សិល្បៈ៖ ពិធីមង្គលការ តារាចម្រៀងស្រីសម្ដីផ្អែម អ្នកនាង អេនជី បានប្រព្រឹត្តិទៅយ៉ាងរលូន ដោយមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ដោយឡែករឿងល្អ ទើបតែកន្លងហួស មិនបានប៉ុន្មានសប្ដាហ៍ផង ស្រាប់តែមុននេះ អេនជី បែរជាជួបរឿងរន្ធត់ ដែលមិននឹកស្មានដល់ ដោយលោកយាយជាទីស្រលាញ់ បានទទួលមរណភាពមុននេះបន្តិច។

ក្នុងនោះអ្នកនាងបានបង្ហោះ រូបភាពជាមួយសារបង្ហាញពីក្ដីទុក្ខសោក ដោយពោលថា៖ «សូមវិញា្ញណក្ខន្ធលោកយាយ ទៅអោយបានសុខ យាយអើយចៅនឹកយាយខ្លាំងណាស់» ការចាកចេញរបស់លោកយាយ បានធ្វើឲ្យសមាជិកគ្រួសាររបស់អ្នកនាង អេនជី ពិតជាមានអារម្មណ៍ឈឺចាប់ នឹងសោកស្ដាយខ្លាំងណាស់ ព្រោះតែពួកគេត្រូវបានបាត់បង់ មនុស្សជាទីស្រលាញ់ យ៉ាងឆាប់រហ័ស សឹងតែមិនគួរឲ្យជឿឡើយ៕