កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានអនុវត្តផែនការដ៏ទូលំទូលាយមួយដើម្បីផ្តល់សេវាពិនិត្យសុខភាពផ្លូវចិត្តរៀងរាល់ពីរឆ្នាំម្តងសម្រាប់យុវជនដែលមានអាយុចន្លោះពី ២០ ទៅ ៣៤ ឆ្នាំ ដោយសារតែអត្រាធ្វើអត្តឃាតកើនឡើងជាបន្តបន្ទាប់។

យោងតាមប្រភពព័ត៌មាន vnexpress ដែលបានចុះផ្សាយនៅថ្ងៃទី៩ ខែធ្នូថ្មីៗនេះថា កម្មវិធីពិនិត្យសុខភាពរបស់កូរ៉េខាងត្បូងនឹងចាប់ផ្តើមពីថ្ងៃនេះតទៅ ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ក៏ដូចជាជួយបុគ្គលដែលមានបញ្ហាផ្លូវចិត្តឆាប់ជាសះស្បើយ។In South Korea, the young rise up against a president—and a society -  Macleans.ca

បច្ចុប្បន្ននេះ រដ្ឋបានផ្តល់សេវាពិនិត្យសុខភាពផ្លូវចិត្តសម្រាប់មនុស្សដែលមានអាយុពី ២០ ទៅ ៣៤ ឆ្នាំរៀងរាល់ ២ ឆ្នាំម្តង ដោយគេរំពឹងថានៅឆ្នាំ ២០២៤ មនុស្សប្រហែល ៨០,០០០ នាក់នឹងទទួលបានការប្រឹក្សាផ្លូវចិត្ត ដែលចំនួននេះនឹងកើនឡើងដល់ប្រហែលមួយលាននាក់នៅឆ្នាំ ២០២៧។ ដូច្នេះ ក្រុមអាយុដែលទទួលបានការពិនិត្យសុខភាពជាទៀងទាត់ក៏នឹងពង្រីកផងដែរ ប្រសិនបើមានសញ្ញានៃហានិភ័យត្រូវបានរកឃើញ។

បន្ថែមពីលើនេះ កូរ៉េខាងត្បូងក៏មានគម្រោងពិចារណាអនុវត្តការណែនាំអំពីចិត្តសាស្ត្រ Advance Psychiatric Directive ដែលជាឧបករណ៍ផ្លូវច្បាប់អាចឱ្យអ្នកជំងឺបញ្ជាក់ពីបំណងប្រាថ្នារបស់ពួកគេសម្រាប់ការព្យាបាលមុនពេលមានវិបត្តិកើតឡើង។ ដើម្បីធ្វើកិច្ចការទាំងនេះ ប្រទេសកូរ៉េបានស្វែងរកការពង្រីកមជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងសង្គ្រោះបន្ទាន់ក្នុងតំបន់សម្រាប់អ្នកជំងឺផ្លូវចិត្ត ធានានូវគ្រែមន្ទីរពេទ្យបន្ថែមទៀត និងបង្កើនការចែករំលែកព័ត៌មានសុខភាពរវាងអ្នកជំងឺ និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រសរីរាង្គ។South Korea paying ' reclusive lonely young people' $743 a month to  re-enter society | news.com.au — Australia's leading news site

ហេតុនេះហើយ ចាប់ពីខែកក្កដា ឆ្នាំ ២០២៤ កូរ៉េខាងត្បូងនឹងផ្តល់ការបណ្តុះបណ្តាលការពារការធ្វើអត្តឃាតសម្រាប់មនុស្ស ១៦ លាននាក់។ ប្រទេសនេះក៏នឹងផ្តល់ “កញ្ចប់ឧបករណ៍ការពារការធ្វើអត្តឃាត” ដោយលើកទឹកចិត្តយុវជនឱ្យប្រយុទ្ធនឹងគំនិតអវិជ្ជមាន និងរៀនទទួលស្គាល់សញ្ញាព្រមាន។

យោងតាមប្រធានាធិបតី Yoon Suk-yeol បាននិយាយថា លោកនឹងបង្កើតគណៈកម្មាធិការថ្មីមួយដើម្បីរៀបចំផែនការវិនិយោគនឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ លោកបានបន្តទៀតថា ឥឡូវនេះជាពេលដែលប្រទេសត្រូវចាត់វិធានការយ៉ាងសកម្មដើម្បីធានាសុខភាពផ្លូវចិត្តរបស់ប្រជាជន។ នេះមិនមែនជាបញ្ហាដែលបុគ្គលអាចដោះស្រាយបានដោយខ្លួនឯងទេ យើងត្រូវធ្វើឱ្យវាក្លាយជារបៀបវារៈសំខាន់ និងស្វែងរកដំណោះស្រាយ។We Asked 20-Somethings Living In South Korea What Life Is Actually Like.  This Was Their

គួរបញ្ជាក់ដែរថា កូរ៉េខាងត្បូងបានកត់ត្រាអត្រាធ្វើអត្តឃាតខ្ពស់បំផុត ដោយមានប្រជាជនកូរ៉េជិត ៤០,០០០ នាក់បានធ្វើអត្តឃាតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ជាមួយនឹងអត្រាកើនឡើងក្នុងចំណោមមនុស្សវ័យក្មេង នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាល និងសុខុមាលភាព និងទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ៕