សិល្បៈ៖ កញ្ញា សុភ័ក្រ កុសុម៉ា គឺជាតារា ក្រមិចក្រមើម ពូកែលេងពាក្យលេងសម្ដី ជាមួយនឹងចរិតរួសរាយរាក់ទាក់ មិនសូវចេះប្រកាន់ច្រើន ទទួលបាន នូវការគាំទ្រ និងរាប់អានចូលចិត្តច្រើន ពីអ្នកនៅជុំវិញខ្លួនរបស់នាង។ ដោយឡែកមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់កើនឡើងជាលំដាប់ មិនត្រឹមតែប៉ុណ្ណោះ គ្រប់កម្មវិធីដែលមាន វត្តមានរបស់នាង គឺតែងតែមានទស្សនិកជន ចូលចិត្តតាមដានជានិច្ច។

ជាក់ស្ដែងមុននេះ នាងក៏ឆ្លៀតបង្ហោះរូបភាព លើគណនីហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីរូបសម្រស់យ៉ាងស្រស់ស្អាត ស៊ិចស៊ីជាមួយឈុតប៊ីគីនី លើទឹកដីប្រទេសថៃ។ នេះជាលើកទី១ហើយ ដែលគ្រប់គ្នាបានឃើញរូបភាពស៊ិចស៊ី ស៊ីអារម្មណ៍របស់នាង ក្នុងឈុតហែលទឹកបែបនេះ៕