Home Blog Page 1149

អាមេរិកវ៉ាដាច់ចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាល្លឺម៉ង់

0

បរទេស៖ ប្រទេសចិនដែលធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់អស់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ស្រាប់តែត្រូវប្រគល់តំណែងនេះទៅឱ្យសហរដ្ឋអាមេរិកវិញនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។
យោងតាម Reuters ផ្អែកលើទិន្នន័យផ្លូវការពីការិយាល័យស្ថិតិអាល្លឺម៉ង់បង្ហាញថា ក្នុងត្រីមាសទីមួយ ចំណូលនាំចូល-នាំចេញសរុបរបស់ប្រទេសអាល្លឺម៉ង់ជាមួយសហរដ្ឋអាមេរិកមានចំនួន ៦៣ ពាន់លានអឺរ៉ូ (ប្រមាណ ៦០ ពាន់លានដុល្លារ)។ ទន្ទឹមនឹងនេះ តួរលេខនេះសម្រាប់ប្រទេសចិនមានត្រឹមតែជាង ៦០ ពាន់លានអឺរ៉ូប៉ុណ្ណោះ។ ដូច្នេះហើយ អាមេរិកបានវ៉ាដាច់ចិន ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាល្លឺម៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNT0EoNTKB_pWgkV7JH5ud7nnD7j3wifVdD9GSaEUf2h96Vuiw86MttuvPWHYeNiw-MntlA3t_VFUey53-N87UBqKsL84v8Uj8C_RoYZBQp_LuXCMFhlBxq3owlb4ciL2Pkc2GmyDrHGZXDpD36661I_z-Kuz8F6svYXs_zTieaKg2Xmt1wYtZ_nf18KE/s1024/0_hamburg-port-2-_1_-1-1024x452.webp

នៅឆ្នាំ ២០២៣ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់សម្រាប់រយៈពេល ៨ ឆ្នាំជាប់ៗគ្នា ជាមួយនឹងចំណូលទ្វេភាគីឈានដល់ ២៥៣ ពាន់លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះគឺត្រឹមតែពីរបីរយលានអឺរ៉ូប៉ុណ្ណោះដែលខ្ពស់ជាងសហរដ្ឋអាមេរិក។ Vincent Stamer សេដ្ឋវិទូនៅ Commerzbank បានពន្យល់អំពីការផ្លាស់ប្តូរនៃត្រីមាសទីមួយថា “ការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិកកំពុងកើនឡើង ដោយសារសេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នមានភាពរស់រវើកជាង ហើយការផ្លាស់ប្តូររចនាសម្ព័ន្ធក៏ជាហេតុផលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI6jy9c0iYE0t9A7tRMqrmGOLEnwKaOK6fx5FGOP89y8UnKAbrHYwPhfMhTOLwvvvIOS3bB5Kgp1GOvDUcNyxpLosMe6siaUl8n6nhVS-RIJXaj-hfUr1ysUVS_BJP91Xd8XMzkG0560nbnEpSCDKTr9RFQLTWRTWQXIOSPZoJ-CA4c5PFAM4peDqnJhE/s1199/661cb2bea31082fc2b6c2b68.jpeg

លោកបានបន្ថែមថា “បច្ចុប្បន្នប្រទេសអាឡឺម៉ង់មានបំណងចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទីផ្សារចិន ដោយសារតែភាពខុសគ្នាខាងនយោបាយ និងទង្វើរបស់ចិនដែលខ្លួនបានចោទប្រកាន់ថា “ការប្រកួតប្រជែងមិនយុត្តិធម៌”។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៊ែរឡាំងមិនទាន់ដាក់ចេញនូវគោលនយោបាយច្បាស់លាស់ជាច្រើនដើម្បីកាត់បន្ថយការពឹងផ្អែកទេ។ នៅក្នុងត្រីមាសទីមួយ ការនាំចេញរបស់ចិនទៅកាន់ប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះ ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimFTsdKQScR0TGjHcCmHoAQ4wm2AR5BD5anVtqi8ORO_EYaUVVhzPE7NuuvN8YLG9mheTGeHhja-dTDb-yg7sODMGNkQ8HUBQeeVGZrVUVbavEHoCdePCL0uHKF6n_BnlZYnlI-KN-NaPFX4saTkrOJ5F8ZzfBqCNJi4IjF6vaDSklQPTYSD3zlZTvebQ/s1179/de_hamburg-germany.jpg

ទន្ទឹមនឹងនេះដែរ ទំនិញអាល្លឺម៉ង់ដែលនាំចេញទៅកាន់ប្រទេសចិនបានថយចុះត្រឹមតែ ១% ប៉ុណ្ណោះ នេះបើយោងតាមលោក Juergen Matthes នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច IW (អាល្លឺម៉ង់)។ លោក Matthes បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងដំណើរការអាក្រក់ជាងការព្យាករណ៍។ ទន្ទឹមនឹងនោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងដំណើរការកាន់តែល្អប្រសើរដោយការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិកមាន ១០% ខណៈការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់ប្រទេសចិនមានត្រឹម ៦% ប៉ុណ្ណោះ៕

មហាជនលាន់មាត់សរសើរកូនមាន់ខ្ជូតៗចម្រុះគ្រប់ពណ៌ ក្រោយដឹងវិធីសាស្រ្តបង្កើតវា ទើបហួសចិត្តខ្លាំង!

0

នៅលើបណ្តាញសង្គមថ្មីៗនេះ គឺកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅកូនមាន់ចម្រុះពណ៌ភ្លឺៗស្អាតៗ គួរជាទីចាប់ចិត្តក្នុងចំណោមនារីៗនិងកុមារតូចៗ។ ប៉ុន្តែយ៉ាងណាមិញ មនុស្សភាគច្រើននៅតែមិនទាន់ជ្រាបនៅឡើយនោះទេថា តើកូនមាន់ទាំងនោះគឺជាការបង្កាត់ពូជបែបថ្មីឬក៏មានវិធីសាស្រ្តកែច្នៃអ្វី ទើបធ្វើពួកវាមានគ្រប់ពណ៌ល្អៗបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgPXDQ7-UuPiKkWcANoUkMVIUnPLDsemZISQ73zynCMnR_kC7EvmlYJDamjSwU-UxOvW_w4THiMYJ6N-dGhOzLJokC39ocOYPxEbW71bKCOYx7-Ybea0G7LlNe9MaPHABBD1RVP3dxcf_adA_msBv34H5FKd0IBkIfixZGt0lT5u-cGhHP1xgDdgkilCs/s1100/p897725628-5.jpg

តាមពិតទៅ កូនមាន់ពណ៌ស្រស់ស្អាតទាំងនេះ គឺត្រូវបានបង្កើតឡើងតាមរយៈវិធី ២ យ៉ាង៖
១ ការចាក់ថ្នាំជ្រលក់ពណ៌ចូលទៅក្នុងស៊ុត៖ ដំណើរការនៃការចាក់ថ្នាំពណ៌ចូលទៅក្នុងស៊ុតគឺ នៅរយៈពេលពី ១៦-១៨ ថ្ងៃនៃការភ្ញាស់។ បន្ទាប់ពីចាក់រួច គឺគេយកក្រមួនទៅបិទនៅលើរន្ធដែលចាក់នោះដើម្បីកុំឲ្យមានប្រហោង ហើយក៏ដាក់ស៊ុតចូលក្នុងកន្លែងភ្ញាស់វិញជាការស្រេច។
២ ការបាញ់ថ្នាំពណ៌កូនមាន់៖ បន្ទាប់ពីកូនមាន់កើតមក គេក៏ត្រូវបាញ់ថ្នាំជ្រលក់ពណ៌ទៅលើកូនមាន់។ ទោះជាយ៉ាងណា បើប្រើប្រាស់ថ្នាំបាញ់ពណ៌ទាំងនោះទៅលើកូនមាន់ហួសកម្រិតពេកអាចនឹងបង្កឲ្យមានការពុលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPlDT9_0laKU5LfrbAo0T3GVvvjhrXDoOpkfsciYzo_uvXxAwPAHH09oj5X5Afhyl4UsXlAC1MrMG1pZWOLr9wOlUB9vsLj2UaFX3AmpNQMeiQtBKwEp_jdFjrA06HOy0YK3RZ3ayMnIEfqCHL0qBsqwOX47PausPlht9IrNVQD-2PYa4UUBO4Z4pl-Q/s565/IMG_1057.jpg

