កំពង់ចាម​៖ កាលពីវេលាម៉ោង៧ល្ងាច ​ថ្ងៃទី​១៨ ​ខែឧ​សភា ឆ្នាំ២០១៨ មានករណីឆក់ខ្សែរភ្លើងមួយ បានកើតឡើងលើ ព្រះសង្ឃ​ព្រះនាម សែម ចេ​វ ព្រះជន្ម ៤៤វស្សា គង់នៅវត្ត​ឈូក ឃុំគោក​រវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានត​ខ្សែ​ភ្លើងដើម្បី​សាក​មេក្រូ​ ដោយ​មិនបាន​បិទបា​រ៉ែត ហើយក៏ឆ្លងចរន្ត​អគ្គីសនី​ ឆក់​បណ្តាលអោយ​សុគត ​នៅ​កន្លែងកើតហេតុ​តែម្តង។

យោងតាមការឲ្យដឹង ពីប៉ូលិសបានប្រាប់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ ត្រួតពិនិត្យ​សពឃើញថា​ មាន​សភាព​ឆេះ​ខ្លោច​រាងកាយ​ និង​មាន​ព្រី​ខ្សែភ្លើង​នៅ​ជិត​នោះ ហើយយោងតាម​ការសន្និដ្ឋាន របស់​សមត្ថកិច្ច ជនរងគ្រោះ​ជាស​ង្ឃ​ ពិតជា​សុគត​ដោយ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន​ ដោយពុំមានពាក់ព័ន្ធ ជាមួយករណីផ្សេងឡើយ ៕