Amazon ហាមបុគ្គលិកប្រើប្រាស់បច្ចេកវិទ្យា Generative AI ក្នុងការងារ
ក្រុមហ៊ុន Amazon បានផ្ញើអ៊ីម៉ែលដាស់តឿនបុគ្គលិកថា ពួកគេមិនគួរប្រើប្រាស់បច្ចេកវិទ្យា Generative AI ពីខាងក្រៅមកជួយធ្វើការទេ ពីព្រោះវាជាព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន ហើយក្រុមហ៊ុនបារម្ភអំពីការរក្សាសិទ្ធិ, ការលេចធ្លាយព័ត៌មាន និងព័ត៌មានក្លែងក្លាយ ។ បច្ចេកវិទ្យា Generative AI គឺប្រើប្រាស់សម្រាប់ស្វែងរកគំនិតបង្កើតមាតិកា ដើម្បីធ្វើ Marketing បានយ៉ាងងាយស្រួល និងឆាប់រហ័ស ។:max_bytes(150000):strip_icc()/amazon-logo-56a8fc825f9b58b7d0f7019e.jpg)
សារព័ត៌មាន Business insider រាយការណ៍ថា ក្រុមហ៊ុន Amazon បានផ្ញើអ៊ីម៉ែលទៅកាន់បុគ្គលិករបស់ខ្លួនដើម្បីដាស់តឿនថា ពួកគេពុំគួរប្រើប្រាស់បច្ចេកវិទ្យា Generative AI ពីខាងក្រៅមកជួយធ្វើការងារទេ ជាពិសេស ទិន្នន័យសម្ងាត់របស់អតិថិជន និងបុគ្គលិកក្រុមហ៊ុន ដោយសារក្រុមហ៊ុនបារម្ភពីការលេចធ្លាយព័ត៌មាន, ការរំលោភកម្មសិទ្ធិ និងព័ត៌មានក្លែងក្លាយ ។
ក្រុមហ៊ុននេះលើកឡើងថា បើទោះជាបច្ចេកវិទ្យា Generative AI អាចជួយឱ្យបុគ្គលិកធ្វើការងារងាយស្រួលជាងមុនក្តី ប៉ុន្តែពួកគេពុំគួរប្រើប្រាស់វាសម្រាប់ការងារសម្ងាត់របស់ Amazon ទេ ។ ក្រុមហ៊ុនបារម្ភពីគោលនយោបាយផ្ទៃក្នុងរបស់ខ្លួនថា អ្នកផ្តល់សេវាបច្ចេកវិទ្យា Generative AI នៅខាងក្រៅក្រុមហ៊ុន អាចស្នើសុំសិទ្ធិប្រើប្រាស់ ឬសុំធ្វើជាម្ចាស់ទិន្នន័យដែលបុគ្គលិកបំពេញចូល ដូចជា ៖ កម្មវិធី ChatGPT របស់ក្រុមហ៊ុន OpenAI ជាដើម ។
កន្លងមក ធ្លាប់មានករណីបុគ្គលិកក្រុមហ៊ុន Amazon ប្រើប្រាស់កម្មវិធី ChatGPT ក្នុងការជួយសរសេរកូដ ហើយក្រោយមក គេកត់សម្គាល់ឃើញថា ចម្លើយរបស់ ChatGPT ស្រដៀងគ្នានឹងទិន្នន័យផ្ទៃក្នុងរបស់ Amazon ។ ហេតុនេះ ទើបក្រុមហ៊ុនប្រកាសឱ្យបុគ្គលិកគ្រប់រូបអនុវត្តតាមគោលនយោបាយស្តង់ដាររបស់ Amazon ពាក់ព័ន្ធនឹងទិន្នន័យដែលបំពេញក្នុង Generative AI ដោយប្រុងប្រយ័ត្ន ។
ទោះយ៉ាងណា បុគ្គលិកអាចប្រើប្រាស់បច្ចេកវិទ្យា AI ពីខាងក្រៅសម្រាប់ការងារបាន ដរាបណា ពួកគេទទួលបានការអនុម័តពីក្រុមហ៊ុន និងផ្នែកច្បាប់ ក៏ដូចជាបានឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព ។ រីឯអ៊ីម៉ែលដែលក្រុមហ៊ុននេះផ្ញើទៅបុគ្គលិក បញ្ជាក់ថា បុគ្គលិកមួយចំនួនអាចប្រើប្រាស់បច្ចេកវិទ្យា Bedrock របស់ក្រុមហ៊ុនបាន ព្រោះវាមានសុវត្ថិភាពជាង ។
ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon ឈ្មោះ Adam Montgomery និយាយថា ក្រុមហ៊ុនបានអភិវឌ្ឍន៍បច្ចេកវិទ្យា AI ប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលយូរមកហើយ ខណៈបុគ្គលិកក៏បានប្រើប្រាស់បច្ចេកវិទ្យា AI របស់ Amazon ជារៀងរាល់ថ្ងៃ ។ ហេតុនេះ បច្ចេកវិទ្យារបស់ក្រុមហ៊ុនមានវិធានការទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យារបស់បុគ្គលិក និងការពារទិន្នន័យសម្ងាត់ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាពីខាងក្រៅ គឺជាបញ្ហាគួរឱ្យបារម្ភសម្រាប់ក្រុមហ៊ុនអាជីវកម្ម ៕