ទោះជាយ៉ាងណា ការផ្តល់ពណ៌ទៅលើកូនមាន់គឺអាចបង្កគ្រោះថ្នាក់ដល់សុខភាពពួកវា ដោយផ្អែកលើវិធីសាស្ត្រដែលគេប្រើដើម្បីជ្រលក់ មិនថាជាការចាក់ឬលាបថ្នាំពណ៌នោះទេ។ បញ្ហាសុខភាពទាំងនេះអាចមានឥទ្ធិពលរយៈពេលវែង ដែលអាចកាត់បន្ថយអាយុជីវិតរបស់កូនមាន់ឬក៏អាចស្លាប់ភ្លាមៗតែម្តង។ ដោយសារថ្នាំជ្រលក់ គឺមានផ្ទុកនូវសារធាតុដែលអាចពុលដល់កូនមាន់ និងសូម្បីតែមនុស្ស។ ខណៈសព្វថ្ងៃនេះ កូនមាន់លាបពណ៌មិនសូវមានប្រជាប្រិយភាពទេ ដោយសារការធ្វើបែបនេះបានក្លាយជារឿងខុសច្បាប់នៅក្នុងប្រទេសនិងរដ្ឋមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7jm5wXfAz_Dcae6yMFSD7BkGCb1dGHcRKMCcwrPRMqw_XZzSkm30jHskcHWcV5v-c3cyMgaba3zOhBrs74JGG12oP7AnTsZHf3AJEnEC-72zGcPtIUqts4z_u9vN9Mzpv88XQMHoo-tpXKiXAAr5-VOnRSit68NyMCyqtHSEU8YbleF5ytPlQnpiYVM/s800/HD-wallpaper-colorful-chicks-cute-pasari-pui-de-gaine-chicks-colorful.jpg

គួរបញ្ជាក់ថា ការជ្រលក់ពណ៌កូនមាន់គឺបានប្រព្រឹត្តិទៅនៅក្នុងបុណ្យអ៊ីស្ទើរ និងត្រូវបានគេជឿថាមានតាំងពីឆ្នាំ១៨៨០មកម្លេះ។ វាត្រូវបានគេជឿថាប្រពៃណីនៃការលាបពណ៌ពង Easter បានបំផុសគំនិតការអនុវត្តនៃការជ្រលក់ពណ៌កូនមាន់។ កូនមាន់ និងស៊ុតតំណាងឱ្យជីវិតថ្មី ហើយជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុណ្យ Easter ។ ការផ្តល់ពណ៌ឲ្យកូនមាន់នេះគឺទទួលបាននូវការពេញនិយមយ៉ាងខ្លាំងក្នុងចន្លោះឆ្នាំ ១៩៦០-១៩៧០ ។ កូនមាន់អាចត្រូវបានគេលាបពណ៌ភ្លឺៗដូចជា ខៀវ បៃតង និងពណ៌ស្វាយ ដើម្បីជាការកម្សាន្តរបស់កុមារ នៅក្នុងពិធីបុណ្យនោះ និងសូម្បីតែក្នុងពិធីបុណ្យផ្សេងៗ ឬជាការផ្តល់រង្វាន់ទៅកាន់នរណាម្នាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZUdkeGEqK2ZVL99ASBz29SmoZhqfpwbcVj_O0yMDZsDGrFPoag1AGqWh3a0CHcH1fEqrs8YvPk4i0e14piKelLve0AbG4QZixfn12mC2YNgFigbkVzvSMQ8clNUPktYLnC7UxCKF-enTXlJIfrpSEIQ8Y9p_b-4eztTx4N-iREzb1GPNxQ1wvugpW2KM/s800/HD-wallpaper-colorful-chicks-colorful-chicken-orange-easter-spring-rainbow-cute-green-bird-chicks-pink.jpg

យ៉ាងណាមិញ កូនមាន់លាបពណ៌ទាំងនោះភាគច្រើនគឺត្រូវបានគេបោះបង់ចោលដោយសារតែបាត់បង់ពណ៌ ឬក៏ជុះរោមពណ៌របស់វា ដោយសារតែកត្តាផ្សេងៗ។ ម្យ៉ាងវិញទៀត កូនមាន់ចម្រុះពណ៌ទាំងនោះក៏ត្រូវបានគេជឿថាអាចនឹងចម្លងរោគ ជាពិសេសគឺទៅលើកុមារ និងហាមជាដាច់ខាតក្មេងអាយុក្រោម៥ឆ្នាំ ធ្វើការប៉ះទៅលើកូនមាន់ទាំងនោះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhokt7yEl87bdxDLZuCbTUJ11wEfvKw_QMiC630ZM2r6J721RObp25H2M5mSV4U6UJuNSkWIZvKLAEGUOPcZsqT7-X9LPwTrnG_rSFsMovMk2Eqbzbln8VQtLO6yBlcirM1CisJis-QkBpFy3vgm6fvrz3uyggLj4p94FMIahD4hyphenhyphenvXpeiG2o-wAAH6t_w/s800/HD-wallpaper-baby-chicks-baby-colors-chicks-pastel.jpg

នាយករដ្ឋមន្ត្រីស្លូវ៉ាគីត្រូវខ្មាន់កាំភ្លើ.ង លួចបា.ញ់ ប្រហា.រ នៅទីសាធារណៈ

0

ប្រទេសស្លូវ៉ាគី ៖ ខ្មាន់កាំភ្លើ.ង បានលួចបា.ញ់ ប្រហា.រ នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគីនៅទីសាធារណៈបណ្តាលឱ្យលោករងរបួសធ្ងន់ធ្ងរ ហើយភ្នាក់ងារសង្គ្រោះបានបញ្ជូនលោកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ។ មន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ក៏បានចាប់ខ្លួនខ្មាន់កាំភ្លើ.ង ភ្លាមៗនៅកន្លែងកើតហេតុ ហើយគេសន្និដ្ឋានថា ករណីនេះកើតឡើងដោយសារបញ្ហានយោបាយ ទើបជំរុញឱ្យខ្មាន់កាំភ្លើ.ង ធ្វើបែបនេះ ។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្មាន់កាំភ្លើងបានព្យាយាមបាញ់សម្លាប់នាយរដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico អាយុ៥៩ឆ្នាំ ក្នុងអំឡុងពេលលោកដើររាក់ទាក់ស្វាគមន៍ពលរដ្ឋ នៅបរិវេណខាងមុខមជ្ឈមណ្ឌលវប្បធម៌សហគមន៍ក្នុងទីក្រុង Handlova ស្ថិតនៅភាគកណ្តាលប្រទេស ។ លោក Robert Fico បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋាភិបាល ស្រាប់តែមានសំឡេងកាំភ្លើងលាន់ឡើងជាច្រើនគ្រាប់ បន្ទាប់មក លោកក៏ដួលទៅលើផ្លូវភ្លាមៗ ហើយមន្ត្រីរបស់លោកបានចាប់ខ្លួនខ្មាន់កាំភ្លើងនៅកន្លែងកើតហេតុ ។https://c.ndtvimg.com/2024-05/es0buk4o_robert-fico_625x300_15_May_24.jpeg

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគីថ្លែងថា លោកនាយករដ្ឋមន្ត្រី Robert Fico ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន៥គ្រាប់ បណ្តាលឱ្យលោករងរបួសធ្ងន់ធ្ងរ ។ គ្រាប់កាំភ្លើងបានចូលទៅក្នុងពោះ ហើយក្រុមគ្រូពេទ្យនឹងចំណាយពេលរាប់ម៉ោងដើម្បីវះកាត់ជួយសង្គ្រោះជីវិតលោក ។ មន្ត្រីរបស់លោកបានបញ្ជូនលោកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យប្រចាំតំបន់ ពីព្រោះរបួសរបស់លោកធ្ងន់ធ្ងរខ្លាំង និងពុំអាចព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Bratislava បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvLLmkfmYUmM-tSpT_2pqkerkM663ZQJDnFxxIpsP0wMcswzMBvGIiWiMjyLmrZ783i3aizTp1OMWOvCjm6B3cKz1CLKQflVJlMRLaplpMFt2TUycnLT8_Yod0FcnjhNWddTz0unpSRQJPqjwO6XgljYyI7ZbBb2_u4QVYAFscmbROSCSP3JZI_wJN_rk/s1200/bq2q854_robert-fico_625x300_15_May_24.webp

សេចក្តីរាយការណ៍ដំបូងបញ្ជាក់ថា ខ្មាន់កាំភ្លើងរូបនេះជាអ្នកនិពន្ធ និងជាសកម្មជននយោបាយ អាយុ៧១ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅកន្លែងកើតហេតុ ប៉ុន្តែគេពុំបញ្ជាក់ពីចំណុចលម្អិតផ្សេងទៀតទេ ។ គេសន្និដ្ឋានថា ដោយសាររឿងនយោបាយទើបជំរុញឱ្យខ្មាន់កាំភ្លើងធ្វើបែបនេះ ហើយក្រោយមក អាជ្ញាធរបានត្រួតពិនិត្យ និងប្រមូលភស្តុតាង ។

