រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃអាទិត្យទី​ ១០ ​ខែមិថុនា ឆ្នាំ​​២០១៨ ខាងមុខនេះ ស្រាបៀរអានឆ័រនឹងរៀបចំកម្មវិធី ចាប់រង្វាន់លើកទី២ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គល ជូនដល់គូស្វាមី ភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ​ សម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុង​កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

កម្មវិធី​ Anchor Fun Zone​​ នឹងមានការ​​ផ្សាយ​ផ្ទាល់​ លើ​កញ្ចក់​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN) ចាប់ពី​​ម៉ោង ​៨​យប់​-១០​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​ ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ ជាច្រើន​រូបដើម្បីផ្តល់ការ កម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា លោក ខេមរះ សេរីមន្ត​ ក្រុម N-TICK K-POP និង កញ្ញា ពេជ្រ សោភា។

កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ ​អតិថិជន​ដែល​បាន​​ជាវ​ស្រា​បៀរ​​អាន់​ឆ័​រ​ សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់​លើកទី​​២នេះ​ ស្រា​បៀរ​​អាន់​ឆ័​រ នឹង​​ប្រគល់​​រង្វាន់ ដំណើរ​​ក្រេប​ចន្ទ​​ទឹកឃ្មុំ​ ទៅកាន់កោះសាមុយប្រទេសថៃ ​ចំនួន ១៥រង្វាន់ ជូន​គូស្វាមីភរិយាថ្មី ដែលមានមហាសំណាង។

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ ​​ជា​ម្ចាស់​​រង្វាន់ដ៏អស្ចារ្យ​​ទាំងនេះ​​?
សូមកុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​
ពិសាដោយការទទួលខុសត្រូវ៕ ​