ភ្នំពេញ៖ មានរឿងដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានព័ត៌មានទាក់ទងជាមួយអតីតបេក្ខជនក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១ ប្អូនប្រុស ទួន ឆានឈុន ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទប្រជាពលរដ្ឋតាមផ្លូវ ដែលករណីនេះបានកើតឡើងកាលពី ២ខែមុន នៅម្ដុំអូរឫស្សី ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ ទួន ឆានឈុន អាយុ ១៨ឆ្នាំ ជាមួយអតីតបេក្ខជនក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១ រួមជាមួយបក្ខពួកបានធ្វើសកម្មភាពឆក់ទូរស័ព្ទប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ព្រមទាំងត្រូវបានប្រជាពលរដ្ឋវាយម្នាក់មួយដៃមួយជើងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ។

ប្រភពបានឱ្យដឹងទៀតថា ដោយសារតែការមិនព្រមឆ្លើយបង្ហាញពីមេក្លោងទាក់ទងនឹងសកម្មភាពខាងលើនេះ ទើបសមត្ថកិច្ចបានធ្វើសំណូមរឿងបញ្ជូនខ្លួន ទួន ឆានឈុន ទៅតុលាការ និងត្រូវបានសម្រេចសាលក្រមឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ។

សូមបញ្ជាក់ថា ទួន ឆានឈុន ធ្លាប់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន ដោយសារតែសមត្ថិភាពច្រៀងដ៏ពីរោះរបស់គេ ហើយសម្រាប់ដំណឹងខាងលើនេះបានធ្វើឱ្យមហាជនជាច្រើនខកចិត្តយ៉ាងខ្លាំង ៕
សហការី KBN