លោក Robert Fico បានកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគី លើកទី៣ កាលពីខែតុលា ឆ្នាំ២០២៣ ក្រោយការបោះឆ្នោតនៅខែកញ្ញា ឆ្នាំ២០២៣ ។ លោកបានធ្វើជានាយករដ្ឋមន្ត្រីស្លូវ៉ាគី លើកទី១ នៅឆ្នាំ២០០៩ និងលើកទី២ នៅឆ្នាំ២០១២ ហើយលោកជាមេដឹកនាំរដ្ឋាភិបាលចម្រុះប្រកាន់ខ្ជាប់នូវលទ្ធិប្រជានិយម និងជាតិនិយម ។ នៅខែដំបូង ក្រោយពីលោកកាន់តំណែងជានាយករដ្ឋមន្ត្រី គេបានរិះគន់ពីគោលនយោបាយរបស់លោក ហើយក៏បង្កជម្លោះក្នុងសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje8HwQSVLcqn7q8G50SIdCJ4V3DPKJbJBZzJIFLc2n4atx7s58iZcEaBeqRtvZHAfkOauUm1moUzAANaGMoliKva5n9qJRpBKrqg6bb2e6ejm1icGr66PQTFCI3hd7INpSNIa3x3kUL_6VzAGP1WIGDO2m-wfVeH3u9ikL-8UCCfrNHVyKojsl4eU6d4M/s1280/20240518_EUP504.webp
នៅខែមករា ឆ្នាំ២០២៤ លោក Robert Fico បានប្រកាសផ្អាកជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ហើយកាលពីខែមេសា ឆ្នាំ២០២៤ លោកបានបិទប្រព័ន្ធផ្សព្វផ្សាយសាធារណៈឈ្មោះ RTVS ។ ហេតុនេះ នៅខែឧសភា ពលរដ្ឋរាប់ពាន់នាក់បានតវ៉ាប្រឆាំងជាមួយលោក ព្រោះតែការបិទប្រព័ន្ធផ្សព្វផ្សាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZpt5YFWXHteNIHp1kFJb5ovrP510Djfi9QC6itqbxYcQFDiXmPbBplvZ2izMC1u16qHKLN4LumcF_R7vLberDjZ1d_Vn_N84nSvebLc4aV3HGWcsaxkR_B8SipOAHTdFq0mjv-hSy6Ap-YlLrhJZshf8VAz3ffvnIls0PVDim6qeBOc49uN9-uBFmemw/s1200/1200x675_cmsv2_cc95dd23-8498-50aa-9c99-38219fee34f3-8438090.webp

ប៉ុន្តែមហាជនបានថ្កោលទោសការបាញ់សម្លាប់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ថា ជាការរំលោភលទ្ធិប្រជាធិបតេយ្យ និងជាទង្វើឃោរឃៅ ។ ដូចគ្នានេះ មេដឹកនាំពិភពលោកជាច្រើនរូបបានថ្កោលទោសការបាញ់នេះផងដែរ ក្នុងនោះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា លោកភ្ញាក់ផ្អើល និងបារម្ភចំពោះហេតុការណ៍នេះ ។ រីឯប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរក្នុងបណ្តាញសង្គម X ថា លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយហេតុការណ៍នេះ ។

ចំណែកនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានថ្កោលទោសការបាញ់នេះដែរ ហើយថ្លែងថា គ្មានអំពើហិង្សាក្នុងផ្នែកនយោបាយទេ ខណៈប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ថ្លែងថា ឧក្រិដ្ឋកម្មលើកនេះគ្មានមូលហេតុច្បាស់លាស់ទេ ហើយវាជាទង្វើពុំសមរម្យ ៕

ប្លែកទៀតហើយ! ទាល់តែមានបរិញ្ញាបត្រ ឬអនុបណ្ឌិតទើបអាចធ្វើជាបុគ្គលិកនៅកន្លែងនេះបាន

0

ជាការពិតណាស់ការងារនីមួយៗមិនមែនងាយស្រួលរកនោះទេ ហើយទីផ្សារការងារភាគច្រើនសុទ្ធតែទាមទារកម្រិតវប្បធម៌ បរិញ្ញាបត្រ និងចំនេះជំនាញផ្សេងៗ ទើបយើងអាចមានសង្ឃឹមក្នុងការទទួលបានប្រាក់បៀវត្សរ៍ខ្ពស់។ ទោះជាយ៉ាងណាសម្រាប់ការងារមួយចំនួនដូចជា រត់តុ លាងចាន ឬការងារបូជាសព សម្រាប់ប្រទេសមួយចំនួនរួមទាំងប្រទេសកម្ពុជាយើងគឺមិនត្រូវការបរិញ្ញាបត្រឡើយ ដោយឡែកទីផ្សារការងារប្រទេសចិនវិញគឺខុសប្លែកពីគេ ដោយគ្រាន់តែធ្វើការជាបុគ្គលិកបូជាសពសោះក៏ត្រូវការចប់បរិញ្ញាបត្រ និងអនុបណ្ឌិតដែរ ដែលនេះកំពុងបង្កឱ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុកពេញបណ្តាញសង្គមចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxohIaL0xHHVUPzixrMO-Rh_VNQG97bFoaenEqKWf6RdclfcYj6fo7vBYYm173ezfeWcj_c4rcBjjCDzzva00juHEvoJLFX6B0cuZG5-Nnh5KlKuXtZ4Mf0kBLCSRnwgbl5POMm1j_bBocVH5v-KvOGE5_JrXn62DCQklgSVk9NMKHu9CffyzJLZ2lns/s976/photo_2024-05-16_10-09-35.jpg

យោងតាម China daily ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា និស្សិតបញ្ចប់ការសិក្សាចំនួន ៣ នាក់ពីសាកលវិទ្យាល័យល្បីៗត្រូវបានជួលឱ្យធ្វើជាកម្មករបូជាសពនៅមជ្ឈមណ្ឌលបុណ្យសពរបស់រដ្ឋាភិបាល។ ក្នុងនោះមានបេក្ខជនម្នាក់បានបញ្ចប់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជាពីសកលវិទ្យាល័យចិនហុងកុង និងពីរនាក់ទៀតបានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីសាកលវិទ្យាល័យពហុបច្ចេកទេសចិនខាងត្បូង និងសាកលវិទ្យាល័យក្វាងចូវ ដែលជាសាកលវិទ្យាល័យកំពូលចំនួន ៣៨ នៅក្នុងប្រទេសចិន។ មន្ត្រីម្នាក់មកពីការិយាល័យកិច្ចការស៊ីវិលក្វាងចូវបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាអ្នកដែលមានសញ្ញាបត្រឧត្តមសិក្សាទើបអាចដាក់ពាក្យសុំការងារនេះបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBhkXksNgnC0A6j_yHq4NKjdWWNmovyUaGM_RinFgynzczPl3VyD6eBKqyVDrsBcuwNhbLYAfD1V1f7zNc1cGzIXbPz1-G47tbk6DKCujwnu3lHobjB2fYMZLWxc5zjRA8dldA6YB2rl6Eie1s583vefPUXESwQkXazxvObtoiMjgSfp1uvM2p3H6MXuc/s1200/photo_2024-05-16_10-11-00.jpg
ដំណឹងនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ដោយមានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបាននិយាយថា វាមិនសាកសមសោះសម្រាប់អ្នកដែលមានសញ្ញាប័ត្រផ្នែកទស្សនវិជ្ជាខ្ពង់ខ្ពស់ស្រាប់តែឱ្យមកធ្វើការក្នុងឧស្សាហកម្មដុតខ្មោចទៅវិញ។ អ្នកខ្លះថា តើវាជាការខ្ជះខ្ជាយនៃការអប់រំដែរឬទេ ខណៈដែលនិស្សិតរឿនចប់គ្មានការងារធ្វើ ហើយពេលធ្វើការមកធ្វើតំណែងនេះទៅវិញ។ ទោះជាយ៉ាងណាបច្ចុប្បន្នទីផ្សារការងារក្នុងប្រទេសចិនគឺយ៉ាប់យឺនខ្លាំងណាស់ ដូច្នេះនិស្សិតទោះបីរៀនចប់ខ្ពង់ខ្ពស់ប៉ុណ្ណាក៏ជៀសមិនផុតពីការងារតូចតាចទាំងនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUgIA3N2fXjG28b9nhEPcposyJeGKMuwtykHkrqNsooE5ZsDOlWwKKnjKZH9und6qDs7FyDlEw6BSx1ONs59BPBbtHK6A-jAciJVc0q15GPVbH26qAR0OJ0vn_CWhTrRQTr12Mpzgnwi4k6PQBy0pL7H4X2QqitmeXGOMH2LZ-N5-ctFhieWyVqILiD1g/s1280/photo_2024-05-16_10-11-32.jpg

យោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន អត្រាគ្មានការងារធ្វើនៅក្នុងក្រុមអាយុ ១៦-២៤ បានកើនឡើងដល់ ១៥.៣% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ហើយក្រុមអាយុ ២៥-២៩ ឆ្នាំបានកើនឡើងដល់ទៅ ៧.២% ឯណោះ។ គួរបញ្ជាក់ដែរថា ការងារបូជាសពគឺជាមុខតំណែងអចិន្ត្រៃយ៍ ហើយការងារនេះក៏ជាប់ពាក់ព័ន្ធនឹងការដឹកសាកសព និងធ្វើការវេនយប់ផងដែរ សម្រាប់ប្រាក់បៀវត្សរ៍ប្រចាំខែវិញគឺ ១០,០០០ យន់ (ប្រមាណ ១,៤០០ ដុល្លារអាមេរិក) ក្នុងមួយខែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuAXCbl4owdKW-MIqbDZef7bI-6t4y9cgIIggVcfza_5NgTY6gbS4Du5npL7GI621v7eYVSA_esG6wQnTPB4XvZiJYHwXjGCHKQOSyjSx40BiRty8Sf6J-rNdXA226lnrfCIjGWujkD2HLTghLuweGzmaTkEALRGL0AW_Nl-XoIOgnfsYlbNiczp6kSzE/s696/photo_2024-05-16_10-12-06.jpg

ផ្ទុះការចាប់អារម្មណ៍! BABYMONSTER រាំបទរបស់រៀមច្បង BLACKPINK កំឡុងពេលជួបជុំអ្នកគាំទ្រលើកដំបូងនៅជប៉ុន

0

កាលពីថ្ងៃទី១១ ខែឧសភា ក្រុមចម្រៀងនារី BABYMONSTER បានរៀបចំកម្មវិធីជួបអ្នកគាំទ្រលើកដំបូងរបស់ពួកគេនៅក្នុងប្រទេសជប៉ុន ដែលជាការកត់សម្គាល់ការចាប់ផ្តើមនៃដំណើរកម្សាន្តរបស់ពួកគេនៅអាស៊ី។ ក្នុងអំឡុងពេលកម្មវិធីក្រៅប្រទេសជាលើកដំបូងរបស់ពួកគេ BABYMONSTER បានបង្ហាញការសំដែងផ្ទាល់ជាច្រើននៃបទចម្រៀងរបស់ពួកគេ ចំណាយពេលទំនាក់ទំនងជាមួយអ្នកគាំទ្រ និងបានថ្លែងអំណរគុណដល់រៀមច្បង BLACKPINK ជាមួយនឹងការរាំ cover នៃបទចម្រៀងល្បី «As If It’s Your Last» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqXEzwJX9michClSqtHKi91d8qJ5KmgFeIJmExYzSPaSHnE6Lv5_d3C09RvNE9qan5A8pjICg4HgFyJZtLZreRk9hdqlYqyKXmUkuQEpl_JfhocSfn8Has9BhdsBlA49JkqyW5PrQiqRdmllu-QtFz-iuf9Yuli9NBrT5ku9UhUMncwMwBQj6IDrUHlqI/s900/20240404103833_babymonster-2.webp

វីដេអូរាំរបស់ BABYMONSTER ដែលបានរីករាលដាលនៅលើបណ្តាញសង្គម ដោយសារតែ សមាជិកក្រុមចម្រៀងនេះបានដោះស្រាយបញ្ហាដែលមិនបានមើលឃើញទុកជាមុនដែលបានកើតឡើងអំឡុងពេលរាំ។ ពេល BABYMONSTER កំពុងរាំបទ «As If It’s Your Last» របស់ BLACKPINK ស្រាប់តែភ្លេងបានឈប់ពីរដង អំឡុងពេលច្រៀងបន្ទរ ដោយសារតែបញ្ហាបច្ចេកទេស ប៉ុន្តែសមាជិក Babymonster បានបកស្រាយបទចម្រៀងបន្តផ្ទាល់ដោយគ្មានភ្លេង ហើយបញ្ចប់ការសម្តែងដោយល្អជាមួយជំនាញ និងទេពកោសល្យដ៏អស្ចារ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhurBRAImhQPfQ3l0uhqwe2UgsivmazaaMpLeMU2HxZDJmUz0nKONSob_885NdPHcQyed5JyCV1yYHkKVf7if3X12u1DMhq1QMTWm09coOwsX9D3S0MVaGXOIlO9UK7V8HLjV4coqTTRlVro7GFRCSNiUvGe4nKE-wfI7pwEhcqWrSReESRvlXIwvBpSlg/s2314/657a01c7ed6e1f2e6668ca16_BABYMONSTER-batter-up-music-video.webp

ចាប់តាំងពីការបង្ហាញខ្លួនជាថ្មីរបស់ពួកគេបន្ទាប់ពី Ahyeon បានចូលរួមក្នុងក្រុម BABYMONSTER បានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាបន្តបន្ទាប់ជាមួយនឹងជំនាញច្រៀង និងការសម្តែងដ៏ស្វាហាប់របស់ពួកគេ។ ជាពិសេសក្រុមតារាចម្រៀងរ៉េប រួមទាំង Ahyeon, Ruka និង Asa ទទួលបានការវាយតម្លៃល្អជាច្រើនសម្រាប់វត្តមានលើឆាកក្នុងអាជីពរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg38iGqZWajgpo9NRWn4Ti4E9EuSyMAAWVUhl4oKZ89eLxyfHqBu3lqglYkALUX4AEsBFVc43Fb_fBBLDHx_qQO2FpGrAaBwBlWwVjiuY6URwKFxbmfH4cbgPPtXamIhNvhhglQxeudzplt3NIa1GsAalcKHRVU_KZ4nJMXYxDAZ6M2IXkyoS4nadogoTo/s1200/Blackpink_Coachella_2023_02_(cropped).jpg

គួរបញ្ជាក់ថា BABY MONSTER បានបង្ហាញខ្លួនជាផ្លូវកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយសមាជិក៦នាក់ ជាមួយបទចម្រៀង «BATTER UP»។ ក្រោយ សមាជិក Ahyeon មានសុខភាពល្អឡើងវិញក្រុមនេះបានត្រលប់មកវិញជាមួយសមាជិកទាំង៧នាក់ជាមួយបទ « SHEESH » និងមានមុខនៅ Music Show ជាច្រើនឆាក។ ក្រុមនេះជាក្រុមនារីដំបូងរបស់ផលិតកម្ម YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពីក្រុម BLACKPINK ៕

តារាកំប្លែង ពាក់មី គាំទ្រការលើកឡើងរបស់ Yuro ជុំវិញការបញ្ចេញមតិលើពាក្យ «ដុះស្លាបហើយឡូវ?»

0

តារាកំប្លែងនាយ ពាក់មី បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់ Yuro ដែលបានចេញវីដេអូនិយាយពីពាក្យថា «ដុះស្លាបហើយឡូវ?»ដែលឪពុកម្តាយមួយចំនួនបាននិយាយពាក្យនេះទៅកាន់កូនៗរបស់ខ្លួន។ ក្នុងវីដេអូរបស់ Yuro បានបញ្ចេញទស្សនៈរបស់ខ្លួនថាពេលឪពុកម្តាយប្រើពាក្យនេះទៅកាន់កូនៗមិនដែលប្រើពេលកូនដើរទៅរកផ្លូវល្អនោះទេ ហើយឪពុកម្តាយព្រួយបារម្ភពីយើងខ្លាចដើរលើផ្លូវខុសទើបគាត់ប្រើពាក្យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgniMHOEcy8VybhzXruAawApt-zHLuJnZjX0DGwSp9OGyANFiLizHhUTV1_RDzex9Cp3nzl22tE3GzTMP3mMxcig-axDQHtwbKiD80evjb0f5t1sryeU0heve4E7ymZx735uV_nAkg_LqstIuNtqzYRPNr_CNIR6FLDs8x2dQRghshW3Ll9FDgnBY8Zgww/s1440/image_2024-05-15_11-02-56%20(2).png

