សិល្ប៖ តារាចម្រៀងរះថ្មី ដែលជាក្មួយស្រី លោក ខាត់ ជេម កញ្ញា ស្រីនិច កំពុងឆក់យកប្រជាប្រិយភាពខ្លាំង នាពេលបច្ចុប្បន្ន ជាមួយការចេញចម្រៀងពីរោះៗ ត្រូវចិត្តយុវវ័យ។ ជាក់ស្ដែង មុននេះមិនប៉ុន្មានម៉ោង កញ្ញា វីរៈ និច បានបង្ហោះរូបភាពប៉ុន្មានសន្លឹក លើបណ្ដាញសង្គម ជាមួយនឹងជំទាវវ័យក្មេង ម៉ាលីណា ដែលគេស្គាល់យ៉ាងច្បាស់ថា ជាភរិយារបស់លោកឧកញ៉ា ដួង ឆាយ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល រូបភាពទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង ព្រោះតែមិននឹកស្មានថា សម្រស់អ្នកទាំង២ ពេលដាក់ក្បែរគ្នា ពិតជាមានលក្ខណៈដូចគ្នាខ្លាំងណាស់ មិនថាភ្នែកច្រមុះមាត់ ហាក់បីដូចបងប្អូនតែម្ដង៕