បរទេស៖ ស្ត្រីវ័យក្មេងជនជាតិអេស្ប៉ាញម្នាក់អាយុ ២១ឆ្នាំ ត្រូវបានសង្គ្រោះបន្ទាន់បន្ទាប់ពីនាងបានលេបច្រាសដុះធ្មេញប្រវែង ២០ សង់ទីម៉ែត្រចូលទៅក្នុងពោះ។

យោងតាមប្រភពព័ត៌មាន kormedi ដែលបានរាយការណ៍នៅថ្ងៃទី៩ ខែធ្នូថា ស្ត្រីវ័យក្មេងជនជាតិអេស្ប៉ាញម្នាក់ឈ្មោះ Ibarreche អាយុ ២១ ឆ្នាំបានជាប់សាច់នៅក្នុងបំពង់ករបស់នាង ខណៈពេលដែលកំពុងញ៉ាំនំប៉័ងទួរគីនៅក្នុងផ្ទះ បន្ទាប់មកនាងបានយកច្រាសដុសធ្មេញប្រវែង ២០ សង់ទីម៉ែត្រ ទៅញ៉ុកចូលក្នុងបំពង់កដើម្បីឱ្យសាច់ទាំងនោះធ្លាក់ចូលពោះ មិនយូរប៉ុន្មានសាច់ក៏ធ្លាក់ ហើយនាងក៏ច្រឡំលេបច្រាសដុះធ្មេញនោះចូលទៅក្នុងពោះតែម្តង។A woman in her 20s swallowed a 20cm toothbrush while trying to remove food  stuck in her throat… What happened?

ទាក់ទិននឹងស្ថានភាពនេះ Ivareche បាននិយាយថា “នៅពេលនោះគ្មាននរណាម្នាក់នៅក្បែនាងទេ ហើយស្ថានភាពកាន់តែអាក្រក់ទៅៗ ដូច្នេះនាងត្រូវចេញទៅក្រៅផ្ទះ ដើម្បីសុំឱ្យគេជួយ។ បន្ទាប់មក Ivareche ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយបុគ្គលិកពេទ្យបានធ្វើការវះកាត់ជាបន្ទាន់ដែលចំណាយពេលប្រហែល ៤០ នាទី។ បន្ទាប់ពីដកច្រាសដុសធ្មេញចេញពីបំពង់កដោយសុវត្ថិភាព Ivareche បាននិយាយថា “នាងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលអាចដកដង្ហើមបានម្តងទៀត”។ ដូច្នេះហើយ តើអ្នកគួរធ្វើយ៉ាងណានៅពេលដែលសាច់ ឬវត្ថុអ្វីមួយជាប់ក្នុងបំពង់កដូចស្ត្រីខាងលើនេះ?

វិធីទីមួយគឺអ្នកត្រូវខលទៅមន្ទីពេទ្យជាបន្ទាន់ វិធីទីពីប្រសិនបើជនរងគ្រោះបានលេបវត្ថុតូចជាងច្រាសដុសធ្មេញ អ្នកត្រូវក្អកដើម្បីឱ្យវត្ថុទាំងនោះធ្លាក់ចេញពីបំពង់ក វិធីទីបីប្រសិនបើអ្នកនៅម្នាក់ឯង គឺធ្វើដូចគ្នាដោយពត់ខ្លួន ហើយក្អកឱ្យខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកលេបវត្ថុអ្វីមួយតូចៗចូលក្នុងពោះ ជាទូទៅវានឹងលេចឡើងក្នុងលាមករយៈពេលពីរបីថ្ងៃ។ ប៉ុន្តែប្រសិនបើវត្ថុទាំងនោះមានប្រវែងធំ ហើយវែងដូចជាច្រាស់ដុសធ្មេញ នោះអ្នកត្រូវទៅមន្ទីពេទ្យជាបន្ទាន់៕