កាលពីពេលថ្មីៗនេះ Yuro បានចេញវីដេអូមួយលើកពីពាក្យ «ដុះស្លាបហើយឡូវ?»ដោយបានអះអាងថារូបគេមិនបានចង់ឆ្លើយតបទៅលើវីដេអូមួយរបស់ SAM ជាអ្នកចម្រៀងនិងអ្នកនិពន្ធមួយរូបចូលរួមក្នុងកម្មវិធីមួយនោះទេ ប៉ុន្តែរូបគេចង់លើកឡើងពីពាក្យថា«ដុះស្លាបហើយឡូវ?» ជាពាក្យឪពុកម្តាយឧស្សាហ៍និយាយទៅកាន់កូន។ Yuro ថាយ៉ាងណាត្រូវបែងចែកឱ្យច្បាស់ម្តាយនិយាយពាក្យនេះទៅកាន់កូននៅពេលណាកូនចង់ធ្វើរឿងអ្វីមួយដែលគាត់គិតថាមិនល្អ ខុស មិនដែលឪពុកម្តាយណានិយាយពាក្យនេះទៅកាន់កូនពេលកូននិយាយចង់ធ្វើអ្វីដែលល្អដូចជា កូនចង់ប្រលងចូលក្របខណ្ឌ ជាគ្រូពេទ្យ ជាអ្នកបើកយន្តហោះហើយឪពុកម្តាយនិយាយពាក្យថា «ដុះស្លាបហើយឡូវ?»នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCjjOaBogrNtJpR0H2tRdfilxcxpe_TKBJFlDPnUF4jJWZwPka9C-AonzavmDXeaTJG8uomrC2rwKeR0eI1BbXqa8FsyuIX8c3xEKjm0bOEhVLPSozkDzSPb2x6-5-tTOVhN4Lqu-7kbIsm4sMDj6EgmC-WobTbOKnaZtnPw4TJzoN9clS6AK1z19nnog/s2048/image_2024-05-15_11-02-59.png

Yuro លើកឡើងទៀតថា ប្រសិនជាឪពុកម្តាយនិយាយពាក្យនេះហើយយើងអន់ចិត្ត ខឹង ដ្រាម៉ា សេដ គិតថាម្តាយឪពុកខ្លួនឯងអត់ល្អដូចគេយកចំណុចតិចតួចដែលគាត់ប្រដៅយើងអង្គុយគិតដ្រាម៉ាហើយគិតថាគាត់ជាមនុស្សអាក្រក់ហេតុអ្វីមិនគិតរឿងល្អដែលគាត់ធ្វើ១០០០រឿងដែលយកមកអង្គុយគិតឬអត់?។ Yuro បានបន្ថែមទៀតថា ចិត្តជាម្តាយឪពុកគិតខ្លាចថាកូនដើរលើផ្លូវខុសបានគាត់និយាយពាក្យហ្នឹង បើកូនខ្លះស្រួលប្រដៅមិនមែនគាត់ប្រើពាក្យហ្នឹងនោះទេ ប៉ុន្តែកូនខ្លះរឹងទទឹងចង់ធ្វើអីបានដូចចិត្តបានជាគាត់ប្រើពាក្យនេះពេលក្លាយជាឪពុកម្តាយគេបានយល់អារម្មណ៍មួយហ្នឹងហើយគ្មានអ្នកណាស្រលាញ់យើងស្មើនឹងឪពុកម្តាយ គ្រួសារយើងឡើយ។ ការលើកឡើងរបស់ Yuro ដ្បិតតែចុងក្រោយរូបគេនៅបញ្ចេញស្ទាយ៍យ៉ាងណាក្តីប៉ុន្តែមនុស្សភាគច្រើនបានគាំទ្រយ៉ាងខ្លាំងចំពោះការលើកឡើងនេះក្នុងនោះក៏មានតារាកំប្លែងល្បីឈ្មោះ នាយពាក់មី ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3wKTeHt6b7nkiYVHxEr4O0U9Qp_deLUw5M10y_92oElfUzurVNTVXiZG2vwTJ7Pt1-VsGhWvoLCUD4fEHgTlPfEevPIWN0xVZhbv1gH5TNFP0zqFbu_g9GCe_qzCYO_h4Tk0zeQZNQGf_9iOeNl_H_M12XMfDcTZSg-o0ykDEpG3KRD0goWhvxHkK03c/s960/image_2024-05-15_11-03-01.png

តារាកំប្លែង ពាក់មី បានស៊ែរវីដេអូរបស់ Yuro ភ្ជាប់មកជាមួយសម្តីថា «Yuro វីដេអូកន្លងមក ធ្វើឡេឡើ ភ្លើៗ តាមពិតធ្វើភ្លើទេ ឥឡូវពេលធ្វើវីដេអូត្រឹមត្រូវនិយាយឡើងឡូយ បងគាំទ្រវីដេអូនេះ»៕

ឡូយអស់ស្ទះ! ឆ្កែ មានឈ្មោះថា Messi បានដើរលើកម្រាលព្រំក្រហមទីក្រុង Cannes

0

Messi ជាសត្វចិញ្ចឹមមានអាយុ ៧ ឆ្នាំហើយបានបង្ហាញខ្លួនជាមួយម្ចាស់របស់ខ្លួនគឺគ្រូបង្វឹក Laura Martin និងភ្ញៀវមួយចំនួនទៀត។ បុគ្គលិកកំរាលព្រំក្រហមទុកពេលឱ្យ Messi ដើរលើកំរាលព្រំខណៈដែលពេលដែលបានឈានជើងចូល Messi ក៏បានឈប់ហើយបាន «ស្វាគមន៍» នៅចំពោះមុខអ្នកថតរូបជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS6XCbs5bFgDeAOByK5KlhzJaM974QnC-qa4N4iFSQ7GMZeHXFW34uW5dWXgMcc3EeOpc8aaiJ2UfSDxP6rKuIon9UPZaBVWDUdJTCD-tnbz229NxJLn0_m1Aoryo1YwS71H44axx0jBPpnFCq1jbt3ALEHqMiQk5ctAxXpE4Qdh9bjhnu-HYsr6TBIas/s1280/image_2024-05-15_11-49-41.png

រូបថតជាច្រើនសន្លឹករបស់ Messi ក្នុងពិធីនោះ ត្រូវបានមនុស្សជាច្រើនចែករំលែកនៅលើបណ្តាញសង្គម ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ទស្សនិកជនបានសរសេរថា «ឆ្កែនេះបានឈ្នះពានរង្វាន់នៅទីក្រុង Cannes បានក្លាយជាតារាកំរាលព្រំក្រហម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKN1yVxW-T0-SCeah3ixMFIjrG18kr_BIu70TEn4Gxflkbco2JEt8mziN4kFB0vakGbInmdx_69N3hkU3hvGvYsyG2DDJwyzcKV5MzpHz5OGsduY68nhE_H_L58Bp0D0egQg-3D5j4AHNl-vEk8FZXlvN0G6x0iBfKBNfiAXJ40pbbZ6HLrBleObvldaY/s1350/image_2024-05-15_11-49-44.png

ជាលើកដំបូង Messi បានចូលរួមនៅលើកម្រាលព្រំក្រហមក្នុងពិធីបើកមហោស្រពភាពយន្តទីក្រុង Cannes កាលពីឆ្នាំមុន សត្វឆ្កែនេះបានចូលរួមសម្តែងក្នុងរឿង Anatomy of a Fall ដែល ជាភាពយន្តដែលដឹកនាំដោយ Justine Triet និយាយអំពីស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់ប្តីរបស់នាងសាក្សីតែមួយគត់គឺខ្លួនឯង ដោយមានកូនប្រុសពិការភ្នែក និងឆ្កែរបស់ពួកគេ។ ភាពយន្តនេះបានឈ្នះពានរង្វាន់កំពូល ខណៈពេលដែល Messi បានឈ្នះ Palm Dog ដែលជារង្វាន់បន្ទាប់បន្សំដែលផ្តល់ដោយភាពយន្តអន្តរជាតិចំពោះសត្វឆ្កែ ឬក្រុមសត្វឆ្កែ ជាមួយនឹងការសម្តែងដ៏ល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJtdR0kTYfW81hypQyooagk_7FjWBMq7y63c-k7mXgANShLs5_pT0Oo_nXKnuJ7rDHMLYmGfK4ukyScPC1KgvsavlR-HUu57a2k2xxvSULnmLTlqRKkKbUEndAzuL36poZU_oaySt05OtEDiZamIdKoPQL6-p0f2a8xZGY5Y8lzGdI5RjofBwrASFihTI/s1115/image_2024-05-15_11-50-21.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJtdR0kTYfW81hypQyooagk_7FjWBMq7y63c-k7mXgANShLs5_pT0Oo_nXKnuJ7rDHMLYmGfK4ukyScPC1KgvsavlR-HUu57a2k2xxvSULnmLTlqRKkKbUEndAzuL36poZU_oaySt05OtEDiZamIdKoPQL6-p0f2a8xZGY5Y8lzGdI5RjofBwrASFihTI/s1115/image_2024-05-15_11-50-21.png

