ផ្ទុះរឿងសេវាកម្មនៅមន្ទីរពេទ្យរុស្សីធ្វើឱ្យអ្នកជំងឺស្លា.ប់ សិល្បករ២រូបចេញមុខនិយាយបែបនេះភ្លែត
បន្ទាប់ពីមានគណនីហ្វេកប៊ុកមួយបានបង្ហោះចោទប្រកាន់ថាមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ហៅ មន្ទីរពេទ្យរុស្សី បានធ្វើឱ្យឪពុករបស់ខ្លួនបាត់បង់ជីវិត ជាហេតុធ្វើឱ្យអ្នកលេងបណ្តាញសង្គមចែករំលែករាប់ពាន់នាក់។ ក្នុងនោះសិល្បករ២រូបរួមមានលោក ខាំ ភូរិ និង លោក ទ្រី សក្កដា ហៅអាដាសក្កដា ក៏បានចេញមុខនិយាយក្នុងរឿងនេះដូចគ្នា។
នៅយប់ថ្ងៃទី២៨ មករា មានគណនីហ្វេកប៊ុកមួយឈ្មោះថា SreyPich Thou បានបង្ហោះអំពាវនាវឱ្យថ្នាក់ដឹកនាំស្វែងរកយុត្តិធម៌ឱ្យខ្លួនដោយបានចោទប្រកាន់ថា មន្ទីរពេទ្យរុស្សី បានសម្លាប់ឪពុករបស់នាងដោយបានរៀបរាប់ពីដំណើរដើមទងបុគ្គលិកមន្ទីរពេទ្យខ្វះការយកចិត្តទុកដាក់ជួយសង្គ្រោះអាយុជីវិតឪពុករបស់ខ្លួនទុកអ្នកជំងឺចោល និងបានលើកឡើងពីខាងបុគ្គលិកឡានសាមុយ រាំងស្ទះមិនឱ្យដឹកឪពុកនាងចេញពីមន្ទីរពេទ្យទាំងនាងបានផ្តិតមេដៃ សុំអនុញ្ញាតយកឪពុកខ្លួនចេញព្យាបាលនៅកន្លែងផ្សេង ប៉ុន្តែអ្វីៗក៏ហួសពេលឪពុករបស់នាងក៏បានបាត់បង់ជីវិត។
រឿងដ៏សោកសង្រេងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការចែករំលែកយ៉ាងច្រើន និងអ្នកខ្លះក៏បានបញ្ចេញមតិលើកឡើងពីបញ្ហាវិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យ រួមទាំងមតិយោបល់ជាច្រើនទៀតឆ្លុះបញ្ចាំងពីកម្រិតសេវាកម្មរបស់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺនៅមានកម្រិតនៅឡើយ។ រឿងនេះដែរ ជំរុញឱ្យសិល្បករពីររូបចេញមកនិយាយពីបញ្ហានេះដោយលោក ខាំ ភូរិ ជាផលិតករ និងអ្នកនិពន្ធឆ្នើមបានលើកឡើងយ៉ាងដូច្នេះថា «មន្ទីរពេទ្យយើងទំនើប តែចរិតបុគ្គលិកខ្លះដើរមិនទាន់»។
ចំណែកឯលោក ទ្រី សក្កដា ហៅ អាដាសក្កដា ជាអ្នកនិពន្ធ និងអ្នកចម្រៀងក៏បានលើកឡើងដែរថា «ខ្ញុំនៅតែឆ្ងល់រឿងមួយ មន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញ បើអ្នកគ្មានសមត្ថភាពបញ្ជូនរថយន្តសាម៉ុយរបស់ខ្លួនតាមសំណើរបស់គ្រួសារអ្នកជំងឺ ហេតុអ្វីចង់ឃាត់ឬបង្កាក់ដំណើរអ្នកជំងឺក្នុងការយករថយន្តសាម៉ុយពីក្រៅចូលមន្ទីរពេទ្យ ? »។
លោក បន្តទៀតថា «ពេលខ្លះការពន្យារពេលមួយម៉ោង ឬពីរម៉ោង ធ្វើឱ្យអ្នកជំងឺស្លាប់បាន ! រៀនគោរពទឹកចិត្តគ្រួសារគេផង បើប៉ះសាច់ញាតិអស់លោកវិញ លោកក៏មិនបង្អង់យូរដែរ ! ខ្ញុំជួបផ្ទាល់ ខ្ញុំយល់គ្រប់យ៉ាង លោកថាប្អូនខ្ញុំដឹកមិនបានឆ្ងាយទេ ទីបំផុតខ្ញុំជំនះដឹកចេញរហូតគាត់បានរស់នៅដល់ឥលូវ ! ពេទ្យបិសាច»។
ទោះយ៉ាងណាក៏ដោយ គិតត្រឹមព្រឹកថ្ងៃទី២៩ មករា ជុំវិញរឿងការចោទប្រកាន់ខាងលើរបស់ម្ចាស់គណនី SreyPich Thou ខាងមន្ទីរពេទ្យនៅមិនទាន់មានការបកស្រាយណាមួយនៅឡើយទេ៕














កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី លោក Dmitry Patrushev បាននិយាយថា ការលក់ទំនិញកសិកម្មឆ្លងប្រទេសបាននាំឱ្យទីក្រុងម៉ូស្គូរកចំណូលបាន ៤៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ លោកបានកត់សម្គាល់ថាតួលេខនេះទំនងជាកើនឡើងបន្ថែមទៀតនៅពេលដែលការគណនាចុងក្រោយត្រូវបានធ្វើឡើង។








ចំពោះកំណាត់ផ្លូវល្បឿនលឿនអាស៊ានលេខ១ ឬផ្លូវជាតិលេខ៥ នៅកម្ពុជា មានប្រវែង ៣៦៦គីឡូម៉ែត្រឆ្លងកាត់ខេត្តខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង បន្ទាយមានជ័យ។
ផ្លូវជាតិលេខ៥ មានចំណុចចាប់ផ្ដើម ពីព្រែកក្តាម និងបញ្ចប់នៅចំណុច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការសាងសង់ផ្លូវបែងចែកចេញជា ៣កំណាត់ដោយ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។






ជនសង្ស័យទាំង២នាក់ រួមមាន៖


យោងតាមម្ចាស់គណនីហ្វេសប៊ុក 



