន័យទិន្នផលដាំម្នាស់នៅខេត្តឈៀងរ៉ៃ ប្រចាំឆ្នាំ២០២៣ បង្ហាញថា ខេត្តនេះមានផ្ទៃដីដាំដុះម្នាស់ជាង៥ម៉ឺន២ពាន់រ៉ៃ (ស្មើប្រមាណ៨.៣២០ហិកតា) ក្នុងនោះម្នាស់ពូជផូលែ បានដាំដុះនៅលើផ្ទៃដីជាង២ម៉ឺន៨ពាន់រ៉ៃ (ស្មើប្រមាណ៤.៤៨០ហិកតា) ។ គេសង្ឃឹមថា នឹងទទួលបានទិន្នផលម្នាស់ប្រមាណជាង៦ម៉ឺន៨ពាន់តោន និងកើនឡើងលើសឆ្នាំ២០២២ ចំនួន៦០០តោន ៕ ប្រភព ៖ ThaiPBS North

លោក លៀក លីដា ចំណាយដើមទុនច្រើនផលិតរឿង «ប្រុសលក់ខ្លួន» ព្រោះតែគោលបំណងធំនេះ

0

លោក លៀក លីដា ចាងហា្វងផលិតកម្ម LD និងជាអ្នកដឹកនាំរឿង បានឱ្យដឹងថាហេតុដែលខ្លួនសុខចិត្តចំណាយដើមទុនច្រើនផលិតរឿង «ប្រុសលក់ខ្លួន» ឬ «Rent Boy» មានតួសម្តែងល្បីៗ៤ប្រទេសចូលគ្នា ដោយសារតែការស្រលាញ់វិស័យនេះនិងចង់រត់ឱ្យទាន់ប្រទេសជិតខាងរួមទាំងពង្រីកទីផ្សារឱ្យកាន់តែទូលាយនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងនេះ លោក លីដា សង្ឃឹមថាអ្នកគាំទ្រទាំងថ្មីទាំងចាស់ជួយមកគាំទ្ររឿងនេះផងដើម្បីឱ្យបានដើមមកវិញខ្លះ។No photo description available.

ភាពយន្តខ្នាតធំរបស់ផលិតកម្ម LD មានចំណងជើងថា «ប្រុសលក់ខ្លួន» បានចំណាយដើមទុនច្រើនសន្ធឹកសន្ធាប់រហូតម្ចាស់ផលិតកម្មហ៊ានប្រកាសលក់ដីដើម្បីផលិត។ រឿងនេះមានការសហការគ្នាពីតួអង្គសម្តែងល្បីៗនៅក្នុងប្រទេសកម្ពុជាមានដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី លោក ខាត់ វៃហាំង និងលោក ទេព រិនដារ៉ូ ជាដើម។ ចំណែកតួសម្តែងមកពីប្រទេសមីយ៉ាន់ម៉ា គឺជាតារាប្រុសដ៏ល្បី Paing Takhon និងតួថៃវិញគឺជាតារាកំប្លែង Tukky Sudarat ហៅអ្នកគ្រូផេនស៊ី និងលោក Kootee Aramboy និងតួមកពីប្រទេសវៀតណាមគឺជាតារាស្រី Nguyễn Kiều Trinh។No photo description available.

រឿងដែលផលិតកម្ម LD ចំណាយដើមទុនច្រើនមានតួល្បីៗសម្តែងនេះនឹងត្រៀមចាក់បញ្ចាំងក្នុងរោងកុនក្នុងប្រទេសនាថ្ងៃទី៩ ខែវិចិ្ឆកា ខាងមុខនេះ។ ទន្ទឹមនឹងរឿងថ្មីត្រៀមចាក់បញ្ចាំងនៅលើបណ្តាញសង្គមរបស់លោក លៀក លីដា បានឱ្យដឹងថា «ព្រោះតែ ស្រលាញ់វិស័យនេះ ព្រោះតែចង់រត់ឱ្យទាន់ប្រទេសជិតខាង ព្រោះតែចង់ឱ្យបងប្អូនបានសប្បាយខ្ញុំដាក់ទុនច្រើនណាស់ រឿងហ្នឹងជួយគាំទ្រផង បងប្អូនជួយៗទៅដើម្បីឱ្យបានដើមមកវិញខ្លះ ចង់បានរឿងក្នុងស្រុកមានគុណភាពល្អ ទាល់តែអ្នកក្នុងស្រុកគាំទ្រច្រើន ។ ជាមួយគ្នានេះ លោកក៏អំពាវនាវហ្វេនៗ ទាំងចាស់ទាំងថ្មីរបស់ផលិតកម្ម LD រួមទាំងហ្វេនៗរបស់តួសម្តែងទាំងអស់ចូលរួមគាំទ្រទស្សនាទាំងអស់គ្នាទើបទប់ជាប់ការចំណាយបាន។May be an image of 4 people