អ្នកដឹកនាំរឿងបាននិយាយថា Messi គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃខ្សែភាពយន្តនេះ។ ក្នុងឈុតខ្លះបានថតពីទស្សនៈសត្វជាតួអង្គដូចអ្នកដទៃទៀត ហើយវាពិតជាសំខាន់ណាស់សម្រាប់រឿងនេះ។
ក្នុងមួយឆ្នាំកន្លងទៅ Messi បានចូលរួមក្នុងកម្មវិធីភាពយន្តមួយចំនួនផ្សេងទៀត រួមទាំង កម្មវិធី Oscars ផងដែរ។ មហោស្រពភាពយន្តទីក្រុង Cannes លើកទី៧៧ឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសបារាំងដោយមានតារាល្បីៗជាច្រើនដួងចូលរួមក្នុងនោះក៏មានខាងកម្ពុជាផងដែរ៕

ទីបំផុត អ្នកគ្រូរបាំចេញមុខបញ្ជាក់រឿងបវរកញ្ញាចរិតតួឯកប្រមា.ថគ្រូ គំហកដាក់ផលិតករមិនមែនជា ពេជ្រ វត្តីសារ៉ាវឌ្ឍី

0

ក្រោយពីអ្នកមួយចំនួនបាញ់មុខព្រួញសម្តៅដល់ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ទាប់ពីធ្លាយរឿងបវរកញ្ញាចរិតតួឯកប្រើសម្តីមិនសមរម្យប្រមា.ថគ្រូរបាំបុរាណ គំហកដាក់ផលិតករពេលនេះអ្នកគ្រូរបាំ ថៅ ពេជ្រអម្រិត បានចេញវីដេអូបញ្ជាក់ហើយថាបវរកញ្ញាដែលខ្លួនបង្ហោះមិនមែនជា ពេជ្រ វត្តីសារ៉ាវឌ្ឍីឡើយ។ ជាមួយគ្នានេះអ្នកគ្រូបានបញ្ជាក់ទៀតថាខ្លួនធ្លាប់បានជួប ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្តងនិងបានថតរូបជាមួយគ្នាទៀតខណៈនាងមានចរិតរុសរាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEika4vn1bSDpEzercuFa20UFSOWDrNSv339Th8u2Pqve5mFI4-cF7jeRjeimb52DO8YVHhdii7WJ1xdeVK5DWhAG8u-aN1yLrcqg-YR3Pzvb0PQPln2wE1g4Cbfh5E7U12S8nShgx57u4OydiBnFu4K6QTLCckuZpQ41vY5Cn8Af6mgJFH2j5tvTAWKDso/s2048/image_2024-05-15_14-32-04.png

មន្ទិលសង្ស័យមួយចំនួនដែលគិតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាចរិតតួឯក មេដឹកនាំមួយរូបប្រមាថគ្រូរបាំបុរាណនៅថ្ងៃទី១៥ ឧសភា កញ្ញា ថៅ ពេជ្រអម្រិត ដែលបានបង្ហោះសារឆ្លើយឆ្លងសម្តីបវរកញ្ញាប្រើពាក្យមិនសមរម្យបានចេញមកបកស្រាយនិងបញ្ជាក់ការពិតដែលមានអ្នកសង្ស័យទៅលើបវរកញ្ញាជាច្រើនទាំង ពេជ្រ វត្តី ជាប្រធានបទក្តៅ រួមទាំងសង្ស័យលើ ព្រះកាយច័ន្ទ ថែមទាំងធ្លាយដល់ ល្អហួស ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE0yk-507ngKGnuDBusZRTE5Tjv63MoRNJn2qY9NgOzwQq7JZVHImBNCNzUXVr6aWcwPNEloqOYZTtXKBZP4CZupNDxK7rMyEkN6mxyU4WupZEitFeS94icK4VM4LcBxqxZyQYJIjgU5wgvgu4cnq3pv2d9Gf-coJbUAv3dxdQ9-q-x7844JCgGrhQDLQ/s2048/image_2024-05-15_14-32-05%20(2).png

នៅក្នុងវីដេអូកញ្ញា អម្រិត បានបញ្ជាក់ថាការចេញបកស្រាយនេះមិនដើម្បីចង់ឈ្នះចាញ់តតាំងអ្វីនោះទេ តែមកដើម្បីសីលធម៌សង្គមឱ្យផ្លាស់ប្តូរឱ្យមានអត្តចរិតល្អឡើងវិញ។ កញ្ញា ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនមែនជាបវរកញ្ញាដែលខ្លួនចង់សម្តៅនោះទេ ហើយបើឱ្យបង្ហាញឈ្មោះជាបវរកញ្ញារូបណាក៏មិនអាចធ្វើទៅបានដូចគ្នាព្រោះមនុស្សម្នាក់ៗតែងតែមានកំហុស និងចង់ផ្តល់ឱកាសឱ្យបវរកញ្ញាកែប្រែអត្តចរិតរបស់ខ្លួននិងដឹងកំហុសប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCof_TYjE4j6CocOzMINV01FpkW85xfOSq1xecJlQI02mSQfebnKUnGKV0NMt1mxxPVTiIWQvTmiVc1DLw66kW_PZUkz0rS04oOAXDm7qQpunRMS4cu-v198TA-n3Fc4Ou-8NYFsZ2Es4lrxOR-j5KPLGWlNHNnYs2K4QO2eZvFXxAqWTvv2LafUyQRo/s2048/image_2024-05-15_14-32-09.png

ស្ថាបនិកនៃក្រុមរបាំអប្សរា ២៥ដួង បាននិយាយថា បន្ទាប់ពីការបង្ហោះរបស់ខ្លួនរួចបវរកញ្ញានោះបានផ្លាស់ប្តូរឥរិយាបថហើយប្រែប្រួល៣៦០ដឺក្រេ ប្តូរមកជាការប្រើសម្តីល្អវិញ ហើយនេះក៏ជំរុញឱ្យតួដទៃទៀតផ្លាស់ប្តូរអត្តចរិតរបស់ខ្លួនជាមួយផលិតករឡើងវិញបានច្រើនគួរសមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCI6hiiuuOs2eXaYX7EZUcuFGsASHx1wM4pgHSmpfEzTKeQRs5hp1pdRUY4yiSVNIVjkM5VgzF5myexeLBuu1Vd6xPobF-tG4Hb0Q1ZYSYQU6_FWx7cYnaBVy5aC9KQ8At3XqPbYdoaz9P-ja7sJZFf59YEF-uEIkJlxZtOc9X7DD68QFWaK9SUI3E6mY/s1280/image_2024-05-15_14-32-13.png

ត្រលប់ទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញកញ្ញា អម្រិតថាមិនដឹងថាកន្លងមកនេះនាងមានរឿងអាស្រូវជាមួយជាង Makeup រូបណា មានបញ្ហាជាមួយអ្នកណាយ៉ាងមិចនោះទេ ប៉ុន្តែនាងសូមនិយាយពេលដែលខ្លួនបានជួបបវរកញ្ញារូបនេះលើកដំបូងក្នុងទិវាវប្បធម៌កាលពីកន្លងទៅនេះដោយបាននិយាយថាទើបជួបលើកទី១មែនពិតតែមានភាពស្និទ្ធស្នាល បានថតរូបជាមួយគ្នាឱបចង្កេះគ្នាដូចស្គាល់គ្នាយូរមកហើយ។ អ្នកគ្រូរបាំរូបនេះក៏បានបន្ថែមទៀតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានភាពរុសរាយរាក់ទាក់តាមអ្វីដែលខ្លួនធ្លាប់បានជួបកន្លងមក៕

តើការធ្វើចំណាកស្រុកនៅតាមបន្ទាត់ជាយដែន រវាងកម្ពុជានិងថៃមួយណាចំណេញជាង?

