សិល្បៈ៖ ព្រឹកនេះមានព័ត៌មានដ៏កក្រើកមួយ បានកើតឡើងទៀតហើយ ខណៈដែលលោក Rith Omga អ្នកដឹកនាំផលិតកម្ម ថោន បានចេញមុខរិះគន់យ៉ាងចាស់ដៃ មកលើផលិតកម្ម សាស្តា និងអ្នកដឹកនាំសម្តែងបទ “ក្បត់ក៏បានមិនក្បត់ក៏បាន” របស់កញ្ញា អេនណា ។

ប៉ុន្តែទន្ទឹមនឹងការចេញសារមិនគាំទ្រ ដោយមានទាំងអ្នកគាំទ្រលោក និងមិនគាំទ្រផងនោះ ក៏មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “ចាំណាស់មនុស្សដែលធ្វើឱ្យខ្ញុំឈឺចាប់” ចេញសារ Comment ថា “ចង់គេងជាមួយតួសម្តែងមិនបាន ខឹងផលិតកម្មផ្សេងហៅសម្តែង ចប់និយាយហ្មង Rith Omega ឥលូវទំនេរអត់ការងារធ្វើអីបង ដើរបាញ់តែគេ ចុះផលិតកម្មផ្សេង ថតពិបាកមើលជាងនឹង មិនយកមកបាញ់ផង បើចង់ល្បី តែនេះតួស្រីជាច្រើនសឹងតែគ្រប់គ្នាហើយថា លោក Rith Omega ឯង ដាក់កំហិតតួស្រីថ្មីៗថា បើចង់ថតសុទ្ធតែដេកជាមួយខ្លួន គេមិនព្រមតាមចងកម្មគេ ខ្មាស់គេណាស់ល្បិចដដែលៗ” ។

ការលេចចេញនូវសារកំបាំងមុខនេះ លោក Rith Omega ក៏បានផ្ទុះកំហឹងជាខ្លាំង រហូតបានគំរាមប្តឹង និងកំពុងធ្វើការស៊ើបអង្កេត ម្ចាស់គណនីហ្វេសប៊ុក ក្លែងក្លាយខាងលើនេះថែមទៀត ដោយលោកបានតបសារថា ការលើកឡើងបែបនេះជាការបរិហារកេរ្តិ៍លោក ខុសនឹងច្បាប់មាត្រា៣០៥ នៃព្រះរាជាណាចក្រកម្ពុជា។ តែទោះយ៉ាណា ការចេញសាររិះគន់ រហូតប្រើពាក្យអ្នកដឹកនាំអត់ខួរនោះ ក៏មានទស្សនិកជនមួយចំនួនតបសារក្នុងន័យថា ការរិះគន់បែបនេះក៏មិនពីរោះស្តាប់ដែរ ព្រោះវាក៏ជាការជេរប្រមាថគេក្នុងនាមជាដឹកនាំដូចជារូបលោកម្នាក់ផងដែរ៕
សហការី KBN