នេះជាលើកដំបូងហើយដែលគេសង្កេតឃើញថាផលិតករក្នុងស្រុកហ៊ានចំណាយលុយក្រែលផលិតភាពយន្តដែលមានតួអង្គល្បីៗសហការតារាមកពីប្រទេសក្រៅ។ តាមរយៈការបញ្ចេញ trailer រឿងនេះទស្សនិកជនបានបង្ហាញចំណាប់អារម្មណ៍ចូលចិត្តច្រើន ខណៈរឿងនេះនឹងផ្តល់ទស្សនីយភាពថ្មីប្លែកខុសពីរឿងខ្មែរផលិតនាពេលកន្លងមក៕

 

កូរ៉េខាងត្បូងហាមស្រលាញ់ភេទដូចគ្នា និងពិន័យដាក់ទោសធ្ងន់ក្នុងជួរកងទ័ព

0

Seoul៖ កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែតុលានេះ តុលាការរដ្ឋធម្មនុញ្ញកំពូលរបស់កូរ៉េខាងត្បូងបានដាក់ឲ្យអនុវត្តច្បាប់ហាមប្រាមមិនឲ្យមានទំនាក់ទំនងស្នេហាភេទដូចគ្នានៅក្នុងជួរកងទ័ពយោធា គឺបានលើកឡើងពីហានិភ័យដែលអាចកើតមានឡើងនៅក្នុងពេលត្រៀមខ្លួនប្រយុទ្ធរបស់ក្រុមយោធា ក្នុងន័យមួយដែលទទួលបាននូវការរិះគន់ដោយសកម្មជនសិទ្ធិមនុស្សថាជាការរារាំងសិទ្ធស្រលាញ់ភេទដូចគ្នា។

នៅក្រោមច្បាប់យោធារបស់ប្រទេសកូរ៉េខាងត្បូង ទាក់ទងទៅនឹងអំពើឧក្រិដ្ឋកម្មនៃការស្រលាញ់ភេទដូចគ្នានៅក្នុងជួរកងទ័ពនេះ អ្នកដែលប្រព្រឹត្តិបទល្មើសនឹងមានទោសជាប់ពន្ធធនាគាររយៈពេល២ឆ្នាំ ដែលច្បាប់នេះត្រូវបានតុលាការកំពូលកូរ៉េខាងត្បូងចងក្រងឡើងនិងបានកែសម្រួល៤ដងរួចមកហើយគឺតាំងពីឆ្នាំ២០០២មកម្លេះ។South Korea puts military might on display as the North warns UN assembly  of nuclear war - ABC News

តុលារកូរ៉េខាងត្បូងបានលើកឡើងថា យោងទៅតាមសេចក្តីសម្រចទី៥ដល់ទី៤ ប្រសិនបើមានការអនុញ្ញាតិឲ្យមានទំនាក់ទំនងភេទដូចគ្នានោះនឹងធ្វើឲ្យខុសវិន័យនៅក្នុងជួរកងទ័ព និងប៉ះពាល់ដល់សតិអារម្មណ៍ក៏ដូចជាសមត្ថភាពចុះខ្សោយក្នុងការធ្វើសមយុទ្ធផងដែរ។

ម៉្យាងវិញទៀត ក្រុមអ្នកការពារសិទ្ធមនុស្សក៏បានធ្វើការទាមទារឲ្យតុលាការធ្វើការលុបច្បាប់នេះ ដោយបាននិយាយថាវាជាច្បាប់ដ៏អាក្រក់និងបុរាណនិយម បន្ទាប់ពីតុលាការកំពូលកូរ៉េខាងត្បូងកាលពីឆ្នាំមុន បានសម្រេចឲ្យតុលាការយោធាលុបចោលការកាត់ទោសពីការដាក់ពន្ធធនាគារទៅលើកូនទាហាន២នាក់ដែលត្រូវបានគេរកឃើញថាមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា។Women in Military Becomes Gender Battleground in South Korea | SecurityWomen

ក្រុមសកម្មជនក៏បាននិយាយដែរថា ច្បាប់នេះនឹងបង្កឲ្យមានអំពើហិង្សា ជាពិសេសការរើសអើងប្រឆាំងនឹងទាហានដែលស្រលាញ់ភេទដូចគ្នា ក៏ដូចជាមានម៉ាក់ងាយពីពួកគេទាំងអស់នោះផងដែរ។

លោក Boram Jang អ្នកស្រាវជ្រាវអាស៊ីបូព៌ារបស់អង្គការលើកលែងទោសអន្តរជាតិបាននិយាយបន្ទាប់ពីបានឮនូវសេចក្តីថ្លែងការកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើមានការគាំទ្រចំពោះអំពើឧក្រិដ្ឋកម្មនៃទំនាក់ទំនងភេទដូចគ្នារបស់យោធាកូរ៉េខាងត្បូងគឺអាចនិយាយបានថាជាទង្វើដ៏ឈឺចាប់មួយព្រោះកូរ៉េខាងត្បូងបានតស៊ូអស់ជាច្រើនទសវត្សមកហើយដើម្បីទាមទារនូវសមភាពយេនឌ័រនៅក្នុងប្រទេស។Debating South Korea's mandatory military service | Lowy Institute