0

បច្ចុប្បន្ននេះដោយសង្កេតឃើញថា ការធ្វើចំណាកស្រុករបស់ជនជាតិខ្មែរទៅកាន់ប្រទេសថៃ ដើម្បីស្វែងរកប្រាក់ចំណូល បាននឹងកំពុងកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានបន្សល់ទុកត្រឹមតែសភាពស្ងាត់ជ្រងំតាមភូមិនីមួយៗនៅទីនោះ គឺមានតែមនុស្សចាស់និងក្មេងៗប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxmCjE4h4dB-F6iDrKEh71ooBUu8J2uaPYYz2cqk5yqkfoGcycX7DvJqLUpgTXNlT7DuExnbeel3x8MbZPMZ-uBt94a_hzKBSACOcVTYFtC-a3RcseneqsEKP2bmEFFfbghdjidKoa0ECss3uZmnWNNrwqWM7APh2xDewtrDI72EJtkNHPYiD9oXl2tlk/s620/4c87bda4-3a51-4dc3-80d6-c223c4484d74.jpeg

ប្រទេសថៃជាគោលដៅដ៏ពេញនិយមនៅក្នុងតំបន់អាស៊ានសម្រាប់ពលករចំណាកស្រុកកម្ពុជា ដោយរំពឹងថា នឹងទទួលបានប្រាក់ចំណូលសមរម្យដើម្បីគ្រប់គ្រងជីវភាពគ្រួសារ។ ទោះជាយ៉ាងណា ការធ្វើចំណាកស្រុកទាំងនោះ គឺរួមមានការធ្វើជំនួញ ទាំងត្រូវច្បាប់ និងខុសច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL4Ax6Yw193QOo4RrolYZ2ecju8_EWITeWg9FeH-TcobnJWhePV7KbzDErvC-wvS2UqqrVeyMnzr9F4zA1QNK1EQXl3sQQ9a7uR6dzxm2-dY-24mMU2jAx3r9huLnC1UebRs2dGRiVObR8kikYXMIAClhNnmZrxSvLn1p6CLHwE2j9Q8jRDBMxOTZWA7Q/s872/378-pocyv1eia1q3o23j5isbkwrdq8mz8yf2l3kix6j9bo.jpg

ការគ្រប់គ្រងចលនាប្រជាជនឆ្លងកាត់ព្រំដែនដីគោករវាងថៃ និងកម្ពុជាឲ្យមានប្រសិទ្ធភាពគឺជាការចាំបាច់។ បច្ចុប្បន្នប្រទេសថៃទទួលពលករខ្មែរប្រមាណ២លាននាក់ ដោយពាក់កណ្តាលនៃពួកគេខ្វះឯកសារ។ នេះជាញឹកញាប់នាំឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងធ្វើទុក្ខបុកម្នេញដោយអាជ្ញាធរថៃ។ នៅឆ្នាំ២០២៣ មានការចាប់ខ្លួនពលករខ្មែរយ៉ាងច្រើនដោយអាជ្ញាធរថៃ ដែលត្រូវបានគេជឿថាបានធ្វើទារុណកម្មលើជនចំណាកស្រុកខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDKg-FCvv-JNe2MD-AUUuc4FI88B5bp243L9pmF-hs_v2xRKrwv_oejDkeeKpXRHzLMPGn7z8b4eoM0JFgJhx13k7pMiA8Aowsk9e8vc-qcspuOWcW7msf1OMH4Mn1DWiPq4Qf1vXNe2wPoLyxv6_xz892AqcpPCxQuC5urGDg2d3DgHVqIY7xD1Mkxmc/s960/photo_2021-09-02_19-44-45.jpg

ទោះជាយ៉ាងណា មនុស្សជាច្រើនមានចម្ងល់ថាតើការធ្វើចំណាកស្រុកបែបនេះនឹងផ្តល់នូវផ្តល់ចំណេញអ្វីខ្លះដល់ប្រទេសទាំងសងខាង? ជាការពិត ការគ្រប់គ្រងត្រឹមត្រូវនៃគោលនយោបាយចំណាកស្រុករវាងកម្ពុជា និងថៃ គួរតែជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះទំាងសងខាង។ ព្រោះថា កម្លាំងពលកម្មចំណាកស្រុកពីកម្ពុជាទៅថៃ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម សំណង់ នេសាទ និងផលិតកម្ម។ ជាថ្នូរនឹងការផ្ទេរប្រាក់ដែលបញ្ជូនដោយពលករចំណាកស្រុកទាំងនេះទៅកាន់គ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជាវិញ គឺបានរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពរបស់គ្រួសារទាំងនោះ និងសេដ្ឋកិច្ចនៃភូមិរបស់ពួកគេ។ ដោយហេតុថា ជនចំណាកស្រុកកម្ពុជាភាគច្រើននៅក្នុងប្រទេសថៃគឺមានជីវភាពក្រីក្រ ហើយការជ្រើសរើសចាកចេញដោយសារតែឱកាសការងារប្រសើរជាងមុន និងប្រាក់ឈ្នួលខ្ពស់ នេះយោងតាមការសិក្សាស្រាវជ្រាវពីមជ្ឍមណ្ឌល ARCM។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpct7L2VHf71kfmhG3t6D74jq0prnjOlEEkC0W1sBaGVBJEYQHiBUZxyuf1hHTMPhV_IOFj5sRLegmsAK3qXSpOf1uhdCgikEwLnOYTfQLiuluTOHO62f1ecgqAX1jTpaeWU1CkQJBs1TqUJWj-rM6A6KL8I53lOeNzYqxawA301QGpLf6sJl_9BGVSno/s1280/photo_2024-05-16_08-48-48.jpg

ម្យ៉ាងវិញទៀតតាមរយៈការធ្វើអន្តោប្រវេសន៍នេះ គឺជាការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងការទូតកម្ពុជា-ថៃឲ្យកាន់តែមានភាពស្អិតរមួត។ ការផ្តល់អាទិភាពដល់ពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែន គឺជារឿងសំខាន់បំផុត ព្រោះថា អន្តរកម្មធុរកិច្ចនៅតាមបណ្តោយព្រំដែន ជំរុញទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP1gCjcMqYBLwxeQJcwIRY5H4Dd-zBDIMsTOtfAxM9a26xhtXnvBJs3pIw4Binc1uGSHOyKL_6f1tyh00SQg5XoagYREFyGQhP-0tl-lIP148DXwbOMlS4iwe-U8OJnkm-3pbzjLcmEW2_f_7_hMu4fiBel-fecKBz31nTcrJEQy5PIBklm7BeUQ4e1dw/s975/photo_2024-05-16_08-48-49.jpg

បន្ថែមពីនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរគឺគួរតែមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរអាជីវកម្ម ប្រតិបត្តិការ និងបង្កើតឱកាសវិនិយោគនៅតាមព្រំដែនដីគោកផងដែរ៕

ដំណើរកម្សាន្តនារដូវក្តៅដ៏រំជើបរំជួលជាមួយរដូវកាលប្រូម៉ូសិនពិសេសពី Vietjet

0

ភ្នំពេញ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៤ – ត្រៀមខ្លួនសម្រាប់ការធ្វើដំណើរបែបផ្សងព្រេងនៅរដូវក្តៅដ៏រំភើបរីករាយជាមួយក្រុមហ៊ុន Vietjet ហើយឬនៅ! ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដាក់ចេញនូវប្រូម៉ូសិនពិសេសជាច្រើន ដូចជា ការបញ្ចុះតម្លៃសំបុត្ររហូតដល់ការផ្ដល់រង្វាន់ជារៀងរាល់ថ្ងៃ ហើយឥឡូវនេះអ្នកដំណើរពីសៀមរាបទៅហាណូយ អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ និងមានឱកាសឈ្នះរង្វាន់ តាមរយៈហ្គេម៖ bit.ly/4besizehttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVHQQ_hVCmNOHdfzUjIy78MPS97sh2b6PpN2r8fKfxofYxM6FyEL2T8z6zL-uix6NNMd5hGj1-t3opdugbG4gfq5KJ5hUYLg-Sk0wu0CHIb7r_sEvEkwU9Pp7GqqF1aALeZyvPikeeQJZj00MaEvSo8EHmEqGz7AWCYsI8tzMnzCHm0XxguNq5KxXzgdI/s2020/1-1609217907072.jpg

សេវាកម្មរបស់ក្រុមហ៊ុន Vietjet មានជើងហោះហើរចំនួនប្រាំពីរ ដែលបានគ្រោងទុកក្នុងមួយសប្តាហ៍ដោយផ្តល់នូវការតភ្ជាប់ដោយផ្ទាល់រវាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) និងអាកាសយានដ្ឋានអន្តរជាតិ Noi Bai (HAN) នៃទីក្រុងហាណូយ ដោយចំណាយពេលត្រឹមតែ ១ ម៉ោង និង ៤០ នាទីសម្រាប់ជើងហោះហើរនីមួយៗ។

បណ្តាញជើងហោះហើររបស់ Vietjet ទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងភ្ជាប់ប្រទេសកម្ពុជាទៅកាន់គោលដៅឆ្ងាយផ្សេងទៀត។ អ្នកដំណើរពីកម្ពុជា អាចហោះហើរបានយ៉ាងងាយស្រួលជាមួយតម្លៃសមរម្យទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ អូស្ត្រាលី ចិន និងទិសដៅផ្សេងទៀតតាមរយៈបណ្តាញពង្រីកជើងហោះហើររបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ypUs29ztrl_-8LTpxeC8WIbl9O8-npF43ahC0rNvJGliqg94NH2hKtg96I2S8_Jvsly2O1wj7Bq5ATJRw7FGtBedYp-Y5pPFKWkxIelcJNOGSJ9UBq9rNJYJAca0tfPl99L1E-OKYV6dbJAHiG_UIsnO7_oVoZBeuj7RXoI7hqiE5bRPTvkU-yGvYHY/s1480/dieulethumbnail-1609390127692.jpg

កុំខកខានឱកាសហោះហើរទៅកាន់គោលដៅដែលអ្នកចូលចិត្ត ខណៈពេលដែលអ្នកអាចរីករាយជាមួយនឹងការសន្សំប្រាក់មិនគួរឱ្យជឿ និងឱកាសដើម្បីឈ្នះរង្វាន់ធំពីក្រុមហ៊ុន Vietjet ។

«ធ្វើដំណើររាល់ថ្ងៃ ឈ្នះរង្វាន់រាល់ថ្ងៃ» ជាមួយក្រុមហ៊ុន Vietjet!

