ខេត្តព្រះសីហនុ៖ បុរសម្នាក់ បានយកកាំបិតអារ.កសម្លាប់ខ្លួន នៅក្រោយផ្ទះរបស់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រហែល៣ល្ងាច ថ្ងៃទី១៧ ខែឧសភា នេះ ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមការឲ្យដឹង ពីអ្នកដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ថា បុរសដែលធ្វើអត្តឃាតនេះ ឈ្មោះ ​ឡេង​ ពុទ្ធា​ ​អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប​ បានយកកាំបិតអា.ក ខ្លួន​ឯង​បណ្តាល អោយរងរបួសធ្ងន់ធ្ងរ ដោយមិនទាន់មានអ្នកណា ដឹងពីមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យបុរសខាងលើ ធ្វើដូច្នេះនៅឡើយទេ។

ទោះជាយ៉ាងណា យោងតាមការបញ្ជាក់ ពីសមត្ថកិច្ចជាបឋមថា មូលហេតុ​ដោយសារបុរសខាងលើ មានជំងឺសរសៃប្រសាទ​ មិនដឹងជាខឹង ឬអន់ចិត្តអ្វីនោះទេ បានជាយកកាំបិតអារ.កខ្លួនឯង ដូចអារ.កមាន់ដូច្នេះ ហើយក្រោយកើតហេតុ ជនរងគ្រោះត្រូវ​បានសាច់ញាតិ និងសមត្ថកិច្ចនាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ៕