គួរបញ្ជាក់ផងដែរថា កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានក្រុមកងទ័ពសកម្មច្រើនជាងគេបង្អស់លើពិភពលោកហើយសុទ្ធតែជាបុរសពោរពេញដោយកម្លាំងនិងសុវត្ថិភាពដែលមានអាយុចាប់ពី១៨ដល់២៨ឆ្នាំ ព្រោះបុរសដែលស្ថិតចន្លោះវ័យទាំងនេះត្រូវមានកាត្វកិច្ចបម្រើជាតិយ៉ាងហោចណាស់ពី១៨ទៅ២១ខែដោយជៀសពុំបាន។CAN News

ថុល សុភិទិ នាំយកថវិកាពីការដេញថ្លៃម៉ូតូបរិច្ចាគជូនមូលនិធិគន្ធបុប្ផា

0

ពិតជាមានទឹកចិត្តគួរឱ្យសរសើរណាស់សម្រាប់តារាចម្រៀងពន្លកថ្មី ថុល សុភិទិ ដែលមានចិត្តជ្រះថ្លាជួយសង្គមក្នុងស្មារតីខ្មែរជួយខ្មែរដោយបាននាំយកថវិកាចំនួន ១ ៦០០ ដុល្លារបរិច្ចាគជូនមូលនិធិគន្ធបុប្ផាពីកម្មវិធីដាក់ឱ្យដេញថ្លៃម៉ូតូរបស់លោកកាលពីកន្លងមកថ្មីៗនេះ។

នៅលើបណ្តាញសង្គមរបស់ មូលនិធិគន្ធបុប្ផា បានបញ្ជាក់ថា ក្រុមហ៊ុន startec dynamic Cambodia និង លោក ថុល សុភិទិ បានផ្តួចផ្តើមគំនិត និងនាំយកថវិកាចំនួន ១ ៦០០ ដុល្លារ ពីកម្មវិធីដាក់ឱ្យដេញថ្លៃម៉ូតូលោកថុល សុភិទិ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និង ព្យាបាលទារក-កុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។May be an image of 7 people and text

ទឹកចិត្តសប្បុរសនេះហើយ អ្នកគាំទ្របានបង្ហាញអារម្មណ៍របស់ខ្លួនថាពួកគេមិនស្តាយក្រោយនោះទេដែលបានគាំទ្រតារាចម្រៀងរូបនេះ។ មិនត្រឹមតែចូលរួមបរិច្ចាគទឹកប្រាក់ខាងលើជូនមូលនិធិគន្ធបុប្ផាប៉ុណ្ណោះទេ ថុល សុភិទិ និងគូស្នេហ៍បានឧបត្ថម្ភស៊ីម៉ងត៍២០០បាវ ដល់សាលានៅខេត្តកំពតផងដែរនាកន្លងមកថ្មីៗនេះដូចគ្នា។

កាយវិការដ៏ល្អរបស់ ថុល សុភិទិ នេះជាភាពគម្រូមួយដល់អ្នកគាំទ្រក៏ដូចជាអ្នកក្នុងចង្កោមសិល្បៈដើម្បីចូលរួមកិច្ចការសង្គម រួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានិងជាប្រយោជន៍ដល់សាធារណជន តាមរយៈអំពើសប្បុរសធម៌។May be an image of 1 person

ថុល សុភិទិ ជាតារាចម្រៀងក្នុងទ្រនំហង្សមាសដែលកើតឡើងពីកម្មវិធី Cambodian Idol រដូវកាលពី៤ ដែលជាបេក្ខជនជើងខ្លាំងស្ថិតក្នុង៤នាក់ចុងក្រោយ។ ចាប់តាំងពីប្រលងចម្រៀងរួច ភិទិ មានទីផ្សារសិល្បៈយ៉ាងច្រើន មិនថាជាការថតសម្អាងការ ឬចូលរួមកម្មវិធីតូចធំនានា។ ត្រឹមរយៈពេលជាង១ឆ្នាំនៃអាជីពជាអ្នកចម្រៀងលោកកើបលុយបានមិនតិចនោះទេ មានសមត្ថភាពទិញទាំងម៉ូតូធំ ឡានទំនើបជាដើម។

ងាកទៅកាន់ជីវិតគូវិញ ភិទិ ជាអ្នកសិល្បៈមួយរូបដែលហ៊ានបើកចំហចំណងស្នេហ៍ជាសាធារណៈទោះបីជាគូស្នេហ៍លោកជាស្រ្តីមេម៉ាយកូន១ក៏ដោយ នេះអាចបញ្ជាក់ថា ភិទិ ជាមនុស្សស្មោះត្រង់ជាមួយអ្នកគាំទ្រ ទើបរាល់បទចម្រៀងរបស់លោកទម្លាក់លើទីផ្សារច្រើនតែផ្ទុះខ្ទង់លានញឹកញាប់គួបផ្សំទឹកដមសំឡេងរបស់លោកពីរោះបន់បែនបានច្រើនទម្រង់៕May be an image of 3 people, people smiling, people studying and table