ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភាហើយ។ ជាតារាចំរៀងដែលជាទីពេញនិយមមួយរូប យើងសង្កេតឃើញមានការចូលរួមអបអរនិងជូនពរជាច្រើនពីសំណាក់អ្នកគាំទ្រ ក្នុងនោះក៏មានក្រុមដែលជាដៃគូសហការណ៍របស់អ្នកនាងផងដែរនោះគឺ ក្រុមហ៊ុនទូរស័ព្ទដៃOPPO។
គួររំលឹកផងដែរថា បើគិតមកទល់ពេលនេះ កំពូលតារាចម្រៀង ពេជ្រ សោភា បានសហការណ៍ជាមួយនឹងក្រុមហ៊ុន OPPO ក្នុងការធ្វើជាអគ្គរាជទូតសុច្ឆន្ទៈ មានរយៈពេល ២ឆ្នាំហើយ។ ហើយយើងអាចសង្កេតឃើញថា ក្រុមហ៊ុនទូរស័ព្ទដៃមួយនេះ គឺទទួលបាននូវការស្គាល់ និងពេញនិយមជាខ្លាំងពីសំណាក់អតិថិជននាពេលបច្ចុប្បន្ន។ តាមរយៈរូបភាពជូនពរមួយនោះ ក្រុមហ៊ុន OPPO បានធ្វើការអំពាវនាវដល់បណ្តារអ្នកគាំទ្ររបស់ទូរស័ព្ទ OPPO ក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សោភា ទាំងឡាយឲ្យចូលរួមសរសេរពាក្យពេជន៍ជូនពរ ដែលខ្លួនចង់និយាយទៅកាន់អ្នកនាង។ ស្របពេលជាមួយគ្នានេះដែរ អ្នកដែលចូលរួមសរសេរពាក្យជូនពរនៅលើផេកហ្វេសប៊ុករបស់ OPPO នោះនឹងអាចមានឱកាសឈ្នះនូវទូរស័ព្ទដៃស៊េរីថ្មីគឺ OPPO R15 Pro។
នេះពិតជាឱកាសពិសេសមែនទែនដែលOPPOរៀបចំកម្មវិធីនេះឡើងដើម្បីជូនពរដល់តារាតំណាងរបស់ខ្លួន ហើយកាន់តែពិសេសនោះការលើកទឹកចិត្តដោយរង្វាន់ OPPO R15 Proនេះតែម្តង។ OPPO R15 Proគឺជាម៉ូដែលសំខាន់ស៊េរីខ្ពស់របស់OPPOដែលលក់ដាច់ខ្លាំងនៅប្រទេសចិនក៏ដូចជាប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បច្ចុប្បន្នមិនទាន់មានវត្តមាននៅទីផ្សារប្រទេសកម្ពុជាយើងនៅឡើយទេ តែបើតាមការPost រូបភាពក្នុងផេករបស់ OPPO កម្ពុជា វានឹងមកដល់ក្នុងពេលឆាប់ៗនេះ។ លក្ខណៈពិសេសៗរបស់OPPO R15 Proមានដូចជា៖ ជាប្រភេទទូរស័ព្ទFull Screen ដែលមានអេក្រង់ទំហំ6.28អ៊ិញ កាមេរ៉ាមុខទំហំ20MP កាមេរ៉ាក្រោយភ្លោះមានទំហំ 20MP+16MP មានRAM ទំហំ6GB និងអង្គផ្ទុកទិន្នន័យទំហំ128GB។
វាប្រើប្រាស់នូវChipset: Qualcomm SDM660 Snapdragon 660 និងCPU: Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260) ចំនែកឯកំលាំងថ្មវិញមានទំហំ3430mAh ហើយថែមទាំងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មរហ័ស VOOC។ ចំពោះតម្លៃវិញ យើងអាចប៉ាន់ប្រមាណថាវាអាចនឹងមានតម្លៃចាប់ពី៦០០ដុល្លារ ដល់៨០០ដុលា្លរបើលក់នៅក្នុងប្រទេសកម្ពុជាយើង។
ដូច្នេះសូមកុំភ្លេចណា សម្រាប់អ្នកដែលនិយមគាំទ្រកំពូលតារាចំរៀង ពេជ្រ សោភា សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការណ៍របស់OPPOដើម្បីទទួលបាននូវពត៌មានលម្អិតអំពីការចូលរួមធ្វើការជូនពរទាំងអស់គ្នា ហើយលោកអ្នកអាចនឹងជាអ្នកមានសំណាងក្នុងការឈ្នះរង្វាន់OPPO R15 Proផងដែរ ៕