មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ូកជាច្រើន មានការចាប់អារម្មណ៍ និងងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ូក របស់តារាស្រី សឿ សុធារ៉ា បានបង្ហោះដោយសរសេរទៅកាន់ ឌីជេ អាណូ ឲ្យចូលខ្លួនមកដោះស្រាយបំណុល ចំនួន៥ម៉ឺនដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្នកលេងបណ្តាញហ្វេសប៊ូកជាច្រើន ។

សារដែលអ្នកនាង សឿ សុធារ៉ា បានបង្ហោះនៅក្នុងគណនីហ្វេសប៊ូករបស់នាងផ្ទាល់ បានសរសេរថា “សូមមេត្តាអ្នកនាងសួន ភក្តី ហៅ (DJ A No) មេត្តាចូលខ្លួនមកដោះស្រាយ រឿងចេញសែកស្អុយអោយនាងខ្ញុំ ចំនួន៦សែក សរុបទឹកប្រាក់50000$ (ប្រាំមុឺនដុល្លាអាមេរិកគត់) គាត់មកយកលុយពីខ្ញុំ ថ្ងៃជាប់គ្នាៗ ខ្ញុំក៏អោយបន្តបន្ទាប់ ខ្ញុំគ្មានជម្រើសទេ ព្រោះខ្ញុំមានកូន មានបងប្អូនដែលត្រូវជួយចិញ្ចឹម” ។

ចំពោះសាររបស់នាង ក្រោយពីបានបង្ហោះ ធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន មានចម្ងល់ថា ហេតុអ្វីបានដល់ថ្នាក់ DJ អាណូ ចេញសែកស្អុយ រហូតដល់ទៅ៥ម៉ឺនដុល្លារ ហើយគ្រប់គ្នាកំពុងតែចង់ដឹង រឿងហេតុលំអិតយ៉ាងខ្លាំង ហើយសង្ឃឹមថា DJ A NO នឹងចេញមកបកស្រាយ ក្នុងពេលឆាប់ៗនេះផងដែរ ៕