សិល្ប៖ តារាកំប្លែង សម្ដែង និងជាពិធីករ លោក ម៉ាដូណា បានប្រារព្ធធ្វើពិធីខួបកំណើត ជាមួយគូស្នេហ៍ ដែលលោកបានអញ្ជើញ ភ្ញៀវកិត្តិយសជាច្រើន ធ្វើឲ្យផ្អើលអស់អ្នកលេង បណ្ដាញសង្គមតែម្ដង។ ជាក់ស្ដែង ក្នុងពិធីនេះ មហាជនសង្កេតឃើញថា មានការចូលរួមពីសំណាក់ តារាស្រីប្រុសល្បីៗជាច្រើន ដោយម្នាក់ៗ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍។

គួររម្លឹកថា នេះមិនមែនជាលើកទី១ទេ ដែលតារាពហុជំនាញរូបនេះ ប្រារព្ធខួបកំណើតបែបនេះ ប៉ុន្តែរាល់កម្មវិធីរបស់លោក តែងតែមានការចូលរួម ពីអ្នកសិល្បៈរួមអាជីព យ៉ាងច្រើនកុះករ៕