សមាជិកនៃកម្មវិធី loyalty program របស់ Vietjet គឺ Vietjet SkyJoy ដែលកក់ជើងហោះហើរចន្លោះពីថ្ងៃទី ១០ ឧសភា ដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ អាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ។ កញ្ចប់រង្វាន់នៃរង្វាន់ប្រចាំថ្ងៃ និងរង្វាន់ប្រចាំខែមានតម្លៃរហូតដល់ 6 ពាន់លានដុង (២៣៥.០០០ ដុល្លារអាមេរិក)។ Vietjet eVouchers ឬ Gold Sky+ រួមទាំងអំណោយពីម៉ាកយីហោជាង ២៥០ កំពុងរង់ចាំសមាជិកដែលមានសំណាង (លក្ខខណ្ឌត្រូវបានអនុវត្ត)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIccDEak3VS57pJIi1QzyXTYeOsy5AjyHd5A5V8zUjB_PzPIXPL1lcesQT8vo32dRIZ5TMuwOOxkaLJeaLGWYYHlf_c-xUH4gvAHcTGwggithy69AEuE27aRzVMo95UOIMBYh9OOSgZGlupJ15-eJesL8qqWSz9YdrEsBq2ZfMrtJN1ORifszduKlIYn4/s750/Vietjet.jpg

សំបុត្រប្រភេទ Economy រាប់លានសំបុត្រមានតម្លៃទាបត្រឹមតែ 0 ដុល្លារប៉ុណ្ណោះ

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០២៤ អ្នកធ្វើដំណើរអាចយកសំបុត្រប្រភេទ Economy ដែលមានតម្លៃចាប់ពី 0 ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)! សំបុត្រទាំងនេះមាននៅគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ដែលអនុវត្តសម្រាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZx5kRGRfXBK67x8IAHuIFajCDroXX7PBQTd7F4tQ8RG51Io6fp5xf9jM4SPcJot9PKIYnFqaAQ9VF4ywXQu1zurvwAff0M1KFXT1M6LN9M5kmTfqUgIxeVUHjj6cocrfUF1rHsAxzKiQc2omoZ7YgdEBETQHotdJ-syLx24q-mODYvbShdRKRAAddgA/s1168/vietjetair.jpg

ការផ្សព្វផ្សាយសំបុត្រអាជីវកម្ម

អ្នកដំណើរដែលជ្រើសរើសសំបុត្រប្រភេទធុរកិច្ច (Business) របស់ក្រុមហ៊ុន Vietjet អាចទទួលបានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០% លើជើងហោះហើរត្រង់រវាងវៀតណាម និងអូស្ត្រាលី ឬ ឥណ្ឌា ដោយប្រើលេខកូដ BUSUMMER50។ ខណៈពេលដែលលេខកូដ BUSUMMER30 អាចត្រូវបានអនុវត្តសម្រាប់ការបញ្ចុះតម្លៃ ៣០% លើសំបុត្រអាជីវកម្មសម្រាប់

ផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិផ្សេងទៀត។ កិច្ចព្រមព្រៀងនេះ មាននៅលើបណ្តាញលក់សំបុត្រ Vietjet ទាំងអស់ទូទាំងពិភពលោកសម្រាប់ការហោះហើរចន្លោះពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij5tdPHsfS_qi99dyXyoJGCrVkZljKA7JllBPrECvRgo5HlMRgvkFA-9s0qsryjf7TglFGZ8izHUZfw8SZe_H77MCpCxO8f_Tl0S0-WqQHAE1MPb98ODfRmUGwZntyiZUG6gE9i7u7quBjGd1D6kXzLlTPVN7k-FXuZmhl6ZGw7AJtt9bTS3ZuSBddzBk/s1800/vietjet-flight-attendant-is-serving-passengers-onboard-1669708501336.jpg

ជាមួយនឹងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិចំនួន ១៦៨ ក្រុមហ៊ុន Vietjet ធ្វើឱ្យការធ្វើដំណើរក្នុងពិភពលោកមានភាពងាយស្រួល និងតម្លៃសមរម្យ។ អ្នកធ្វើដំណើរ អាចចាប់ផ្តើមដំណើរកម្សាន្តដែលសន្សំសំចៃ ដើម្បីបង្កើតភាពជិតស្និទជាមួយគ្រួសារ និងមិត្តភក្តិ។ តោះស្វែងយល់ពីគោលដៅកំពូលៗក្នុងប្រទេសអូស្ត្រាលី (ស៊ីដនី មែលប៊ន ប្រ៊ីសបេន ភើត អាឌីឡៃ) ឥណ្ឌា (បុមបៃ ញូវដេលី អាម៉េដាបាដ កូជី) ចិន (សៀងហៃ ឆេងឌូ ស៊ីអាន) ជប៉ុន (តូក្យូ អូសាកា ហ៊ីរ៉ូស៊ីម៉ា , Nagoya, Fukuoka) រួមជាមួយនឹងទីក្រុងទេសចរណ៍ល្បីៗ និងរីករាយជាមួយពិធីបុណ្យរដូវក្តៅដ៏គួរឱ្យរំភើប ការសំដែងវប្បធម៌។

ចាប់ផ្តើមដំណើរដ៏ប្រកបដោយភាពសប្បាយរីករាយរបស់អ្នកជាមួយក្រុមហ៊ុន Vietjet ថ្ងៃនេះ ជាមួយយន្តហោះទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន អមដោយបុគ្គលិកកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់របស់យើង។ ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូននូវអាហារឆ្ងាញ់ៗដែលមានម្ហូបវៀតណាម រួមទាំងម្ហូបពិសេសដូចជា Pho និង Banh Mi ជាដើម។ អ្នក​ដំណើរ​ក៏​អាច​រីករាយ​ជាមួយ​កម្មវិធី​វប្បធម៌ និង​សិល្បៈ​ផ្សេងៗ​នៅ​រយៈ​កម្ពស់ ១០,០០០ ម៉ែត្រ​ក្នុង​ឱកាស​ពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsQrZQkt2pVu6uZ84s706GIJIIgvcBWZy00OmtfDIr0x-adrWA4GpaJfooMuxJSV7E0M4uf5ZfL7aIRzXL-98zpQ124HhsgHw4_-umGrGfnSh74oqNOow6FYHrUl3M0T-wGP-dj8Z0xMdT26GwFtNR2SZIk-tpc-hheebXW9stznDqKyDmECr8fa_oeCg/s1280/photo_2024-05-16_08-53-00.jpg

សេវាកម្មក្រុមហ៊ុន Vietjet មានជើងហោះហើរចំនួនប្រាំពីរ ដែលបានគ្រោងទុកក្នុងមួយសប្តាហ៍ ដោយផ្តល់នូវការតភ្ជាប់ដោយផ្ទាល់រវាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) និងអាកាសយានដ្ឋានអន្តរជាតិ Noi Bai (HAN) នៃទីក្រុងហាណូយ ដោយចំណាយពេលត្រឹមតែ 1 ម៉ោង និង 40 នាទីសម្រាប់ជើងហោះហើរនីមួយៗ។

(*) លក្ខខណ្ឌ

(**) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា។

###

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhnt9q22F28xBtRoGCekdDofHeYPxyS4ARbK_dGmpSNgBbZOEfyNt1OCTPsvXmXD8CZ4vSHKlFHaCKAmTQxyFoPxQ9VfbfmJNLtVmq0I-EXCt6iIGT-x86gnLRSvdUN23jhWS4I1uAi0ZkH_AodmL8NnbnZNxgYd8PRWItGnQsKR1xLOxpNIkqBFD4g0w/s2500/vietjetpassengers-1688630714023.jpg

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7dFedEUs32iquklcPJhLTgl4angnWS-3wz4v2Rr136wZIk3J82RIvn5-4oRZUbeFSaR2xybsMG0f-Ib8_wCwasccDZL3_-iD83GjqTQPTWcnlaa2eVkWE1yOeDpCwiC7dVfNM0iGEvZuHRVRgtFgct05lZBFm1PwpsLQf3el-Z_ghs8k1prB6w0bnpyM/s900/taubayvietjet-1602609859372.jpg