សិល្បៈ៖ អ្នកដឹកនាំល្បីឈ្មោះ ប្រចាំផលិតកម្មថោនលោក Rith Omega ប្រតិកម្មនឹងMVថ្មី ដែលបញ្ចេញសុទ្ធតែរូបភាពស្រើបស្រាល រហូតដល់ថ្នាក់សរសេររៀបរាប់ យ៉ាងវែងអន្លាយថា៖ «ខ្ញុំឆ្ងល់មួយផលិតកម្មសាស្តានឹង គេផលិតចំរៀង រឺផលិតរឿងPorn? តំរូវពីផលិតកម្ម រឺមកពីអ្នកដឹកនាំសម្តែងគ្មានខួរ?

បទចំរៀងប៉ារ៉ូល ដូចអត់មានសុីគ្នានឹងរឿងលើគ្រែសោះ ចុះម្តេចMVគ្រប់បទមានតែអោប ថើបគ្នាលើគ្រែ ក្នុងបន្ទប់ទឹកបែបនេះ? គិតថាធ្វើចឹងទៅល្បីមែន? ការក្បត់វាអាចមានច្រើនរូបភាព មិនចាំបាច់តែ …គ្នាបានគេហៅក្បត់ទេ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងនឹងមុខម៉េច បានខួរក្បាល គិតចេញតែរឿងចឹង?

ខ្ញុំនិយាយព្រោះខ្ញុំទើស ហើយក្នុងនាមខ្ញុំ ជាអ្នកផលិតមួយរូបដែលខ្ញុំខ្មាស់គេជំនួស គ្មានអ្វីថ្មីបែរជានាំរឿងថោក ដល់វិស័យសិល្បះ មិនបានលើកស្ទួយមកជាន់ពន្លិច យកសិល្បៈជាឈ្នាន់ ធ្វើរឿងថោកទាប សុំទោសបើខ្ញុំនិយាយខុស តែខ្ញុំវាទើសភ្នែកពេក ក្រសួងវប្បធម៌គួរចាត់វិធានការ លើអ្នកដឹកនាំសម្តែង រឺផលិតកម្មនេះ» ។

សារទាំងនេះបង្ហាញច្បាស់ណាស់ថា លោកហាក់មានការមិនចេញចិត្ត ជាខ្លាំងចំពោះ ការសម្ដែងបទថ្មី ក្នុងផលិតកម្មមួយនេះ ដែលរាល់ឈុតឆាកដូចជាមានលក្ខណៈស៊ិចស៊ីខ្លាំងជ្រុល លើសពីអត្ថន័យបទចម្រៀង។ ចុះប្រិយមិត្តដទៃទៀតយល់យ៉ាងណាដែរ?