ខេត្តកំពង់ស្ពឺ៖ កម្មការិនីម្នាក់សម្រាលកូននៅក្នុងបន្ទប់ទឹក ហើយទុុកចោល បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងរសៀល ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងរោងចក្រវីស្តារស៊ូ ស្ថិតក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញកម្មការិនីមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរចូលទៅក្នុងបន្ទប់ទឹក បាត់មួយសន្ទុះធំ ហើយក៏ចេញមកវិញបាត់។ លុះមកដល់វេលាខាងលើ ទើបមានកម្មការិនីម្នាក់បានដើរចូលទៅក្នុង​បន្ទប់នោះ ហើយបានប្រទះឃើញទារកដ៏អភ័ព្វនោះ ក៏ស្រែកបា្រប់គេឯង បង្កឲ្យភ្ញាក់ផ្អើលឡើងតែម្ដង។ បន្ទាប់មក គ្រូពេទ្យប្រចាំរោងចក្រនោះ បានយកទារកនោះទៅសង្រ្គោះ៕