ឆ្លងឆ្នាំចង់ទៅលេងកោះ ហាមដាច់ខាតរំលងកោះទាំង៥នេះ
ថ្ងៃឆ្លងឆ្នាំសកល កាន់តែខិតជិតចូលមកដល់ សម្រាប់បងប្អូនដែលមានគម្រោងចង់ទៅឆ្លងឆ្នាំនៅកោះ គួរណាស់តែទៅកម្សាន្តនៅកោះមួយក្នុងចំណោម៥ នេះ ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយ នៅទិសនិរតីនៃប្រទេសកម្ពុជា។
កោះទាំង៥ ដែលភ្ញៀវទេសចរ ហាមរំលងនោះរួមមាន៖
១.កោះឆ្លាម ឬកោះគូសារី ជាតំបន់ទេសចរណ៌ដែលស្ថិតនៅលើដែនសមុទ្យខ្មែរ នៃខេត្តកោះកុង ដែលបានសម្ងំលាក់សម្រស់។ កោះនេះ មានចម្ងាយប្រមាណជា ៣៥គីឡូមែត្រពីកោះស្តេច។ កោះឆ្លាម មានទទឹងប្រវែង ៧៥ម៉ែត្រ បណ្តោយ ១២០ម៉ែត្រ និងកម្ពស់ ១៣ម៉ែត្រ។
២.កោះថាសគឺជាដែនកោះមួយ ដែលមានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីឆ្នេរកោះពស់ យើងអាចធ្វើដំណើរទៅកាន់កោះមួយនេះ ដោយជិះទូកចេញពីឆ្នេរកោះពស់ ក្នុងទិសដៅស្របគ្នាជាមួយ ខ្សែទឹកទៅកាន់កោះរ៉ុងនិងរ៉ុងសន្សឹមដោយប្រើពេលប្រមាន៤០នាទីទៅ១ម៉ោង។ កោះនេះ គឺជាកោះតូចមួយ មានទំហំត្រឹមតែ ០,៩ម៉ែត្រការ៉េ និងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងព្រះសីហនុ ពោលគឺត្រឹមតែ ៧គីឡូម៉ែត្រពីដីគោក។ ចំណុចទាក់ទាញរបស់កោះដ៏តូចនេះ គឺមានព្រៃក្រាស់ និងខៀវស្រងាត់។”
៣.កោះស្មាច់ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ១៤៨ គីឡូម៉ែត្រ ពីរង្វង់មូលខេត្តកោះកុង។ ជាកោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៏មួយដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់។
៤.កោះពូលូវៃ ជាតំបន់ប្រជុំកោះ ដ៏ស្រស់បំផុតមួយនៅកម្ពុជា ដែលស្ថិតក្នុងខេត្តព្រះសីហនុ និងនៅជិតដែនទឹកសមុទ្រអន្តរជាតិ។ កោះនេះ មានផ្ទៃដីសរុបទំហំ ៣,៩ គីឡូម៉ែត្រការ៉េ ថិតនៅចម្ងាយប្រមាណ ១១០ ពីគីឡូម៉ែត្រ ដីគោក នៃខេត្តព្រះសីហនុ ហើយក៏ជាប្រជុំកោះ ឆ្ងាយជាងគេបំផុត នៃដែនសមុទ្រកម្ពុជា ផងដែរ។
៥.កោះទទឹង គឺជាកោះមួយ ដែលស្ថិតនៅក្នុងទឹកដី ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បើតាមមើលទេសភាពនៃកោះនេះ ពិតជាស្រស់ស្អាតមិនចាញ់កោះដទៃឡើយ។ កោះនេះលាតសន្ធឹងប្រមាណជាជិត ១គីឡូម៉ែត្រការ៉េ។ កោះទទឹង ជាដែនកោះដ៏តូចមួយ មានទេសភាពគួរអោយចង់គយគន់មិនជិនណាយ ក៏ប៉ុន្តែកោះនេះមិនសូវមានភ្ញៀវទេសចរណ៍ទៅដល់ ឬ ស្គាល់នោះទេ៕






ទោះជាយ៉ាងណាក៏ដោយ ការមានពហុពន្ធភាពគឺជារឿងខុសច្បាប់នៅក្នុងប្រទេសជប៉ុន ដូច្នេះ Ryuta មិនអាចចុះបញ្ជីអាពាហ៍ពិពាហ៍របស់គាត់ជាមួយប្រពន្ធរបស់គាត់ទាំងអស់បានទេ។ ប៉ុន្តែសម្រាប់ការស្ម័គ្រចិត្តរួមរស់ជាមួយគ្នានៅក្រោមដំបូលតែមួយ គឺច្បាប់ត្រូវបានអនុញ្ញាត។




















តែនៅគ្រានោះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានបើកបេះដូងមនុស្សធម៌ឱ្យនាវា Westerdam ចូលចតដោយមិនខ្លាចឆ្លងមេរោគកូវីដ១៩ ឡើយ ហើយសម្ដេចតេជោ ក៏បានអញ្ជើញទទួលនាវា Westerdam ដោយផ្ទាល់៕











