ភ្នំពេញ៖ យុវជន ២នាក់រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះ និហម្នាក់ទៀតរបួសបែកមាត់ ត្រូវបានសមត្ថកិច្ចដាក់ខ្នោះដោយសារជិះម៉ូតូដេញកាប់យុវជនផ្សេងទៀត រហូតដល់ជ្រុលទៅបុករថយន្ត Lexus កំពុងបត់ឆ្លងផ្លូវពេញទំហឹងតែម្ដង ដែលករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខការិយាល័យលក់ផ្ទះល្វែងរបស់ ឧកញ៉ា បណ្ឌិតជា រតនា តាមបណ្តោយផ្លូវជាតិលេខ២ ដែលស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនកើតហេតុ គេឃើញយុវជនមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង តាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ដេញកាប់ក្រុមយុវជនជាច្រើនម៉ូតូផ្សេងទៀត លុះពេលមកដល់ចំណុចកើតហេតុ ក៏ឃើញភាគីម៉ូតូនិចនោះ ដេញកាប់ហើយភាគីម៉ូតូឌ្រីម ភ័យពេកក៏បានជ្រុលចង្កូតទៅបុកគូទរថយន្តឡិចស៊ីស RX-300 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9345 ពេញទំហឹងបណ្ដាលឱ្យយុវជន ២នាក់រងរបួសបាក់ជើងឆ្វេងទាំង ២នាក់ ព្រមទាំងមានម្នាក់បែកក្បាលផងដែរ ។

ប្រភពបានឱ្យដឹងថា ម៉ូតូជនរងគ្រោះដែរខាងភាគីម៉ូតូនិក ដេញកាប់នោះមានម៉ាកឌ្រីមសង់០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GH-5632 ហើយខាងភាគីម៉ូតូនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-3770 ជិះគ្នា២នាក់ដែរជាជនបង្កជិះកាន់ដាវដេញកាប់ភាគីខាងម៉ូតូឌ្រីមសង់បានទៅបុកពីក្រោយរថយន្ត បណ្ដាលឱ្យបែកមាត់ ហើយក៏បានរត់ទៅរើសដាវបម្រុងកាប់ទាំងម្ចាស់រថយន្តទៀត ខណៈដែលម្ចាស់រថយន្តបានចុះទៅឃាត់ ព្រមទាំងសួរនាំ ប៉ុន្តែសំណាងល្អបានបងប្អូនប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ស្រែកទាន់ ទើបយុវជននោះយកដាវទៅទុកចោលនៅគុម្ពស្មៅ ទើបត្រូវបានសមត្ថកិច្ចឃើញហើយចាប់ដាក់ខ្នោះតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែងនឹងស្ទួចយករថយន្ត និងនិងម៉ូតូទាំងពីរគ្រឿងមានម៉ាក ឌ្រីមសង់ និង ម៉ាកនិក ទៅរក្សាទុក ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