ផ្ទុយទៅវិញ ការពន្យល់ពីការងារនៅក្នុងកសិដ្ឋានចិញ្ចឹមគោ ដើម្បីផលិតសាច់គោមានគុណភាពខ្ពស់តាមតម្រូវការរបស់លោក Mark Zuckerberg គឺជាអ្វីដែលងាយស្រួលយល់ ។ រីឯកូនស្រីរបស់លោក ក៏បានជួយដាំដើមឈើសម្រាប់ធ្វើជាចំណីគោ ហើយនាងបានថែទាំសត្វផ្សេងៗក្នុងកសិដ្ឋានផងដែរ ។ លោកប្រាប់ថា ៖ «ប្រសិនបើអ្នកជាកុមារ គឺវាជារឿងពិបាកខ្លាំងណាស់ដើម្បីយល់ថា តើក្រុមហ៊ុន Meta គឺជាអ្វី» ។



.png)

.png)










ឆ្នេរសមុទ្រហាឡុងគឺជាគោលដៅដ៏ល្បីល្បាញ ជាមួយនឹងធម្មជាតិដែលមានកោះថ្មកំបោររាប់ពាន់មានរាងខុសៗគ្នា មានល្អាងជាច្រើនដែលត្រូវរុករកដូចជា ល្អាងធៀនគុង គុហាស៊ុងសត និងល្អាងតាមគង់។ សកម្មភាពបទពិសោធន៍នៅឈូងសមុទ្រដែលស្នើដោយ Tripadvisor រួមមានការទិញដំណើរកម្សាន្តតាមទូក និងចំណាយពេលមួយយប់នៅឈូងសមុទ្រ ជិះទូកកាយ៉ាក់ ទស្សនារូងភ្នំដ៏ល្បីល្បាញ និងរីករាយជាមួយអាហារសមុទ្រដ៏ល្អប្រណិត។
.jpg)
លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសគឺផ្អែកលើតម្រូវការដូចជាគោលដៅដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងអស្ចារ្យ អ្នកទេសចរអាចជ្រមុជខ្លួននៅក្នុងធម្មជាតិបានយ៉ាងងាយស្រួល និងនាំមកនូវអារម្មណ៍រីករាយ។








/bnn/media/media_files/5d375bf9733ffe97af768cefa2f2e5a37ae3f5c87d2ab9d4b6868fc9c1da4415.jpg)














